Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងសារសំឡេងពិសេសឆ្លើយតបនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី​នៅ​យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយឱ្យ​ដឹង​ថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ឌិត មន្ទី ប្រធានតុលាការកំពូល សុទ្ធតែបានដាពាក្យសុំចូលនិវត្តន៍ពីតួនាទី ព្រោះតែវ័​យ​ច្រើន។ ក្រៅតែពីសម្តេច សាយ ឈុំ និងលោក ឌិត មន្ទី ហើយនោះ សម្តេចតេជោ ក៏បានប្រកាសឱ្យដឹងផងដែរថា អនុប្រធានព្រឹទ្ធសភាទី១ លោក សឹម កា និងលោកស្រីកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី

    August 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ក្នុងសារសំឡេងពិសេសថ្មីមួយថា លោកស្រី ឃួន សុដារី នឹងទទួលបានតំណែងជាប្រធានរដ្ឋសភា, លោក ជាម យៀប នៅជាអនុប្រធានទី១ដដែល ខណៈលោក វង សូត នឹងទទួលបានតំណែងជាអនុប្រធានទី២។ (លោកស្រី ឃួន សុដារី) ក្នុងសារសំឡេងឆ្លើយតបនឹងការផ្សាយញុះញង់របស់វិទ្យុអាស៊ីសេរីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា សមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាដូចបានបង្ហាញនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០២១មកម្ល៉េះ។ ការបង្ហើបពីសមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានេះ គឺសម្តេចចង់បង្ហាញទៅវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនមានការរួបរួមផ្ទៃក្នុង ហើយមានការចាត់តាំងត្រឹមត្រូវ ដោយគ្មានការទាស់ទែងគ្នាព្រោះរឿងតំណែងនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖

    August 10, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅថ្ងៃ៩ ខែសីហា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋស្ម័គ្រចិត្តនៅតាមសង្កាត់ ក្នុងក្រុងសៀមរាប បានចាប់ផ្តើមស្តារ និងសម្អាតរុក្ខជាតិក្នុងស្ទឹងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាព និងទេសភាពឲ្យកាន់តែស្រស់បំព្រង ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តកាន់តែច្រើនថែមទៀត។ លោក អុិន សាវុធ ប្រធានក្រុមការងារស្តារ និងសម្អាតរុក្ខជាតិក្នុងស្ទឹងសៀមរាប នៅចំណុចស្ពានថ្ម វត្តរាជបូណ៌ បានឲ្យដឹងថា ដោយទទួលបានផែនការពីចៅសង្កាត់ ក្រោមការចង្អុលបង្ហាញពីគណៈបញ្ជាការឯកភាពក្រុង និងខេត្ត លោកបានដឹកនាំកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋចំនួន២២នាក់ ដោយចែកចេញជា២ក្រុម ក្រុមទី១ ត្រូវកាត់ឬសក្រោម និងក្រុមទី២ ត្រូវទាញរុក្ខជាតិដែលបានកាត់ឬសក្រោមរួចមកច្រាំង។ លោក អុិន សាវុធ

    August 9, 2023
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គបន្តហក់ឡើងខ្ពស់ បណ្តាលឲ្យបាក់ច្រាំង ក្រោយទទួលព័ត៌មានភ្លាមៗ ក្រោមការចង្អុលណែនាំពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃ០៩ ខែសីហា ឆ្នាំ២០២៣ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរឃុំ បានធ្វើការចុះពិនិត្យ ទីតាំងច្រាំងបាក់មានចំនួន៧កន្លែង និងផ្លូវបេតុង ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ទីតាំងច្រាំងបាក់ទាំង០៧កន្លែងនោះរួមមាន៖ *ទីតាំងទី១ មានប្រវែង៣០ម៉ែត្រ មានជម្រៅចូលមកក្នុង៥ម៉ែត្រ (បាក់ផ្នែកខាងលើ) *ទីតាំងទី២ មានប្រវែង២០ម៉ែត្រ មានជម្រៅចូលក្នុង

    August 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំស្តីពី ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ។ នៅក្នុងផែនការណែនាំរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងទៀតថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយមានបណ្តែតប្រទីប

    August 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានផ្ញើព្រះរាជសារកោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង១២៥រូប ដើម្បីចូលរួមប្រជុំរដ្ឋសភា ជាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣​ ខាងមុខនេះ។ លោក ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាបេក្ខជនជាប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមណ្ឌលបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោកបានទទួលរួចហើយ នូវព្រះរាជសារកោះអញ្ជើញរបស់ព្រះមហាក្សត្រ សម្រាប់កិច្ចប្រជុំសភាលើកដំបូងនេះ។ លោកបានបន្ថែមថា កិច្ចប្រជុំលើកដំបូងនោះ ព្រះមហាក្សត្រ នឹងអញ្ជើញជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ហើយបន្ទាប់មកមានការថតរូបជុំគ្នាជាមួយបេក្ខជនជាប់ឆ្នោតទាំងអស់នៅមុខរដ្ឋសភា។

    August 9, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ កាលពីថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ ជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក Dream C125 គ្មានស្លាកលេខ គ្មានអាវ (ម៉ូតូឆ្អឹង) បានឆក់ទូរស័ព្ទដៃ១គ្រឿង មិនបានសម្រេចពីស្រី្តឈ្មោះ ឡាប សុភី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍, សមត្ថកិច្ចបានចុះសហការដល់កន្លែងកើតហេតុ និងបានទទួលព័ត៌មានបន្ថែមទៀតថា ក្រោយពីក្រុមជនសង្ស័យ សកម្មភាពឆក់ មិនបានសម្រេចរួចមក ម៉ូតូក្រុមជនស្ស័យអស់សាំង ហើយបានចូលចាក់សាំងនៅតូបលក់ដូរមួយកន្លែងស្ថិតនៅខាងកើតកន្លែងកើតហេតុ ហើយក្រុមជនសង្ស័យគ្មានលុយចាក់សាំង ក៏បានដាក់មួក សុវត្ថិភាពបញ្ចាំជាមួយអ្នកលក់ដូរនៅទីនោះ។

    August 9, 2023
  • ព័ត៌មានជាតិ

    (កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋ អាជ្ញាធរ កងកម្លាំង ព្រះសង្ឃ សិស្សានុស្សិស រស់នៅតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ចូរនាំគ្នាដាំដើមត្នោតឱ្យបានច្រើន ស្របពេលដែលដើមត្នោត ក៏ជាអត្តសញ្ញាណរបស់ជាតិខ្មែរមួយផងដែរ។ ហើយរដ្ឋបាលខេត្ត នឹងមានចក្ខុវិស័យ ធ្វើឱ្យតំបន់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្លាយជាតំបន់ទាក់ទាញទេសចរ តាមរយៈដើមត្នោត ស្ករត្នោត ទឹកឆ្នោត ផ្លែត្នោត និងផលិតផលត្នោតជាដើម។ល។ ថ្លែងក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៣ ដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា វៀតណាម ប្រវែង៥គីឡូម៉ែត្រ នៅចំណុចអន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច នាថ្ងៃទី៨

    August 9, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាលោកមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដើម្បីកាត់បន្ថយការកើនឡើងឥទ្ធិពលចិន នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។ លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯយុទ្ធនាការរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ New Mexico។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងពេលខ្លីខាងមុខនេះ ពីព្រោះវៀតណាមចង់ផ្លាស់ប្ដូរទំនាក់ទំនងរបស់យើង និងចង់ក្លាយជាដៃគូរមួយ (របស់សហរដ្ឋអាមេរិក)»។ ប៉ុន្តែមិនទាន់មានការបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម របស់លោក បៃដិននោះឡើយ។

    August 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសារទាំងស្រុង​៖ ផ្តល់សិទ្ធិដោយ៖ freshnews

    August 9, 2023