- Khmerpress
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ១,៣៥៥នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសច រទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ មានសញ្ជាតិ Norway មាននាវិកចម្រុះជាតិសាសន៍៤៣សញ្ជាតិ ស្មើនឹង ៤៦៩នាក់ ស្រី ៩៣នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៨៨៦នាក់ ស្រី ៤៥៨នាក់ មាន ១៨សញ្ជាតិ។
March 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កសិករដាំស្វាយចន្ទី នៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ចំនួន៣៨គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១០២ហិកតា បានស្ម័គ្រចិត្តឯកភាពគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប» ខណៈក្រុមការងារក្រសួងនឹងបំពេញនីតិវិធីបន្ទាប់ ដើម្បីទទួលស្គាល់សហគមន៍ថ្មីនេះ ជាផ្លូវការនាពេលខាងមុខ។ លោក ឃឹម ហ្វីណង់បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមការងារបានព្យាយាមភ្ជាប់ទីផ្សារ ជូនសហគមន៍ទុកឱ្យហើយ ដោយមានក្រុមហ៊ុនចំនួន២ កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទី ដោយផ្ទាល់ពីសហគមន៍ ក្នុងតម្លៃលើសពីទីផ្សារ។ តាមការប៉ាន់ស្មានទិន្នផលជាមធ្យមសម្រាប់ឆ្នាំនេះ សហគមន៍អាចប្រមូលផលបានប្រមាណ ២០០តោន ដែលជាចំនួនមួយដែលក្រុមហ៊ុនទាំងពីរខាងលើ
March 28, 2024 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ី កំពុងពិចារណាពង្រីកគម្រោងផ្លូវដែក ដែលកំពុងសាងសង់តម្លៃ ៥០ពាន់លានរីងហ្គីត (១០,៦ពាន់លានដុល្លារ) របស់ខ្លួនទៅកាន់ព្រំដែនជាមួយប្រទេសថៃ ខណៈដែលប្រទេសនេះ ព្យាយាមកាត់បន្ថយការប្រកួតប្រជែងសេដ្ឋកិច្ច ជាមួយប្រទេសជិតខាងមួយនេះ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដី របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke ថា រដ្ឋាភិបាលម៉ាឡេស៊ី «បើកចំហ» ក្នុងការតភ្ជាប់ផ្លូវដែកឆ្នេរខាងកើត (East Coast) របស់ម៉ាឡេស៊ីទៅកាន់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលមានស្រាប់ ឬដែលគ្រោងទុករបស់ប្រទេសថៃ។ ថៃគ្រោងនឹងសាងសង់កំពង់ផែចំនួនពីរ ដើម្បីបញ្ចៀសកប៉ាល់មិនឱ្យដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកម៉ាឡាកា ដែលរកចំណូលបានច្រើនបំផុតរបស់ម៉ាឡេស៊ី។ លោក Loke បានប្រាប់សភាម៉ាឡេស៊ីកាលពីថ្ងៃពុធថា៖ «ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងថៃ មិនមែនជាហ្គេមប្រទេសមួយឈ្នះ
March 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការអូសទាញអ្នកវិនិយោគបរទេសឱ្យវិនិយោគនៅកម្ពុជា គឺជាបំណងដ៏ធំធេងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន។ គ្រប់ទីកន្លែង គ្រប់ពេលវេលាសម្តេចធិបតី ហ៊ុន ម៉ាណែត មិនខ្លាច មិននឿយណាយនឹងការស្នើសុំឱ្យអ្នកវិនិយោគបរទេសចូលមកវិនិយោគនៅកម្ពុជានោះឡើយ។ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលជួបគណៈប្រតិភូវិនិយោគរបស់កូរ៉េខាងត្បូងជាច្រើនរូប ដែលសុទ្ធសឹងជាអ្នកវិនិយោគមកពីក្រុមហ៊ុនកម្រិតពិភពលោក និងល្បាញល្បីរបស់កូរ៉េខាងត្បូង ដឹកនាំដោយលោក In-Kyo CHEONG រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន
March 28, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ កិច្ចប្រជុំស្តីពីការជំរុញវិនិយោគ និងទេសចរណ៍ តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃរបៀងសេដ្ឋកិច្ច កម្ពុជា ថៃ វៀតណាម (CVTEC) ពិតជាមានសារសំខាន់ ពោលគឺកិច្ចប្រជុំក្របខណ្ឌ ស៊ីវីតិច នេះកន្លងមកមិនធ្លាប់មានកម្រិតប្រជុំទ្រង់ទ្រាយធំដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង និងមន្ទីរពាក់ព័ន្ធចូលរួមដូចនាព្រឹកនេះទេ ដូចនេះលទ្ធផលនៃការប្រជុំធ្វើឲ្យមានការល្អប្រសើរ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ច។ នេះជាការលើកឡើងរបស់លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាឱកាសបិទកម្មពិធីប្រជុំស្តីពីការជំរុញវិនិយោគ និងទេសចរណ៍ តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃរបៀងសេដ្ឋកិច្ចកម្ពុជា ថៃ វៀតណាម (CVTEC) នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា
March 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគម្រោងអភិវឌ្ឍន៍ ឱ្យដឹងថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្ម អភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ទៀតថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។ ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស គម្រោង ដែលប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណពី
March 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសឱ្យរួមគ្នាលុបបំបាត់ពាក្យមួយដែលតែងតែលងបន្លាចលើអង្គចៅក្រមនោះគឺ «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់»។ លោកថ្លែងថា បើត្រីណាដែលស្អុយ ត្រូវតែដកចេញ កុំឱ្យប៉ះពាល់ត្រីដទៃទៀត ពោលគឺទុកតែត្រីណាដែលល្អ ដើម្បីឱ្យមហាជន មើលទៅវិស័យយុត្តិធម៌ ដោយភាពវិជ្ជមាន។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ។ ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បន្ទាប់ពីមើលឃើញថា
March 27, 2024 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីជូនដំណឹង ដល់ក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន ភ្ញៀវទេសចរជាតិ និងបរទេស សមាគមមគ្គុទ្ទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ សមាគម ក្រុមហ៊ុនទេសចរណ៍ ស្តីពីការផ្អាកបណ្តោះអាសន្ន ការឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ សេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ គឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ដោយអាជ្ញាធរជាតិព្រះវិហារ កំពុងអនុវត្តគម្រោងជួសជុល ជណ្តើរឈើឡើងប្រាសាទប្រាង្គ (ជណ្តើរឈើចាស់មានសភាពទ្រុឌទ្រោម) ក្នុងគោលបំណងរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ៖ ផ្តល់សិទ្ធិដោយ៖ freshnews
March 21, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅគ្រប់វត្តអារាមទូទាំងប្រទេស ដាច់ខាតនឹងមិនអនុញ្ញាតឲ្យលេងល្បែង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ម៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើមឡើយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ នេះបើតាមសេចក្តីណែនាំរបស់ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមសាលារៀន វត្តអារាម និងតំបន់កម្សាន្តនានាទូទាំងរាជធានី‑ខេត្ត តែងតែរៀបចំសង្ក្រាន្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ កន្លងទៅមានប្រជាពលរដ្ឋមួយចំនួននិយមលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ល្បែងស៊ីសង គ្រឿងផ្ទុះផាវជាដើម ដែលសកម្មភាពទាំងអស់នេះ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ បើតាមហេតុការណ៍ដែលធ្លាប់កើតឡើង តាមរយៈសកម្មភាពរៀបរាប់ខាងលើ
March 21, 2024 - ព័ត៌មានជាតិ
(បាត់ដំបង)៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ទី១៖ឈ្មោះ កាន់ យ៉ុង អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល
March 20, 2024









