- Khmerpress
- ព័ត៌មានអន្តរជាតិ
ជប៉ុន៖ ស្រ្តីជនជាតិជប៉ុនម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោយរូបគាត់បានហៅទូរស័ព្ទទៅកាន់អាជ្ញាធរចំនួន ២,៧៦១ដង ព្រោះតែគាត់ឯកាខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz។ ស្រ្តីដែលត្រូវបានចាប់ខ្លួនចំពោះករណីដ៏កម្រនេះមានឈ្មោះថា Hiroko Hatagami អាយុ ៥១ឆ្នាំ រស់នៅក្នុងទីក្រុង Matsudo អាណាខេត្ត Chiba ភាគខាងលិចនៃប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនាង Hiroko Hatagami ពុំមានការងារធ្វើឡើយ ខណៈដែលរូបគាត់ត្រូវរស់នៅតែម្នាក់ឯងទៀតផង។ ស្ថានភាពបែបនេះវាបានធ្វើឲ្យរូបគាត់មានអារម្មណ៍ឯកាយ៉ាងខ្លាំង ហើយរាល់ពេលដែលគាត់កើតមានអារម្មណ៍ឯកាឬស្រ្តេសនោះ គាត់តែងហៅទូរស័ទ្ទទៅកាន់អាជ្ញាធរដើម្បីនិយាយរឿងនៅក្នុងចិត្តរបស់គាត់ និងស្វែងរកអ្នកយកចិត្តទុកដាក់ជាមួយគាត់។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំ និង ៩ខែចុងក្រោយនេះ អ្នកនាង Hiroko Hatagami បានហៅទូរស័ព្ទមកកាន់អាជ្ញាធរចំនួន ២,៧៦១ដង ហើយវាគឺជាការរំខានយ៉ាងខ្លាំងសម្រាប់អាជ្ញាធរមានសមត្ថកិច្ច
July 21, 2023 - ព័ត៌មានអន្តរជាតិ
(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កំពុងព្រាងឡើងនូវផែនការ ដើម្បីប្រមូលមូលនិធិ ២០ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ២២ពាន់លានដុល្លារ ដើម្បីផ្ដល់ឱ្យអ៊ុយក្រែន នូវអាវុធ គ្រាប់រំសេវ និងជំនួយយោធានានា ខណៈកងកម្លាំងអ៊ុយក្រែនកំពុងដឹកនាំប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី នៅឯតំបន់ភាគខាងកើត និងភាគខាងត្បូង នៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។ លោក Josep Borrell ជាប្រមុខគោលនយោបាយការបរទេសអឺរ៉ុប បានលើកឡើងនូវផែនការមានរយៈពេល ៤ឆ្នាំខាងលើ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស EU ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នៅក្រោយកិច្ចប្រជុំ លោក
July 21, 2023 - ព័ត៌មានអន្តរជាតិ
ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao បានជិះយន្តហោះឯកជនរបស់គាត់មកដល់នៅទីក្រុងបាងកក របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នាម៉ោងប្រហែល ៣រសៀល ដើម្បីចូលរួមសន្និសីទសារព័ត៌មានស្តីពីការប្រកួត ដែលនឹងគ្រោងធ្វើឡើងនៅខែមករា ឆ្នាំក្រោយ ជាមួយនឹងអ្នកប្រដាល់ថៃ Buakaw Banchamek។ កីឡាករហ្វីលីពីន ដែលហៅក្រៅថា PacMan ត្រូវបានទទួលស្វាគមន៍ដោយអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយនៅអាកាសយានដ្ឋានអន្តរជាតិដនមឿង មុនពេលឆ្ពោះទៅសណ្ឋាគារ។ នាយកប្រតិបត្តិរបស់ Fresh Air Festival លោក Vinij Lertratanachai បានឱ្យដឹងថា លោកកំពុងរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ដែលជាការប្រកួតរវាង Buakaw និង Pacquiao។ លោក
July 21, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចំនួន២ គឺប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី។ បើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ខ្សែទស្សនាថ្មីមានជម្រើសដូចខាងក្រោម៖ ១. ប្រាសាទអង្គរវត្ត មានបីជម្រើសដូចជា៖ ខ្សែទស្សនារយៈពេលខ្លី «ទិសដៅទស្សនាបែបទេសចរ» រយៈពេល២ម៉ោង។ ខ្សែទស្សនារយៈពេលមធ្យម «ទិសដៅទស្សនាបែបជំនឿ-សាសនា» រយៈពេល២ម៉ោង៣០នាទី និងខ្សែទស្សនារយៈពេលវែង «ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ» រយៈពេល៣ម៉ោង។ ២. ប្រាសាទបន្ទាយស្រី មានពីរជម្រើសដូចជា៖ ជម្រើសរយៈពេលខ្លីមានរយៈពេល១ម៉ោង២០នាទី និងជម្រើសរយៈពេលវែងមាន រយៈពេល១ម៉ោង៤០នាទី។ ខ្សែទស្សនាថ្មីនេះ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ។ តាមរយៈនេះ ហេដ្ឋារចនាសម្ពន្ធ
July 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទុក្ខលំបាករបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងនិវត្តន៍ជនជាដើម ជាក្តីបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ជាធម្មតារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលការណ៍ ដំឡើងប្រាក់បៀវត្សរ៍ ២ដងក្នុងមួយឆ្នាំ គឺដោយការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងមូលដ្ឋានប្រាក់បៀវត្ស និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។ ជាពិសេសដើម្បីសម្រួលដល់ការចាយវាយ របស់ជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការបើកប្រាក់បៀវត្សរ៍២សប្តាហ៍ម្តង (ក្នុង១ខែបើក២ដង)។ លើសពីនេះ ក្រៅពីដំឡើងប្រាក់បៀវត្សរ៍ហើយនោះ ក៏បានផ្តល់ឧបត្ថម្ភបន្ថែម ៥ម៉ឺនរៀល
July 21, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ បានផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា «ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ ផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ និងមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ឡើងទៅលេងកម្សាន្តឡើយ»។ សេចក្ដីជូនដំណឹង បានឲ្យដឹងទៀតថា ដោយសារនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧
July 20, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១ សម្រេចបាន ប្រមាណ ៥០ភាគរយហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារអាម៉េរិក។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា លទ្ធផលការងារសាងសង់ ដែលក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្រេចបាន ចំនួនជាង ៥០ភាគរយ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារអាម៉េរិក។ ការងារសាងសង់គម្រោងទាំងមូលក្នុងដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅ ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ។ នេះបើ យោងលើកម្មវិធីការងារមេ
July 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ រយៈពេលបីថ្ងៃនៅលើទឹកដីអង្គរខេត្តសៀមរាប នៅដើមឆ្នាំ២០២៤ ដើម្បីបង្កើតជំនួបអ្នកធ្វើការ និងរកស៊ីពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីទាំងជាតិ និងអន្តរជាតិ បានស្វែងយល់ពីសក្តានុពលវិស័យស្វាយចន្ទី និងការដុះដាំនេះនៅកម្ពុជា ព្រមទាំងជំរុញនិងទាក់ទាញវិនិយោគិន ដែលមានបំណងវិនិយោគ លើការកែច្នៃស្វាយចន្ទី។ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សន្និសីទនេះ នឹងមានអ្នកចូលរួមប្រមាណជាង ៥០០នាក់មកពី៤០ប្រទេស នៅលើពិភពលោក ដែលសុទ្ធសឹងជាអ្នកធ្វើការ និងរកស៊ីក្នុងវិស័យស្វាយចន្ទី ដូចជាអ្នកកែច្នៃ អ្នកដាំដុះ អ្នកនាំចេញ និងអ្នកលក់ឧបករណ៍កែច្នៃ
July 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគបាលជាតិ បានបញ្ជូនខ្លួនអ្នកកាសែតម្នាក់មានឈ្មោះ មូល រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ ដែលបានក្លែងអត្តសញ្ញាណជាបុគ្គលិកស្ថាប័នព័ត៌មានផ្សេងៗ ជាពិសេសស្ថានីយ៍ទូរទស្សន៍បាយ័ន និងអង្គភាពព័ត៌មាន Fresh News ដើម្បីសុំប្រាក់ពីថ្នាក់ដឹកនាំ តាមអង្គភាពស្ថាប័ននានាទៅកាន់របស់រដ្ឋ យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងឈានទៅរកការចោទប្រកាន់តាមច្បាប់។ កំលាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចភូមិសាស្ត្រ ភូមិត្រពាំងជើង
July 20, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អនុប្រធានរដ្ឋសភាថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សម័យប្រជុំរួមមួយទៀតរវាងរដ្ឋសភានិងព្រឹទ្ធសភាថៃ នឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ដើម្បីព្យាយាមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីសាជាថ្មី ប៉ុន្តែលោក Pita Limjareonrat អស់សិទ្ធិចូលរួមតទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។ កិច្ចប្រឹងប្រែងប៉ុនប៉ងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់លោក Pita ជាមេដឹកនាំគណបក្ស Move Forward ដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកល កាលពីខែឧសភា គឺត្រូវរលាយសាបសូន្យទៅវិញ នៅពេលសភាថៃបានសម្រេចបដិសេធចំពោះ ការតែងតាំងលោកសាជាថ្មី ជាបេក្ខជននាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីលោក Pita បានទទួលបរាជ័យម្តងរួចមកហើយ ក្នុងការបោះឆ្នោតរើសនាយករដ្ឋមន្រ្តី
July 20, 2023









