Khmerpress
  • ព័ត៌មានជាតិ

    (បារាំង,ប៉ារីស)៖ លោក ផូ ផល្លា បច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសផែនការសប្បុរសធម៌ដ៏ធំមួយ ដោយលោកនឹងធ្វើយុទ្ធនាការជិះកង់ឆ្លងកាត់៨ប្រទេស ស្ថិតក្នុងទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាពីសប្បុរសជន ផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ។ កិច្ចការនេះបានកើតឡើង ក្រោយពីលោកបានស្នើសុំការឯកភាពពីសាមីមន្ទីរនេះរួចរាល់។ បុរសវ័យកណ្ដាលបានសរសេរនៅលើបណ្ដាញសង្គមរបស់ខ្លួន កាលពីម្សិលមិញនេះថា «ដោយមានការអនុញ្ញាតពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ខ្ញុំបាទនឹងជិះកង់ចំងាយ ៣.០០០គីឡូម៉ែត្រ រយៈពេល៤១ថ្ងៃ…។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់ នឹងចូលរួមធ្វើដំណើរជាមួយខ្ញុំ និងបរិច្ចាគប្រាក់ទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីរួមចំណែក នៅក្នុងបេសកម្មរបស់មន្ទីរពេទ្យ ក្នុងការធ្វើឲ្យប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា»។ យុទ្ធនាការដ៏ធំនេះ នឹងចាប់ផ្ដើមដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ លោកនឹងជិះកង់ឆ្លងកាត់ទីក្រុង

    July 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារស្វាគមន៍ចំពោះ ភ្នាក់ងារបរទេស៣៣៣នាក់ មកពី ៦៥ប្រទេស និងស្ថាប័ន ដែលបាននិងកំពុងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅកម្ពុជា ឆ្នាំ២០២៣នេះ។ តាមរយៈបណ្តាញសង្គម Twitter សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាប័នអន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧

    July 20, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមទំហំ ១.៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី ហើយកញ្ចប់ជំនួយនេះក្នុងនោះរួមមានប្រព័ន្ធការពារដែនអាកាស ដ្រូន និងគ្រាប់រំសេវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «ការប្រកាសនេះ គឺជាការចាប់ផ្ដើមដំណើរការនៃកិច្ចសន្យាមួយ ដើម្បី ផ្ដល់សមត្ថភាពជាអាទិភាពបន្ថែមដល់អ៊ុយក្រែន»។ មន្ទីរបញ្ចកោណ បានបន្ថែមទៀតថានៅក្នុងកញ្ចប់ជំនួយយោធាខាងលើ រួមមានប្រព័ន្ធមីស៊ីល NASAMS ចំនួន ៤គ្រឿង និងគ្រាប់រំសេវ ព្រមទាំងគ្រាប់កំាភ្លើងធំ ១៥២មីលីម៉ែត្រ

    July 20, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្រេចអនុញ្ញាតឲ្យមានការធ្វើដំណើរតាមផ្លូវទឹកឡើងវិញ បន្ទាប់ពីផ្អាកជាបណ្ដោះអាសន្នមួយរយៈដោយសារកត្តាអាកាសធាតុមិនអំណោយផល។ តាមរយៈវីដេអូណែនាំលោក គួច ចំរើន បានអះអាងថា ការសម្រេចឲ្យធ្វើដំណើរតាមផ្លូវទឹកឡើងវិញនេះ ក្រោយតាមដានបញ្ហាអាកាសធាតុយ៉ាងយកចិត្តទុកដាក់ និងមើលឃើញថា ស្ថានភាពហាក់ល្អប្រសើរឡើងវិញ ដោយរលកមានកម្ពស់ខ្ពស់ជាងធម្មតាបន្ដិច ដូច្នេះហានិភ័យមានការថយចុះ និងម្យ៉ាងដោយសារមានតម្រូវការចាំបាច់ក្នុងការដឹកជញ្ជូនស្បៀងអាហាររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាកោះជាដើម។ សម្រាប់ប្រជានេសាទវិញ ក៏ត្រូវបានអនុញ្ញាតឲ្យចេញទៅនេសាទផងដែរ ប៉ុន្ដែមិនអនុញ្ញាតឲ្យដេកផ្លូវនោះទេ ពោលទៅនេសាទព្រឹក ត្រូវត្រឡប់មកវិញល្ងាច ទៅល្ងាច ត្រូវត្រឡប់មកវិញព្រលប់ ព្រោះងាយស្រួលក្នុងការផ្ដល់ព័ត៌មានក្នុងករណីអាកាសធាតុមានការប្រែប្រួលជាយថាហេតុណាមួយកើតឡើង។ ទាំងអ្នករស់នៅតាមបណ្ដាកោះ ទាំងអ្នកនេសាទ ក្នុងពេលធ្វើដំណើរតាមផ្លូវទឹក ត្រូវតែមានសម្ភារសង្គ្រោះឲ្យបានគ្រប់គ្រាន់ ដោយក្នុងនោះត្រូវពាក់អាវពោងឲ្យជាប់មិនត្រូវធ្វេសប្រហែសឡើយ។

    July 20, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ សភារបស់ថៃ នៅថ្ងៃពុធនេះបានបដិសេធមិនឱ្យមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុង ការបោះឆ្នោតជុំទី២នេះនោះទេ។ នេះបើតាមប្រធានរដ្ឋសភាថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha បានគូសបញ្ជាក់ដូច្នេះថា «លោក Pita មិនអាចត្រូវបានតែងតាំង (ជាបេក្ខជននាយករដ្ឋមន្ត្រី) ជាលើកទី២ នៅក្នុងសម័យប្រជុំរួមនេះនោះឡើយ»។ គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះដែរ

    July 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់គុណភាពព្យាបាល និងថែទាំអ្នកជំងឺកាន់តែប្រសើរ។ ពិធីនេះបានប្រព្រឹត្ដទៅនៅសាលសន្នីសីទអគារតេជោសន្តិភាព ជាន់ទី៨ នៃមន្ទីរពេទ្យកាល់ម៉ែត។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមវត្ដមានលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងនៃមនី្ទរពេទ្យកាល់ម៉ែត លោកសាស្ត្រាចារ្យ Chun HWANG ទីប្រឹក្សាកិត្តិយសជាន់ខ្ពស់ នៃសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ និងសហការីតំណាងសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ រួមទាំងសាស្ត្រាចារ្យទីប្រឹក្សា និងអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែតផងដែរ។ លោកសាស្ត្រាចារ្យ គង់ សន្យា បានថ្លែងថា ថ្ងៃនេះ ក្នុងនាមតំណាងសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ លោកមានសេចក្តីសោមនស្សរីករាយ និងសាទរយ៉ាងខ្លាំងក្រៃលែង ចំពោះការចុះអនុស្សារណៈយោគយល់គ្នារវាងមន្ទីរពេទ្យកាល់ម៉ែត និងសមាគមចង្វាក់បេះដូងសាធារណរដ្ឋកូរ៉េ។

    July 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញអំពីទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុងសាធារណៈ ចំនួន៤៣០គ្រឿង សម្រាប់ដឹក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងត្រឡប់មកពីតាមបណ្ដាខេត្ត ចូលមករាជធានីភ្នំពេញវិញ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្ដក្រុងសាធារណៈទាំងអស់នេះ នឹងធ្វើដំណើរចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើដំណើរត្រឡប់ពីខេត្ត មករាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ ជាបណ្ដោះអាសន្នក្នុងអំឡុងពេលបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ​ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ​ក្រសួងបាន និងកំពុងពង្រឹងការផ្តល់សេវាទូរសព្ទ និងអ៊ីធើណេត នៅទូទាំងប្រទេសឱ្យកាន់តែល្អប្រសើរ តាមរយៈការខិតខំ​សាងសង់បង្គោលអង់តែនឱ្យបានច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងបំពាក់ឧបករណ៍ ដើម្បីផ្តល់សេវាទូរសព្ទ និងអ៊ីធើណេត បានកាន់តែលឿន និងមិនរអាក់រអួល។ ​ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាន ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ (Delta Center) តម្លៃជិត៣០លានដុល្លារ ​​​លោក ជា វ៉ាន់ដេត បានថ្លែងថា ​បច្ចុប្បន្ននេះ សេវាទូរសព្ទ​ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មានការប្រសើរឡើងជាងមុន ប៉ុន្តែមិនទាន់ល្អដូចអ្វីដែលចង់បាននោះទេ ​ដែលត្រូវតែបន្តជំរុញឱ្យកាន់តែល្អប្រសើរថែមទៀត។

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) តម្លៃជិត៣០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៥ ដែលបង្កើតឡើងដើម្បីផ្ទុកទិន្នន័យជាតិ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។ មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំ និងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា

    July 19, 2023