- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងមានលោក សេង ម៉េងស្រ៊ុន ជាតំណាងអយ្យការ បានធ្វើការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន២នាក់ ដាក់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន១៦០គីឡូក្រាម។ ជនជាប់ចោទទាំងពីរនាក់ ទី១៖ ឈ្មោះ ង្វៀន ជុងហឹង អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម និងទី២៖ ឈ្មោះ ប៊ុន ស៊ូកែវអាពុន អាយុ២៥ឆ្នាំ ជនជាតិឡាវដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់អស់មួយជីវិត។ សាលក្រមដដែលនះ ក៏បានពិន័យជាប្រាក់ក្នុងម្នាក់ៗចំននួន ៨០លានរៀល បង់ចូលថវិការដ្ឋ ពីបទ
March 20, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្រុមបវរកញ្ញាមកពី៥០ប្រទេសជុំវិញពិភពលោកបានធ្វើដំណើរមកប្រទេសកម្ពុជា រួមទាំងខេត្តព្រះសីហនុ និងបានសម្តែងអារម្មណ៍ពេញចិត្តជាខ្លាំងលើការអភិវឌ្ឍសម្រស់ឆ្នេរក្នុងខេត្តព្រះសីហនុ ក្រោយពីទស្សនកិច្ចរយៈពេល១ថ្ងៃ១យប់។ គួរជម្រាបថា ក្រុមបវរកញ្ញាទាំង៥០ប្រទេសបានចូលរួមប្រកួតប្រជែងកម្មវិធី Universal Woman ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤-២៤ ខែមីនា ឆ្នាំ២០២៤ នៅទឹកដីអង្គរ-សៀមរាប។ អ្វីដែលសំខាន់ អ្នកនាង ប្រាសាទ ដាវីន អ្នកទទួលបន្ទុកក្នុងការរៀបចំការប្រកួតអន្តរជាតិនេះ បានដឹកនាំបេក្ខភាព Universal Woman 2024 ទាំងអស់ គ្រងនូវឈុតអប្សរាខ្មែរ ដើម្បីថតរូបនៅប្រាសាទអង្គរវត្តថែមទៀតផង។ ក្នុងឱកាសដ៏កម្ររនេះ លោកស្រី អ៊ូ ធីតាពៅ គួចចំរើន បានអញ្ជើញបវរកញ្ញាពិភពលោកមកបន្តទស្សនកិច្ចក្នុងខេត្តព្រះសីហនុ ក្នុងនាមជាម្ចាស់ផ្ទះ
March 20, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ អាចចេញ-ចូល ដោយមិនមានការបង់ថ្លៃរយៈពេល ១ខែ (ខែមេសា ឆ្នាំ២០២៤ ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ក្រោមប្រធានបទ « ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ » ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមីនា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា៖ « ខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម ហេង
March 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា នៅពេលចូលរៀនពេទ្យមិនអាចសុំជាប់ដោយមិនប្រលងនោះឡើយ ព្រោះការប្រឡងនេះគឺជួយយើងនៅពេលដែលយើងចេញទៅធ្វើការ ព្រោះយើងត្រូវចេញព្យាបាលមនុស្ស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ដូចនេះ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការបណ្តុះបណ្តាលនេះត្រូវយកចិត្តទុកដាក់ទៅលើគុណភាពនៃការអប់រំ និងគុណភាពសិស្ស ហើយរៀនពេទ្យគួរឱ្យតឹង ហើយខ្ញុំសុំស្នើសុំឱ្យក្មួយៗ ប្អូនៗនិស្សិតពេទ្យកុំសុំជាប់ដោយមិនប្រឡងអី ព្រោះប្រឡងនេះជួយយើងនៅពេលដែលយើងទៅធ្វើការ ដូចខ្ញុំថា រៀនពេទ្យជាសេនាឱ្យទេវតា ត្រូវព្យាបាលមនុស្សឱ្យចំកុំឱ្យធ្វើអីខុសពីបំណងរបស់យើងទាំងសមត្ថភាពយើងមាន»។ សម្តេចមហាបវរធិបតី
March 20, 2024 - ព័ត៌មានជាតិ
(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យមេីលវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតបានបញ្ជាក់ថា កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ បានកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់បើគិតមកទល់ពេលនេះគម្រោងទាំងមូលសម្រេចបានការសាងសង់ប្រមាណ ៩០% ហើយ។ លោកបណ្ឌិតបានបញ្ជាក់ថា សមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥» ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។ គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែនៅលើកោះទន្សាយនេះ ជាគម្រោងដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី( ADB) តាមរយៈគម្រោងនេះ នឹងធ្វើឱ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព។ ជាមួយគ្នានេះ លោកបណ្ឌិតអភិបាលខេត្តបានលើកឡើងថា ក្រោមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត
March 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ២០%។ ២.តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពអប្បបរមា២៤°C
March 20, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុន Longi Green Technology Energy របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោកបានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រមាណ ៥ភាគរយនៃបុគ្គលិកសរុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ក្រុមហ៊ុន Longi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា «បច្ចុប្បន្ននេះ ឧស្សាហកម្ម solar photovoltaic កំពុងប្រឈមមុខនឹងបរិកាសដ៏ស្មុគស្មាញ និងកំណើនប្រកួតប្រជែង»។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Longi បានគូសបញ្ជាក់ និងបកស្រាយបំភ្លឺ ជុំវិញរបាយការណ៍ដែលព័ត៌មានអនឡាញជាច្រើនបានផ្សព្វផ្សាយអំពីផែនការរបស់ក្រុមហ៊ុនក្នុងការបញ្ឈប់បុគ្គលិកប្រមាណ ៣០ភាគរយនោះ
March 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញវីដេអូមួយ ដែលសម្តេចនិយាយពីប្រវត្តិប្រាក់ស្លឹងជាមួយប្រវត្តិស្តេចកន និងមុនស្តេចកន។ តាមរយៈបណ្តាញសង្គមដោយភ្ជាប់ជាមួយវីដេអូនេះ សម្តេចតេជោ បានលើកឡើងដូច្នេះថា៖ «ទើបបានឃើញខ្ញុំនិយាយពីប្រវត្តិប្រាក់ស្លឹងជាមួយប្រវត្តិស្តេចកន និងមុនស្តេចកន។ ការនិយាយនេះអាចក្នុងឆ្នាំ២០១៤ ឬ ២០១៥ ក្នុងពេលដែលខ្ញុំជួបសិស្សនិទ្ទេស A»៕ សូមទស្សនាវីដេអូលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖ ផ្តល់សិទ្ធិដោយ៖ freshnews
March 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម្ចាស់ផ្ទះជួលឱ្យកម្មករ Y&W បានប្រកាសពន្យារពេលបង់ថ្លៃឈ្នួលផ្ទះដល់កម្មករទៅតាមការជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតដល់កម្មករនិយោជិតទាំងអស់ ទទួលបានការដោះស្រាយជាស្ថាពរក្នុងករណីរោងចក្រ Y&W។ ការពន្យារពេលបែបនេះបន្ទាប់ពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសអំពាវនាវឱ្យម្ចាស់ផ្ទះជួលទាំងអស់ ដែលមានកម្មករ និយោជិតនៃរោងចក្រ Y&W កំពុងស្នាក់នៅ សូមធ្វើការពន្យារពេលបង់ថ្លៃផ្ទះឈ្នួលដល់កម្មករមួយរយៈសិន រហូតមានដំណោះស្រាយជាស្ថាពរ។ ជាមួយគ្នានេះដែរ លោក ផុន សុផាត ដែលជាម្ចាស់ផ្ទះជួលដល់កម្មករ Y&W បានលើកឡើងថា ខ្លួនបានពន្យារពេលបង់ថ្លៃផ្ទះជួល រួមទាំងថ្លៃទឹកភ្លើងទៅដល់ កម្មករនិយោជិតនៃរោងចក្រ Y&W ដែលកំពុងស្នាក់នៅផ្ទះជួលរបស់ខ្លួនរហូតដល់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយរួចរាល់ជូនកម្មករ។
March 19, 2024 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក មួន ឡុង មុខរបរជាងឡាននៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ដែលធ្លាប់បានយកស៊ីផ្លេរ (សម្លេងប្រដេញ) សម្រាប់លក់ និងតភ្ជាប់ជូនអតិថិជនដែលប្រើប្រាស់ រថយន្តធន់ធ្ងន់ យកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែករក្សាបាននៅសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា ដោយគាត់យល់ឃើញថាសម្លេងស៊ីផ្លេរខាងលើអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដែលរស់នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ គាត់បានលុបចោលវីដេអូដែលតែងតែបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញផ្សព្វផ្សាយតាម TikTok ផងដែរ។ ប្រជាពលរដ្ឋរូបនេះ សូមគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំដៅការពារ អាយុជីវិត
March 19, 2024









