Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់កម្មករ និយោជិត និងប្រជាពលរដ្ឋទៅតាមបណ្តាខេត្ត ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យការងារនេះទទួលបានជោគជ័យ ទៅតាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ គួរជម្រាបថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋបានទៅស្រុកកំណើតចូលរួមទៅបោះឆ្នោត

    July 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ១៩-២៥ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២

    July 19, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនកប៉ាល់ចំនួន៦គ្រឿង ដឹកជញ្ជូនភ្ញៀវទេសចរចំនួន៧០៨នាក់ ក្នុងនោះ ស្រី៣៤៧ និងក្មេង១៥នាក់ ដែលជាប់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារបញ្ហាអាកាសធាតុ មកដីគោក ដោយសុវត្ថិភាពហើយ។ ជាមួយគ្នានេះលោក គួច ចំរើន រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញមកទទួលស្វាគមន៍ និងរង់ចាំទទួលភ្ញៀវទេសចរទាំងនោះនៅកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុផងដែរ។ សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន អភិបាលខេត្តព្រះសីហនុ បានជូនដំណឹងផ្អាក មិនឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរទៅបណ្ដាកោះ និងផ្អាកការចេញនេសាទ ដោយសារអាកាសធាតុមិនល្អ ពោលមានភ្លៀងខ្យល់រលក បោកបក់ខ្លាំង អាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ៕

    July 17, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិនបានព្យាករថាព្យុះត្រូពិកមួយឈ្មោះ ថាលីម (Talim) នឹងបក់បោកទៅដល់តំបន់ដីគោកដោយប្រែទៅជាព្យុះទីហ្វុងមួយ នៅភាគខាងត្បូងនៃ ប្រទេសចិន នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ ខណៈអាជ្ញាធចិនបានលុបចោលជើងហោះហើរជាច្រើន ព្រមទាំងហៅទូក ឬកប៉ាល់ឡើងមកច្រាំងវិញ និងព្រមានប្រជាជនក្នុងតំបន់ឱ្យ ស្នាក់នៅក្នុងផ្ទះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋបាលឧតុនិយមចិន ក៏បានប្រកាសអាសន្នកម្រិតពណ៌ទឹកក្រូចសម្រាប់ព្យុះ Talim ផងដែរនៅថ្ងៃចន្ទនេះជាមួយការបញ្ជាក់ថាព្យុះនេះត្រូវបានគេរំពឹងថានឹងបង្កើនឥទ្ធិពលក្លាយ ទៅជាព្យុះទីហ្វុងដ៏ខ្លាំងមួយ នៅពេលដែលវាបក់បោកទៅដល់តំបន់ដីគោកស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង ចាប់ពីខេត្តក្វាងទុង (Guangdong) ដល់ខេត្តហៃណាន់ (Hainan)។ គួរបញ្ជាក់ថា ចិនមានកម្រិតប្រកាសអាសន្នពីអាកាសធាតុចំនួន ៤ពណ៌ ហើយក្នុងនោះពណ៌ទឹកក្រូច ជាការប្រកាសអាសន្នធ្ងន់ធ្ងរកម្រិតលេខ២។

    July 17, 2023
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ​បណ្តាញសារព័ត៌មានថៃ Amarintv​ បានចុះផ្សាយថា ប្រសិនបើលោកអ្នកបានប្រទះឃើញសាច់ក្រកក្រហម ឬជាធម្មតាពលរដ្ឋទូទៅតែងហៅថា Hotdog ដែលនាំចូលមកពីប្រទេសចិនដូចក្នុងរូបខាងក្រោមនេះ សុំកុំញ៉ាំឲ្យ​សោះព្រោះវាអាចចម្លងមេរោគបាន។ ជំនួសដោយការញ៉ាំអាហារកែច្នៃដ៏ពេញនិយមនេះ លោកអ្នកត្រូវរាយការណ៍អំពីករណីនេះទៅកាន់អាជ្ញាធរថៃ ដ្បិតអាជ្ញាធរថៃកំពុងតាមបង្ក្រាបអាហារដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពប្រភេទនេះផងដែរ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា Hotdog មានផ្ទុកនូវមេរោគនេះត្រូវបានរកឃើញដំបូងតាមរយៈអ្នកដំណើរម្នាក់មកពីប្រទេសចិន ដែលបានមកដល់ប្រលានយន្តហោះសុវណ្ណភូមិក្នុងប្រទេសថៃកាលពីថ្ងៃ ១៣ ខែកក្កដាកន្លងទៅនេះ។ អ្នកដំណើររូបនេះបាននាំយកមកជាមួយនូវ Hotdog ប្រភេទខាងលើនេះចំនួន ៨,៥គីឡូក្រាម ហើយដោយមានការសង្ស័យអាជ្ញាធរថៃក៏បានយក Hotdog ទៅពិនិត្យមើលនិងបានរកឃើញថា វាមានផ្ទុកនូវមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលបានទាន។ អ្វីដែលជាបញ្ហាគួរឲ្យព្រួយបារម្ភនោះគឺអាជ្ញាធរថៃមិនបានដឹងច្បាស់ថា តើ Hotdog ប្រភេទនេះត្រូវបានគេចែកចាយខ្លះទៅក្នុងទីផ្សាររួចហើយឬអត់នោះទេ មុនពេលដែលអាជ្ញាធរជំនាញបានរកឃើញករណីនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 17, 2023
  • ព័ត៌មានអន្តរជាតិ

    (កូរ៉េ)៖ ខ្សែភាពយន្តល្បីវគ្គទី៧ នៃត្រកូល Mission: Impossible សម្តែងដោយកំពូលតារាហូលីវូដ Tom Cruise ត្រូវបានរាយការណ៍មកថា ឈរនៅលើកំពូលតារាង ទទួលបានប្រាក់ចំណូល ក្នុងប្រទេសកូរ៉េខាងត្បូងច្រើនជាងគេ នៅចុងសប្តាហ៍កន្លងទៅនេះ ដោយបានទាក់ទាញអ្នកទស្សនាប្រហែល ១.២លាននាក់ ក្នុងរយៈពេលបីថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Korea Times នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ «Mission: Impossible-Dead Reckoning Part One» ប្រមូលបានជាង ១.២លានសំបុត្រ ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ដែលស្មើនឹងប្រហែល ៦០ភាគរយនៃការលក់សំបុត្រសរុប។ នេះបើយោងតាមទិន្នន័យចងក្រង

    July 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការទូទាត់សងប្រាក់រវាងកម្ពុជា-ចិន មិនមែនជាការចាយក្រដាសប្រាក់យ័នរបស់ចិននៅកម្ពុជា ឬក្រដាសប្រាក់រៀលរបស់កម្ពុជានៅប្រទេសចិនឡើយ តែជាការទូទាត់តាមរយៈប្រព័ន្ធ QR Code។ ការពន្យល់លោកស្រី ជា សិរី ធ្វើឡើងដើម្បីឲ្យសាធារណជនយល់ច្បាស់ និងកុំឲ្យមានការភ័ន្ដច្រឡំ ចំពោះការសហការគ្នារវាងកម្ពុជា និងក្រុមហ៊ុន UnionPay International របស់ចិន លើការការជំរុញការទូទាត់សងប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR Code។ សូមជម្រាបថា ថ្មីៗនេះមានការភ័ន្ដច្រឡំ ចំពោះកិច្ចសហការគ្នារវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International របស់ចិន លើការការជំរុញការទូទាត់សង់ប្រាក់ឆ្លងដែនតាមប្រព័ន្ធ QR

    July 17, 2023
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ កម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ បានធ្វើការឃាត់ខ្លួន ក្មេងទំនើងចំនួន៣នាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ដោយសារតែពួកគេធ្វើសកម្មភាពបង្ហោះម៉ូតូ និងរោទិ៍ម៉ូតូរំខានដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវ។ លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រុំ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៩៖៤០នាទី ដោយលោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងរោទិ៍ម៉ូតូ រំខានដល់ប្រជាពលរដ្ឋក្នុងភូមិ លោកបានដឹកនាំកម្លាំងជំនាញ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ឃាត់ខ្លួនបានក្មេងទំនើងម្នាក់យកមកធ្វើការអប់រំ ឲ្យបញ្ឈប់បង្ហោះម៉ូតូ និងដាក់បំពង់ស៊ីមាំងលឺ បង្ករការរំខានដល់ប្រជាពលរដ្ឋទាំងពេលថ្ងៃ និងយប់តទៅទៀត។ លោកអធិការបានបន្តថា ករណីទី២កាលពីថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៣ ក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ដែលបង្ហោះម៉ូតូតាមដងផ្លូវបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ លោកបានបញ្ជាក់ថា

    July 17, 2023
  • ព័ត៌មានអន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋចំនួ​ន ៧នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងការបាក់ស្រុតដី ដែលបានកើតឡើងយ៉ាងឆាប់រហ័សនៅក្នុងខេត្ត North Chungcheong នៃប្រទេសកូរ៉េខាង្បូង​​​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេល​នេះគឺនៅមានពលរដ្ឋចំនួន ៣នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈគេមិនរំពឹងថាពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងនោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងមានអ្នកស្លាប់និងអ្នកបាត់ខ្លួនហើយក៏នៅមានពលរដ្ឋចំ​នួន ១,៥៦៧នាក់ផ្សេងទៀតបានសម្រេចចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនផងដែរ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនថា ទឹកជំនន់និងការបាក់ដីខាងលើនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំចាប់តាំងពីថ្ងៃសុក្រ​មក ហើយរហូតមកទល់នឹងពេលនេះភ្លៀងនៅបន្តធ្លាក់នៅឡើយ ខណៈគេបានព្យាករណ៍ថាតំប​ន់រងគ្រោះខាងលើនេះនឹងត្រូវទទួលសម្ពាធទឹកភ្លៀងជាច្រើនថ្ងៃបន្ថែមទៀត និងអាចបង្កឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 15, 2023
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានក្រើនរំឮកដល់ប្រជាជនអ៊ុយក្រែន និងទាហានរបស់លោកថារុស្ស៉ី បាន និងកំពុង ប្រមែប្រមូលធនធានទាំងអស់ដែលពួកគេមាន ដើម្បីវិនិយោគលើសង្រ្គាមឈ្លានពានរបស់ខ្លួន ក្នុងគោលបំណងបញ្ឈប់ភាពរីកចម្រើនទៅមុខនៃប្រតិបត្តិការ វាយបករបស់ទីក្រុងកៀវ នៅក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីក្រុមមន្ត្រីអ៊ុយក្រែន ទទួលស្គាល់ថាប្រតិបត្តិការ វាយបកប្រឆាំងកងកម្លាំងរុស្ស៉ី ពិតជាមានភាពយឺតយ៉ាវជាងការរំពឹងទុកមួយចំនួនពិតមែន បើទោះជាកងកម្លាំងអ៊ុយក្រែនមានភាពរីកចម្រើនទៅមុខជាពិសេស នៅសមរភូមិភាគខាងត្បូង និងនៅជុំវិញទីក្រុងបាកមូត ក៏ដោយ។

    July 15, 2023