- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រ និងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេច និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៣។ សម្តេចបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ
July 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគ.ស.អ បានដឹកនាំក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ ដើម្បីក្ដាប់សភាពការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ វេនប្រចាំបញ្ជានេះ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ សភាពការណ៍ជាទូទៅមានសភាពល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើង។ យោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានភារកិច្ចដូចខាងក្រោម៖
July 28, 2023 - ព័ត៌មានអន្តរជាតិ
(យ៉ាងហ្គន)៖ មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ដែលត្រូវបានទម្លាក់ពីអំណាចក្នុងការធ្វើរដ្ឋប្រហារយោធាមួយ កាលពីឆ្នាំ២០២១ ត្រូវបានផ្ទេរចេញពី ពន្ធនាគារហើយ និងត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងអគារមួយរៀបចំដោយរដ្ឋាភិបាលយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីម្នាក់ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់ លោកស្រី ស៊ូជី នៅថ្ងៃសុក្រនេះ។ មន្ត្រីរូបនេះដដែលបានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្ទេរ និងបញ្ជូនទៅកាន់ អគារមួយកាលពីយប់ថ្ងៃចន្ទ»។ គួរបញ្ជាក់ថា
July 28, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ ព្យុះទីហ្វុង Doksuri នៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងតំបន់មួយចំនួននៅក្នុងប្រទេសចិន។ បើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះបានឲ្យដឹងថា ឥទ្ធិពលរបស់ព្យុះ Doksuri បានបង្កឲ្យមានសាឡាងមួយគ្រឿងលិចនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងបានបណ្តាលឲ្យមានមនុស្សចំនួន ២៥នាក់ត្រូវស្លាប់បាត់បង់ជីវិត។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះ Doksuri បានបង្កឲ្យពលរដ្ឋហ្វីលីពីនសរុបចំនួន ៣៦នាក់ហើយត្រូវស្លាប់បាត់បង់ជីវិត ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់ទាំងស្រុងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅថ្ងៃទី ២៨ ខែកក្កដានេះព្យុះ Doksuri បានបន្តបោកបក់ទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេសចិនបន្ថែមទៀត ដោយព្យុះកំណាចមួយនេះត្រូវបោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅចំពោះមុខការមកដល់របស់ព្យុះ Doksuri
July 28, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក២រូប បាននិយាយថាសហរដ្ឋអាមេរិក ត្រូវបានរពឹងថានឹងប្រកាសពីការផ្ដល់ជំនួយយោធាទំហំជាង ៣០០លានដុល្លារ សម្រាប់តៃវ៉ាន់ក្នុងពេលឆាប់ៗ ខណៈការធ្វើបែបនេះនឹងបង្កភាពក្ដៅក្រហាយដល់ចិន ដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីអាមេរិក ២រូបនេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាកញ្ចប់ជំនួយយោធាខាងលើអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រ សប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) និងធ្វើឡើងបន្ទាប់ពីសភាទាំង២របស់សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យរដ្ឋបាលលោក ចូ បៃដិន ផ្ដល់ជំនួយទំហំជាង ១ពាន់លានដុល្លារសម្រាប់ តៃវ៉ាន់ ក្រោមក្រខណ្ឌនៃកញ្ចប់ថវិកាឆ្នាំ២០២៣ តាមរយៈសិទ្ធិអំណាចរបស់ប្រធានាធិបតី (Presidential Drawdown Authority)។ គួរបញ្ជាក់ថា
July 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣តទៅ វិទ្យុបារាំងអន្តរជាតិជាខេមរភាសា នឹងបញ្ឈប់ការផ្សាយតាមរលកអាកាស FM នៅប្រទេសកម្ពុជា ដើម្បីងាកទៅពង្រីក និងពង្រឹងការផ្សាយតាមប្រព័ន្ធឌីជីថលទាំងស្រុង ពិសេសតាម Facebook។ តាមសេចក្តីថ្លែងការណ៍របស់ វិទ្យុបារាំងអន្តរជាតិបានឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការស្ទាបស្ទង់មតិជាបន្តបន្ទាប់បានបង្ហាញឱ្យឃើញនូវការធ្លាក់ចុះខ្លាំង និងលឿនរហ័សនៃចំនួនអ្នកស្តាប់វិទ្យុនៅក្នុងប្រទេសកម្ពុជា។ បាតុភាពនេះដែលប៉ះពាល់ទាំងវិទ្យុផ្សាយនៅក្នុងស្រុកនិងវិទ្យុផ្សាយចេញពីបរទេស រួមទាំងវិទ្យុបារាំងផងកើតចេញពីទម្លាប់កាន់តែទូទៅ និងកាន់តែធំធេងរបស់ប្រជាជនខ្មែរក្នុងការនិយមប្រើប្រាស់ Facebook ដើម្បីអាន ស្តាប់ ឬមើលព័ត៌មាន។ ទន្ទឹមគ្នានឹងការធ្លាក់ចុះនៃចំនួនអ្នកស្តាប់វិទ្យុបារាំងអន្តរជាតិតាមរលកអាកាស FM ចំនួនអ្នកតាមដានព័ត៌មានរបស់យើងតាមប្រព័ន្ធឌីជីថល ពិសេសតាម Facebook បាន និងកំពុងបន្តកើនឡើងយ៉ាងលឿនរហ័ស។ ជាក់ស្តែង ទំព័រFacebook របស់វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរទទួលបានជាង
July 28, 2023 - ព័ត៌មានអន្តរជាតិ
បាងកក)៖ សភាថៃគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី៤ ខែសីហា ដើម្បីព្យាយាមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីម្តងទៀត នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) ខណៈដែលភាពជាប់គាំងនយោបាយនៅតែអូសបន្លាយ បន្ទាប់ពីការបោះឆ្នោតជាតិក្នុងខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ គណបក្ស Move Forward ដែលទទួលបានសំឡេងភាគច្រើន ធ្លាប់បានព្យាយាមពីរដងរួចមកហើយ ដើម្បីយកមេដឹកនាំរបស់ខ្លួន គឺលោក Pita Limjaroenrat ឱ្យជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ប៉ុន្តែការប៉ុនប៉ងទាំងពីរដងនោះ ត្រូវបានរារាំងដោយសមាជិកសភាអភិរក្សនិយម និងសមាជិកដែលត្រូវបានតែងតាំងដោយក្រុមយោធា។ គណបក្សភឿថៃ ដែលជាគណបក្សជាប់លំដាប់ទីពីរ នៅក្នុងការបោះឆ្នោតជាតិកាលពីខែឧសភា គឺជាបក្សមួយក្នុងចំណោមគណបក្សចម្រុះចំនួន៨ ដែលដឹកនាំដោយគណបក្ស Move
July 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីវប្បករកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះតម្លៃត្រីចិញ្ចឹមក្នុងស្រុក កំពុងមានទីផ្សារល្អឡើងវិញ បន្ទាប់ពីបានថមថយ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារតែជំងឺកូវីដ ១៩រាតត្បាត ប៉ុន្ដែទោះបីជាទីផ្សារក្នុងស្រុកកំពុងល្អយ៉ាងណាក្ដី សមាគមនៅតែព្រួយបារម្ភលើបញ្ហានៃកង្វះការផ្គត់ផ្គង់ត្រីលើទីផ្សារ ដោយសារតែអ្នកចិញ្ចឹមត្រីភាគច្រើន បានបោះបង់មុខរបរបស់ខ្លួនចោល ដូច្នេះធ្វើឲ្យអ្នកចិញ្ចឹមមានតិចតួចប៉ុណ្ណោះ។ លោក សុខ រ៉ាដែន បានថ្លែងឲ្យដឹងថា ត្រីប្រា ត្រីពោ និងត្រីមួយចំនួនទៀត ចាប់ផ្ដើមមានតម្លៃល្អលើទីផ្សារ ចំពោះត្រីប្រា បច្ចុប្បន្នមានតម្លៃចន្លោះ ៤៥០០-៤៧០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុនមានតម្លៃត្រឹមតែ ៤២០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ទោះបីជាមានទីផ្សារល្អពិតមែន
July 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញវីដេអូមួយបញ្ជាក់ឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសតូចៗ ៤ ឬ៥តែប៉ុណ្ណោះ ដែលមានការព្យួរ និងផ្អាកសកម្មភាពការងារ ហើយរំសាយការងារកម្មករនិយោជិត។ លោក ប៉ា សាលី បានលើកឡើងថា មូលហេតុដែលរោងចក្រ សហគ្រាសនោះព្យួរ និងផ្អាកសកម្មភាពការងារ ដោយសារក្រុមហ៊ុនទាំងនោះរើទីតាំង ទៅកន្លែងថ្មីមួយទៀត ដោយសារតែរាជរដ្ឋាភិបាលលើកលែងពន្ធ ហើយដោយសារទីធ្លាចង្អៀតនៅក្នុងក្រុងផង។ លោកស្នើសូមកម្មករនិយោជិត កុំមានការភិតភ័ត និងជ្រួលច្របល់អ្វីឡើយ ជាពិសេសកុំជឿលើការបំប៉ោងព័ត៌មានពីជនអគិត។ សូមជម្រាបថា សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា
July 27, 2023 - ព័ត៌មានអន្តរជាតិ
មន្ត្រីប៉ូលិសវៀតណាមបានតាមចាប់ក្រុមអ្នករត់ពន្ធមាសពីកម្ពុជាទៅវៀតណាមតាមព្រំដែនក្នុងខេត្ត An Giang នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ប៉ូលិសខេត្ត An Giang បាននិយាយថា ពួកគេបានធ្វើការវាយឆ្មក់កាលពីយប់ថ្ងៃអង្គារ ហើយចាប់មនុស្សមួយក្រុម ដែលចូលមកស្រុក Long Binh ដោយខុសច្បាប់ពីប្រទេសកម្ពុជាតាមទូក។ អ្នកជិះទូកបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវកញ្ចប់ជាច្រើននៅលើទូក ហើយក្នុងនោះប៉ូលិសក៏បានរកឃើញមាសចំនួន ១៩ គីឡូក្រាម។ នៅថ្ងៃបន្ទាប់ បុរស ២នាក់ ដែលមានអាយុប្រមាណ ៦០ និង ២២ឆ្នាំ បានចូលខ្លួន និងបានសារភាពថា ពួកគេបានរត់ពន្ធមាសពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីលក់នៅហាងក្នុងខេត្ត An Giang។
July 27, 2023









