- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 8, 2023 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកធ្វើចរាចរបណ្តោះអាសន្នយានយន្តប្រភេទទេសចរណ៍ និងទោចក្រយានយន្តនៅលើផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែត្រលេខ ៩៣ គីឡូម៉ែត្រលេខ ៩៥ ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា បន្ទាប់ពីទទួលរងនូវការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩៣ ដល់គីឡូម៉ែត្រលេខ៩៥ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលបានធ្វើឱ្យមានការផ្អាកការធ្វើ ចរាចរមួយរយៈ ។ ដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំ និងចង្អុល បង្ហាញរបស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត
August 8, 2023 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ អាជ្ញាធរប្រចាំមូលដ្ឋាននៅប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា នឹងមានការជម្លៀសប្រជាជនចេញពីភូមិមួយកន្លែង នៅតំបន់ចុងបូព៌ាប្រទេស នាថ្ងៃទី១១ ខែសីហា ខណៈវាគឺជាផ្នែកនៃវិធានការសម្រាប់សកម្មភាពចេញបេសកកម្មឋានព្រះចន្ទ ជាលើកដំបូងបំផុតរបស់រុស្ស៉ី ក្នុងរយៈពេលជិតកន្លះសតវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។ យានរ៉ូបូត Luna-25 ដែលជាបេសកកម្មស្រាវជ្រាវឋានព្រះចន្ទទីមួយរបស់រុស្ស៉ី គិតចាប់តាំងពីឆ្នាំ១៩៧៦មក នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី (Vostochny Cosmodrome) ចម្ងាយប្រហែល ៥,៥៥០គីឡូម៉ែត្រឯពីរដ្ឋធានីមូស្គូ។ ប្រជាជនរុស្ស៉ីដែលរស់នៅក្នុងភូមិ សាកទីនស្គី (Shakhtinskyi) នៃតំបន់ខាបារ៉ូវ (Khabarovsk) ភាគអាគ្នេយ៍ពីកន្លែងបាញ់បង្ហោះយានខាងលើ នឹងត្រូវជម្លៀសនៅវេលាទាបភ្លឺថ្ងៃទី១១
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ ស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយពង្រីកទំហំផ្ទៃដីដល់ជាង ១៥៦ពាន់ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ បើតាមអនុក្រឹត្យ, ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ត្រូវបានកែប្រែពីផ្ទៃដីទំហំ១៥៤ ៤៥៨ ហិកតា មកផ្ទៃដីទំហំ១៥៦ ១១៦ហិតកាស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១
August 8, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបាន បុរសរត់ម៉ូតូកង់បី (Pass App) ដែលបង្កបញ្ហាលើស្ត្រីជនជាតិបារាំងម្នាក់ បណ្តាលឱ្យនាងរងរបួស។ ជនបង្កដែលឃាត់ខ្លួន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ មានឈ្មោះទេព ភាឡី ហៅលីញ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង មុខរបរ រត់ម៉ូតូ (Pass App)។ សូមជម្រាបថា បន្ទាប់ពីទទួលបានព័ត៌មានរបស់ស្ត្រីរងគ្រោះជនជាតិបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកជំនួយការមួយរូប គឺលោក កែវ ផុង
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី។ ជំនួបនេះនឹងធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ជំនួបខាងលើនេះ ត្រូវបានគេរំពឹងថា នឹងជជែកផ្តោតជាសំខាន់ទៅលើការដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ជាមួយសមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី ដែលសុទ្ធសឹងជាមនុស្សថ្មី និងមានវ័យក្មេង។ សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថេរភាពសង្គម
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែសីហានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៩-១៥ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីមធ្យម។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C *
August 8, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា។ ក្រសួងទេសចរណ៍ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្ម ទេសចរណ៍ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំងក្រោយពីបានឃើញ វីដេអូដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថាNigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា“Uncle Roger Make Adobo”។ ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្ដល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣ ក្នុងគោលដៅរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញនវានុវត្តន៍ ឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសកលភាវូបនីយកម្ម។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ទៀតថា មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (Research Creativity and Innovation Fund) ឬមូលនិធិ ស.គ.ន. ជាគំនិតផ្តួចផ្តើមដែលមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច
August 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡានគរបាលជាតិកម្ពុជា បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដាហើយនាល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញ ដោយដណ្ដើមបានមេដាយសរុប ៧១គ្រឿង ក្នុងនោះមានមេដាយមាស ៣៣ ប្រាក់ ២៩ និងសំរឹទ្ធ ៩គ្រឿង។ យោងតាមលទ្ធផលផ្លូវការដែលផ្ដល់ដោយមន្ដ្រីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងចំណោមមេដាយខាងលើ គឺដណ្ដើមបានដោយអត្តពលិក ១២ប្រភេទកីឡារួមមាន៖ ១៖ កីឡាចំបាប់ ឈ្នះមេដាយមាស ៧ ប្រាក់ ២
August 7, 2023









