Khmerpress
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នៅថ្ងៃសៅរ៍នេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន​ ស៉ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយថា រូបលោក​សម្រេចលើកពេលវេលាត្រឡប់ពីការនិរទេសខ្លួន ដើម្បីចូលមកកាន់ប្រទេសថៃវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។ លោក ថាក់ស៉ីន បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា លោកត្រូវការពេលត្រួតពិនិត្យសុខភាព ហើយលោកនឹងពន្យារពេលធ្វើដំណើរត្រឡប់​ចូលស្រុកវិញ ដែលពីដំបូងឡើយត្រូវបានគ្រោងសម្រាប់ថ្ងៃទី១០ ខែសីហា ខណៈឥឡូវត្រូវលើកទៅប៉ុន្មានសប្តាហ៍ខាងមុខទៀតវិញ។ ការប្រកាសផ្អាកលើកពេលនៃផែនការត្រឡប់ចូលប្រទេសវិញរបស់លោក ថាក់ស៉ីន កើតមានឡើងបន្ទាប់ពីសភាថៃ បានសម្រេចពន្យារពេលបោះឆ្នោតរើសនាយករដ្ឋមន្រ្តី ដែលត្រូវបានគ្រោងប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ គណបក្ស ភឿថៃ

    August 5, 2023
  • ព័ត៌មានអន្តរជាតិ

    អាជ្ញាធរ​ចិន​បាន​ស្នើ​ឱ្យមានការកំណត់​ការ​ប្រើ​ទូរស័ព្ទ​របស់​កុមារ​ត្រឹមតែ ២​ម៉ោង ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ និយតករអ៊ីនធឺណិតរបស់ចិនបានប្រកាសសេចក្តីព្រាងគោលការណ៍ណែនាំថ្មីមួយ ដោយស្នើឱ្យក្រុមហ៊ុនផលិតឧបករណ៍ចល័ត និងអ្នកបង្កើតកម្មវិធី ណែនាំកម្មវិធីដែលមានការរឹតបន្ដឹងសម្រាប់កុមារ «minor mode»។ ការប្រើប្រាស់ប្រចាំថ្ងៃត្រូវបានកំណត់ត្រឹមតែ ៤០នាទី សម្រាប់កុមារអាយុក្រោម ៨ឆ្នាំ, ១ម៉ោង សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ និង ២ម៉ោង សម្រាប់អ្នកដែលមានអាយុក្រោម ១៨ឆ្នាំ។ កុមារគ្រប់វ័យនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឧបករណ៍របស់ពួកគេឡើយ ចាប់ពីម៉ោង ១០ យប់ ដល់ម៉ោង ៦ ព្រឹក ហើយការដាស់តឿនឱ្យពួកគេឈប់សម្រាក នឹងត្រូវបានចេញក្នុងរយៈពេល ៣០នាទី។ មាតាបិតា​នឹង​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​មុខងារ​អនីតិជននេះ។ និយតករនិយាយថា ដែនកំណត់នេះត្រូវបានរចនាឡើងដើម្បីជំរុញទម្លាប់ល្អលើអ៊ីនធឺណិត ហើយពួកគេ​កំពុង​ស្វែង​រក​មតិ​សាធារណៈ​លើ​សំណើ​នានា​ក្នុង​ខែ​ខាង​មុខ។

    August 5, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ពលរដ្ឋជាង៣៥០នាក់ មកពីភូមិចំនួន៣ បានលើកគ្នាទៅដុតបំផ្លាញស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងសរសរស្តម្ភសត្វតោ ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដោយខឹងមន្រ្តីបរិស្ថានចាប់ម៉ាស៊ីនអារឈើរបស់ពួកគាត់ក្នុងតំបន់ការពារ។ របាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣ភូមិ រួមមភូមិស្រែជិះ ភូមិររៀង និងភូមិអំពក ឃុំស្រែជិះ មានគ្នាសរុបប្រហែលជាង៣៥០នាក់ បាននាំគ្នាបុកចូលទៅដុតបំផ្លាញ កន្លែងបរិស្ថានសរសរស្តម្ភ។ ហេតុការណ៍ដែលបង្កឲ្យមានហិង្សារហូតឈានដល់ការដុតបំផ្លាញទីស្នាក់ការបរិស្ថានខាងលើនេះ ត្រូវបានគេអះអាងថា មកពីក្រុមប្រជាពលរដ្ឋខឹងសម្បារជាមួយមន្រ្តីបរិស្ថានដែលបានចុះអនុវត្តចាប់បង្ក្រាបម៉ាស៊ីនត្រង់ស៊ីន័រ និងកាំបិតរបស់ពួកគាត់ដែលអារឈើធ្វើរបងស្រែ និងអារឈើរោងដាំបាយ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ លោកបញ្ជាក់ទៀតថា ការដែលពលរដ្ឋលើកគ្នាទៅដុតបំផ្លាញស្នាក់ការបរិស្ថាននោះ មានបុគ្គល២នាក់ជាអ្នកដឹកនាំគឺឈ្មោះ ក្លូ

    August 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តម្លៃស្រូវនៅកម្ពុជា កំពុងហក់ឡើងថ្លៃជាបន្តបន្ទាប់ មិនធ្លាប់មានពីមុន ស្របពេលដែលប្រទេសឥណ្ឌាបានប្រកាសបិទមិនឲ្យមានការនាំចេញអង្ករប្រភេទមួយចំនួន។ កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេនៅលើពិភពលោក បានបិទមិនឲ្យមានការនាំចេញអង្ករប្រភេទអង្ករស និងអង្ករបាក់ ក្នុងគោលបំណងរក្សានូវសន្តិស្បៀងនៅក្នុងប្រទេសរបស់ខ្លួន ដែលជំរុញឱ្យតម្លៃអង្ករសនៅលើទីផ្សារតាមប្រទេសមួយចំនួនក្នុងតំបន់ ហាក់មានការកើនឡើង គួរឱ្យកត់សម្គាល់។ ក្រោយការប្រកាសរបស់ឥណ្ឌា គេមើលឃើញថា ជាឱកាសសម្រាប់ ប្រទេសជិតខាងរបស់កម្ពុជា គឺថៃ និងវៀតណាម ក្នុងការបង្កើនការនាំចេញដោយទទួលបានតម្លៃខ្ពស់។ ចំណែកកម្ពុជាវិញ អាចនឹងធ្វើឱ្យកសិករទទួលបានផលប្រយោជន៍ខ្លះដែរ ពីការឡើងថ្លៃនៃតម្លៃស្រូវជាពិសេសប្រភេទស្រូវធម្មជា មិនមែនអង្ករក្រអូប។ ឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុន Khmer Food បានប្រាប់បណ្តាញព័ត៌មាន Fresh News

    August 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលព័ត៌មានប្រឌិតថា មួយថ្ងៃមានអ្នកឆ្លងជំងឺអេដស៍ជាង១,០០០នាក់ នៅកម្ពុជា។ ការចេញមកច្រានចោលរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានធ្វើឡើងក្រោយមានការចែកចាយនៅតាមបណ្ដាញសង្គម Facebook ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដោយបំភាន់ថា មួយថ្ងៃនៅកម្ពុជា មានអ្នកឆ្លងជំងឺអេដស៍ជាង១,០០០នាក់។ លោកស្រី ឱ វណ្ណឌីន បានធ្វើការឆ្លើយតបយ៉ាងដូច្នេះថា ​«​ព័ត៌មានខាងលេីនេះ​ ជាព័ត៌មានមិនពិតទេ​ ក្រសួងសុខាភិបាល​ សូមច្រានចោលទាំងស្រុង​ ហេីយសូមម្ចាស់គណនីដែលបានផ្សាយនេះ​ បញ្ឈប់ការផ្សាយបែបនេះតទៅទៀត​។ សូមបងប្អូនសាធារណជនជ្រាប​ និងចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះផង​​»។ ជាមួយគ្នានេះ លោកស្រី ឱ

    August 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត។ តាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណតទី៧ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានបង្ហាញឲ្យដឹងថា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៨ ២១៤ ៤៣០ នាក់ បាននាំគ្នាទៅបោះឆ្នោត នៅក្នុងនោះ មានសំឡេងបានការចំនួន ៧ ៧៧៤ ២៧៦

    August 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២០,៣១៧,៣៤៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរបរទេសចំនួនសរុប ៤៣៩,៣៦៥នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែកក្កដា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២,៤៣៩,៩២៧ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៥៣,៥៩៦នាក់។ សូមជម្រាបថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨៧៨,៧៣០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ

    August 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចពីរផ្សេងគ្នា ដោយសម្រេចបិទចោលមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty និងអគារលក់ឱសថបុរាណ សញ្ញាក្អមមាស ដែលព្យាបាលគ្មានបច្ចេកទេសបង្កឱ្យមានគ្រោះថ្នាក់អ្នកមកទទួលសេវា។ ចំពោះការបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty ត្រូវបានក្រសួងបញ្ជាក់ថា ដោយសារតែម្ចាស់មជ្ឈមណ្ឌលនេះ បើកសាខាជាច្រើនកន្លែងដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមសាខានោះ មានទីតាំងមួយកន្លែង នៅខណ្ឌដូនពេញ បានផ្តល់សេវាដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យ ភរិយាតារាកំប្លែងនាយពាក់មី គ្រោះថ្នាក់ធ្ងន់ធររហូតដល់សង្គ្រោះបន្ទាន់។ ដោយឡែកសម្រាប់ការបិទឱសថបុរាណ សញ្ញាក្អមមាស ដែលមានទីតាំងនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវវិញ ដោយសារតែផ្សព្វផ្សាយលើសពីការពិត និងព្យាបាលដោយគ្មានបច្ចេកទេស ដែលបណ្តាលឱ្យគ្រោះថ្នាក់អ្នកជំងឺដល់ជីវិត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    August 5, 2023
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងពីការផ្អាកការចរាចរឆ្លងកាត់កំណាត់ជាតិលេខ៤៤ ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិតាំងបំពង់ ឃុំតាសាល ជាបណ្ដោះអាសន្នសិន ដោយសារនៅក្នុងភូមិសាស្ត្រនេះជំនន់ទឹកភ្លៀងកំពុងហក់ឡើងខ្លាំង ពិសេសនៅទឹកនៅទំនប់តាសាលហក់ឡើងដល់កម្រិតប្រកាសអាសន្ន។ ក្នុងសេចក្ដីជូនដំណឹងដដែល រដ្ឋបាលស្រុកឱរ៉ាល់បានបញ្ជាក់ថា បច្ចុប្បន្នកំណាត់ផ្លូវជាតិលេខ៤៤ ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិតាំងបំពង់ ឃុំតាសាល មានការជន់លិចដោយជំនន់ទឹកភ្លៀងដោយកន្លែង ដូចជានៅចំណុចស្ពានអូរអញ្ចា អូរស្រីចាំ និងស្ពានតាំងបំពង់ ដូច្នេះដើម្បីធានាបាននូវសុខសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុចំពោះភ្ញៀវទេសចរ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើនេះ រដ្ឋបាលស្រុកឱរ៉ាល់សូមអំពាវនាវឱ្យផ្អាកការចរាចរឆ្លងកាត់កំណាត់ផ្លូវខាងលើជាបណ្ដោះអាសន្នសិនចំពោះយានយន្តគ្រប់ប្រភេទ។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោមទំនប់តាសាល និងតាមបណ្ដោយស្ទឹកព្រែកត្នោត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារទំនប់តាសាលបានហក់ឡើងដល់កម្រិតប្រកាសអាសន្ន (២០.១០ម៉ែត្រ)

    August 4, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ បន្ទាប់ពីសង្គ្រោះនៅបន្ទប់ ICU នៃមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេល ៣ថ្ងៃរួចមក ពេលនេះភរិយាតារាកំប្លែងនាយពាក់មី បានចេញមកសម្រាកនៅគ្រែពេទ្យ សម្រាប់អ្នកជំងឺធម្មតាវិញហើយ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យបានតាមដានយ៉ាងយកចិត្តទុកដាក់។ តារាកំប្លែងនាយពាក់មី បានថ្លែងប្រាប់យ៉ាងខ្លីឲ្យដឹងថា «ប្រពន្ធរបស់លោកបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយបងប្អូន! បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់៣ថ្ងៃ! អរគុណបងប្អូនដែលជូនពរប្រពន្ធខ្ញុំ។ ខ្ញុំកំពុងចាំដំណឹងពីសមត្ថកិច្ច»។ ជាមួយគ្នានេះ ពាក់ព័ន្ធជាមួយនឹងដំណោះស្រាយ រវាងម្ចាស់ហាងកែសម្ផស្ស ជាមួយនឹងរូបលោក គឺមិនទាន់ចេញជាលទ្ធផលនៅឡើយទេ ដោយលោកកំពុងតែរង់ចាំលទ្ធផលពីសមត្ថកិច្ច ដែលកំពុងធ្វើការជាមួយនឹងម្ចាស់ហាងយីហោ «S88 Beauty»។ សូមបញ្ជាក់ថា ភរិយាតារាកំប្លែងនាយពាក់មី បានចូលទៅម៉ាស្សាមុខឲ្យស នៅមជ្ឃមណ្ឌលថែសម្ផស្សមួយនៅម្ដុំផ្សារធំថ្មីមានឈ្មោះថា «S88

    August 4, 2023