Khmerpress
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីផ្តាច់គម្រោងដែលមានតម្លៃប្រមាណ ១៩.៥ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនឥណ្ឌា Vedanta កាលពីដើមសប្តាហ៍នេះ ពេលនេះទទួលបានរបាយការណ៍ថ្មីមកថា ក្រុមហ៊ុន Foxconn កំពុងពិភាក្សាភាពជាដៃគូថ្មីជាមួយនឹងក្រុមហ៊ុមនផ្សេងដើម្បីចាប់ផ្តើមផលិតបន្ទះឈីបរួមគ្នាក្នុងប្រទេសឥណ្ឌា ដែលលើកនេះទំនងជាបង្កើនការវិនិយោគច្រើនជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Foxconn កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតឈីបកំពូល Taiwan Semiconductor Manufacturing Company (TSMC) និងក្រុមហ៊ុន TMH Group របស់ប្រទេសជប៉ុន សម្រាប់ភាពជាដៃគូផ្នែកបច្ចេកវិទ្យា និងបណ្តាក់ទុនរួមគ្នាដើម្បីចាប់ផ្តើមផលិតបន្ទះឈីបក្នុងប្រទេសឥណ្ឌា។ ជាមួយនឹងផែនការថ្មីនេះ Foxconn ទំនងជាអាចនឹងទៅវិនិយោគនៅរដ្ឋ Gujarat ដែលជារដ្ឋដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌា

    July 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាអភិវឌ្ឍន៍ រីកចម្រើនស្ទើរគ្រប់វិស័យ ដែលវិស័យទាំងនោះកំពុងមានវឌ្ឍនភាពរីកចម្រើន ស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ។ ក្នុងនោះវិស័យអប់រំរបស់កម្ពុជា បាននិងកំពុងវិវឌ្ឍន៍ទៅមុខយ៉ាងលឿន មិនចាញ់ប្រទេសនានា លើពិភពលោកឡើយ។ តាមរយៈការប្រកួតប្រជែងថ្នាក់អន្តរជាតិជាច្រើន ដែលមានសិស្ស និស្សិតកម្ពុជាចូលរួមនោះ ពួកគេតែងតែនាំមកវិញ នូវកិត្តិយសជូនជាតិ។ ជាក់ស្តែង យុវសិស្សរបស់កម្ពុជា ២រូបទៀតហើយ ដែលលើកមុខមាត់កម្ពុជា តាមរយៈការទទួលបានមេដាយប្រាក់ និងសំរិទ្ធ ពីការប្រកួតគណិតវិទ្យាអន្តរជាតិ នៅសហរដ្ឋអាមេរិក។ សិស្សឆ្នើមរបស់ ScienceEdu យុវតី ហេង បញ្ញាវត្តី (Heng Panha Votey) និងយុវជន ហេង

    July 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទ ឬភាពមិនប្រក្រតីណាមួយកើតឡើង ពាក់ព័ន្ធការលក់ទិញ ឬជួលអចលនវត្ថុ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍មកនិយ័តករអាជីវកម្មអចលនវត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដានេះ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាព ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្តឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទនានា និងស៊ើបអង្កេត ស្រាវជ្រាវ ព្រមទាំងទប់ស្កាត់ រាល់អំពើល្មើសទាំងឡាយណា ពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុតាមគ្រប់រូបភាព ទោះបីមាន ឬគ្មានអាជ្ញាបណ្ណក្តី។ ក្នុងន័យនេះ និយ័តករអាជីវកម្មអចលនវត្ថុ

    July 15, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើ​ន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ ជាបណ្តោះអាសន្ន រង់ចាំដល់អាកាសធាតុបានល្អប្រសើរឡើងវិញ។ តាមរយៈសារជាវីដេអូរបស់ ឯកឧត្តម គួច ចំរើ​ន បានអំពាវនាវ សូមឱ្យផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រ​ ជាបណ្តោះអាសន្ន ដោយឯកឧត្តម បានមានប្រសាសន៍ថា៖ «សូមជម្រាបជូនដល់សាធារណជនទាំងអស់ ដោយផ្អែកតាមការព្យាករណ៍របស់ឧតុនិយម របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ចាប់ពីព្រឹកថ្ងៃសៅរ៍នេះតទៅ អាកាសធាតុមិនអំណោយផលទេ គឺមានភ្លៀង លាយឡំទៅដោយខ្យល់ខ្លាំង និងមានរលកធំ ដែលអាចបង្កឱ្យមានហានិភ័យដល់អ្នកធ្វើដំណើរនៅតាមផ្លូវទឹក។»

    July 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែមអំពីស្ថានភាពអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបានអះអាងថា យោងលើស្ថានភាពធាតុអាកាសជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា ក្នុងមហាសមុទ្រភាគខាងជើងប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយកំពុងនឹងវិវត្តខ្លួនជាបន្តបន្ទាប់ដែលនឹងអាចក្លាយទៅជាព្យុះទី៤។ នៅថ្ងៃទី១៥ ខែកក្កដា ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី១៩ ខែកក្កដា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ * តំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម * តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ * តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦-២០ ខែកក្កដា

    July 15, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១៥, ទី១៦ និងទី១៧។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៣ថ្ងៃនេះ មាន៖ * គណបក្សប្រជាជនកម្ពុជា ធ្វើនៅថ្ងៃទី១៥ * គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើនៅថ្ងៃទី១៦ * គណបក្សស្ត្រីដើម្បីស្ត្រី ធ្វើនៅថ្ងៃទី១៧។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 15, 2023
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ត្បិតស្ថិតនៅក្នុងតំបន់ឆ្ងាយពីទីប្រជុំជន និងប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយក៏ពិតមែន តែបច្ចុប្បន្នសាលាមួយនេះកំពុងស្ថិតក្នុងក្រសែភ្នែក នៃអ្នកសិក្សារៀនសូត្រ និងអ្នកអប់រំទាំងពួង ដោយសារតែក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលាបានបង្កើតប្រវត្តិសាស្រ្តជាច្រើន តាមរយៈផ្តត់គំនិតដឹកនាំ និងបច្ចេកទេសបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្រោមការដឹកនាំរបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងក្រោមជំនួយរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ផ្អែកតាមឯកសារប្រវត្តិ សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ត្រូវបាន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផ្តល់ជំនួយឧបត្ថម្ភតាំងពីថ្ងៃទី២២ ខែឧសភា

    July 14, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្ងៃនេះក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter Inc បានដាក់ចេញនូវមុខងារពិសេសមួយដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា ឬ Content Creator អាចរកចំណូលបានហើយតាមរយៈការដាក់ផ្សាយពាណិជ្ជកម្ម (advertising)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ នេះជាលើកទី១ ហើយដែល Twitter អនុញ្ញាតឱ្យអ្នកផលិតមាតិកា នៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួនអាចរកចំណូលបានតាមរយៈការដាក់ផ្សាយពាណិជ្ជកម្ម។ យោងតាមការជូនដំណឹងពី Twitter នៅថ្ងៃសុក្រសប្តាហ៍នេះបានឱ្យដឹងថា សម្រាប់អ្នកផលិតមាតិកានៅលើ Twitter ដែលបានបំពេញគ្រប់គោលការណ៍នឹងមានអ្នកទស្សនាតិចបំផុត ៥លាននាក់ (5M) ក្នុងរយៈពេល ៣ខែចុងក្រោយនេះនឹងអាចរកប្រាក់តាមរយៈការដាក់ផ្សាយពាណិជ្ជកម្មបានហើយ។ Twitter បានបញ្ជាក់ថា នឹងមានសម្រាប់គណនីអ្នកផលិតមាតិកាដែលបាន Verified

    July 14, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ គណបក្ស Move Forward បានប្រកាសនៅថ្ងៃសុក្រនេះអំពីផែនការ ដើម្បីរារាំងកុំឱ្យសមាជិកព្រឹទ្ធសភាថៃមានសិទ្ធិ នៅក្នុង​ដំណើរការជ្រើសរើស នាយករដ្ឋមន្រ្តីតទៅទៀត មួយថ្ងៃបន្ទាប់ពីលោក Pita Limjaroenrat បានទទួលបរាជ័យក្នុងការស្វែងរក​សំឡេងគាំទ្រឱ្យគ្រប់គ្រាន់ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។ គោលការណ៍ដែលតម្រូវឱ្យតំណែងនាយករដ្ឋមន្រ្តី ត្រូវតែឆ្លងកាត់ការបោះឆ្នោតជ្រើសរើសរួមគ្នា រវាងសមាជិករដ្ឋសភាចំនួន៥០០នាក់ និងសមាជិកព្រិទ្ធសភា​ចំនួន២៤៩នាក់ទៀតបែបនេះ គឺជាប្រព័ន្ធរៀបចំឡើងដោយអតីតរដ្ឋាភិបាលយោធាថៃ ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ដែលត្រូវគេមើលឃើញថា ជាខែលស្របតាមរដ្ឋធម្មនុញ្ញ សម្រាប់ជួយការពារផលប្រយោជន៍ របស់យោធានិងក្រុមអភិរក្សនិយម ដ្បិតសមាជិកព្រឹទ្ធសភាទាំងនោះ គឺត្រូវបានតែងតាំងដោយរបបយោធា។ នៅថ្ងៃសុក្រនេះ

    July 14, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៣នេះ សមាគមស្ករតោ្នតកំពង់ស្ពឺ ផលិតស្ករបានប្រមាណ៩០តោន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស ដែលបានរួមចំណែកធ្វើឱ្យសមាជិកក្នុងសមាគម កាន់តែមានជីវភាពល្អប្រសើរ។ លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានលើកឡើងថា គិតចាប់ពីដើមឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ស្ករត្នោតប្រភេទម្សៅរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតនិង នាំចេញទៅក្រៅប្រទេសបានប្រមាណ៧០តោនហើយ ដោយសារតែមានការជឿទុកចិត្ត ពីអតិថិជន ទាំងគុណភាពនិងតម្លៃ ជាពិសេសដោយសារជាស្ករត្នោតដែលបានទទួលស្គាល់ ជាផលិតផលសម្គាល់ ភូមិសាស្ដ្រ(GI) ។ លោកបានបន្តថា ចំពោះតម្លៃគឺមានភាពខុសគ្នាបន្តិចបន្តួច ដែលកាលពីឆ្នាំ២០២២ ស្ករត្នោតប្រភេទម្សៅ មានតម្លៃ៧,០០០រៀល ហើយនៅក្នុងឆ្នាំ២០២៣នេះ មានតម្លៃប្រមាណ៧,៣០០រៀល

    July 14, 2023