Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ​កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រង ចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង, លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន,

    July 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្ន ដែលចេញដោយ គ.ជ.ប បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩.២២ភាគរយ។ តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩%៕ ផ្តល់សិទ្ធិដោយ៖ freshnews​

    July 26, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីផ្ដលជំនួយយោធាបន្ថែមទំហំ ៤០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមមានមីស៊ីលការពារដែនអាកាស រថពាសដែក និងយន្ដហោះដ្រូនខ្នាតតូច ខណៈកងកម្លាំងអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយបក ដើម្បី បណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។ កញ្ចប់ជំនួយយោធាថ្មីខាងលើដែលត្រូវបានរាយការណ៍មុនគេដោយទីភ្នាក់ងារសារព័ត៌មាន Reuters នឹងមានរួមបញ្ចូលជាលើកដំបូងនូវយន្ដហោះដ្រូន ស៊ើបការណ៍ Black Hornet ផលិតដោយក្រុមហ៊ុន Teledyne FLIR Defense ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Teledyne Technologies។ យន្ដហោះដ្រូន Hornet បាន និងកំពុងត្រូវបានប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្ដល់អំណោយពីចក្រភពអង់គ្លេស

    July 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេងពិសេសផ្ញើជូនបងប្អូនជាកម្មករ កម្មការិនីទាំងអស់ ជុំវិញការលើកពេលនៃការបន្តចុះជួបសំណេះសំណាល ជាមួយបងប្អូន ក្រោយការបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចធ្លាប់បានសន្យាថាក្រោយការបោះឆ្នោតចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣តទៅ សម្តេចនឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រសហគ្រាស ចំនួន១០ទីតាំងទៀត នៅក្រោយបោះឆ្នោ។ ប៉ុន្តែដោយសារតែកត្តាពេលវេលា និងកត្តាទាក់ទងនឹងទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី ការចុះជួបសំណេះសំណាលនេះ សម្តេចសូមការអធ្យាស្រ័យ ពីកម្មករ កម្មការិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខដូចតាមការសន្យា។ សម្តេចតេជោ ហ៊ុន សែន

    July 26, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះទទួលដំណឹងមកថា Apple នឹងដំឡើងថ្លៃសម្រាប់ត្រកូលស្មាតហ្វូន iPhone 15 របស់ខ្លួនខ្ពស់ជាងរាល់ឆ្នាំ ជាពិសេសចំពោះ iPhone 15 Pro Max សេរីខ្ពស់ក្នុងឆ្នាំនេះនឹងមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ របាយការណ៍ពី Bloomberg បានបញ្ជាក់ថា Apple កំពុងចាប់ផ្តើមបង្កើនប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំនេះ ដែលជាមធ្យោបាយ Apple នឹងបង្កើនតម្លៃលក់លើម៉ូដែល iPhone 15 ចាប់ពីតម្លៃមធ្យមរហូតដល់ខ្ពស់បំផុត។ ដែលការបង្កើននេះនឹងធ្វើឱ្យ iPhone 15 Pro Max

    July 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការបើកទ្វារទឹកចំនួន១ កម្ពស់ ២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង១០៖០០នាទី។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តា ជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនី កំចាយ ទឹកក្នុងអាងទំនប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣

    July 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្តាញ Tiktok ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលនេះ មានចំនួ​នអ្នក Follow និង Like ស្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីទទួលបានសញ្ញា «Verified» (សញ្ញាធិកបៃតង) ដែលបញ្ជាក់ដោយក្រុមហ៊ុន។ ការផ្តល់សញ្ញាសម្គាល់ធិកបៃតងជូន សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ហើយបន្ទាប់ពីទទួលបានការផ្តល់សញ្ញា «Verified» TikTok របស់សម្តេចមានកំណើតអ្នក Follow និង Like កើនឡើងខ្លាំងខុសពីធម្មតាតែម្តង។ តាំងពីចាប់ផ្តើមរហូតដល់ពេលនេះ ចំនួនអ្នក

    July 25, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ប្រធានសភាថៃបានឱ្យដឹងថា ការបោះឆ្នោតក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលគ្រោងប្រព្រឹត្តទៅជាថ្មីក្នុងសប្តាហ៍នេះ គឺត្រូវបានសម្រេចលើកពេលវិញ ខណៈភាពជាប់គាំងនយោបាយនៅក្នុងប្រទេសថៃ បន្តអូសបន្លាយរយៈពេលជាង២ខែហើយ ក្រោយការបោះឆ្នោតសកល កាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតក្នុងសភាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ពីដំបូងឡើយត្រូវបានកំណត់ថា នឹងត្រូវរៀបចំឡើងសាជាថ្មីម្តងទៀត នៅថ្ងៃទី២៧ ខែកក្កដា គឺថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយការព្យាយាម២លើកកន្លងមក ដោយមេដឹកនាំគណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈ​ច្រើនជាងគេក្នុងការបោះឆ្នោតសកល គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានរារាំងដោយក្រុមសមាជិករដ្ឋសភា​អភិរក្សនិយម និងក្រុមសមាជិកព្រឹទ្ធសភា

    July 25, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ភាពយន្តនិយាយពីតុក្កតា «Barbie» ដែលជាស្នាដៃដឹកនាំរបស់តារាសម្ដែង និងផលិតករស្រី Greta Gerwig (ក្រេតថា ហ្គើវីក) អាចរកចំណូលបានរហូតដល់ ១៦២លានដុល្លារ ពីការបញ្ចាំងនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល៣ថ្ងៃដំបូង ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ភាពយន្តមិនមែនជាប្រភេទ Superhero និងបានក្លាយជា ភាពយន្តរកចំណូលនៅសប្តាហ៍ដំបូងបានច្រើនជាងគេ ក្នុងឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ ភាពយន្ត «Barbie» របស់ Warner Bros ទទួលបានចំណូលពីការចាក់បញ្ចាំងបានរហូតដលទៅ ១៦២លានដុល្លារ បន្ទាប់ពីថ្ងៃអាទិត្យដែលជាថ្ងៃសម្រាក មានអ្នកទស្សនាច្រើន។ លើសពីនេះ

    July 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុនផ្នែកកសិកម្មមួយរបស់សិង្ហបុរី ដែលកំពុងវិនិយោគដាំដុះ​ដំឡូង​មី និងកែច្នៃជាម្សៅសម្រាប់នាំចេញទៅក្រៅប្រទេស ប្រកាសស្វែងរកអ្នក​ចូល​រួមដាំដំឡូងមីនៅលើដីរបស់ខ្លួនស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី​​បង្កើតផលិតកម្មម្សៅមី បំពេញតម្រូវការទីផ្សាររបស់ខ្លួនដែលកំពុងមាន​កំណើន​​ខ្ពស់។ ក្រុមហ៊ុន «HLH Agriculture» ដែលជាក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ដោយ​ជនជាតិសិង្ហបុរី ទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចជិត ១ម៉ឺន​ហិក​​​​តា ពីរាជរដ្ឋា​ភិ​បាលនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០​០៨។ ក្រុមហ៊ុន បានវិនិយោគដាំដុះដំឡើងមី និងកែច្នៃជា​ម្សៅ​សម្រាប់នាំ​ចេញទៅទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ កញ្ញា ឡុង តៃហ្វា អ្នកគ្រប់គ្រងផ្នែកដាំដុះ នៃក្រុមហ៊ុន HLH បានឱ្យដឹងថា ម្សៅ​​ដំឡូងមីរបស់ក្រុមហ៊ុនកំពុងមានទីផ្សារខ្ពស់បន្ទាប់ពីបានធ្វើអាជីវកម្មក្នុង​រយៈពេលប៉ុន្មានឆ្នាំមកនេះ។ បើតាម តៃហ្វា ទោះបីពិភពលោកជួបវិបត្តិនៃជំងឺ​កូវីដ១៩

    July 25, 2023