- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួន២ ក្នុងនោះទី១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២៖ របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។ ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា
April 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជានិងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលារដ្ឋសភា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ អំឡុងបើកសម័យប្រជុំលើកទី២ នីតិកាលទី៧។ តាមរយៈសំណេរក្នុងបញ្ជីវត្តមានតំណាងរាស្ត្រ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។ ការប្រកាសលាចេញពីរដ្ឋសភា បានធ្វើឡើងមុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥
April 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិកម្នាក់ ត្រូវបានមន្ត្រីស៉ើបអង្កេតរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីផ្តន្ទាទោស។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីសប្ដាហ៍កន្លងទៅនេះ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីការស្វែងរកចាប់ខ្លួនរបស់តុលាការទីក្រុង Washington រដ្ឋ Utah សហរដ្ឋអាមេរិក។ ឧក្រិដ្ឋជនខាងលើមានឈ្មោះ Philip Alan Rogers អាយុ៥៨ឆ្នាំ ជាអតីតមន្ត្រីប៉ូលីសសហរដ្ឋអាមេរិក ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់។ ការស្រាវជ្រាវឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនខាងលើនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ឧក្រិដ្ឋជននេះត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤
March 29, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា នារសៀលទី២៩ ខែមីនា ឆ្នាំ២០២៤នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថភ្លើង បានបុករថយន្តក្រុង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង អង្គភាពព័ត៌មាន Fresh News នឹងផ្សាយបន្តទៀត៕ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
March 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ច្រានចោលពីការលើកឡើងរបស់សារព័ត៌មានមួយចំនួន បានចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផល នៃការធ្វើអង្កេតអនឡាញ របស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា សូមបំភ្លឺពីវឌ្ឍនភាពនៃការទូទាត់នៅកម្ពុជាថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សដូចជា តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេសការស្កេនឃូអរកូតសម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស»។ ការអភិវឌ្ឍនេះអាស្រ័យដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើបៗជាបន្តបន្ទាប់ អនុញ្ញាតឱ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត App
March 29, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុន បានចេញការព្រមានពីការហក់ឡើងនូវករណីឆ្លងមេរោគរលាកបំពង់ក ដែលអាចបណ្តាលឱ្យស្លាប់ ខណៈករណីឆ្លងមានកើនឡើងប្រហែល ៣ដងច្រើនធៀបនឹងឆ្នាំមុន នៅក្នុងទីក្រុងតូក្យូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤។ របាយការណ៍របស់ក្រសួងសុខាភិបាល កាលពីដើមខែមីនា បានឱ្យដឹងថា នៅទូទាំងប្រទេសជប៉ុន ការឆ្លងបាក់តេរី streptococcus ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការកើនឡើង ៤ដងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ រហូតមកដល់ថ្ងៃទី១០ ខែមីនា ជប៉ុនបានកត់ត្រាពីជំងឺរលាកបំពង់ក ដែលមានលក្ខណៈស្រួចស្រាវជាងមុនចំនួន ៤៧៤ករណី និងមានអត្រាស្លាប់រហូតដល់ ៣០ភាគរយ។ រោគសញ្ញានៃជំងឺនេះនឹងចេញ នៅពេលបាក់តេរីរាលដាលពាសពេញរាង្គកាយ ដែលអាចនាំឱ្យខូចសរីរាង្គ។
March 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ សម្ពាធទាបបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ – សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី ៣០-៤០%។ ២.តំបន់ខ្ពង់រាប៖ – សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។
March 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជនយុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចជា៖
March 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមការគ្រោងទុកនៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នឹងយាងត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន អស់រយៈពេលប្រមាណជា១ខែ។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងពេលគង់ប្រថាប់នៅប្រទេសចិន កាលពីរយៈពេលប្រមាណមួយខែនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងបានសព្វព្រះរាជហឫទ័យយាងទៅកាន់ខេត្តនានារបស់ចិន និងព្រះបរមរាជានុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់មួយចំនួនចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។ ដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ
March 28, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ខណៈតាមការព្យាករណ៍ បានឱ្យដឹងថា ជំងឺគ្រុនឈាមនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០២៤ រហូតជាង៤ម៉ឺននាក់ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានជាង៣ម៉ឺននាក់ប៉ុណ្ណោះ។ ការអំពាវនាវបែបនេះរបស់លោក គួង ឡូ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរ ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាព អង្គការដៃគូអភិវឌ្ឍន៍ មេឃុំ ចៅសង្កាត់ មន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពជាច្រើនរូប។
March 28, 2024









