Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីបំផុត ! កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីប្រជាជនទូទាំងពិភពលោកច្រើនជាងប្រទេសហ្កាណា និងទុយណេស៉ី។ នេះតាម Facebook ផ្លូវការសមាគមកាយប្ញទ្ធិនារីពិភពលោក ដែលទើបផ្សព្វផ្សាយនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅ ចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម

    August 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ តាមលទ្ធផលបណ្តោះអាសន្ននេះ បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណ ៨ ២១៤ ៤៣០នាក់ បានទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧ ៧៧៤ ២៧៦សំឡេង និងសន្លឹកឆ្នោតមិនបានការសរុបចំនួន ៤៤០ ១៥៤សំឡេង។ ក្នុងការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេរហូតដល់ ៦ ៣៩៨

    August 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

    August 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គ្រួសារមានកូនតូចៗ៦នាក់ ដែលត្រូវបានម្ចាស់បុរីដេញចេញពីផ្ទះ ព្រោះតែអត់មា​ន​លុយ​​បង់​រំលស់នោះ ពេលនេះបានត្រឡប់ចូលទៅរស់នៅក្នុងផ្ទះរបស់ខ្លួនវិញហើយ ជាមួយ​ក្តី​រំភើប និង​ត្រេក​អរគ្មានអ្វីមកប្រៀបផ្ទឹមនោះឡើយ។ លោក ធុច តួ និងភរិយា ព្រមទាំងកូនតូចៗ៦នាក់ ត្រូវបានលោក មិន គឹមសាន ម្ចាស់បុរីសែន​មនោ​រម្យ រឹបអូសយកផ្ទះត្រឡប់ទៅវិញ ព្រោះតែខកខានបង់រំលស់ថ្លៃផ្ទះអស់ពេលជាង៣ឆ្នាំចុង​ក្រោយ​នេះ​។ លោក ធុច តួ និងភរិយា ព្រមទាំងកូនៗ ត្រូវបានបណ្តេញចេញពីផ្ទះអស់រយៈ​ពេល​ជិត៦ខែមកហើយ។ លោកបានព្យាយាមស្វះស្វែងរកកិច្ចអន្តរាគមន៍ និងសម្របសម្រួលជាច្រើន ជាមួយម្ចាស់បុរី ដើម្បីបានចូលទៅរស់នៅក្នុងផ្ទះនោះវិញ។ តែការស្វះស្វែងរកកិច្ចអន្តរាគមន៍នោះ មិនទាន់មានពន្លឺនៃដំណោះស្រាយអ្វីនោះឡើយ។ បន្ទាប់ពីព័ត៌មានត្រូវបានផ្សព្វផ្សាយនៅ Fresh News ហើយបានជ្រាបដល់សម្តេចតេជោ

    July 31, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ កំណាត់ផ្លូវមួយខ្សែស្ថិតនៅចំណុចទំនប់បារាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជាផ្លូវដ៏សំខាន់មួយសម្រាប់បងប្អូនប្រជាកសិករដឹកកសិផលផ្សេងៗយកមកលក់នៅទីផ្សារក្នុងក្រុងកំពង់ឆ្នាំង បច្ចុប្បន្នត្រូវបានជំនន់ទឹកភ្លៀងជន់លិចដាច់ផ្លូវដែលមិនអាចធ្វើដំណើរឆ្លងកាត់បាន។ ទើបនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារអាជ្ញាធមូលដ្ឋាន ភូមិ សង្កាត់ ចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់តាម បណ្ដោយផ្លូវទំនប់បារាំងខាងលើនេះ ត្រូវផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន។ ខណៈនោះ លោកអភិបាលរងក្រុង ក៏បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅក្បែរចំណុចទំនប់បារាំងខាងលើនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរមកពីទីជិតឆ្ងាយៗ និងការធ្វើចរាចរណ៍ យាន្តយន្តគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ចំណុចនេះជាបណ្ដោះសន្នសិន ដោយសារតែមួយរយៈនេះទឹកជំនន់ទន្លេជន់ឡើងយ៉ាងគំហុកដែលបណ្ដាលឲ្យទឹកហូរលើខ្នងទំនប់មិនអាចធ្វើ ចរាចរណ៍ឆ្លងកាត់លើទំនប់នេះបាន។ លោកក៏សូមអំពាវនាវដល់បងប្អូនជាអ្នកនេសាទទាំងអស់ ដែលជារៀងរាល់ឆ្នាំ តែងតែនាំគ្នាមកនេសាទនៅលើខ្នងទំនប់បារាំងនេះ ដូចជាការបង់សំណាញ់

    July 31, 2023
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ខណៈទឹកកំពុងហក់ឡើងខ្លាំងបន្តលិចលង់ នៅតាមតំបន់មួយចំនួនផ្សេងទៀត ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច និងផ្តាច់ផ្លូវ២ខ្សែ មិនអាចចរាចរណ៍បាន។ ការលើកឡើងនេះគ្រាដែលលោកដឹកនាំក្រុមការងារ នៃមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ផ្សេងៗនៅក្នុងឃុំត្រែងត្រយឹង ឃុំយាយម៉ៅពេជ្រនិល និងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។ លោក វ៉ី សំណាង បានលើកឡើងថា ជាធម្មជាតិ ខែវស្សាតែងតែភ្លៀង ប៉ុន្តែបើភ្លៀងច្រើនពេក គឺបណ្ដាលឱ្យមានផលប៉ះពាល់ និងរំខានដល់ផលរបររបស់ប្រជាពលរដ្ឋ ពិសេសរំខានដល់ការធ្វើដំណើរដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងបង្កឱ្យមានទឹកជំនន់ជាដើម។ ជាក់ស្ដែងប៉ុន្មានថ្ងៃនេះផ្លូវជាតិលេខ៤

    July 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋភិបាល បានចេញអនុក្រឹត្យស្តីពី «អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន»។ យោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា​ បានបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីយន្តការ និងនីតិវិធីអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។ អនុក្រឹត្យមានខ្លឹមសារដូចខាងក្រោម៖ *ទី១៖ រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព ឲ្យមានបទដ្ឋានរួមមួយប្រកបដោយសង្គតិភាព តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ជីវភាព ការទទួលបានសេវាសង្គម «ការអភិវឌ្ឍដល់ជនមានពិការភាព និងប្រើប្រាស់ជាទិន្នន័យសម្រាប់កំណត់ក្រុមគោលដៅកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម ក្នុងប្រព័ន្ធគំាំពារសង្គម។ *ទី២៖ ផ្តល់បណ្ណសម្គាល់ជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការទទួលបានអត្ថប្រយោជន៍ប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

    July 31, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការបិទចរាចរណ៍រថយន្តធន់ធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេ១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចាប់ពីម៉ោង៣រំលងអធ្រាត្រ ដល់ម៉ោង១រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែងសរុប ៥៣,៩៨៣ គីឡូម៉ែត្រ ទទឹង២២ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុប សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់រថយន្តធន់ធ្ងន់មកពីអ្នកលឿង ត្រូវវាងតាមផ្លូវក្រវាត់ក្រុងខ្សែទី៣ ត្រង់គីឡូលេខ៣០+១៤០ ផ្លូវជាតិលេខ១ ភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែករថយ្តធនធ្ងន់មកពីភ្នំពេញ ត្រូវវាងតាមផ្លូវជាតិលេខ២១បេ ទៅផ្លូវលេខ១១០ ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣

    July 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញ័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះមានដូចជា៖ ⁃ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ⁃ វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM

    July 31, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀង នៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លមេគង្គ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖ * ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ ៤ថ្ងៃ ខាងមុខនេះ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់

    July 31, 2023