- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ សាងសង់រួចរាល់ទាំងស្រុង និងគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែសីហា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួង សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ ដែល មានតម្លៃប្រមាណ៣០០លានដុល្លារ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ
July 31, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ទំនងទប់កំហឹងមិនបាន តារាចម្រៀងអាមេរិកល្បីឈ្មោះ Cardi B ត្រូវបានគេថតជាប់ថា បានគប់ Microphone (ក្បាលមេក្រូ) ទៅកាន់អ្នកគាំទ្រមួយទំហឹង ក្រោយនាងត្រូវគេជះទឹកដាក់ ពេលកំពុងសម្តែងច្រៀងលើឆាកតន្ត្រី ដែលធ្វើឡើងនៅ Las Vegas។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ វាមិនមែនជារឿងចម្លែក ឬមិនធ្លាប់មាននោះទេ ដែលតារាចម្រៀងត្រូវបានគេគប់ដបទឹក ឬជះទឹកដាក់ ពេលសម្តែងនៅលើឆាកតន្ត្រីនោះ ខណៈតារាចម្រៀង Cardi B វ័យ៣០ឆ្នាំ ហាក់មានការខឹងសម្បារជាខ្លាំង និងទប់កំហឹងមិនជាប់ ក៏បានគប់ Microphone
July 31, 2023 - ព័ត៌មានជាតិ
(កាណាដា)៖ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ក្រុមកីឡានគរបាលជាតិកម្ពុជា បានឈ្នះមេដាយចំនួន ១៨គ្រឿងហើយ ក្នុងនោះមានមេដាយមាស ៩ និងប្រាក់ ៩ ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា ក្រោយដំណើរការប្រកួតអស់រយៈពេល ២ថ្ងៃកន្លងទៅ។ យោងតាមអង្គភាពកីឡាក្រសួងមហាផ្ទៃបានបញ្ជាក់ថា មេដាយបណ្ដោះអាសន្នដែលកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍ពិភពលោកខាងលើ គឺដណ្ដើមបានដោយអត្តពលិកកីឡា ៤ប្រភេទរួមមាន៖
July 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បច្ចុប្បន្ននេះមុខរបរចិញ្ចឹមបង្កង បានក្លាយជាមុខរបរមួយមានប្រជាប្រិយភាពរបស់ប្រជាពលរដ្ឋ ខណៈបង្កងមានតម្រូវការទីផ្សារខ្ពស់ ចំណែកតម្លៃក៏ល្អ។ ជាក់ស្ដែងមានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងខេត្តតាកែវ ដែលល្បីល្បាញបង្កងឆ្ងាញ់ជាងគេនោះ បានចាប់របរចិញ្ចឹមបង្កងនេះ។ លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលបានថ្លែងថា មុខរបរចិញ្ចឹមបង្កងបានក្លាយជាមុខរបរមួយ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពុងចាប់អារម្មណ៍ចិញ្ចឹម ដែលពីមុនការចិញ្ចឹមបង្កងនេះមានប្រមាណ១០គ្រួសារប៉ុណ្ណោះ ប៉ុន្ដែគិតមកដល់ពេលនេះមានរហូតដល់ជាង ២០គ្រួសារបានចាប់របរចិញ្ចឹមបង្កងនេះ។ លោកបានបន្ដថា ក្នុងនោះមានប្រជាពលរដ្ឋស្ថិតក្នុងស្រុកទ្រាំង ស្រុកបាទី ស្រុកអង្គរបុរី ស្រុកកោះអណ្ដែត ស្រុកបុរីជល់សារ ក្រៅពីនោះក៏មានបងប្អូនប្រជាពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង បាននិងកំពុងចាប់អារម្មណ៍លើការប្រកបរបរចិញ្ចឹមបង្កងនេះ ព្រមទាំងបានកំពុងសិក្សាពីកសិដ្ឋានចិញ្ចឹមបង្កង នៅក្នុងខេត្តតាកែវផងដែរ។ លោក ហាវ វិសិដ្ឋ បានបញ្ជាក់ថា «ការចិញ្ចឹមបង្កងផ្ដល់ផលចំណេញច្រើន
July 31, 2023 - ព័ត៌មានអន្តរជាតិ
(បូហ្គោតា)៖ លោក នីកូឡាស់ ប៉េត្រូ (Nicolas Petro) ដែលជាកូនប្រុសបង្កើតរបស់ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) ត្រូវបានចាប់ខ្លួននាចុងសប្តាហ៍នេះ ក្រោមការស៉ើបអង្កេតពាក់ព័ន្ធការលាងលុយកខ្វក់ និងការកើនទ្រព្យធនតាមមធ្យោបាយខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។ លោក នីកូឡាស់ ប៉េត្រូ ដែលជាអ្នកនយោបាយមួយរូបនៅខេត្ត អាត្លង់ទីកូ (Atlantico) ពីដំបូងឡើយ បានស្វាគមន៍ការស៉ើបអង្កេតខាងលើ នៅពេលវាចាប់ផ្តើមកាលពីខែមីនា ឆ្នាំនេះ ហើយកន្លងមកធ្លាប់បានចាត់ទុកជារឿងគ្មានមូលដ្ឋាន ចំពោះការចោទប្រកាន់ដែលថា
July 31, 2023 - ព័ត៌មានជាតិ
(កំពត)៖ តាមសេចក្តីរាយការណ៍របស់ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹង នាវេលាម៉ោង២១យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះថា អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធនៃស្រុកទឹកឈូ បានសហការជាមួយកងកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពត និងអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៃក្រុងបូកគោ បានចុះពិនិត្យទីតាំងដែលកងកម្លាំងសមត្ថកិច្ច បានរុករកជនរងគ្រោះ និងជួយសង្គ្រោះអ្នកទេសចរណ៍មួយចំនួន ដែលបានទៅបោះតង់នៅលើជ្រោះឱម៉ាល់ ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់ពីលើជួរភ្នំកំចាយបូកគោ នៅត្រង់ចំណុចជ្រោះឪម៉ាល់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ មកដល់ពេលនេះ កម្លាំងសហការខាងលើបានជួយសង្គ្រោះ ពួកគាត់ជាង៤០នាក់ បានមកដល់កន្លែងមានសុវត្ថិភាព តែដោយឡែកជនរងគ្រោះដែលបានបាត់ខ្លួនចំនួន៤នាក់ បានរកឃើញ៣នាក់ហើយ ២នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ លោកអភិបាលស្រុកទឹកឈូបន្តថា
July 31, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងធ្វើដំណើរនៅផ្លូវជាតិលេខ៤ សូមមេត្តារកផ្លូវវាងបណ្ដោះអាសន្នសិន ដោយសារជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវ។ ឯកឧត្តម វ៉ី សំណាង បានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុកឱ្យដឹងថា៖ «សូមជម្រាបជូនដំណឹងដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវាង បណ្ដោះអាសន្នសិន (អាចប្រើប្រាស់ផ្លូវល្បឿនលឿន) ។ មូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យលិចផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៧ ១០៨ ( កម្ពស់30cm )។ ហើយភ្លៀងនៅតែបន្តធ្លាក់។
July 29, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះកម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp បានបញ្ចេញនូវមុខងារថ្មីមួយនៅលើកម្មវិធីរបស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារជាវីដេអូបាន។ ដោយកន្លងមកអ្នកប្រើប្រាស់ WhatsApp អាចបានត្រឹមតែ Call ឬផ្ញើសារសម្លេង និងជាអក្សរប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ មុខងារដែល WhatsApp កំពុងដាក់ដំណើរការនេះ គឺមានជាយូរមកហើយលើកម្មវិធីផ្ញើសារ Telegram ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសផ្ញើសារជាសម្លេង រូបភាព វីដេអូក្នុងទំហំធំ និងមាន Sticker ជាច្រើនទៀត។ តាមការប្រកាសចុងក្រោយនេះ WhatsApp នឹងដាក់ចេញនូវមុខងារផ្ញើរសារជាវីដេអូជាលើកដំបូង ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើរវីដេអូនបានក្នុងទំហំកំណត់ ៦០វិនាទីប៉ុណ្ណោះ ខណៈមុខងារនេះនឹងត្រូវស្ថិតក្រោមការការពារសុវត្ថិភាពទិន្នន័យ End-to-End
July 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍, អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត បានដាក់ចេញផែនការប្រមូលទិញស្មៅសមុទ្រពីប្រជាសហគមន៍ និងអាជីវករដែលអាស្រ័យផលពីឆ្នេរអង្កោល សម្រាប់យកទៅបំប្លែងធ្វើជាជីសរីរាង្គធម្មជាតិប្រើប្រាស់នៅក្នុងដំណាំកសិកម្ម។ ក្នុងដំណើរបេសកកម្មចុះត្រួតពិនិត្យ វាយតម្លៃ និងរៀបចំកែលម្អឆ្នេរនិងព្រែកក្នុងភូមិសាស្រ្តខេត្តកែប នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក នី ផល្លី បានដឹកនាំក្រុមការងារចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣ ដែលមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកែប និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តនោះ បានសង្កេតឃើញមានសំណល់ខ្លុយសមុទ្រជាច្រើននៅរាយប៉ាយទើរនៅលើឆ្នេរខ្សាច់។ លោក នី ផល្លី ប្រធានក្រុមការងារ បានដាក់ចេញនូវផែនការប្រមូលទិញ និងជួយរកទីផ្សារលក់សំណល់ខ្លុយសមុទ្រទាំងនេះ
July 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ មានហេតុការណ៍ផ្ទុះអាវុធមួយកើតឡើង នៅផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ សេចក្ដីរាយការណ៍ជំហានដំបូងរបស់ភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងហេតុការណ៍ផ្ទុះអាវុធនេះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ដែលសង្ស័យជាជនបរទេស ខណៈមូលហេតុមិនត្រូវដឹងច្បាស់នៅឡើយទេ។ ប្រភពនៅកន្លែងកើតហេតុបានអះអាងថា ជនរងគ្រោះត្រូវបានខ្មាន់កាំភ្លើងជិះរថយន្ដមកបាញ់ប្រហារ រួចជិះគេចខ្លួនបាត់តែម្ដង។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីស្វែងរកខ្មាន់កាំភ្លើង និងមូលហេតុការណ៍នៃហេតុការណ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
July 29, 2023









