Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការបង្ហោះក្នុងឆាណែលតេឡេក្រាមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឱ្យដឹងពីកម្មវិធីថ្មីមួយ ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ បានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សជាងមុនដល់ប្រជាពលជនទាំងក្នុង និងក្រៅប្រទេស។ តាមរយៈខ្លឹមសារសំណេរ ក្នុងឆាណែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media”

    July 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូល ២.៤ពាន់លានដុល្លារ ពីការនាំចេញកសិផលទៅកាន់ប្រទេសចំនួន៦៧ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ដូច្នេះថា «ក្នុងឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលចំនួន២ ៤០១ ៦៩២ ២៦៤.៨២ដុល្លារ ធ្លាក់ចុះ២២.៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ២៨១ ៨៣៦ ២១៥ដុល្លារ, ការនាំចេញស្រូវមានចំនួន៤៤៧ ២០៧ ៧១៤ដុល្លារ និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៦៧២ ៦៤៨ ៣៣៥.៨២ដុល្លារ»។ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ

    July 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមជ្រុលនិយមក្បត់ជាតិក្នុងរយៈប៉ុន្មានថ្ងៃមកនេះ បានព្យាយាម​កាត់​​បំភ្លៃប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឱ្យមាន​ការ​យល់ច្រឡំថា ដីភូមិកំណើតរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋ​សភា ត្រូវបានកាត់ទៅឱ្យវៀតណាម។ វីដេអូដែលក្រុមជ្រុលនិយមក្បត់ជាតិចិត្តអសិរពិសបានកាត់បំភ្លៃ គឺជាវីដេអូ​ដែល​សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ពេលសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់អ្នកឧកញ៉ា លី យ៉ុងផាត់។ ក្នុងវីដេអូនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីជម្រើសចំនួន៣ លើការ​កំណត់ព្រំដែនជាមួយប្រទេសវៀតណាម ពាក់ព័ន្ធនឹងដីភូមិកំណើតរបស់សម្តេច ហេង សំរិន។ ពាក់ព័ន្ធការកំណត់ព្រំដែនរវាងកម្ពុជា និងវៀតណាម ដោយយោង​លើ​ផែនទីបន្សល់ទុកពីអាណានិគមន៍បារាំង ដីភូមិកំណើតរបស់សម្តេច

    July 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)​៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕ សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ ជាបណ្ដោះអាសន្នក្នុងអំឡុងពេលយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ​ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 12, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ដីព្រែលិចទឹកតំបន់៣ ដែលមួយចំនួនជាដីដែលប្រជាពលរដ្ឋធ្លាប់បានអាស្រ័យផលកន្លងមក ហើយត្រូវបានរាជរដ្ឋាភិបាលដកហូតមកទុកជាសម្បត្តិរដ្ឋវិញតាំងពីឆ្នាំ២០២១ ដើម្បីរក្សាព្រៃលិចទឹកឲ្យដុះឡើងវិញ ទុកជាជម្រកត្រីពងកូន និងដីមួយចំនួនទៀតជាដីព្រៃលិចទឹកតំបន់៣សុទ្ធសាធ ដែលជាជម្រកត្រីពងកូនជាយូរយារមកហើយនោះ ត្រូវបានក្រុមជនឆក់ឱកាសមួយចំនួនចូលឈូសឆាយ និងទន្ទ្រានយកមក វិញមានរហូតរាប់ រយហិកតា ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដែលជាទង្វើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ដីព្រៃលិចទឹកក្នុងតំបន់៣ ដែលត្រូវបានក្រុមជនខិលខូចបានឆក់ឱកាសលួចចូលឈូសឆាយ និងដីមួយចំនួនទៀតដែលកន្លងមកត្រូវបានរដ្ឋដកហូតមកទុកជាសម្បត្តិរដ្ឋវិញ គេក៏បានចូលភ្ជួរទន្ទ្រានសារជាថ្មីឡើងវិញផងដែរ។​ ដីតំបន់៣ដែលមានការចូលឈូឆាយនឹងទន្ទ្រានសារជាថ្មីខាងលើនេះ ត្រូវបានរកឃើញនៅលើទីតាំងមួយចំនួនផ្សេងគ្នា ស្ថិតនៅក្នុងចំណុចតាមដងព្រែកសាយ ក្នុងឃុំច្រណូក ស្រុកកំពង់លែង។ ជនល្មើសបានប្រើត្រាក់ទ័រជាច្រើន គ្រឿងលួចចូលឈូសឆាយ និងភ្ជួរឡើងវិញក្នុងពេលថ្មីៗនេះ អស់ទំហំរហូតដល់រាប់រយហិកតា។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានដោយមានការសហការជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើដំណើរតាមផ្លូវទឹកចុះទៅកាន់ទីតាំងចំនួន៤

    July 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ លើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣.៥៥៦តោន ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរចែកចាយ និងសេពគ្រឿងញៀនក្នុងទីលានចាក់សំរាមបាន ១០០%។ ការកោតសរសើរ នេះបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

    July 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កុមារាឈ្មោះ ភឿន ភីឡែន អាយុ ១០ឆ្នាំ ដែលត្រូវបានលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា កាលពីសប្តាហ៍មុន, នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានជាសះស្បើយ និងត្រូវបានពេទ្យអនុញ្ញាត ឲ្យចេញទៅផ្ទះវិញហើយ។ កុមារាឈ្មោះ ភឿន ភីឡែន អាយុ ១០ឆ្នាំ ម្តាយឈ្មោះ ដាង គារ៉ា មានទីលំនៅនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កូនត្រូវបានក្រុមការងារពង្រឹងមូលដ្ឋាន ខណ្ឌសែនសុខ ដឹកនាំដោយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង

    July 12, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ ពិតជាមោទនភាពណាស់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ខណៈដែលបេក្ខភាពតំណាងឲ្យប្រទេស គឺកញ្ញា សោម ស្រីនាថ បានទទួលជយលាភីលេខ១ ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី «Bird’s Nest Division» នៅក្នុងប្រទេសចិន។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៃកម្មវិធី​ប្រ​កួត Bird’s Nest Division ដែលត្រូវបានប្រារព្ធឡើងរយៈពេល ២​ថ្ងៃ គឺនៅថ្ងៃទី ១០-១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងគង់ចូវ ប្រទេសចិន បេក្ខភាពតំណាងកម្ពុជា កញ្ញា សោម ស្រីនាថ ធ្វើបានយ៉ាងល្អ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ ពិធីការិនីរូបស្រស់​ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស

    July 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិច (E-Sports) ជម្រើសជាតិកម្ពុជា បានទទួលកៅអីការប្រកួតកម្រិតពិភពលោក IESF World Esport Championships IASI 2023 លើកទី១៥ នាប្រទេសរ៉ូម៉ានី លើវិញ្ញាសា MLBB បន្ទាប់ពីធ្វើបានល្អក្នុងការប្រកួតជម្រុះកម្រិតអាស៊ី Gamers8 Asian Championship 2023 នៅទីក្រុង Riyadh ប្រទេសរ៉ាប់ប៊ីសាអ៊ូឌីត។ គួរដឹងថា ការប្រកួត Gamers8 Asian Championship 2023 គឺជាផ្នែកមួយ នៃការប្រកួតជម្រុះដណ្ដើមកៅអីព្រឹត្តិការណ៍កម្រិតភពលោកខាងលើ ដែលធ្វើការប្រកួតពីថ្ងៃទី០៨-១៤ ខែកក្កដា ឆ្នាំ២០២៣

    July 12, 2023