- Khmerpress
- ព័ត៌មានជាតិ
(កំពត)៖ នៅទីបំផុត! ក្រោយប្រើប្រាស់រយៈពេល៤ថ្ងៃ សពនារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ត្រូវសមត្ថកិច្ចរកឃើញហើយ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករកនេះដោយផ្ទាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយប្រើពេលរុករកអស់រយៈពេល៤ថ្ងៃ នៅពេលនេះសពនារីរងគ្រោះកម្លាំងសមត្ថកិច្ចបានរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ»។ គួរជម្រាបថា ប៉ុន្មានថ្ងៃមកនេះ ពោលតាំងពីថ្ងៃកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ
August 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ អគារគន្ធបុប្ផា «សីហមុនី មុនិនាថ (អគារគន្ធបុប្ផាទី១ថ្មី)» បានដាក់ឱ្យដំណើរការរយៈពេល៤ឆ្នាំហើយ។ អគារមួយនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងអមព្រះរាជដំណើរដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អគារគន្ធបុប្ផា «សីហមុនី មុនិនាថ» ជាសមិទ្ធផលថ្មីមួយរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានបំពាក់គ្រឿងបរិក្ខារពេទ្យទំនើប ហើយដើរតួនាទីសំខាន់ក្នុងការសង្គ្រោះជីវិតកុមារមានជំងឺធ្ងន់ធ្ងរ។ ក្នុងរយៈ៤ឆ្នាំនៃវត្តមានអគារព្យាបាលមួយនេះ មានកុមារកម្ពុជារហូតដល់ទៅជាង
August 2, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Foxconn បានប្រកាសថាលោកកំពុងពិភាក្សាជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្នុងការជ្រើសយកទីផ្សាប្រទេសឥណ្ឌា និងថៃដើម្បីផលិតរថយន្តអគ្គិសនីធន់តូចដែលមានតម្លៃក្រោម ២ម៉ឺនដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនកំពុងស្វែងរកទីតាំងមានសក្តានុពលដើម្បីបង្កើតរោងចក្របណ្តាក់ទុនរួមគ្នាថ្មីមួយទៀតដែលមានឈ្មោះថា Mobility in Harmony (MIH)។ តាមរយៈរបាយការណ៍ចេញផ្សាយកន្លងមក MIH មានបំណងផលិតរថយន្តអគ្គិសនីធន់តូចស៊េរីថ្មីដែលមានតម្លៃចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនដុល្លារប៉ុណ្ណោះ។ ខណៈរថយន្តដែលគ្រោងផលិតនោះត្រូវបាន CEO Foxconn គូសបញ្ជាក់ថាជាប្រភេទរថយន្តអគ្គិសនីធន់តូចជាមួយនឹងកៅអីចំនួន ៣ថ្មី ដែលត្រូវបានរចនាយ៉ាងពិសេសម្រាប់បើកបរក្នុងទីក្រុង ឬតំបន់ជិត ជាពិសេសសម្រាប់សម្រួលដល់ម្ចាស់អាជីវកម្ម
August 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ចំនួន 1,002,749 នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំពិភពលោក។ ការស្ទុះឡើងយ៉ាងខ្លាំងក្លារហូតដល់លើសជាង១លាននាក់បបែបនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់បណ្តាញសង្គម Facebook ដោយងាកមកប្រើប្រាស់បណ្តាញសង្គម Channel Telegram, TikTok និង Twitter វិញក្នុងការផ្តល់ព័ត៌មាននិងសកម្មភាពផ្សេងៗរបស់សម្តេចជូនជនរួមជាតិ។ សម្រាប់ TikTok របស់សម្តេចតេជោ
August 2, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យ)៖ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ជប៉ុននឹងបន្តការហាមឃាត់នាំចេញរថយន្តប្រណីតទៅកាន់ប្រទេសរុស្ស៊ីចាប់ពីខែនេះទៅដែលនឹងគ្របដណ្តប់លើរថយន្តថ្មី និងរថយន្តជជុះកម្លាំងម៉ាស៊ីនចាប់ពី ១ ៩០០ស៊ីស៊ី ខណៈប្រទេសនេះបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការហាមឃាត់កាន់តែទូលំទូលាយនេះនឹងចូលជាធរមាននៅថ្ងៃទី៩ ខែសីហា ហើយទំនងជានឹងទប់ស្កាត់ការនាំចេញរថយន្តជជុះរបស់ជប៉ុនទៅកាន់ប្រទេសរុស្ស៊ី ដែលបានកើនឡើងចាប់តាំងពីការចាប់ផ្តើមកើតមានជម្លោះដោយសារមានតម្រូវការខ្ពស់នូវយានយន្តដែលអាចទុកចិត្តបាន និងប្រើប្រាស់បានយូរ។ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គណៈរដ្ឋមន្ត្រីជប៉ុន បានសម្រេចកែប្រែបទបញ្ជាត្រួតពិនិត្យការនាំចេញ ដែលហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី។ លោក Nishimura បានមានប្រសាសន៍ថា៖ «ជាមួយវិធានការនេះ ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីនូវរថយន្តដែលមានកម្លាំងម៉ាស៊ីនលើសពី ១ ៩០០ស៊ីស៊ី រថយន្តដឹកអ្នកដំណើរម៉ាស៊ីនកូនកាត់ និងសំបកកង់រថយន្តធំជាដើម
August 2, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ក្រុមហ៊ុន YLG Bullion & Futures បានឱ្យដឹងថា តម្លៃមាសដុំត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ជាង ២ ០០០ដុល្លារអាមេរិកក្នុងមួយអោន (៨,៣ជី) នៅចុងឆ្នាំនេះក្នុងគ្រាពេលមានការរំពឹងថានឹងមានការធ្លាក់ចុះសេដ្ឋកិច្ចនៅអាមេរិក និងអឺរ៉ុប ភាពតានតឹងកត្តាភូមិសាស្ត្រនយោបាយកាន់តែខ្លាំង និងការដំឡើងអត្រាការប្រាក់តិចជាងមុន។ លោកស្រី Tipa Nawawattanasub នាយកប្រតិបត្តិក្រុមហ៊ុន YLG ដែលជាក្រុមហ៊ុនជួញដូរមានឈានមុខគេមួយ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការកើនឡើងអត្រាការប្រាក់បានធ្វើឱ្យការវិនិយោគលើមាសមិនមានភាពទាក់ទាញនាពេលថ្មីៗនេះ ប៉ុន្តែឥឡូវនេះអត្រានេះកើនជិតដល់ចំណុចកំពូលហើយ ហើយប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ចុះ ដែលកត្តាបែបនេះកំពុងជួយជំរុញតម្លៃមាស។ លោកស្រីមានប្រសាសន៍ថា៖ «នៅពេលអត្រាការប្រាក់ធ្លាក់ចុះ វានឹងក្លាយជាឱកាសក្នុងការវិនិយោគលើមាស»។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលអាមេរិកបានប្រកាសពីការដំឡើងអត្រាការប្រាក់គោនយោបាយរបស់ខ្លួន ០,២៥% ដល់កម្រិត ៥,២៥-៥,៥០%
August 2, 2023 - ព័ត៌មានជាតិ
(កំពត)៖ គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ នារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករកនេះដោយផ្ទាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រតិបត្តិការបន្ដរុករក នៅថ្ងៃទី៣នេះ តាំងពីព្រឹក រហូតដល់ល្ងាច យើងមិនទាន់រកឃើញស្ដ្រីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់នោះឡើយទេ»។ បើទោះបីរកមិនទាន់ឃើញយ៉ាងណាក្ដី ប៉ុន្ដែកម្លាំងសមត្ថកិច្ចចម្រុះមិនទាន់បោះបង់ចោលនូវប្រតិបត្តិការនេះនោះទេ ពោលនៅតែបន្ដដុតដៃដុតជើង ដើម្បីស្វែងរកនារីម្នាក់នោះ។ បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចបានជួបនៅការលំបាកមួយចំនួន
August 2, 2023 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹង ដល់សាធារណៈជនទាំងអស់ សូមផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបដល់សាធារណៈជន ម្ចាស់យាន យន្តដឹកទំនិញធន់ធ្ងន់ ធន់ស្រាល និងអ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទ ឱ្យបានជ្រាបថា៖ បន្ទាប់ ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរ ច្រោះបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិ លេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា
August 2, 2023 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី ដែលសព្វថ្ងៃអាយុ៧៨ឆ្នាំ ទទួលបានការបន្ធូរបន្ថយ៦ឆ្នាំ សម្រាប់រយៈពេលដែលត្រូវជាប់ពន្ធនាគារសរុប ៣៣ឆ្នាំរបស់លោកស្រី នៅក្នុងការលើកទោសនាថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។ «រយៈពេលនៃការជាប់ពន្ធនាគារ នឹងត្រូវកាត់បន្ថយ៦ឆ្នាំ» អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា លោក ហ្សរ មីនទុន (Zaw Min Tun) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានប្រកាសថា លោកស្រី ស៊ូជី ត្រូវបានលើកលែងទោសសម្រាប់បទល្មើសចំនួន៥
August 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការតែងតាំងអគ្គទេសាភិបាលថ្មី របស់ធនាគារជាតិនៃកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលទាមទារនូវការជ្រើសរើសយ៉ាងហ្មត់ចត់ ដោយសារភារកិច្ចនេះ ត្រូវការឥស្សរជនឆ្នើម ដែលមានចំណេះដឹងជ្រៅជ្រះ ព្រមទាំងមានបទពិសោធន៍ និងស្នាដៃការងារលេចធ្លោ។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកស្រីបណ្ឌិត ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ការតែងតាំងនេះ កំពុងបង្ហាញពីការរីកចម្រើនកាន់តែប្រសើរ ផ្នែកធនធានមនុស្សរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលមានស្រ្តីឆ្នើម និងមានសមត្ថភាពខ្ពស់កាន់តំណែង ជាអ្នកដឹកនាំធនាគារកណ្តាល របស់ប្រទេស ដែលភាគច្រើននៃអ្នកកាន់តំណែងនេះ គឺជាបុរស។ របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ
August 1, 2023









