- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានចម្ងាយ ៣៨២គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរកាន់តែមានភាព ងាយស្រួល លឿនរហ័ស និងសុវត្ថិភាព ខណៈបច្ចុប្បន្ននេះគម្រោងផ្លូវដែកនេះ បានសិក្សាចប់សព្វគ្រប់ហើយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ស៊ុន ចាន់ថុល ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងបានសិក្សាចប់សព្វគ្រប់ហើយ ដើម្បីកែផ្លូវដែកធម្មតា ទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ពីថៃទៅឡាវ និងភ្ជាប់ទៅប្រទេសចិន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានលឿន និងភ្ញៀវទេសចរ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន
July 12, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នៅថ្ងៃពុធនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញថៃ ឱ្យផ្អាកសមាជិកភាពសភារបស់ មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានបំពានគោលការណ៍ឃោសនាបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។ គណបក្ស Move Forward បានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលថ្មី កាលពីខែឧសភាកន្លងទៅ ប៉ុន្តែលោក ភីថា បានប្រឈមនឹងឧបសគ្គមួយចំនួន។ កាលពីខែមិថុនា គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីបើកការស៉ើបអង្កេតថាតើ
July 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ដែលអំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម កំពុងតែល្បីខ្លាំងនៅប្រទេសចិន ដោយអង្គភាពព័ត៌មានជាច្រើន ផ្សាយយ៉ាងកក្រើកនៅលើ TikTok របស់ចិន។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការផ្សាយព័ត៌មានថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោម ឲ្យទៅប្រទេសអ៊ុយក្រែន ដើម្បី ប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។ ជាមួយគ្នានេះដែរ ប្រសាសន៍របស់សម្តេចតេជោ ត្រូវបានសារព័ត៌មានចិនទាំងតូចទាំងធំ ជាង ២០អង្គភាពឯណោះ យកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖
July 12, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ កំពូលតារាសម្ដែងអាមេរិកលោក Tom Cruise ត្រូវបានទស្សនិជន ជាពិសេសបណ្តាអ្នកគាំទ្របានដឹងថា លោកប្រើពេល ៤៣ឆ្នាំហើយ ជាមួយនឹងអាជីពជាតារាសម្ដែង ដោយចាប់ផ្ដើមដំបូងៗ លោកត្រឹមតែជាតួបន្ទាប់បន្សំប៉ុណ្ណោះ ឥឡូវនេះលោកបានជាតួឯកគ្រប់រឿងតែម្តង។ នាពេលថ្មីៗនេះ លោកបានទម្លាយថា លោកនឹងថតរឿង «Mission Impossible» ដល់អាយុជាង៨០ឆ្នាំ ទើបឈប់។ តាមការចុះផ្សាយពីគេហទំព័រព័ត៌មាន NME បានឲ្យដឹងថា តារាសម្តែងវ័យ ៦១ឆ្នាំ Tom Cruise មិនទាន់មានគម្រោងឈប់ពីការថតរឿងនៅឡើយទេ។ លោកថាចង់សម្ដែងដល់អាយុជាង៨០ឆ្នាំ ជាពិសេសជាមួយខ្សែស្រឡាយរឿង «Mission Impossible» ខណៈកំលាំងចិត្តក្នុងវិស័យភាពយន្តនេះ គឺត្រូវបានរុញច្រានដោយតារាជើងចាស់ Harrison
July 12, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ស្រ្តីកូនខ្មែរ៣រូបបានបង្ហាញនូវភាពអស្ចារ្យជូនមាតុភូមិដោយក្នុងនេះបានរៀនបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដំបូងគេបង្អស់ប្រកបដោយជោគជ័យពីប្រទេសរុស្ស៊ី។ មជ្ឈមណ្ឌល CAM-ATOM បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះកញ្ញា ទិត្យម៉ារីណែត កញ្ញា ស៊ីវ គីមលី កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman
July 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆមាសទី១ ឆ្នាំ២០២៣នេះ ប្រទេសចិនបានឈរនៅលេខរៀងទី១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ មានទឹកប្រាក់ជាង ៧០០លានដុល្លារ ស្មើជាង៦៥.៣៨% នៃការវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២វិញ ដោយបានចូលរួមចំណែកប្រមាណ២០% នៃទុនវិនិយោគសរុប។ ក្រុមប្រឹក្សាអភិវឌ្ឍន៍អភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យនានា ក្នុងទំហំជាង ១ ១០៥ លានដុល្លារ ក្នុងនោះការវិនិយោគពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកស្ទើរ ២ភាគ៣នៃទុនវិនិយោគសរុប។ ចំណែកការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយបានចូលរួមចំណែកប្រមាណ២០% នៃទុនវិនិយោគសរុប ដែលមានទឹកប្រាក់ជាង២០០លានដុល្លារ។ តាមពីក្រោយកម្ពុជា គឺប្រទេសវៀតណាម
July 12, 2023 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងនៅថ្ងៃពុធ ទី១២ ខែកក្កដានេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលក្នុងសមុទ្រខាងកើត តែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងគំរាមបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍អាមេរិក ដែលហ៊ានបំពានចូលដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមិនស្គាល់ម៉ាក មួយគ្រាប់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន»។ គួរបញ្ជាក់ថា នេះជាការបាញ់សាកល្បងមីស៊ីលលើកដំបូងបំផុតរបស់កូរ៉េខាងជើង គិតចាប់តាំងពីថ្ងៃទី១៥ ខែមិថុនាមក ជាពេលដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល បាលិស្ទីគចំនួន២គ្រាប់ ចេញពីតំបន់ក្បែររដ្ឋធានីព្យុងយ៉ាង។ ការធ្វើតេស្ដមីស៊ីលនៅថ្ងៃពុធនេះទៀតសោត កើតមានឡើងចំពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មាន ភាពតានតឹងនឹងគ្នាសាជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង ចោទថាយន្ដហោះស៊ើបការណ៍អាមេរិកបានបំពានចូលដែនអាកាសរបស់ខ្លួន៕
July 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ថ្នាក់ដឹកនាំ និងក្រុមគ្រូបច្ចេកទេសរបស់អង្គភាពស៉ីម៉ាក់ ទើបបញ្ចប់ការបំពេញបេសកកម្ម ផ្តល់ការហ្វឹកហ្វឺនបោសសម្អាតមីនមនុស្សធម៌ ដោយប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មីរបស់ជប៉ុន ជូនដល់មន្ត្រីជំនាញសកម្មភាពមីននៃអង្គភាព ផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន ដោយជោគជ័យ និងបានវិលត្រឡប់មកមាតុភូមិវិញ ប្រកបដោយសុខសុវត្ថិភាពផងដែរ។ លោកបន្តថា វគ្គហ្វឹកហ្វឺនកិច្ចបោសសម្អាតមីនមនុស្សធម៌ដោយប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី របស់ជប៉ុន ជូនដល់មន្ត្រីជំនាញសកម្មភាពមីននៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែននេះ ត្រូវបានប្រព្រឹត្តិទៅនៅប្រទេសប៉ូឡូញ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៣ ។
July 12, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្រ្តីចាំផ្ទះនៃប្រទេសថៃ គឺលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ពីនយោបាយ ពោលគឺរយៈពេល៩ឆ្នាំ បន្ទាប់ពីលោកបានឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារយោធាក្នុងនាមជាប្រមុខរដ្ឋាភិបាលសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។ លោក ប្រាយុទ្ធ បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សលោកដូច្នេះថា «ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីនយោបាយ និងលាលែងពីសមាជិកនៃគណបក្ស United Thai Nation Party»។ យ៉ាងណាមិញ លោកនឹងបន្តនៅជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់ពេលរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងរួចរាល់។ លោក ប្រាយុទ្ធ បានក្លាយជាមេដឹកនាំនៃប្រទេសថៃជាលើកដំបូង
July 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសំឡេងក្នុងតេឡេក្រាមរបស់សម្តេចតេជោ បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងប្រមាណជាង ៣០០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតនៅតាមបណ្តាខេត្ត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « នៅថ្ងៃបោះឆ្នោតខាងមុននេះ ដើម្បីសម្រួលដល់កម្មករ-កម្មការិនីរបស់យើង សម្រាប់ធ្វើដំណើរទៅកាន់ស្រុកកំណើតចូលរួមបោះឆ្នោត ខ្ញុំបញ្ជាឱ្យឯកឧត្តម អភិបាលរាជធានីភ្នំពេញ ធ្វើការបញ្ចេញរថយន្តក្រុងក្នុងរង្វង់ពី ៣០០គ្រឿង ទៅ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ-កម្មការិនី ទៅតាមបណ្ដាខេត្តសម្រាប់ធ្វើការបោះឆ្នោត។» សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖
July 11, 2023









