Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលបង្កសំឡេងរំខាន ក្នុងការរស់នៅប្រចាំថ្ងៃ ក្រោយមានបណ្ដឹងពីប្រជាពលរដ្ឋ។ ជាលទ្ធផលនៅពេលក្រុមការងារចម្រុះ ចុះមកដល់ទីតាំងជាក់ស្ដែង ពិនិត្យឃើញថា មានការចិញ្ចឹមមាន់ជាលក្ខណៈកសិដ្ឋាន ប៉ុន្ដែម្ចាស់កសិដ្ឋាន ដែលជួលដីបន្ដមិននៅ ដូចនេះក្រុមការងារចម្រុះសម្រេចដាក់កម្មវិធីប្រជុំត្រួតពិនិត្យ ពាក់ព័ន្ធទីតាំងកសិដ្ឋាននេះ នៅសប្ដាហ៍ក្រោយ។ សូមរំលឹកថា តំណាងប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅកាន់អភិបាលខណ្ឌច្បារអំពៅ ដើម្បីសុំអន្តរាគមន៍ករណី ដែលកសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលមាន់ជល់រាប់រយក្បាល បង្កសំឡេងរំខាន ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ លិខិតរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា

    August 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចេញប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ព្រមទាំងការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០ព្រឹក រយៈពេល៧២ម៉ោងបានកន្លងផុត ហើយពុំមានពាក្យបណ្ដឹងតវ៉ាណាមួយត្រូវបានដាក់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងនៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ។ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩៖០០ព្រឹក។

    August 4, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ ទីតាំងយីហោ អេស 88 ប៊ីយូធី ផ្សារធំថ្មី មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលផ្ដល់សេវាកម្មរក្សាសម្រស់ជូនអតិថិជន ត្រូវបានអាជ្ញាធរសម្រេចបិទទ្វារជាបណ្ដោះអាសន្ន បន្ទាប់ពីអ្នកទៅទទួលសេវាកម្មម្នាក់ ដែលត្រូវបានគេស្គាល់ថា ប្រពន្ធរបស់តារាកំប្លែងនាយពាក់មី បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ យោងតាមកំណត់ហេតុបិទទីតាំង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដែលសម្រេចដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ បានបញ្ជាក់ថា ទីតាំងនេះ ពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ តាមការបញ្ជាក់របស់នាយពាក់មី នៅលើបណ្ដាញសង្គម Facebook បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានទៅទីតាំងនេះ ដើម្បីទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស ប៉ុន្ដែក្រោយបុគ្គលិកនៅទីនោះចាក់សេរ៉ូមបញ្ចូលហើយនោះ ស្រាប់តែប្រពន្ធរបស់ខ្លួនមានអាការៈមិនស្រួល ដូចជាថប់ដង្ហើម

    August 4, 2023
  • ព័ត៌មានអន្តរជាតិ

    (អាមេរិក)៖ នៅអំឡុងខែកក្កដាកន្លងទៅនេះ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានបង្ហោះសារមួយចំនួននៅលើបណ្តាញសង្គម Twitter ដើម្បីទាក់ទងទៅតារាចម្រៀងល្បី Taylor Swift ក្នុងគោលបំណងលើកទឹកចិត្តនាងឱ្យបន្ថែមកាលបរិច្ឆេទ សម្រាប់ការប្រគំតន្រ្តីទេសចរណ៍ពិភពលោក Eras Tour របស់នាង ទៅប្រទេសកាណាដា។ តែយ៉ាងណា នៅពេលនេះបំណងរបស់លោក គឺបានសម្រេចហើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Taylor Swift នឹងបន្ថែមចំនួនថ្ងៃនៃការប្រគំតន្ត្រីរបស់ខ្លួននៅកាណាដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ ម្ចាស់ឧបត្ថម្ភការប្រគំតន្ត្រី Rogers Communications បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Swift

    August 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២លើក លើទឹកដីរបស់ខ្លួន នាខែកញ្ញាខាងមុខ ដោយត្រូវជួបក្រុមហុងកុង និងម៉ាកាវ។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ។ ប្រភពខាងលើបានបញ្ជាក់ថា ប្រកួតមិត្តភាពទី១ របស់ក្រុមគោព្រៃកម្ពុជា ត្រូវជួបហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងប្រកួតទី២ ត្រូវជួបម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញា។ ការប្រកួតនេះនឹងធ្វើឡើងនាម៉ោង ៧យប់ដូចគ្នា នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) តែមួយគត់។ គួរដឹងថា មុនឈានដល់ការប្រកួតមិត្តភាពអន្ដរជាតិខាងលើ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

    August 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា​ មានឋានៈស្មើទេសរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែ​សីហា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    August 4, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ​ហៅ​នាយ ពែកមី នៅមុននេះបន្តិច បានឱ្យដឹងថា លោក បានស្គាល់មុខម្ចាស់ហាងកែសម្ភស្ស «S88 Beauty»ហើយ កុំគេចវេស ចូលមកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម។ នេះបើយោងតាមគណនីហ្វេសប៊ុកដដែលរបស់ នាយ ពែកមី ក៏បានបង្ហាញវីដេអូខ្លីមួយ អំពីស្ថានភាពជំងឺរបស់លោកស្រី ជា សុធីម ហៅ ​ច្រិប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងបន្ទាប់ICU ដោយនិយាយរៀបរាប់ថា នៅពេលដែលគាត់មានអាការៈក្អួត និងឈឺដើមទ្រូង បានតេទៅពេទ្យកែសម្ភស្ស S88 Beauty

    August 4, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងលោក ចែម ចាន់ដារ៉ា ​ហៅ​នាយ ពែកមី បានជួបទុក្ខធំ ដែលប្រពន្ធជាទីស្រលាញ់របស់លោកឈ្មោះ ​ជា សុធីម ហៅ ​ច្រិប ត្រូវបានសង្គ្រោះបន្ទាន់នៅបន្ទប់ICU អស់រយៈពេល ២ថ្ងៃហើយ បន្ទាប់ពីលោកស្រី បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែង «S88 Beauty» ផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមរយៈខ្លឹមសារក្នុងគណនីហ្វេសប៊ុករបស់ នាយ ពែកមី បានសរសេររៀបរាប់យ៉ាងស្រពោនស្រពាប់ដូច្នេះថា៖ «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU

    August 4, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ អគារស្នាក់នៅមួយកន្លែងឈ្មោះ «វី៩» ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆាប់ឆេះ នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យជនជាតិឥណ្ឌូនេស៉ី ចំនួន៤នាក់រងរបួស។ ក្នុងហេតុការណ៍នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីអន្តរាគមន៍ជួយពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តចំនួន២គ្រឿង បំពង់ពន្លត់អគ្គិភ័យប្រមាណជិត២០បំពង់។ សមត្ថកិច្ចបានឲ្យដឹងថា អគារស្នាក់យីហោ វី៩ ដែលជនបរទេសជួលធ្វើជាអគារស្នាក់នៅនេះ មានកម្ពស់១០ជាន់ ឆេះចេញពីបន្ទប់លេខ៩០១ នៅជាន់ទី៨ ដែលបង្កឲ្យជនជាតិឥណ្ឌូនេស៊ី

    August 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពស៊ីម៉ាក់ និងអង្គការជំនួយរបស់ប្រជាជនណ័រវេស្ស (NPA) នឹងរៀបចំពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសហប្រតិបត្តិការ គម្រោងបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា» រវាងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ប្រចាំប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ នឹងប្រព្រឹត្តទៅនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ នាសប្តាហ៍ទី២ ក្នុងខែសីហា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ គម្រោងនេះទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណងសរុបចំនួន ២,១០០,០០០

    August 3, 2023