- Khmerpress
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណិតៗដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង(Tree house) ប្រណិតកម្រិតសណ្ឋាគារផ្កាយ៥ពិភពលោក(Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហា ឆ្នាំ២០២២ថ្មីៗនេះ។ លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា បានអញ្ជើញមកប្រទេសកម្ពុជា ដោយលោកយបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក Satoru Kikugawa
July 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ស្តីពីការចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលនឹងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។ អាកាសយានដ្ឋានថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport)»។ អាកាសចរស៊ីវិលបានឱ្យដឹងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA
July 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ២មកពីប្រទេសកូរ៉េ និងជប៉ុន បានចាប់អារម្មណ៍បង្កើតរោងចក្រចម្រាញ់ប្រេងឥន្ធនៈ ពីសំបកស្វាយចន្ទីនៅកម្ពុជា។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយតំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ (KIER) ដែលដឹកនាំដោយបណ្ឌិត ឆយ យុងចាន់ អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ នាពេលថ្មីៗនេះ បានជជែកពិភាក្សាទៅលើបច្ចេកវិទ្យាថ្មីនៃការចម្រាញ់ជីវៈថាមពល ចេញពីសំបកគ្រាប់ស្វាយចន្ទី ដែលមិនប៉ះពាល់ដល់បរិស្ថាន និង កែច្នៃអស់លទ្ធភាពជៀសវាងការដុត ឬបោះចោល។ បច្ចេកវិទ្យានេះនឹងជួយជំរុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយទទួលបានប្រាក់ចំណូលបន្ថែមពីសំបកស្វាយចន្ទី។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា
July 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាផ្លូវការនៃលទ្ធផលចាប់ឆ្នោតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA WORLD CUP 2026 សម្រាប់ជុំទី១ ក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិប៉ាគីស្ថាន, នេះបើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ដែលការប្រកួតនេះនឹងធ្វើឡើងជា ២ជើង ដោយប្រកួតជើងទី១ នៅធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នាពហុកីឡដា្ឋនជាតិអូឡាំពិច ហើយជើងទី២ ធ្វើនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសប៉ាគីស្ថាន។ បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងរៀបចំឡើងដោយមានសហម្ចាស់ផ្ទះរវាងសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដា
July 27, 2023 - ព័ត៌មានជាតិ
(ក្រចេះ)៖ ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ, កម្លាំងចម្រុះខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះឡោមព័ទ្ធទីតាំងស្ថានីយ៍ប្រេងតេលាមួយកន្លែង ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ និងបង្ក្រាបបានរថយន្តលួចដឹកឈើប្រណិតខុសច្បាប់២គ្រឿង ដែលបានបង្កជាគ្រោះថ្នាក់ចររាចរណ៍ជាមួយរថយន្តយោធាម្នាក់ក្នុងខេត្តក្រចេះ និងបានបើករត់គេច ចូលក្នុងស្ថានីយ៍ប្រេងតេលាមួយនេះ។ សមត្ថកិច្ចបញ្ជាក់ដឹងថា រថយន្ដដឹកឈើទាំង២គ្រឿងនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដមន្រ្តីយោធាម្នាក់ នៅចំនុចឃុំចង្រ្គង់ ស្រុកចិត្របុរី កាលពីវេលាម៉ោងជាង ១២យប់មិញ ហើយបានបើករត់ចូលក្នុងបរិវេណ កាសរាសាំងតេលា លោក ម៉ារែន បន្ទាប់មកសមត្ថកិច្ចបានសុំការសហការជាមួយម្ចាស់ការាសសាំង តែម្ចាស់ទីតាំងនោះមិនព្រមសហការជាមួយដោយគាត់ឆ្លើយថាមិនមានរថយន្ដចូលទេ។ សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីម្ចាស់ស្ថានីយ៍ប្រេងតេលាមិនព្រមសហការ សមត្ថកិច្ចបានរាយការជូនលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត បន្ទាប់មក លោក
July 27, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកបំរើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប សម្ដែងក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិនឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការហោះហើរត្រង់ ពីក្រៅប្រទេសមកកាន់រាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប។ លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងទីផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា តាមការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកំរើកជាបណ្ដើរៗហើយ។ តាមរយ:ពួកគាត់ទៅស្វែងទិញរកវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរសុទ្ធសាធដែលក់នៅផ្សារនេះ នាពេលរាត្រី។ លោកបានបន្ដថា ក្រោយពីប្រទេសកម្ពុជា បានអនុវត្ដជោគជ័យជាច្រើនព្រឹត្ដិការណ៍ រួមមាន បានលុបបំបាត់ជំងឺឆ្លងកូវីដ-១៩ ជោគជ័យការរៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាពិសេសទៅទៀត ខេត្ដសៀមរាបទទួលបានផ្លូវស្រស់ស្អាតនៅកណ្ដាលក្រុងសៀមរាប
July 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរបស់សមាគមឧកញ៉ាកម្ពុជាជាគោលការណ៍ក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពគោរមងារឧកញ៉ា និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា។ នេះបើយោងតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។ យោងតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រីលេខ៦៧៦ សជណ.មយ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលផ្តល់សិទ្ធឱ្យសមាគមឧកញ៉ាធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួលបានគោរមងារឧកញ៉ា និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់អ្នកទទួលបានគោរមងារជាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់នៅកម្ពុជា។ សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥
July 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំរបស់កម្ពុជា បាននឹងកំពុងវិវឌ្ឍស្មើមុខ ស្មើមាត់ លើឆាកលើពិភពលោក ជាក់ស្តែងការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023) ដែលត្រូវបានប្រារព្ធឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី សិស្សឆ្នើមមកពីសាលាអន្តរជាតិវើលដ៍កម្ពុជា ចំនួន៨នាក់ បានដណ្តើមបានមេដាយមាសចំនួន២ និងសំរឹទ្ធចំនួន៦។ ការប្រកួតនេះត្រូវបានបែងចែកជា ៣កម្មវិធីមាន៖ Math Olympiad Contest (ការប្រកួតជាឯកជន), Mind Sports Challenge (ការប្រកួតជាក្រុម), Maths Warriors Competition (ការប្រកួតជាក្រុម)។
July 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្រ្តីវៀតណាម, នាយករដ្ឋមន្រ្តីឡាវ ក៏ដូចជាប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ចិន ដែលបានទូរស័ព្ទ និងផ្ញើសារជូនពរក្នុងក្នុងឱកាសគណបក្សប្រជាជនកម្ពុជា បន្តទទួលបានជ័យជំនះជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ តាមរយៈបណ្តាញ Twitter ផ្លូវការរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំសូមអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានហៅទូរស័ព្ទ មកជូនពរខ្ញុំកាលពីព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ជាមួយនោះខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរខ្ញុំកាលពីល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣។ ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរស័ព្ទ
July 27, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសចិនបានឱ្យដឹងថា ខ្លួនបានបញ្ឈប់បុគ្គលិកប្រហែល ១០០០នាក់មុនកិច្ចសន្យាកំណត់ ដែលក្នុងនោះមានបុគ្គលិកខ្លះបានសងជាសំណងតាមច្បាប់ និងខ្លះទៀតបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនរបស់ខ្លួនដែលស្ថិននៅតំបន់ផ្សេង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ Toyota បានបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុនចិន Guangzhou Automobile Group (GAC) ក្នុងការបង្កើតរោងចក្រផលិតរថតយន្តអគ្គិសនីដ៏ធំមួយក្នុងខេត្តក្វាងចូវ ប្រទេសចិនដែលត្រូវបានគេស្គាល់ក្រុមហ៊ុននោះថា GAC Toyota Factory។ គិតមកទល់ពេលនេះរោងចក្ររបស់ GAC Toyota មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានចំនួន ១លានគ្រឿងទៅលើម៉ូដែល Camry, Levin និង bZ4X និងមានមានបុគ្គលិកសរុបប្រមាណ
July 26, 2023









