- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្ដល់សេវាអប់រំ យុវជន និងកីឡាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ន្ន និងសមធម៌សង្គម
August 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រលប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីឈ្នះការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។ គួរជម្រាបថា សមាគមកាយឫទ្ធិនារីកម្ពុជា ដែលដឹកនាំលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។
August 3, 2023 - ព័ត៌មានអន្តរជាតិ
អាជ្ញាធរឥណ្ឌាបានបញ្ជាឱ្យក្រុមហ៊ុនផលិតសុីរ៉ូក្អក Riemann Labs Pvt ដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារនៅក្នុងប្រទេសកាមេរូន ត្រូវញ្ឈប់ការផលិតរបស់ខ្លួនជាបន្ទាន់ នៅក្នុងចំណាត់ការថ្មីចុងក្រោយបង្អស់មួយ បន្ទាប់ពីប្រទេសនេះបានចាត់វិធានការប្រឆាំងនឹងការនាំចេញថ្នាំដែលខូចគុណភាព។ រដ្ឋាភិបាលក្នុងរដ្ឋ Madhya Pradesh បានបញ្ជាឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Indore មួយនេះ ត្រូវបញ្ឈប់ការផលិតរបស់ខ្លួន ក្រោយពីមានការត្រួតពិនិត្យរួមគ្នាដោយនិយតករថ្នាំកម្រិតកណ្តាល និងថ្នាក់ជាតិ។ ឥឡូវនេះ លេខទូរស័ព្ទនៅលើគេហទំព័ររបស់ Riemann Lab ត្រូវបានបិទ ហើយក្រុមហ៊ុននេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមអ៊ីមែលទេ។ ការត្រួតពិនិត្យលើក្រុមហ៊ុន Riemann Lab បានកើតឡើងបន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា មន្ត្រីកាមេរូនបានសង្ស័យថា សុីរ៉ូក្អក Naturcold របស់ក្រុមហ៊ុន Riemann Labs គឺមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមាររាប់សិបនាក់នៅក្នុងប្រទេសនេះ។
August 2, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Samra Seaplane គ្រោងនាំចូលប្រភេទយន្តហោះ ហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ហើយចុះចតទៅដល់គោលដៅរមណីយដ្ឋានប្រណិត សំខាន់ៗមួយចំនួន។ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារជួបសម្តែងការគួរសម ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន ៣រូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹក
August 2, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ យោងតាមកាសែត The Wall Street Journal បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រគំតន្ត្រី «Eras Tour» របស់ Taylor Swift ត្រូវបានគេព្យាករណ៍ថា នឹងក្លាយទៅជាការប្រគំតន្ត្រីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងសក្តានុពលក្នុងការរកចំណូលបានលើសពី ១ពាន់លានដុល្លារអាមេរិក។ ប្រការនេះមិនមែនជារឿងចម្លែកនោះទេ ដែលតារារូបនេះចំណាយប្រាប់រាប់លានដុល្លារ ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់ក្រុមការងាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ នៅថ្ងៃអង្គារសប្តាហ៍នេះ គេហទំព័រ TMZ បានរាយការណ៍ថា Swift បានផ្តល់រង្វាន់ដល់អ្នកដឹកសម្ភារៈប្រគំតន្ត្រីនូវប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារអាមេរិក
August 2, 2023 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ ផ្លូវជាតិលេខ៧៦A នៅខេត្តមណ្ឌលគិរី បានបាក់ស្រុតដីចូលទៅក្នុងជ្រោះប្រវែង៥០ម៉ែត្រ ត្រង់ចំណុចអូរងើយ ក្នុងភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩។ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានបញ្ជាឱ្យផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នមួយរយៈសិន ដោយរង់ចាំអាជ្ញាធរឈូសឆាយផ្លូវវាង ដើម្បីសម្រួលដល់កាធ្វើចរាចរណ៍ឡើងវិញ នៅចំណុចបាក់ស្រុតខាងលើនេះ។ លោក សៀក មុន្នី អភិបាលស្រុកអូររាំង រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានប្រាប់អង្គភាព Fresh News ប្រចាំខេត្តមណ្ឌលគិរីថា ចំពោះការបាក់ស្រុតផ្លូវថ្នល់នៅទីតាំងខាងលើនោះមានប្រវែង៥០ម៉ែត្រ។ លោកបញ្ជាក់ថា នៅរសៀថ្ងៃទី២ ខែសីហានេះ
August 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។ ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០
August 2, 2023 - ព័ត៌មានជាតិ
(កាណាដា)៖ ក្រុមកីឡានគរបាលជាតិកម្ពុជា បានបន្ថែមមេដាយ ១៨គ្រឿងទៀតហើយ គិតត្រឹមព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា ដែលដណ្ដើមបានលើប្រភេទកីឡាហែលទឹក និងកីឡាការ៉ាតេ។ សម្រាប់អត្តពលិកកីឡាហែលទឹក របស់ក្រសួងមហាផ្ទៃ បានបន្ថែមមេដាយ ១០គ្រឿងទៀត រួមមានមេដាយមាស ៣ ប្រាក់ ៤ និងសំរឹទ្ធ ៣
August 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយវិស័យឯកជន រៀបចំការប្រឡងប្រជែងគណិតវិទ្យាដ៏ធំប្រចាំប្រទេសកម្ពុជា AMC ( Angkor Mathematics Competition ) ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងជាង ៥ ០០០នាក់ មកពី ២៤ ខេត្តក្រុង និងមានការចូលរួមជាង ៨០សាលារៀនទាំងរដ្ឋនិងឯកជន ដើម្បីចាប់យកឱកាសក្លាយជាជេីងឯកប្រចាំតំបន់ បានចាប់ផ្តើមទទួលពាក្យប្រឡងទៀតហើយ។ AMC ( Angkor Mathematics Competition) ជាវេទិការប្រឡងប្រជែងគណិតវិទ្យា ផ្តល់ឪកាសដ៏ប្អូនៗសិស្សានុសិស្សវាស់ស្ទង់សមត្ថភាពគណិតវិទ្យា លើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្រ្ត ព្រមទាំងមានលើកកម្ពស់វិស័យអប់រំផងដែរ។ តើប្អូនៗ បានត្រៀមៗ ខ្លួនសម្រាប់រដូវកាលថ្មីរួចរាល់ហើយរឺនៅ? ចំពោះ
August 2, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិន បាននិយាយថាភ្លៀងដែលបានធ្លាក់លើទីក្រុងប៉េកាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។ មន្ត្រីឧតុនិយមប្រចាំទីក្រុងប៉េកាំង បានគូសបញ្ជាក់នៅថ្ងៃពុធនេះដូច្នេះថា «កម្រិតអតិបរមានៃបរិមាណភ្លៀងធ្លាក់ដែលត្រូវបានកត់ត្រា អំឡុងព្យុះ មានដល់ ទៅ ៧៤៤.៨មីលីម៉ែត្រ នៅឯអាងស្ដុកទឹក វ៉ាងជីយ័ន (Wangjiayuan) ក្នុងទីក្រុងឆាងពីង (Changping)… ហើយនេះជាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ១៤០ឆ្នាំមកនេះ»។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Doksuri បានបក់បោកក្នុងទិសដៅឆ្ពោះទៅភាគខាងជើង នៃប្រទេសចិន បន្ទាប់ពីបានវាយប្រហារលើខេត្តហ្វូជាំង
August 2, 2023









