Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យវិស័យអប់រំ មានការរីកចំរើនជាលំដាប់ ទាំងវិស័យឯកជន និងរដ្ឋ ដែលបានបង្កើតឱកាសឲ្យសិស្សកម្ពុជាមកពីតាមសាលានានា មានលទ្ធភាព និងសមត្ថភាពចូលប្រឡងប្រកួតប្រជែងកម្រិតពិភពលោក ហើយនាពេលកន្លងទៅសិស្ស និងនិស្សិតកម្ពុជាមិនតិចឡើយ ដែលទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ការប្រកួតទាំងនោះ។ ជាក់ស្តែង និងជាមោទកភាពមួយទៀតនោះគឺ សិស្សឆ្នើម១រូបទៀតរបស់កម្ពុជា មកពីសាលាអន្ដរជាតិ CIA FIRST ទទួលបានចំណាត់ថ្នាក់លេខ១ កម្រិតសកលលោក លើការប្រកួតវិញ្ញាសាគណិតវិទ្យាអន្តរជាតិ ក្នុងចំណោមសិស្សជាង ៨ម៉ឺននាក់ មកពី៤២ប្រទេស។ សិស្សឆ្នើម កម្ពុជា១រូបនេះ គឺជាយុវតី គា ឆរីតា ដែលកំពុងសិក្សាថ្នាក់ទី៩ នៅសាលាអន្តរជាតិ

    July 13, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ក្រោយដំណាក់កាលជជែកដេញដោលមតិបានបិទបញ្ចប់ទៅ ទីបំផុតសភាថៃបានចាប់ផ្តើមដំណើរការបោះឆ្នោតដើម្បីជ្រើសរើស នាយករដ្ឋមន្រ្តីថ្មីហើយ ស្របពេលដែលមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបេក្ខជនតែម្នាក់គត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣។ សមាជិករដ្ឋសភាជាប់ឆ្នោតថ្មីៗទាំង៥០០រូប និងសមាជិកព្រឹទ្ធសភា២៥០រូប ត្រូវបោះឆ្នោតរួមគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ វានឹង​ត្រូវធ្វើឡើងក្នុងលក្ខណៈបើកចំហ ដែលមានន័យថាតំណាងរាស្ត្រទាំង៧៥០រូប ត្រូវផ្តល់ចម្លើយត្រង់ៗតែម្តង។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវតែប្រមូលឱ្យបានសំឡេងគាំទ្រចំនួន៣៧៦ ពីសមាជិកនៃសភាទាំង២។ តែក្នុងករណី បេក្ខជនមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់នេះទេ នោះការបោះឆ្នោតនឹងត្រូវរៀបចំសាជាថ្មី ហើយបេក្ខជនដដែលនោះ នៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង

    July 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលរក​ចំណូលផ្ទាល់ខ្លួនបានអាចធ្វើសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)បានដោយគ្រាន់តែចំណាយបង់វិភាគទាន ១៥ ៦០០ រៀល ក្នុងខែប៉ុណ្ណោះ។ នេះគឺជាការគូសបញ្ជាក់​របស់​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈ​បណ្តាញ​ទំនាក់ទំនងបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម អ៊ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា៖ «អស់បារម្ភ សម្រាប់បងប្អូន​អាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចមក​ស្នើ​សុំ​ធ្វើប័ណ្ណ ប.ស.ស. បានដែរ តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត»។ ឯកឧត្តមរដ្ឋ​មន្រ្ដី​បានលើកឡើងថា

    July 13, 2023
  • ព័ត៌មានអន្តរជាតិ

    ការ​សិក្សាផ្អែកលើ​​បណ្ដាញសង្គម​មួយបាន​រក​ឃើញ​ថា មហាជនអ្នក​លេង​បណ្ដាញ​សង្គម​ថៃ​ភាគ​ច្រើន​ចង់​ឃើញ​មេ​ដឹក​នាំ​គណបក្សឆ្ពោះទៅមុខលោក Pita Limjaroenrat ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ទី៣០ របស់​ប្រទេស​ថៃ។ ទិន្នន័យពី DXT:360 ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា អ្នក​លេង​បណ្ដាញ​សង្គម​ថៃមានការពិភាក្សាគ្នាច្រើន ជុំវិញការបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ខណៈដែលលោក Pita គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់។ DXT:360 គឺជាវេទិការបស់ Dataxet Co Ltd ដែលជាក្រុមហ៊ុនផ្តល់ការត្រួតពិនិត្យតាមប្រព័ន្ធផ្សព្វផ្សាយ និងការស្តាប់មតិ ទៅកាន់ទីផ្សារ និងអតិថិជន។ Dataxet បាននិយាយថា ការសិក្សានេះផ្តោតលើក្តីសង្ឃឹមរបស់អ្នកប្រើប្រាស់បណ្តាញសង្គមថៃ មុនពេលការបោះឆ្នោតរបស់សមាជិកសភាទាំង ២ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ ហើយការសិក្សានេះបានផ្តល់លទ្ធផលចំនួន ៦ ដូចជា៖ ៦៥.៧%

    July 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងកំពុងសិក្សាផ្លូវរថភ្លើងថ្មី១ខ្សែ ឆ្លងកាត់ខេត្តក្រុងចំនួន៦ ដើម្បីតភ្ជាប់ជាមួយប្រទេសវៀតណាម ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូន ឲ្យកាន់តែសម្បូរបែប និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងសិក្សាគម្រោងផ្លូវរថភ្លើង ថ្មីមួយខ្សែ ដែលតភ្ជាប់ពីក្រុងប៉ោយបែត ទៅដល់ ក្រុងបាវិត ដោយតភ្ជាប់ជាមួយគម្រោងផ្លូវដែករបស់ វៀតណាម ខណៈគម្រោងនេះឆ្លងកាត់ខេត្ដ-ក្រុងសំខាន់ៗចំនួន៦រួមមាន ក្រុងប៉ោយប៉ែត ខេត្ដសៀមរាប ខេត្ដកំពង់ធំ

    July 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ មានការចែកចាយនៅតាមបណ្ដាញសង្គម Facebook នូវហេតុការណ៍មួយដែលបានកើតឡើងរវាងប្រជាពលរដ្ឋ និងបុរស៤នាក់ ជាអង្គរក្សជិះតាមការពារឡានចៅហ្វាយនាយរបស់ខ្លួនម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-1717 ដោយប៉ះទង្កិចគ្នាដោយពាក្យសម្ដី និងកាយវិការមិនសមរម្យរបស់ក្រុមអង្គរក្សទាំងនោះ។ ភ្លាមៗបន្ទាប់ពីបានឃើញនូវការចែកចាយខ្លឹមសារ និងរូបភាព ដោយលាយលំជាមួយមតិរិះគន់ដែលធ្លាក់មកជាបន្ដបន្ទាប់, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឈានដល់កំណត់អត្តសញ្ញាណបុរសជាអង្គរក្សម្ចាស់រថយន្ដទំនើបខាងលើ ដើម្បីហៅមកធ្វើការសួរនាំអំពីដំណើររឿងដែលបានកើតឡើង ជាមួយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវដូចគ្នា។ បន្ទាប់ពីកំណត់អត្តសញ្ញាណបានហើយនោះ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលការងារផែនសន្តិសុខ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានកោះហៅបុរសទាំង៤នាក់នោះ មកធ្វើការសួរនាំ។ អ្នកទាំង៤នោះរួមមាន៖

    July 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២៣។ គណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្ដសៀមរាប ខាងលើនេះ ដោយមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់សម្ដេចតេជោ

    July 13, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកជំទាវ ហ៊ុន ស៊ីណាត ជា «ឧកញ៉ា»។ ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

    July 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ឲ្យដឹងថា កម្មករ-កម្មការិនី នៅក្នុងរោងចក្រ កំពុងតែត្រៀមកម្លាំងដើម្បីកាត់ដេរ អាវគុនខ្មែរ ដែលជាប្រេនរបស់ខ្មែរ នឹងមកដល់ឆាប់ៗខាងមុខនេះ។ ឧកញ៉ា ស្រី ចាន់ថន សង្ឃឹមថា ពុកម៉ែបងប្អូនជួយគាំទ្រនូវផលិតផលខ្មែរ ដែលបង្កើតឡើងដោយស្មាដៃកូនខ្មែរជាពិសេសគឺ (ក្លុកតេជៈ) ដែលបានព្រីនជាប់នឹងអាវ បង្ហាញឲ្យឃើញនូវអត្តសញ្ញាណរបស់ខ្មែរ ពិត១០០% ក៏ដូចជាជួយបង្កើតការងារដល់បងប្អូន កម្មករ-កម្មការិនី ឲ្យមានការងារធ្វើទទួលបានប្រាក់ចំណូលសមរម្យនឹងជីវភាពកាន់តែល្អប្រសើរ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    July 13, 2023
  • ព័ត៌មានអន្តរជាតិ

    សមាជិកសភា និងព្រឹទ្ធសភាថៃ នឹងធ្វើការកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយរយៈពេលជិត ២ខែ បន្ទាប់ពីការបោះឆ្នោតទូទៅរបស់ប្រទេសនេះ។ ការអង្គុយរួមគ្នានឹងកំណត់ថា តើលោក Pita Limjaroenrat ដែលមានអាយុ ៤២ឆ្នាំ អាចឈ្នះតំណែងនាយករដ្ឋមន្ត្រី និងក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃដែរ ឬទេ។ គណបក្សឆ្ពោះទៅមុខរបស់លោក Pita បានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅថ្ងៃទី១៤ ខែឧសភា ហើយក៏បានបង្កើតក្រុមចម្រុះជាមួយសម្ព័ន្ធមិត្តចំនួន ៧ ផ្សេងទៀត ដែលធ្វើឱ្យពួកគេមាន ៣១២ សំឡេង នៅក្នុងសភាតំណាងរាស្រ្ត។ យ៉ាងណាមិញ ដើម្បីឱ្យលោក Pita Limjaroenrat

    July 13, 2023