- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្តាញតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះ « Prime Minister Hun Sen» នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ត្រូវបានផ្លាស់ប្តូរឈ្មោះមកជា «Hun Sen of Cambodia» វិញហើយ ដែលឈ្មោះនេះ មានន័យថា «ហ៊ុន សែន របស់កម្ពុជា»។ ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពី ព្រះមហាក្សត្រ បានត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧
August 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កាលពីសម័យមុនបើអ្នកណាក្ដាប់ព័ត៌មាន គឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មានបានលឿន រហ័ស អ្នកនោះក្ដាប់អំណាច។ ការគូសបញ្ជាក់របស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។ លោក ខៀវ កាញារីទ្ធ បានថ្លែងថា កាលពីសម័យមុន អ្នកដែលក្ដាប់ព័ត៌មាន គឺអាចបញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែងចែកព័ត៌មាននេះ នឹងធ្វើឱ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពគ្នា
August 10, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ការប្រគំតន្រ្តីទេសចរណ៍ពិភពលោករបស់ Beyoncé ដែលមានឈ្មោះថា «Renaissance» បានបង្កើតប្រវត្តិសាស្ត្រជាផ្លូវការ ដែលរកចំណូលបានខ្ពស់បំផុត សម្រាប់សិល្បការិនីស្បែកខ្មៅ។ ដំណើរប្រគំតន្រ្តីទេសចរណ៍នេះ បានចាប់ផ្តើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ រកចំណូលបានជាង ៤០០លានដុល្លារ រហូតមកដល់បច្ចុប្បន្ន។ នេះលើសពីកំណត់ត្រាមុនដែលធ្វើឡើង ដោយកម្មវិធី «Anti World Tour» របស់ Rihanna ដែលរកចំណូលបានជាង ៣៦០លានដុល្លារក្នុងឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ការប្រគំតន្រ្តីទេសចរណ៍ពិភពលោក «Renaissance»
August 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ និងក្រុមអង្គរក្សចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» តាមមាត្រ២១៨ នៃក្រមព្រហ្មទណ្ឌ។ លោក ប្លង់ សុផល អ្នកនាំពាក្យរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ហើយបញ្ជូនបន្ដទៅកាន់ចៅក្រមស៉ើបសួរ ដើម្បីបន្ដនីតិវិធី។ សូមជម្រាបថា ឧកញ៉ា
August 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឲ្យសមនឹងការជឿទុកចិត្តពីសំណាក់ ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។ ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា ការផ្ដល់សេវា តាមរយៈច្រកចេញចូលតែមួយ នៅតាមបណ្តាខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ ឃើញថា មានលក្ខណៈល្អប្រសើរ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
August 10, 2023 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ក្នុង ខេត្តព្រះវិហារមេត្តាជ្រាបថា មានរុក្ខជាតិ និង សត្វល្អិតមួយចំនួនពេលយកមកបរិភោគអាចបណ្តាលអោយប៉ះពាល់ដល់សុខភាព ឬបណ្តាលអោយបាត់បង់អាយុជីវិត។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់សូមកុំពិសារឬបរិភោគ រុក្ខជាតិ ឬ សត្វ ល្អិតដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមកព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់ សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និង អាចបណ្ដាលអោយបាត់បង់អាយុជីវិត។ ជាក់ស្ដែងកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ០២ នាក់ ប្តីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយពួកគាត់ទាំងពីរនាក់
August 10, 2023 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះបានចាត់ថ្នាក់វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 ដែលកំពុងឆ្លងរាលដាល នៅក្នុង សហរដ្ឋអាមេរិក និងចិន ជា «វីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 អាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងត្រូវបានគេរកឃើញថានៅពីក្រោយករណីឆ្លងកូវីដ១៩ ច្រើនជាង១៧ភាគរយ នៅក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ វីរុសបំប្លែងខ្លួននេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន កាណាដា និងបណ្ដា ប្រទេសជាច្រើនផ្សេងទៀត។ ក្នុងការវាយតម្លៃពីហានិភ័យ អង្គការ WHO បានបញ្ជាក់ថា «ជារួម
August 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារជាតិឧតុនិយមជប៉ុន បានចេញសេចក្តីព្រមានអំពីព្យុះត្រូពិចខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកកាន់ទិសខាងជើង ហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku។ ឥទ្ធិពលព្យុះនេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយនឹងអាចបណ្តាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ អាជ្ញាធរបានចេញ សេចក្តីព្រមានពាក់ព័ន្ធនឹងការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ។ ស្ថានទូតបានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់
August 10, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ យោងតាមលិខិតរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារនគរបាលចរាចរណ៍ចំនួន ៣នាក់ ក្រោយរងការចោទថា ជំរិតទារប្រាក់ពីជនជាតិចិន នៅគោលដៅស្តុបវត្តស្លែង។ ស្នងការនគរបាលរាជធានីភ្នំពេញ បានផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ០៣នាក់ ចំណុះការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន មានឈ្មោះ ដូចខាងក្រោម៖ ១-លោកអនុសេនីយ៍ឯក សុខ គឹម លី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។ ២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។ ៣-លោកអនុសេនីយ៍ឯក
August 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីជូនដំណឹង ពីការជ្រើសរើសមន្ត្រីផ្នែកច្បាប់ដែលជាមន្ត្រីជាប់កិច្ចសន្យា ចំនួន៣០នាក់ មកប្រើការងារនៅទីស្តីការក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៣។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ថា បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ និងមានសុខភាពល្អ បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើង និងមានជំនាញលើផ្នែករដ្ឋប្បវេណី ឬ ផ្នែកព្រហ្មទណ្ឌ ឬផ្នែកទំនាក់ទំនងអន្តរជាតិ ការជ្រើសរើសត្រូវធ្វើតាមការប្រឡងដែលកំណត់ដោយក្រសួងយុត្តិធម៌។ ការទទួលពាក្យ និងទីកន្លែងដាក់ពាក្យសុំចូលបម្រើការងារបេក្ខជនអាចទាញយកគំរូពាក្យស្នើសុំចូលបម្រើការងារតាមរយៈ QR Code នៅផ្នែកខាងក្រោម នៃលិខិត សូមបេក្ខជនយកពាក្យស្នើសុំមកដាក់នៅនាយកដ្ឋានកិច្ចការបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន នៅទីស្តីការក្រសួងយុត្តិធម៌ដែលមានអាសយដ្ឋាននៅលើមហាវិធីសម្ដេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
August 10, 2023









