Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដានេះ។ ការផ្តល់គោរមងារនេះ តបតាមសេចក្តីក្រាបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងធ្វើការផាកពិន័យ ចំពោះក្រុមហ៊ុនប្រតិបត្ដិករទូរស័ព្ទចល័តណា ដែលបម្រើសេវាមិនបានល្អដល់ប្រជាពលរដ្ឋ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឍមណ្ឌលទិន្នន័យជាតិ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ពិធីនេះ រៀបចំធ្វើឡើង នាទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងបានខិតខំប្រឹងប្រែងណាស់ ហើយក្រសួងបានចេញ MPTC

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកកាសែតម្នាក់ ដែលតែងបន្លំខ្លួន និងយកឈ្មោះស្ថាប័នព័ត៌មានធំៗ រួមទាំងអង្គភាពព័ត៌មាន Fresh News ដើម្បីទៅឆាតស្នើសុំលុយពីមន្ដ្រីតាមក្រសួង ស្ថាប័ននានា ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ មន្ដ្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ មូល រតនៈ អាយុ៣០ឆ្នាំ មានមុខរបរជានិពន្ធនាយកកាសែតសេនាធិបតី ស្នាក់នៅភូមិ​ត្រពាំង​ជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសព័ត៌មាន២ករណីផ្សេងគ្នា ក្រោយស្រ្តី២នាក់ បង្ហោះសារនៅលើបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ ដល់អាវុធហត្ថ។ ករណីទាំង២នោះ បានកើតឡើងក្រោយស្រ្តី២នាក់ ដោយម្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បង្ហោះសារនៅលើបណ្តាញសង្គមនាំឲ្យប៉ះពាល់ដល់អាវុធហត្ថ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា ស្រ្តីឈ្មោះ ភី សូនី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកសុំទោសដល់អង្គភាពកងរាជអាវុធហត្ថ ហើយបានបំភ្លឺថា

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កិច្ចគាំពារសង្គមនៅកម្ពុជាត្រូវបានអនុវត្ត និងអភិវឌ្ឍ គួរឱ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ក្នុងឆ្នាំ២០១៧។ ការវាយតម្លៃនានាបានបង្ហាញថា ការអនុវត្តគោលនយោបាយជាតិគាំពារសង្គមនាពេលកន្លងមក មានផលជះវិជ្ជមានគួរឱ្យកត់សម្គាល់ ទាំងទៅលើការអភិវឌ្ឍមូលធនមនុស្ស និងលើសង្គម-សេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន ក្នុងទិដ្ឋភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ ការអប់រំកុមារ ការសន្សំប្រាក់ ការសងបំណុល ការថែទាំសុខភាព និងការលើកកម្ពស់យេនឌ័រ បន្ថែមលើការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ និងមុខរបរក្នុងមូលដ្ឋាន។ កន្លងមក ក្នុងផ្នែកជំនួយសង្គម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដូចជា៖

    July 19, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។ ​នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានរំលោភលើច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុន នៅក្នុង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការជាយូរមកហើយ។ បន្ថែមពីលើនេះ តុលាការធម្មនុញ្ញថៃក៏យល់ព្រមបើកសវនាការលើសំណុំរឿងនេះផងដែរ ខណៈមានការ

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមប្រព័ន្ធតេលេក្រាម ដោយសង្ស័យមានការស្ដុកឈើដោយខុសច្បាប់ នៅទីតាំងក្នុងបរិវេនដីរបស់ក្រុមហ៊ុន ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ នៅតំបន់ស្រុកវើនសៃ ខេត្តរតនគិរី។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនព័ត៌មាននេះដល់ថ្នាក់ខេត្តដើម្បីចុះត្រួតពិនិត្យដោយផ្ទាល់ បើពិតជាបទល្មើសត្រូវបង្ក្រាប។ ក្រោយពីទទួលបានព័ត៌មានពីថ្នាក់ជាតិលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាសមាជិក

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យុវសិស្ស ឡេង លីហាក់ សិក្សាថ្នាក់ទី៦ និងយុវតី ឡេង លីតា សិក្សាថ្នាក់ទី៨ នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានមេដាយពីការចូលរួមក្នុងការប្រកួតប្រជែងគណិតវិទ្យាកម្រិតពិភពលោក Copernicus Olympiad ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ Copernicus Olympiad ត្រូវបានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានសិស្សានុសិស្សប្រមាណជាង ៥០០ នាក់ ក្នុងចំនោមសិស្ស ២៥៦៧ នាក់ ចូលរួមប្រកួត តំណាងមកពី ២៣ប្រទេស

    July 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះ​ផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ ស្តីពីការអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតបានឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ យោងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត, សេចក្តីសម្រេច លេខ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល, សេចក្ដីជូនដំណឹងលេខ៥៤៧ សជណ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី, សេចក្តីណែនាំលេខ០៤៥/២៣ក.ប/ស.ណ.ន.ខ.ល ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សេចក្តីអំពាវនាវ និងសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងការងារ

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមវារីវប្បករកម្ពុជា បានស្នើឱ្យភាគីចិនសហការវិនិយោគ និងបណ្តុះបណ្តាលបច្ចេកទេស លើការចិញ្ចឹមផលិតផលវារីវប្បកម្ម ដើម្បីនាំចេញទៅចិន តាមរយៈកិច្ច​ព្រមព្រៀងច្រករបៀង «មច្ឆា និងអង្ករ»​ ដោយសារចិនកំពុងមានតម្រូវការផលិតផលទាំងនេះ។ លោក ឡែមផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាលពីសប្តាហ៍មុនសមាគមវារីវប្បករកម្ពុជា រួមជាមួយមន្រ្តីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនអាលីបាបា ជាលើកទី២ ដើម្បីពិភាក្សាគ្នាពីតម្រូវការរបស់ចិន ​លើផលិតផលវារីវប្បកម្មកម្ពុជា និងលទ្ធភាពដែលកម្ពុជាអាចនាំចេញផលិតផលវារីវប្បកម្មទាំងនោះទៅបាន តាមរយៈ​កិច្ចព្រមព្រៀងច្រករបៀង «មច្ឆា និងអង្ករ»។ លោកបានគូសបញ្ជាក់ថា ភាគីចិនបានបង្ហាញនូវតម្រូវការផលិតផលវារីវប្បកម្មចំនួន១២មុខ ទាំងផលិតផលទឹកសាប និងទឹកប្រៃ

    July 19, 2023