- Khmerpress
- ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ ក្រសួងការពារជាតិឥណ្ឌូណេស៉ី បានប្រកាសនៅថ្ងៃអង្គារនេះថា ឥណ្ឌូណេស៉ីបានទិញយន្តហោះដ្រូនថ្មីចំនួន១២គ្រឿង ពីក្រុមហ៊ុន Turkish Aerospace នៃប្រទេសតួកគី ក្នុងតម្លៃសរុប៣០០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។ ការទិញយន្តហោះដ្រូនខាងលើ គឺជាផ្នែកនៃកិច្ចប្រឹងប្រែងធ្វើទំនើបកម្មសម្ភារយោធាចាស់ៗ របស់ប្រទេសអាស៊ានមួយនេះ។ ក្រសួងការពារជាតិឥណ្ឌូណេស៉ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងទិញយន្តហោះដ្រូន ជាមួយក្រុមហ៊ុន Turkish Aerospace ដែលមានមូលដ្ឋាននៅទីក្រុងអង់ការ៉ា គឺត្រូវបានចរចាគ្នាសម្រេចជាស្ថាពរ កាលពីខែកុម្ភៈ ហើយទីក្រុងហ្សាការតារំពឹងទទួលបានដ្រូនទាំងនោះ ក្នុងរយៈពេលសរុប៣២ខែ ក្រោយការចុះកិច្ចព្រមព្រៀង។ គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៣នេះ
August 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោក តាំង ងួនលី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
August 1, 2023 - ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានលើកលែងទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៥ ប៉ុន្តែលោកស្រីនៅតែបន្តជាប់បទចោទចំនួន១៤ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។ ការប្រកាសនេះ គឺជាផ្នែកមួយនៃការលើកលែងទោសដល់ទណ្ឌិតជាង ៧ពាន់នាក់ ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ឱកាសនៃពិធីបុណ្យចូលវស្សា។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ប្រធានក្រុមប្រឹក្សារដ្ឋនៃរបបយោធា បានសម្រេចលើកលែងទោសមួយចំនួនសម្រាប់ លោកស្រី ស៊ូជី ដែលត្រូវបានតុលាការកាត់ទោស។ លោកស្រី ស៊ូជី ត្រូវបានលើកលែងទោសចំនួន
August 1, 2023 - ព័ត៌មានអន្តរជាតិ
តារាកំប្លែងម៉ាឡេស៊ីលោក Nigel Ng ដែលត្រូវបានគេស្គាល់ជាទូទៅថា «Uncle Roger» កំពុងធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងនៅប្រទេសកម្ពុជា និងឡាវ មានការខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំង ចំពោះការនិយាយស្ដីមិនសមរម្យរបស់គាត់លើមុខម្ហូបរបស់ប្រទេសទាំងពីរ។ នៅក្នុងវិដេអូថ្មីមួយដែលគាត់ទើបតែបានបង្ហោះនៅលើ YouTube គាត់បាននិយាយថា៖«មិនមែនម្ហូបមកពីអាស៊ីអាគ្នេយ៍ទាំងអស់សុទ្ធតែល្អទេ។ អ្នកមិនចង់បានម្ហូបមកពីឡាវ ឬកម្ពុជាទេ»។ លោក Nigel Ng បាននិយាយបន្ថែមថា៖«ម្ហូបឡាវគឺជា version អន់ ប្រៀបនឹងម្ហូបថៃ» បើទោះបីជាដៃគូរបស់គាត់ព្យាយាមនិយាយកាត់ និងប្រាប់គាត់ថា មិនគួរនិយាយបែបនោះឡើយ។ រំលឹកដែរថា លោក Nigel Ng កាលពីប៉ុន្មានរយៈមុនក៏ទើបតែត្រូវបានហាមឃាត់ពីបណ្ដាញសង្គមយក្សចិន Weibo ផងដែរ។ ហេតុផលគឺ គាត់បានលេងសើចប៉ះពាល់ច្រើនដល់នយោបាយចិន ដោយបានចោទថា
August 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២៣ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន ១៨.៤ប៊ីលានដុល្លារអាមេរិក បានកើនឡើងបន្តិចវិញប្រមាណ ៣.២% ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២ បើទោះបីជាទទួលរងសម្ពាធ ពីការដួលរលំធនាគារពាណិជ្ជមួយចំនួន នៅសហរដ្ឋអាមេរិក និងការខាតបង់របស់ធនាគារ Credit Suisse ជាធនាគារធំមួយនៅប្រទេសស្វីស និងការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍ក្ដី។ ចំពោះទុនបម្រុងអន្ដរជាតិរបស់កម្ពុជាមាន ១៨.៤ប៊ីលានដុល្លារអាមេរិកនេះ នឹងអនុញ្ញាតឲ្យនាំចេញនាំចូលទំនិញ និងសេវាកម្មសំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។ នេះបើយោងតាមរបាការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។ យោងតាមរបាការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា «ការកើនឡើងទុនបម្រុងនេះ ជាលទ្ធផលពីការកើនឡើងចំណូល ពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល
August 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៤៥០រៀល ក្នុង១លីត្រ៕
August 1, 2023 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ផ្ដើមហក់ឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ ដោយជំនន់ទឹកភ្លៀង។ បច្ចុប្បន្នផ្ទះប្រជាពលរដ្ឋខ្លះ ដែលតាំងទីនៅជិតមាត់ស្ទឹងពោធិ៍សាត់ បានជន់លិចខ្លះទៅហើយ ក៏ប៉ុន្តែស្ថានភាពទឹកស្ទឹង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ពោលគឺស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ។ យើងសង្កេតឃើញថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កជាជំនន់ទឹកភ្លៀង តាមបណ្ដាខេត្តមួយចំនួន បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ ប៉ុន្តែស្ថានភាពនេះ មិនធ្ងន់ធ្ងរនោះឡើយ ដោយសារទឹកនឹងឆាប់ស្រកទៅវិញ។ ប្រភពពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹង នៅព្រឹកថ្ងៃទី០១ ខែសីហា
August 1, 2023 - ព័ត៌មានអន្តរជាតិ
(ឈៀងម៉ៃ, ថៃ)៖ របបដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសជាផ្លូវការពីការលើកពេលការបោះឆ្នោតសកល ដែលខ្លួនបានសន្យាថានឹងរៀបចំនៅខែសីហានេះ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល កាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីរាយការណ៍មួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានបញ្ជាក់ទៀតថាមេដឹកនាំរបបយោធា លោក មីន អោងឡាំង នៅក្នុង ជំនួបជាមួយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ គាំទ្រដោយយោធា ក៏បានសម្រេចចិត្តពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៦ខែ បន្ថែមទៀត ផងដែរ។ លោក មីន អោងឡាំង ធ្លាប់បានសន្យាថានឹងរៀបចំការបោះឆ្នោតសកលនៅខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់ លោកស្រី
August 1, 2023 - ព័ត៌មានជាតិ
(កំពត)៖ គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ នារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករកនេះដោយផ្ទាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រតិបត្តិការបន្ដរុករកតាំងពីព្រឹក រហូតដល់ល្ងាចនេះ យើងមិនទាន់រកឃើញស្ដ្រីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់នោះឡើយទេ»។ បើទោះបីរកមិនទាន់ឃើញយ៉ាងណាក្ដី ប៉ុន្ដែកម្លាំងសមត្ថកិច្ចចម្រុះមិនទាន់បោះបង់ចោលនូវប្រតិបត្តិការនេះនោះទេ ពោលនៅតែបន្ដដុតដៃដុតជើង ដើម្បីស្វែងរកនារីម្នាក់នោះ។ បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចបានជួបនៅការលំបាកមួយចំនួន ក្នុងប្រតិបត្តិការនេះដោយហេតុថា
August 1, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការពង្រឹង ធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្តល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។ នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី
August 1, 2023









