- Khmerpress
- ព័ត៌មានអន្តរជាតិ
(កូរ៉េ)៖ ខ្សែភាពយន្តភាគ «Squid Game 2» ដែលជារឿងតពីវគ្គ១ ផ្ទុះខ្លាំងលើ Netflix ក្នុងឆ្នាំ២០២១ នោះ ត្រូវបានរាយការណ៍មកថា បានជួបរឿងចម្រូងចម្រាស់មួយចំនួន នៅពេលក្រុមការងារផលិតរឿងនេះ ទៅថតនៅក្នុងអាកាសយាន្តដ្ឋាន Incheon ព្រោះមានអ្នកដំណើរមួយចំនួន បានរិះគន់ពីអាកប្បកិរិយាមិនសមរម្យរបស់ក្រុមការងារថតរឿងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ អ្នកលេងបណ្តាញសង្គមម្នាក់ ដែលជាអ្នកដំណើរនៅក្នុងអាកាសយាន្តដ្ឋាន Incheon បានបង្ហោះសាររិះគន់មួយចំនួន អំពីក្រុមការងារផលិតរឿង «Squid Game 2» ថាមានអាកប្បកិរិយាមិនសម នៅពេលប្រើប្រាស់ជណ្តើរយន្តរួមគ្នា
July 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សិប្បកម្មដេរពូកសាឡុង មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ក្នុងនោះបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះមួយខ្នងទៀត ឆេះអស់ទាំងស្រុង និងផ្ទះមួយខ្នងទៀត អស់ប្រហែល ១០%។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចុះជួយអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤៖៥០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចឃ្លាំងសិប្បកម្ម តាមបណ្តោយផ្លូវបេតុង ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា នៅក្នុងប្រតិបត្តិការនេះ
July 14, 2023 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ អ៊ុយក្រែន បានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកហើយ បើទោះជាអាវុធប្រភេទនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសច្រើនជាង ១០០ក៏ដោយ ប៉ុន្តែទីក្រុងកៀវ បានសន្យាថានឹងប្រើប្រាស់ដើម្បីកម្ទេចទាហានសត្រូវតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣។ អ្នកនាំពាក្យប្រចាំទីបញ្ជាការយោធាអ៊ុយក្រែនភូមិភាគខាងត្បូង លោក វ៉ាឡឺរី សឺសិន (Valeryi Shershen) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបញ្ជាក់ពី សេចក្តីប្រកាសរបស់មេបញ្ជាការរបស់លោកថាគ្រាប់បែកចង្កោម អ៊ុយក្រែនទទួលបានគ្រាប់បែកចង្កោម មួយសប្តាហ៍ បន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកថានឹង បញ្ជូនមកជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាតម្លៃ ៨០០លានដុល្លារ។ ចំណែកឯខាងមន្ទីរបញ្ចកោណ ក៏បានទទួលស្គាល់ដែរថាគ្រាប់បែកចង្កោមត្រូវបានបញ្ជូនទៅដល់ដៃ យោធាអ៊ុយក្រែនហើយ។ យ៉ាងណាក៏ដោយ លោក សឺសិន បានគូសបញ្ជាក់ដូច្នេះថា «គ្រាប់បែកចង្កោមនឹងត្រូវប្រើប្រាស់យ៉ាងតឹងរ៉ឹងក្នុងក្របខណ្ឌច្បាប់
July 14, 2023 - ព័ត៌មានអន្តរជាតិ
ឥណ្ឌា៖ បុរសជាអ្នកសុំទានជនជាតិឥណ្ឌាម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន World of Buzz ចុះផ្សាយថា គឺជាអ្នកសុំទានដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយគិតត្រឹមពេលនេះរូបគាត់ទ្រព្យសម្បត្តិសរុបចំនួន ៧៥,០០០,០០០ រ៉ូពី (៩១៥,១៧៤ ដុល្លារ)។ អ្នកសុំទានរូបនេះមានឈ្មោះថា Bharat Jain មានប្រពន្ធ និងកូនចំនួន ២នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ដោយសារតែជីវភាពក្រីក្រនិងមិនបានចូលរៀនឲ្យបានជ្រៅជ្រះនោះ លោក Bharat Jain បានសម្រេចធ្វើជាអ្នកសុំទាននៅក្នុងទីក្រុងបុមបៃ នៃប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តាមធម្មតាលោក Bharat Jain បានចំណាយពេលពី ១០ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើការសុំទានតាមដងផ្លូវ ហើយជាមធ្យមគាត់អាចសុំប្រាក់គេបានចន្លោះពី ២,០០០ រ៉ូពី-២,៥០០ រ៉ូពី
July 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសប្រគល់សមិទ្ធផលវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដ៏មានអត្ថន័យជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សាហើយវិមាននេះ នឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ វិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច
July 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រើប្រាស់វិមានមួយនេះរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀតបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ជាមួយគ្នានេះខ្ញុំក៏បានផ្តល់ការអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់វិមាននេះ ដើម្បីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀតផងដែរ»។ ជាមួយនឹងការផ្តល់ជូននូវវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដល់ស្ថានទូតបារាំងរៀបចំពិធីផ្សេងៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា តាមរយៈវិមានមួយនេះ លោក ហ្សាក់ ប៉ឺ ឡេ (J
July 14, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ បន្ទាប់ពីការរាប់សំឡេងឆ្នោតក្នុងសភាថៃបានបញ្ចប់ លទ្ធផលបានបង្ហាញថា ប្រធានគណបក្ស Move Forward គឺលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។ នៅព្រហស្បតិ៍នេះ សម័យប្រជុំរួមនៃរដ្ឋសភានិងព្រឹទ្ធសភាថៃ ត្រូវបានបើកធ្វើឡើង ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងសភា បានបង្ហាញថា លោក Pita ដែលជាបេក្ខជនតែម្នាក់គត់ គឺទទួលបានសំឡេងគាំទ្រមិនគ្រាប់គ្រាន់ទេ បន្ទាប់ពីមានសំឡេងជំទាស់ និងអនុបវាទជាច្រើន ប្រឆាំងរូបលោក។ យោងតាមលក្ខខណ្ឌចាំបាច់ គឺលោក
July 14, 2023 - ព័ត៌មានអន្តរជាតិ
(ញូដេលី)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ ទីភ្នាក់ងារអវកាសឥណ្ឌាត្រូវគេរំពឹងថា នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតដើម្បីព្យាយាមនាំយកយានរ៉ូបូតមួយ ទៅចុះលើផ្ទៃព្រះចន្ទឱ្យបានជោគជ័យ ក្រោយធ្លាប់ទទួលបរាជ័យកាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។ ដោយអភិវឌ្ឍឡើងក្រោមកញ្ចប់ថវិកាទំហំ ៧៥លានដុល្លារ យាន ចានដ្រាយ៉ាន-៣ (Chandrayaan-3) ត្រូវបានគ្រោងបាញ់បញ្ជូនចេញពី មូលដ្ឋានបង្ហោះយានអវកាស ក្នុងរដ្ឋអាន់ដ្រាប្រាដេស (Andhra Pradesh) ភាគខាងត្បូងប្រទេសឥណ្ឌា នៅវេលាម៉ោង២៖៣៥នាទីរសៀលថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។ បើយោងតាមផែនការរបស់ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុកនោះ យាន Chandrayaan-3 នឹងត្រូវធ្វើការព្យាយាមចុះចតទៅលើផ្ទៃព្រះចន្ទ នៅខ្ទង់ថ្ងៃទី២៣ ខែសីហា។
July 14, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានចំនួន ៨ ៣៩៣.១៧ ប៊ីលានរៀល (ប្រមាណជា ២ ០៧២.៣៩ លានដុល្លារ) ស្មើនឹង ៥៨.០២% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានបញ្ជាក់ថា តាមរយៈស្ថានភាពនៃចំណូលពន្ធ សម្រាប់រយៈពេល ៦ខែ
July 14, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ៣ខែដែលកំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បង្ហើបថា នឹងចាប់ផ្តើមបង្កើតកម្មវិធី AI ផ្ទាល់ខ្លួនដែលជាកម្មវិធីផ្តល់ទិន្នន័យពិត ពេលនេះ Musk បានប្រកាសចេញក្រុមហ៊ុននោះជាផ្លូវការហើយ ដែលមានឈ្មោះថា xAI។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ កាលពីខែមេសាកន្លងទៅ Musk ធ្លាប់បានលើកឡើងថា លោកនឹងចាប់ផ្តើមបង្កើតកម្មវិធី TruthGPT ឬ AI ផ្ទាល់ខ្លួន ដែលកម្មវិធីរបស់លោកនឹងផ្តល់តែទិន្នន័យពិតជាអតិបរិមាដល់អ្នកប្រើប្រាស់ បើធៀបនឹង AI ដែលកំពុងដំណើរការបច្ចុប្បន្ន។ Musk ត្រូវបានគេស្គាល់ថាជាអ្នកដែលផ្តើមគំនិតអភិវឌ្ឍន៍ AI
July 13, 2023









