Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា បានប្រកាសថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំលើកដំបូង។ តាមរយៈវីដេអូ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ដើម្បីធ្វើអត្ថាធិប្បាយពីកាសែតបរទេស ឬមជ្ឈដ្ឋានប្រឆាំងនានា ដែលរហូតដល់ថា តើឯកឧត្តម ហ៊ុន ម៉ាណែត អាចធ្វើនាយករដ្ឋមន្ត្រីទេ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកឯងឱ្យច្បាស់ ហ៊ុន ម៉ាណែត នឹងចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រី

    July 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា សម្តេចនឹងមិនបន្តតំណែងក្នុងរាជរដ្ឋាភិបាល ធ្វើជានាយករដ្ឋមន្ត្រីទៀតនោះទេ ហើយក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ព្រះមហាក្សត្រទ្រង់នឹងត្រាស់បង្គាប់តែងតាំងសម្តេចជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅពេលលាឈប់ពីរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីសម្តេចសម្រេចឈប់ពីរាជរដ្ឋាភិបាល ក៏មានសម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ

    July 26, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អ្នកនាង ផែថោងថាន ស៉ីនណាវ៉ាត់ (Paetongtarn Shinawatra) បានអះអាងនៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ដែលត្រូវជាឪពុករបស់អ្នកនាង មានគម្រោងវិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។ អ្នកនាង ផែថោងថាន បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំហាក់សឹងតែមិនជឿនូវអ្វីដែលខ្ញុំកំពុងសរសេរឡើយ គឺលោកប៉ាគ្រោងត្រឡប់មកដល់ ព្រលានយន្តហោះដូនមឿង (Don Muang) នៅថ្ងៃទី១០

    July 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ​ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ ​បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមរយៈសារសំឡេង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។ ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជា នាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់ លោក

    July 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចតេជោ បានថ្លែងថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ សម្តេចតេជោ ហ៊ុន

    July 26, 2023
  • ព័ត៌មានជាតិ

    (បាងកក)៖ លោក Wan Muhammad-Noor Matha ប្រធានរដ្ឋសភាជាតិថៃ (រដ្ឋសភា និងព្រឹទ្ធសភា) បានថ្លែងអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជោតេជា ហ៊ុន សែន ជាប្រធានគណបក្ស បានឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ យ៉ាងច្រើន សម្រាប់និតីកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ តាមលទ្ធផលបណ្ដោះអាសន្ន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បាននាំមុខនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយអាចនឹងគ្រប់គ្រងអាសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ។ លោក Wan Muhammad-Noor Matha បានលើកឡើងយ៉ាងដូច្នេះ នៅយប់ថ្ងៃអង្គារ

    July 26, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាករសញ្ញាតិខ្មែរ សែន ចាន់ឫទ្ធីគុន «Thiago Teixeira» បានប្រកាសចាកចេញពីក្លឹបអ្នកប្រដាល់គុនខ្មែរអន្តរជាតិរបស់ ឧកញ៉ា ស្រី ចាន់ថន ហើយ ដោយការចាកចេញនេះ Thiago បានបញ្ជាក់ថា តាំងពីជាងមួយខែមុនមកម្ល៉េះ។ តាមរយៈខ្លឹមសារការបង្ហោះរបស់កីឡាករ Thiago បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមគោរពសមាជិក និងអ្នកគាំទ្រគុនខ្មែរ! ខ្ញុំសូមជម្រាបជូនអ្នករាល់គ្នាថា ខ្ញុំបានសម្រេចចិត្តចាកចេញពីក្លឹបអ្នកប្រដាល់គុនខ្មែរអន្តរជាតិ។ តាមពិតខ្ញុំចាកចេញជាងមួយខែមុន។» កីឡាករ Thiago បានបន្តទៀតថា៖ «ខ្ញុំជឿថាវាដល់ពេលហើយដើម្បីស្វែងរកឱកាសថ្មីៗ និងស្វែងរកបញ្ហាប្រឈមថ្មីៗនៅកន្លែងផ្សេង។ បច្ចុប្បន្ននេះ ខ្ញុំបើកចំហដើម្បីបង្កើតភាពជាដៃគូថ្មី

    July 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ដល់ សិល្បករ-សិល្បការិនីចំនួន ១៤១រូប ដែលមានស្នាដៃចូលរួមចំណែកយ៉ាងសកម្ម លើកស្ទួយវិស័យសិល្បៈ វប្បធម៌ អរីយធម៌ជាតិ របស់ប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើន។ ការប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់សិល្បករ-សិល្បការិនីខាងលើនេះ គឺតបតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រិត្យដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។ សូមអានព្រះរាជក្រិត្យដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

    July 26, 2023
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន ខណៈព្យុះទីហ្វុង ដុកស៊ូរី (Doksuri) បានបក់បោកដល់ តំបន់ដីគោក​ នៅថ្ងៃពុធនេះ ដោយធ្វើឱ្យទឹកទន្លេជន់ឡើង និងប្រជាជនរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់បណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាជនរស់នៅតាមតំបន់ឆ្នេរ ត្រូវបានអាជ្ញាធរហ្វីលីពីនបង្គាប់ឱ្យជម្លៀសខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ នៅមុនការមកដល់នៃព្យុះទីហ្វុង ដុកស៊ូរី ដែលបក់បោក ក្នុងល្បឿន ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានគេព្យាករថានឹងបន្តរក្សាឥទ្ធិពល ក្នុងពេលដែលព្យុះនេះបន្តបក់បោកទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិន។ បើតាមឆ្មាំឆ្នេរសមុទ្រហ្វីលីពីន អ្នកដំណើរច្រើនជាង ៤,០០០នាក់ កំពុងជាប់គាំងនៅតាមកំពង់ផែជាច្រើន

    July 26, 2023