- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សកម្មភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ កំពុងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្តនីមួយៗ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។ សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ
July 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារពិសេស ពាក់ព័ន្ធការតែងតាំងមន្រ្តីនយោបាយ ដោយក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលមានឋានៈ និងតួនាទីនៅក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល មេទាហាន មេនគរបាល មេអាវុធហត្ថ ព្រមទាំងអភិបាល អភិបាលរងខេត្តទាំងអស់ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយាល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ លើកលែងតែអ្នកដល់អាយុចូលនិវត្តន៍ប៉ុណ្ណោះ។ ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា
July 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលមានឋានៈ និងតួនាទីនៅក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល មេទាហាន មេនគរបាល មេអាវុធហត្ថ ព្រមទាំងអភិបាល អភិបាលរងខេត្តទាំងអស់ នឹងត្រូវរក្សានៅដដែល។ ជាមួយគ្នានេះ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយាល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈសារពិសេសមួយផ្ញើជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា
July 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការពូនជ្រំ កសាង លើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ស្របតាមមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary)។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ លោក លោកស្រី តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបងប្អូនយុវជន ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានគូសបញ្ជាក់ថា គម្រោងបណ្ណាល័យអេឡិចត្រូនិចនៃក្រសួងបរិស្ថាន
July 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានប្រមាណ ១២លានដុល្លារអាមេរិក កើនឡើងជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម នៅមានចំនួនទាប និងមានភាពយឺតយ៉ាវនៅឡើយ ពោល គឺការប្រមូលចំណូលរយៈពេល ៦ខែដើមឆ្នាំនេះ បានតែ២៩.៦% នៃច្បាប់ថវិកាជាតិតែប៉ុណ្ណោះ ដោយច្បាប់នេះ បានកំណត់ឱ្យវិស័យល្បែងពាណិជ្ជកម្ម ត្រូវប្រមូលចំណូលឱ្យបានជាង ៤២លានដុល្លារ នៅឆ្នាំនេះ។ លោកសង្ឃឹមថា នៅឆមាសទី២ ឆ្នាំ២០២៣ ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនឹងកើនឡើង ក្រោយការហូរចូលនៃភ្ញៀវទេសចរអន្តរជាតិ។ លោកបានឱ្យដឹងថា
July 29, 2023 - ព័ត៌មានជាតិ
(រតនគិរី)៖ ករណីអគ្គិភ័យឆេះភោជនីយដ្ឋានពន្លឺថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាចៅម្ចាស់ទីតាំងតែម្ដង ពាក់ព័ន្ធករណីលួចដុតហាងរបស់ជីតាខ្លួន ដោយសារខឹងជីតាកាត់កាលចោល។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់សមត្ថកិច្ចបានសាកសួរទៅកាន់ម្ចាស់ទីតាំងឈ្មោះ ងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ ដែលសង្ស័យថា មិនមែនជាករណីឆ្លងចរន្ដអគ្គិសនីនោះទេ។ ក្រោយមកសមត្ថកិច្ចបានប្រើវិធានជំនាញ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន លីហេង អាយុ១៧ឆ្នាំ ជាចៅបង្កើតរបស់ម្ចាស់ទីតាំងតែម្ដង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាអ្នកធ្វើសកម្មភាពលួចដុតភោជនីយដ្ឋានជីតារបស់ខ្លួនប្រាកដមែន ដោយសារខឹងជីតាកាត់កាលចោល។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង២៣៖៣០យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ មានករណីឆេះភោជនីដ្ឋានពន្លឺថ្មី
July 29, 2023 - ព័ត៌មានអន្តរជាតិ
(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានពាំនាំនូវសារលិខិតរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានសម្តែងការអរគុណចំពោះកូរ៉េខាងជើង សម្រាប់ការគាំទ្រដល់សង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ លោក ពូទីន មិនបានរៀបរាប់លម្អិតថា តើទីក្រុងព្យុងយ៉ាងបានផ្តល់ការគាំទ្រក្នុងទម្រង់បែបណាមួយឡើយ ចំពោះអ្វីដែលរុស្ស៉ីនៅតែបន្តហៅថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន ប៉ុន្តែនាពេលកន្លងមកនេះ ក្រុមមន្រ្តីអាមេរិកធ្លាប់បានអះអាងថា
July 28, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុង Doksuri បានធ្វើដំណើរទៅដល់ខេត្តហ្វូជាន (Fujian) ភាគអាគ្នេយ៍ប្រទេសចិន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ ដែលបានធ្វើឱ្យដាច់ឆេះបណ្តាញខ្សែអគ្គិសនី ផ្តួលរំលំដើមឈើ និងបង្ខំឱ្យសាលារៀន ហាងទំនិញ ក៏ដូចជារោងចក្រជាច្រើន ត្រូវបិទទ្វារជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ វាជាព្យុះទីហ្វុងខ្លាំងក្លាបំផុតទី២ ដែលបានបោកបក់លើខេត្ត Fujian ក្រោយការវាយប្រហារនៃព្យុះទីហ្វុងដ៏ប្រល័យ មេរ៉ាន់ទី (Meranti) កាលពីឆ្នាំ២០១៦ និងជាព្យុះទីហ្វុងទី២ ដែលបានវាយប្រហារទៅលើប្រទេសចិន គិតនៅក្នុងរយៈពេលមិនដល់ពីរសប្តាហ៍។ ទីក្រុងដូចជា សៀម៉ិន (Xiamen)
July 28, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ បានចំណាយថវិកា ៧០លានដុល្លារ ដើម្បីកែលម្អការអប់រំចំណេះទូទៅ ដោយចាប់ផ្តើម អនុវត្តពីឆ្នាំ២០២២ ដល់ ២០២៦។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពិនិត្យ វឌ្ឍនភាព នៃការអនុវត្តន៍គម្រោងកែលម្អការអប់រំ ចំណេះទូទៅ ដើម្បីលើកទិសដៅបន្ដ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ត្រូវចុះទៅសាលាឱ្យបានជាប់លាប់ ទើបដឹងពីសមិទ្ធកម្ម។ ការប្រជុំប្រចាំត្រីមាសរបស់គម្រោង គឺប្រជុំនៅ សាលារៀនណាមួយ និងលើកទឹកចិត្តឱ្យនាយកសាលានិយាយពីបញ្ហាប្រឈមប្រាប់យើង ដើម្បីដោះ
July 28, 2023 - ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ ឆ្មាំសមុទ្រហ្វីលីពីននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ខ្លួននឹងបើកការស៉ើបអង្កេតលើមូលហេតុអ្វី បានជាទូកដឹកអ្នកដំណើរ១គ្រឿង ដែលលិចនៅបឹងមួយក្បែររដ្ឋធានីម៉ានីល ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច២៦នាក់ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទាំងក្នុងស្ថានភាពផ្ទុកមនុស្សលើសចំណុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីទូកនោះបានលិច ពេលកំពុងមានខ្យល់បោកបក់ខ្លាំងក្លា អាជ្ញាធរហ្វីលីពីនជួយសង្រ្គោះមនុស្សបាន៤០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលមានន័យថា វាផ្ទុកអ្នកដំណើរហួសពីចំនួនដែលអាចដឹកបានដោយសុវត្ថិភាព។ បើតាមឆ្មាំសមុទ្រហ្វីលីពីន ទូកខាងលើមានសមត្ថភាពដឹកអ្នកដំណើរបានត្រឹមខ្ទង់៤០នាក់ប៉ុណ្ណោះ ដោយសុវត្ថិភាព។ មកទល់ពេលនេះ នៅតែមិនច្បាស់នោះទេថា មនុស្សប៉ុន្មាននាក់ឱ្យប្រាកដ ដែលត្រូវបានអនុញ្ញាតឱ្យឡើងលើទូក ខណៈបញ្ជីអ្នកដំណើរបង្ហាញឈ្មោះ មនុស្សតែ២២នាក់។ គួរបញ្ជាក់ថា វាគឺជាករណីគ្រោះថ្នាក់ផ្តាច់ជីវិតមនុស្សច្រើនបំផុតទី២ នៅហ្វីលីពីនក្នុងឆ្នាំនេះ បន្ទាប់ពីមនុស្ស៣៣នាក់
July 28, 2023









