Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ឥស្សរជន ០៥រូប ឱ្យចូលមកប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យបានរួសរាន់។ បើតាមសេចក្ដីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននារសៀលនេះ បានឱ្យដឹងទៀតថា ឥស្សរជនទាំង 0៥ រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាក្រុមជនបង្គោលប្រចាំក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអាចទាក់ទងបាន (អាចចេញទៅនៅបរទេស?) មាន ៖ ១៖ ឧត្តមសេនីយ៍ត្រី ទី ស៊ីណាត នាយរងការិយាល័យ

    July 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៦ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារប្រទេសនានា ទទួលបានទឹកប្រាក់ជាង ១១.៤៦ពាន់លានដុល្លារអាមេរិក ​កើនឡើង ០.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ដែលមានទឹកប្រាក់ ជាង ១១.៣៧ពាន់លានដុល្លារ ដែលនេះបង្ហាញពីទំនោរនាំចេញកើនឡើងបន្តិចវិញ ក្រោយការនាំធ្លាក់ចុះ ៥ខែជាប់គ្នា។ នេះបើទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទិន្នន័យដដែលនេះបានបង្ហាញថា ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានតម្លៃជាង ២៣.​៦៩ពាន់លានដុល្លារ ថយចុះ១៣% ហើយក្នុងនោះកម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ ១១.៤៦ពាន់លានដុល្លារ កើនឡើង ០.៨% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ១២ពាន់លានដុល្លារ ថយចុះ២២.៩% បើធៀបនឹងរយៈពេលដូចគ្នា

    July 11, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាន បានសហការជាមួយកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣រូប ដែលកំពុងធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ និងបាននាំមកនាយកដ្ឋានដើម្បីសាកសួរបន្ត។ បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣ បានសារភាពថាខ្លួនបានបម្រើការ ជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ នាយកដ្ឋានបានរកឃើញផងដែរថាក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣

    July 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការ​ចម្លែក​​អារម្មណ៍ចំពោះក្រុមប្រឆាំង ដែលធ្វើមើលមិនឃើញចំពោះ​ការលិចលង់​នៅ​អាមេរិក និងអឺរ៉ុប ដោយសារជំនន់ទឹកភ្លៀង បែរនាំគ្នាវាយប្រហាររាជរដ្ឋា​ភិ​បាល​រឿងទឹកលិចរាជធានីភ្នំពេញ ព្រោះភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ បន្ទាប់ឃើញមានទឹកភ្លៀង​កំពុងបង្កើតឱ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសមួយចំនួន ដែល​ក្នុងនោះមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ។ លើបណ្តាញសង្គម Twitter ដែលជាមធ្យោបាយថ្មីក្នុងការបង្ហា​ញសារ​នានា​នោះ សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ជំនន់ទឹកភ្លៀងកំពុង​វាយ​ប្រហារ​យ៉ាង​ខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរ​ភ្លៀង​ធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធាន​បទ​វាយប្រហាររាជរដ្ឋាភិបាល»។ សម្តេចតេជោ ក៏បានរំលេចជាភាសាអង់គ្លេសផងដែរថា «Extreme floods are

    July 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធរបស់ក្រសួងកសិកម្ម ចាត់វិធានការឱ្យបាន​តឹងរឹង​បំផុត ចំពោះជនខិលខូចដែលឈូសឆាយដីព្រៃលិចទឹក (តំបន់៣) ទំហំជាង ៥០ហិកតា ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បទបញ្ជារបស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មាន​តាម​រយៈ Fresh News ពាក់ព័ន្ធការឈូសឆាយដីព្រៃលិចទឹកដែលជាជម្រក​ត្រី​ដ៏សំខាន់​។ ពាក់ព័ន្ធករណីខាងលើនេះ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធានរដ្ឋបាលជលផល និងលោក អ៊ុក វិបុល ប្រធាននាយកដ្ឋាន​អភិរក្ស​ជល​ផល បានឱ្យដឹងថា ពិតជាមានការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកក្នុង​តំបន់​​៣ពិតប្រាកដមែន។ លោក អ៊ុក

    July 11, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់អតីតតារាសម្តែងស្រីមួយរូប ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ គឺតារាស្រី សឿ សុធារ៉ា ដោយនៅមុននេះបន្តិច អ្នកនាងបានបង្ហោះសារថ្លែងអំណរអរគុណ ដល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំពោះអំណោយជាម៉ូតូ សម្រាប់កូនៗជិះទៅរៀន និងថវិកាដល់រូបអ្នកនាង។ តាមរយៈសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ តារាស្រី សឿ សុធារ៉ា បានសរសេររៀបរាប់ដោយក្ដីរំភើបរីករាយយ៉ាងដូច្នេះថា៖ «ម៉ូតូ HONDA កក់ក្តៅម្ល៉េះកូន សូមកូនស្រីស្ងួនអោយម៉ាក់ជិះផង ម៉ាក់ជិះពីក្រោយ អោបចង្កេះកូន កក់ក្តៅណាស់ស្ងួន ហើយកិត្តិយសណាស់ថ្លៃ។ កូនហើយចៅៗ សូមថ្លែងអរគុណណាស់

    July 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកអំពាវ​នាវដល់ប្រទេសសមាជិកអង្គការណាតូ (NATO) និងប្រទេសជាសម្ព័ន្ធមិត្តរបស់​អាមេរិករួមគ្នាទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះនៅលើបណ្តាញសង្គម Twitter នៅព្រលប់ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។ លើគណនី Twitter ដែលជាមធ្យោបាយថ្មីសម្រាប់បញ្ជូនសារនានានោះ សម្តេចតេជោ បានអំពាវនាវបែបនេះ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងជាប្រទេស​សម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភពអង់ គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខី នៃអនុសញ្ញា​ហាមឃា​ត់​គ្រាប់បែកចង្កោម

    July 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ពីថ្ងៃទី១២-១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥

    July 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញអនុក្រឹត្យ ស្ដីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ អនុក្រឹត្យនេះកំណត់អំពីទំហំ ការផ្ទេរ និងការគ្រប់គ្រងបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ក្នុងថិរវេលា៥ឆ្នាំ (២០២៤-២០២៨) ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន៕ ខាងក្រោមនេះជាអនុក្រឹត្យស្ដីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន៖ ផ្តល់សិទ្ធិដោយ៖ freshnews

    July 10, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ជនឱកាសនិយមមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តលួចឆក់ឱកាសចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឹក (ដីតំបន់៣) របស់រដ្ឋយ៉ាងសកម្មនៅតាមតំបន់មួយចំនួនស្ថិត ក្នុងទឹកដីនៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បើទោះជាសមត្ថកិច្ច និងអាជ្ញាធរខិតខំប្រឹងប្រែងសហការគ្នាក្នុងការចុះទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបទល្មើសផ្សេងៗ ជាពិសេគឺសកម្មភាពបទល្មើសនៃការលួចយកគ្រឿងចក្រ ចូលឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ, មន្ត្រីជំនាញរដ្ឋបាលជលផលដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យទៅលើទីតាំងដីព្រៃលិចទឹករបស់រដ្ឋមួយកន្លែងនៅចំណុចយាយភាជ ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង។ ខណៈនោះដែរមន្ត្រីជំនាញក៏បានឃើញសកម្មភាពគ្រឿងចក្រកំពុងធ្វើសកម្មភាព ឈូសឆាយជាក់ស្ដែងចំនួន ៣គ្រឿង នៅចំណុចខាងលើ។ ចំពោះករណីនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន

    July 10, 2023