Khmerpress
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលគូសខ្វែងសន្លឹកឆ្នោតចោល មិនទៅបោះឆ្នោត គឺគ្មានទោសពៃរ៍អ្វីនោះទេ ព្រោះរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិជូនពលរដ្ឋ ក្នុងការសម្រេចលើជោគវាសនារបស់ប្រទេសជាតិទាំងមូល។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង មាន១១បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរ៉ាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានមានប្រសាសន៍ថា

    August 3, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នៅផ្លូវជាតិលេខ៤ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារខណៈពេលនេះស្ថានភាពទឹកភ្លៀងបានធ្លាក់យ៉ាងខ្លាំង បណ្ដាលឱ្យទឹកហូរធ្លាក់មកជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩៩-១០០ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្ដកំពង់ស្ពឺ ផ្លូវជាតិលេខ៤ សូមជ្រាបជាព័ត៌មាន ដោយសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងសម្របសម្រួល កុំឱ្យមានការកកស្ទះចរាចរណ៍ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    August 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញវីដេអូមួយ ប្រកាសរកអ្នកមានទេពកោសល្យផ្នែកចាប៉ីដងវែង ចូលរួមប្រឡងក្នុងមហាស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ដែលធ្វើឡើងចាប់ពីថ្ងៃទី០២-០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។ មហាស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ត្រូបានធ្វើឡើងក្នុងបុព្វហេតុថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែងឱ្យកាន់តែរីកដុះដាលថែមទៀត។ ក្រសួងវប្បធម៌ សូមឲ្យអ្នកមានទេពកោសល្យផ្នែកចាប៉ីដងវែង ដាក់ពាក្យប្រឡង ឲ្យបានមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ បើតាម ស.ស.យ.ក វិស័យវប្បធម៌និងវិចិត្រសិល្បៈ ចាប៉ីដងវែងជាសិល្បៈប្រពៃណីបែបប្រជាប្រិយមួយនៅក្នុងសង្គមខ្មែរ។ ចាប៉ីបានជ្រាបចូលយ៉ាងជ្រៅក្នុងជីវិតរស់នៅ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរ តាមរយៈនៃការសង្កេតឃើញគេលេងក្នុងពិធីប្រពៃណីសំខាន់ៗដូចជា កិច្ចជាវខាន់ស្លាក្នុងពិធីមង្គល ពិធីកោរជុក ពិធីបំបួស និងបុណ្យកឋិនជាដើម។

    August 3, 2023
  • ព័ត៌មានអន្តរជាតិ

    (មេនឆេស្ទើ)៖ ដំណើរការនៃនីតិវិធីទិញ-លក់ក្លិបបាល់ទាត់អាជីព Manchester United នៅតែបន្តពិភាក្សាគ្នា ក្នុងរយៈពេលជិត ៩ខែមកនេះ ដ្បិតតម្លៃឈានដល់ ៦.៣៦ពាន់លានដុល្លារអាមេរិកហើយ។ យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Daily Mail នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតមកទល់នឹងពេលនេះ មានមហាសេដ្ឋី ២រូបបានកំពុងនាំមុខគេ ដែលហ៊ានឲ្យថ្លៃជាងគេ គឺចំនួន ៦.៣៦លានដុល្លារ ដោយមានលោក Sir Jim Ratcliffe មហាសេដ្ឋីអាមេរិក ដូចទៅនឹងមហាសេដ្ឋីមកពីប្រទេសកាតា Sheikh Jassim bin Hamad al-Thani

    August 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា បើសិនជាឯកឧត្ដម ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត សម្ដេចនឹងវិលត្រឡប់មកកាន់ ជានាយករដ្ឋមន្ដ្រីវិញ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមព្រមានមួយទុកឲ្យហើយ បើសិនជាកូនខ្ញុំ (ហ៊ុន ម៉ាណែត)

    August 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហើបថា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងក្លាយទៅជាឧបនាយករដ្ឋមន្ដ្រី នៅពេលឆាប់ៗខាងមុខ ពោលនៅពេលនាយករដ្ឋមន្ដ្រីថ្មីចូលកាន់តំណែង។ ក្នុងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣, សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា នៅពេលនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក្លាយទៅជាឧបនាយករដ្ឋមន្ដ្រី នោះមុខតំណែងអគ្គស្នងការនគរបាលជាតិ

    August 3, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសឱ្យដឹងថា​ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងមាននាយករដ្ឋ​មន្ត្រីរហូតដល់ទៅពីររូប ដោយសារសម្តេច នឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រតែង​តាំង​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិរដ្ឋសភា នីតិកាលទី៧។ ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ និងទទឹង ២២ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ​លេខ​៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវជាតិ​លេខ​១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៣

    August 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញថា កការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី មានសេនារីយោចំនួនពីរ ដែលសេនារីយោទី១៖ គឺឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ទៅពីរឆ្នាំសិន និងសេនារីយោទី២៖ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង ហើយចុងក្រោយ គឺសម្រេចយកសេនារីយោទី២។ ខណៈអ្នកបន្តវេនបានរៀបចំខ្លួនបានយ៉ាងល្អ សម្រាប់ទទួលអម្រែកបន្តពីអ្នកចាស់។ ការថ្លែងបបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។ ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។

    August 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសចិនសូមចូលរួមអបអរសាទរចំពោះជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កន្លងទៅនេះ ហើយជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ នាថ្ងៃអនាគត។ លោកអគ្គរដ្ឋទូតចិន បានលើកឡើងបែបនេះ នៅគ្រាដែលលោក ចូលរួមសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន

    August 3, 2023
  • ព័ត៌មានជាតិ

    ឮៀឲឥ០៩៨៧៦៥៤៣២១«ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅ ក្នុងខេត្តព្រះសីហនុ បានស្រកចុះជាបណ្តើរៗហើយអាជ្ញាធរខេត្តក៏បានប្រកាសបើកឲ្យប្រជាពលរដ្ឋធ្វើ ដំណើរឡើងវិញកាល់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នូវកំណាត់ផ្លូវជាតិលេខ៤ត្រង់ស្រុកកំពង់សិលា និងស្រុកព្រៃនប់ដែលទឹកបានស្រកចុះយ៉ាងឆាប់រហ័សផងដែរ។ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឲ្យដឹងថា កាលពីទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀងធ្លាក់ជាច្រើនថ្ងៃជាបន្តបន្ទាប់បានធ្វើឲ្យជនលិចផ្លូវជាតិលេខ ៤ត្រង់ស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានដូចគ្នាចន្លោះពីគីឡូម៉ែត្រលេខ ១០៦ដល់គីឡូម៉ែត្រលេខ ១០៨ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ រដ្ឋបាលខេត្តព្រះសីហនុក៏ផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន។ លោកបានបន្តថា ប៉ុន្តែរហូតមក ដល់ថ្ងៃនេះដែរ ស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុមានស្ថានភាពល្អប្រសើរឡើងវិញហើយ ហើយអាជ្ញាធរក៏បានបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឡើងវិញតាំងពីថ្ងៃទី៣១ ខែកក្កដាមកម្ល៉េះ ដោយសារទឹកបានស្រកចុះវិញហើយមិនមានការប៉ះពាល់ដល់ការធ្វើដំណើរទៀតទេ។

    August 3, 2023