Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគរ សម្រាប់អាណត្តិ ១០ឆ្នាំបន្ត គិតចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១។ ដោយយោងតាមសំណូមពររបស់អាជីវករលក់ដូរនៅផ្សារដើមគរសំណើសុំបង់ថ្លៃអាណត្តិថ្មី ដោយរក្សាតម្លៃចាស់កាលពីឆ្នាំ២០១១ (១០ឆ្នាំមុន) និងសុំបន្តសុពលភាពប័ណ្ណថ្មីរហូតដល់ឆ្នាំ២០៣១ (ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០៣១) រដ្ឋបាលរាជធានីភ្នំពេញសូម ឯកភាពតាមសំណូមពរ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមធ្វើការប្រមូលចំណូលថ្លៃជួល តូប ស្តង់ នៅផ្សារដើមគរ សម្រាប់អាណត្តិ

    July 25, 2023
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំ​នួន ២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រនៃតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅមូលដ្ឋានទ័ពជើងទឹក ក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។ បើតាមយោធាកូរ៉េខាងត្បូង នៅក្នុងការបាញ់សាកល្បងមីស៊ីលជាលើកទី៣ គិតចាប់តាំងពីសប្ដាហ៍មុនមក កូរ៉េខាងជើងបានបាញ់មីស៊ីល ២គ្រាប់ជាប់ៗគ្នា កាលពីយប់ ថ្ងៃចន្ទសប្ដាហ៍នេះ ប្រហែលជានៅម៉ោង ១១៖៥៥នាទីយប់ ចេញពីតំបន់មួយស្ថិតនៅក្បែរដ្ឋធានីព្យុងយ៉ាង។ មីស៊ីលទាំង ២គ្រាប់នេះបានហោះក្នុងចម្ងាយ ៤០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រនៃតំបន់ឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ។ យោធាកូរ៉េខាងត្បូងបានចាត់ទុកថាការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង គឺជាទង្វើបង្កហេតុធ្ងន់ធ្ងរ ដែល គំរាមកំហែងដល់សន្តិភាព

    July 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍អន្តរជាតិ និងតំណាងស្ថានទូតប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់តាមដានសង្កេតនូវដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ និងការរាប់សន្លឹកនៅកម្ពុជា។ ការថ្លែងអំណរគុណបែបនេះរបស់លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលោកបានរៀបចំពិធីលៀងសាយភោជជូនអ្នកសង្កេតការណ៍អន្តរជាតិ ក្រោយបញ្ចប់បេសកកម្មសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញ។ ប្រធាន គ.ជ.ប បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ និងតំណាងស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំងអស់ដែលអញ្ជើញមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    July 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ឯនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន ក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨

    July 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក សោម កុសល ជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 21, 2023
  • ព័ត៌មានអន្តរជាតិ

    យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប៉ាគីស្ថាន (NDMA) បានរាយការណ៍ថា មនុស្សប្រហែល ១០១ នាក់បានស្លាប់ និង ១៨០ នាក់បានរងរបួស នៅក្នុងអំឡុងពេលរដូវខ្យល់មូសុង ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា នៅទូទាំងប្រទេសប៉ាគីស្ថាន។ NDMA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខេត្ត Punjab ភាគខាងកើតរបស់ប្រទេស បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ចំនួន ៥៧នាក់ និងរបួស ១១៨នាក់ ដោយបន្ថែមថា ផ្ទះចំនួន ៥៣ខ្នង ត្រូវបានបំផ្លាញដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារខេត្តនេះ រួមទាំងទីរួមខេត្ត Lahore ផងដែរ។ ភ្លៀងធ្លាក់នៅ Lahore ក្នុងកម្រិតធ្ងន់ធ្ងរជាកំណត់ត្រា

    July 21, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ គណបក្ស Move Forward ដែលជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលថៃ កាលពីខែឧសភា បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្តល់តួនាទីឱ្យគណបក្សភឿថៃ (Pheu Thai) ដែលឈ្នះបានអាសនៈច្រើនជាងគេទី២ ក្នុងការបោះឆ្នោត គឺជាអ្នកព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីវិញម្តង ក្រោយពីលោក Pita Limjaroenrat ដែលជាមេដឹកនាំរបស់ Move Forward បានទទួលបរាជ័យពីរលើក ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។ Move Forward និង Pheu Thai ស្ថិតក្នុងក្រុមចម្រុះតែមួយ

    July 21, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ទិន្នន័យគយចិនបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ការនាំចូលរ៉ែកម្ររបស់ប្រទេសចិនពីមីយ៉ាន់ម៉ាដែលប្រទេសផ្គត់ផ្គង់លេខ២ បានកើនឡើងនៅឆ្នាំនេះ ខណៈដែលប្រទេសកែច្នៃរ៉ែធំបំផុតរបស់ពិភពលោកនេះបង្កើនការផលិតសម្រាប់វិស័យរថយន្ត និងថាមពលខ្យល់ដែលកំពុងស្ទុះងើប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសចិនបាននាំចូលរ៉ែ និងសារធាតុរ៉ែកម្រចំនួន ៣៤ ២៤១តោនពីប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍របស់ខ្លួនក្នុងរយៈពេល ៦ខែដំបូង ពោលគឺកើនឡើង ៧០ភាគរយធៀបនឹងឆមាសទីពីរឆ្នាំ២០២២ និងកើនឡើង ៩ដងធៀបនឹងឆមាសទីមួយឆ្នាំ២០២២។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយក្រុមហ៊ុន Adamas Intelligence ដែលមានមូលដ្ឋាននៅប្រទេសកាណាដាថា មីយ៉ាន់ម៉ាបានក្លាយជាអ្នកផ្គត់ផ្គង់រ៉ែកម្រធំបំផុតរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានចំនួនប្រហែល ៤០ភាគរយនៃការផ្គត់ផ្គង់រ៉ែរបស់ខ្លួន រួមមានទាំង dysprosium, yttrium និង terbium។ ពាណិជ្ជកម្មត្រូវបានរារាំងដោយវិធានការរឹតបន្តឹងដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ប្រទេសចិននៅតាមព្រំដែនរបស់ខ្លួន ប៉ុន្តែការនាំចេញប្រចាំខែបានកើនឡើងក្នុងខែធ្នូ ឆ្នាំ២០២២ នៅពេលដែលប្រទេសចិនបានបោះបង់ចោលវិធានការកូវីដភាគច្រើន ហើយពាណិជ្ជកម្មនៅតែមានកម្រិតខ្ពស់ពេញមួយឆ្នាំនេះ៕

    July 21, 2023
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ស្រ្តីជនជតិម៉ាឡេស៊ីចំនួន ២នាក់បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពួកគាត់បានរៀបចំពិធីមង្គលការដ៏ឱឡារិកមួយសម្រាប់សត្វឆ្កែរបស់ពួកគាត់ ដោយបានចំណាយប្រាក់រហូតដល់​ ២០០ លានរូពី ឬស្មើនឹង ១៣,៣១០ ដុល្លារអាមេរិក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ពិធីមង្គលការសត្វឆ្កែដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងហាងមួយកន្លែងក្នុងទីក្រុងចាកាតា រដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ខណៈពិធីមង្គការនោះត្រូវបានរៀបចំឡើងតាមបែបប្រពៃណីឥណ្ឌូនេស៊ីទៀតផង។ នៅក្នុងពិធីមង្គលការនោះក៏មានការចូលពីសំណាក់សាច់ញាតិរបស់ម្ចាស់ឆ្កែមួយចំនួនផងដែរ ពោលគឺវាដូចគ្នាទៅនឹងពិធីមង្គលរបស់មនុស្សធម្មតាអីចឹងដែរ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌូនេស៊ីបាននាំគ្នារិះគន់ថា ទង្វើរបស់ស្រ្តីជាម្ចាស់ឆ្កែទាំង ២រូបនេះមិនសមរម្យទាល់តែសោះ ដោយគាត់បានយកប្រពៃណីដ៏ល្អផូរផង់របស់មនុស្សទៅប្រើប្រាស់ជាមួយនិងសត្វឆ្កែ។ អ្នកខ្លះបានរិះគន់ចំពោះឥរិយាបថអួតសម្ញែងទ្រព្យសម្បត្តិជ្រុលហួសហេតុរបស់ពួកគាត់ ដ្បិតគ្រាន់តែរៀបការឲ្យសត្វឆ្កែសោះពួកគាត់ត្រូវចំណាយប្រាក់រហូតដល់ជាង ១៣,០០០ ដុល្លារ ខណៈយោងទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនាពេលបច្ចុប្បន្ននេះមនុស្សមួយចំនួនគ្មានទាំងប្រាក់ ១០,០០០ ដុល្លារសម្រាប់រៀបចំពិធីមង្គលការខ្លួនឯងផង។ ក្រោយផ្ទុះការរិះគន់ ស្រ្តីជាម្ចាស់ឆ្កែទាំង

    July 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដី អំពាវនាវដល់គ្រប់គណបក្ស នយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០៖០០ យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង ១២៖០០ យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត

    July 21, 2023