Khmerpress
  • ព័ត៌មានអន្តរជាតិ

    ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) ទើបតែបានចេញឯកសារណែនាំអំពីការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅទូទាំងប្រទេស បន្ទាប់ពីវ៉ាក់សាំងចំនួន២ គឺ NAVET-ASFVAC និង AVAC ASF LIVE ត្រូវបានអនុម័តជាផ្លូវការ។ ឯកសារដែលបានផ្ញើទៅគណៈកម្មាធិការប្រជាជនខេត្ត និងក្រុងបាននិយាយថា ពួកគេអាចប្រើប្រាស់វ៉ាក់សាំងដោយផ្អែកលើស្ថានភាពជំងឺក្នុងតំបន់ ហើយនឹងវាយតម្លៃប្រសិទ្ធភាពបន្ទាប់ពីការចាក់វ៉ាក់សាំង។ ជម្រាបដែរថា ក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ មិនមានវ៉ាក់សាំងប្រឆាំងនឹងជំងឺ ASF ណាមួយនៅលើពិភពលោក ត្រូវបានផ្ដល់អាជ្ញាប័ណ្ណនោះទេ។ មុនពេលមានការអនុម័តនេះ កម្មវិធីសាកល្បងមួយត្រូវបានធ្វើឡើងជាមួយនឹងការចាក់វ៉ាក់សាំងជាង ៦០០,០០០ ដូស ដែលត្រូវបានផ្ដល់ជូននៅក្នុងកសិដ្ឋានទូទាំងប្រទេសវៀតណាម។ លទ្ធផលក្នុងខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា

    July 25, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ ពឹងផ្អែកទាំងស្រុងលើសាធារណជន ក្រុមហ៊ុន និងមូលនិធិនានា ដែលមានចិត្តសប្បុរស ដើម្បីរួមចំណែជួយឱ្យយើង អាចផ្តល់ការថែទាំសុខភាពទូទៅ និងឯកទេសដល់កុមារកម្ពុជាជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរតែងតែខិតខំប្រឹងប្រែងបង្កើត រៀបចំព្រឹត្តិការណ៍រៃអង្គាសនានាក្នុងគោលបំណងស្វែងរកថវិកា ដើម្បីបំពេញតម្រូវការ ពិនិត្យ ព្យាបាលកុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា។ ក្នុងទិវាព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី៩ខាងមុខនេះ មន្ទីរពេទ្យកុមារអង្គរគ្រោងនឹងរៀបចំកម្មវិធីជិះកង់ប្រចាំឆ្នាំរបស់ខ្លួនដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦ព្រឹក ដោយចាប់ផ្តើមចេញពីគោលដៅមុខសណ្ឋាគារ សុខាសៀមរាប (ផ្លូវ៦០ម) ឆ្ពោះទៅបញ្ចប់នៅទីតាំងវាយកូនហ្គោល សៀមរាប ប៊ូយ៉ុង ខាន់ទ្រីក្លឹប ក្រុងសៀមរាប។

    July 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការកំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដោយក្រសួងអប់រំ សូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ ក្រសួង បានកំណត់សម័យប្រឡង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប

    July 25, 2023
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ ព្យុះទីហ្វុងមានឥទ្ធិពលមួយ កំពុងសំដៅឆ្ពោះមករកភាគខាងជើងហ្វីលីពីន នាថ្ងៃអង្គារនេះ ជាហេតុជំរុញឱ្យមានការចេញសារ​បង្គាប់ឱ្យ​ជម្លៀសប្រជាជន នៅតាមសហគមន៍ជាប់តំបន់ឆ្នេរ ជាទីដែលត្រូវបានរំពឹងថា នឹងទទួលបានការវាយលុកពីព្យុះនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។ ទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានឱ្យដឹងថា ព្យុះទីហ្វុង ដុកស៊ូរី (Doksuri) កំពុងប្រមូលផ្តុំកម្លាំងខ្យល់ក្នុងល្បឿនអតិបរមា ១៨៥គីឡូម៉ែត្រ​ក្នុងមួយម៉ោង ស្របពេលដែលវាកំពុងធ្វើដំណើរមករក ទីប្រជុំកោះមួយនៅចុងភាគខាងជើងនៃកោះធំ លូហ្សុន (Luzon) របស់ហ្វីលីពីន។ ព្យុះទីហ្វូងនេះ ត្រូវបានរំពឹងថា នឹងបោកបក់មកចំផ្ទាល់ ឬបោកបក់យ៉ាងកៀកខ្លាំងកាត់ទីប្រជុំកោះ បាប៊ូយ៉ាន (Babuyan) ឬមួយក៏ខេត្ត

    July 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន សាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនី មេត្តាជ្រាបថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀល

    July 25, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ភ្នំគូលែន ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ទាក់​ទាញមួយសម្រាប់អ្នកទេសចរ។ ពីមុនការឡើងលើភ្នំគូលែន គឺអាចឡើងបានតែ​ខាង​បន្ទាយស្រីជាមួយផ្លូវដីក្រួសក្រហម ដោយឡែកនៅបែកខាងស្វាយលើ គេមិនអាចធ្វើដំណើរឡើងលើភ្នំគូលែនបាននោះឡើយ។ នៅលើភ្នំគូលែន ក៏មានប្រជាពលរដ្ឋរស់នៅជាច្រើនផងដែរ។ ប្រជាពល​រដ្ឋ​រស់​នៅលើភ្នំគូលែននេះ គឺស្ថិតក្រោមរដ្ឋបាលគ្រប់គ្រងរបស់ស្រុកស្វាយលើ។ ក្រៅ តែពីមិនមានផ្លូវសម្រាប់ចុះមកខាងស្រុកស្វាយលើហើយនោះ នៅលើភ្នំ​នោះ​​ទៀតសោត ក៏ពួកគេមិនមានផ្លូវសម្រាប់ធ្វើដំណើរផងដែរ។ ប្រជាពលរដ្ឋនៅលើភ្នំនេះ បើមានការត្រូវចុះពីលើភ្នំ ដើម្បីរកសេវាផ្សេងៗពី​អាជ្ញា​ធរ​​ស្រុក​ស្វាយលើ គឺតម្រូវឱ្យធ្វើដំណើរចុះទៅខាងស្រុកបន្ទាយស្រី ហើយ​ធ្វើ​ដំណើរ​ទៅកាន់ស្រុកស្វាយលើ ដែលមានចម្ងាយជិត១០០គីឡូម៉ែត្រ។ បញ្ហា​​គ្មាន​ផ្លូវនេះ បាននាំឱ្យប្រជាពលរដ្ឋជួបការលំបាកជាខ្លាំងក្នុងការរស់នៅ និង​ការ​ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លោក សាត ពៅ អភិបាលរងស្រុកស្វាយលើ បានប្រាប់ Fresh News ថា ពីមុនប្រជាពលរដ្ឋនៅលើភ្នំគូលែន

    July 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាបានអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំរបស់កម្ពុជា បាននិងកំពុងវិវឌ្ឍស្មើមុខ ស្មើមាត់ លើឆាកលើពិភពលោក។ ជាក់ស្តែងការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023) ដែលត្រូវបានប្រារព្ធឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី បេក្ខជនដែលសិស្សតំណាងប្រទេសកម្ពុជាមានចំនួន ៣៧នាក់មកពី ១៤សាលារដ្ឋ និងឯកជនផ្សេងៗគ្នា បានចូលរួមប្រកួតប្រជែង។ លោក យ៉ែម សុភ័ណ្ឌ ប្រធានរៀបចំការប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី ប្រចាំនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថានេះជាឆ្នាំទី៩ ហើយនៃការគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរីនេះ ដោយមានបេក្ខជនចូលរួមសរុបចំនួន ១,៦៣៣

    July 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចូលរួមអបអរសាទរចំពោះជោគជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលនាំមុខដោយគណបក្សប្រជាជនកម្ពុជា។ លិខិតអបអរសាទររបស់លោក លី ឈាង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈសារលិខិតនេះ លោក លី ឈាង បានលើកឡើងថា

    July 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង (Xi Jinping) បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ លិខិតអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈសារលិខិតនេះលោក ស៊ី ជិនពីង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

    July 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មូលនិធិជំនួយសង្គម បានចេញសេចក្តីជូនដំណឹងពីកម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី១៤ លើកទី១ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច តាមរយៈមូលនិធិជាតិជំនួយសង្គម ក៏បានប្រកាសពីលទ្ធផលនៃការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១៣ លើកទី៣ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដែលមានរយៈពេល ៣០ថ្ងៃផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន

    July 25, 2023