Khmerpress
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយលុកលើភាគនិរតីនៃប្រទេសជប៉ុន ហើយបានបង្កឱ្យគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ដែលបាន​ផ្តាច់ជីវិតមនុស្សយ៉ាងហោចម្នាក់ និងបង្កឱ្យ៦នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។ ទីភ្នាក់ងារឧតុនិយមជប៉ុន នាថ្ងៃចន្ទនេះ បានចេញសេចក្តីប្រកាសអាសន្នបន្ទាន់មួយ សម្រាប់ខេត្តហ្វូគូអូកា (Fukuoka) និងអូអ៉ីតា (Oita) ដែលស្ថិត​នៅផ្នែកភាគខាងត្បូង នៃកោះគ្យូស៊ុ (Kyushu) ដោយបានព្រមានពីការធ្លាក់ភ្លៀង ក្នុងកម្រិតខ្លាំងក្លាបំផុតមិនធ្លាប់មាននៅក្នុង​តំបន់ ហើយបានទទូចឱ្យ​ប្រជាជនទាំងអស់ ដែលរស់នៅតាមមាត់ទន្លេ និងជម្រាលភ្នំ ចាត់វិធានការបង្ការជាអតិបរមា។ ប្រជាជនជប៉ុនសរុបច្រើនជាង៤២០,០០០នាក់ នៅខេត្ត Fukuoka និង Oita ត្រូវស្ថិតក្រោមកម្រិតខ្ពស់បំផុត

    July 10, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ លោក មុំ ភិរឹទ្ធ គឺជាមន្ត្រីរាជការមួយរូប បម្រើការងារនៅក្រសួងមហាផ្ទៃ។ នៅពេលសម្រាកពីការងារ លោកតែងតែឆ្លៀតមកចិញ្ចឹមសត្វ និងដាំដំណាំហូបផ្លែ ដើម្បីជួយសម្រួលជីវភាព។ ក្នុងកិច្ចសម្ភាសជាមួយក្រុមកាងាររបស់ Fresh News លោក មុំ ភិរឹទ្ធ បានអោយដឹងថា ក្រោយពីសម្រាកពីការងារ ថ្ងៃចុងសប្តាហ៍លោកតែងតែមកធ្វើការដាំដុះដំណាំផ្សេងៗ មានដូចជា៖ ផ្លែរមៀនខ្មែរ ត្របែក ត្របែកអត់គ្រាប់ និងក្រូចថ្លុងជាដើម។ ចំណែកសត្វវិញ រូបលោកចិញ្ចឹមសត្វមាន់។ លោកបានបន្ត ដំណាំទាំងនេះបានជួយសម្រួលផ្នែកជីវភាពរបស់លោកមួយចំនួន ពិសេសជួយឱ្យកូនៗរបស់លោកបានបន្តការសិក្សាផងដែរ។ លោកបន្តថា ដំណាំងដែលលោកដាំ គឺប្រើជីធម្មជាតិ ដោយមិនប្រើសារធាតុគីមីនោះឡើយ។ លោក

    July 10, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ក្រោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មភាពបោះត្រាបណ្ណព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ គេសង្កេតឃើញមានប្រជាពលរដ្ឋរាប់រយនាក់ បានសម្រុកចូលទៅកាន់ប្រទេសតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្តាលឲ្យកកស្ទះយ៉ាងខ្លាំង ក៏ព្រោះតែភាគីថៃបានធ្វើការរឹតបន្តឹង។ ប្រឈមនឹងការដោះស្រាយបញ្ហានេះ អាជ្ញាធរក្រុងប៉ោយប៉ែត រួមជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះទៅជួយសម្របសម្រួលជាមួយភាគីថៃ ដើម្បីឲ្យប្រជាពលរដ្ឋ ចេញចូលបានស្រួលដូចមុន។ ក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជួបជាមួយភាគីថៃនៅច្រកខ្លងលឹក ប្រទេសថៃ ដើម្បីសម្របសម្រួលលើការងារនេះ។ លោក គាត ហ៊ុល បានឱ្យដឹងថា ក្រោយសម្តេចក្រឡាហោម

    July 10, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ទស្សនិកជនដែលតាមដានភាពយន្តល្បី «JOHN WICK 4» ប្រាកដជាបានជ្រាប់ច្បាស់ហើយថា នៅចុងបញ្ចប់នៃរឿង តួអង្គ John Wick បានបាត់បង់ជីវិត បន្ទាប់ពីបានបំពេញការងារចប់សព្វគ្រប់ជាមួយក្រុម High Table។ តែយ៉ាងណា ទស្សនិកជនបានឃើញតែផ្នូរ John Wick ប៉ុណ្ណោះ និងមិនទាន់បានឃើញសាកសពឡើយ ដូច្នេះធ្វើឲ្យទស្សនិកជនមិនអស់ចិត្តថា តើតួអង្គនេះនៅរស់ឬស្លាប់ឲ្យប្រាកដ? បើតាមកចុះផ្សាយដោយសារព័ត៌មាន Yahoo បានឲ្យដឹងថា អ្នកដឹកនាំរឿង Chad Stahelski នៅកិច្ចសម្ភាសន៍ថ្មីជាមួយទស្សនាវដ្តី Empire បានបង្ហាញជាលើកដំបូងថា ការបញ្ចប់ដោយដោយឲ្យ John Wick

    July 10, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានធ្វើទស្សនកិច្ចការធ្វើផលិតកម្មកសិកម្មនៅ ផ្ទះកសិដ្ឋាន (Farm House) ស្ថិតនៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យនិងសិក្សាស្វែងយល់ពីការដាំបន្លែក្នុងផ្ទះសំណាញ់ ការភ្ញាស់និងចិញ្ចឹមមាន់ ការភ្ញាស់និងចិញ្ចឹមត្រី និងមន្ទីរពិសោធន៍ផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះពិនិត្យអគារ រោងជាង និងសម្ភារឧបទ្ទេសសាលាមតេយ្យរបស់អង្គការតុកែញញឺម (Smiling Gecko) ផងដែរ។ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញ

    July 10, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះទឹកជំនន់នៅតាមផ្នែកខ្លះនៃរដ្ឋ New York និងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយ ក្រុមអ្នកជួយសង្រ្គោះបានសង្រ្គោះមនុស្សដែលជាប់នៅក្នុងរថយន្ដមួយចំនួន នៅតាមបណ្ដោយផ្លូវដែលបានជន់លិច ខណៈអាកាសធាតុអាក្រក់នឹងបន្តកើតមាន ក្នុងតំបន់ភាគឦសានសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។ លោក Mike Lawler ជាសមាជិកសភាតំណាងរាស្ត្រមកពីតំបន់ Hudson Valley នៃរដ្ឋ New York ស្ថិតនៅភាគខាងជើងទីក្រុង New York បានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹក នៅលើបណ្ដាញ Twitter

    July 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីវះកាត់ភ្ជិតបេះដូងប្រហោងដោយជោគជ័យ ព្រមទាំង​សម្រាក​​តាមដានជំងឺអស់រយៈពេលប្រមាណជាមួយសប្តាហ៍ នៅពេលនេះ​កុមារី ម៉ង់ ធីដាណា និងម្តាយបានចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ​ហើយ​ ជាមួយទឹកមុខពោរពេញដោយក្តីរីករាយ។ កុមារី ម៉ង់ ធីដាណា អាយុ ៥ឆ្នាំនៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កុមារីរូបនេះមានបញ្ហាបេះដូងតាំងពីកំណើត។ កាលពីថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ អ្នកស្រី ឆៃ ចន្ធី ជាម្តាយ បាននាំកុមារី ធីដា​ណា ស្កាត់សូមការជួយសង្គ្រោះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ក្នុងពេលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី​នៅ​ក្នុងស្រុងក្រគរ ខេត្តពោធិ៍សាត់។ ទទួលបានសំណើសង្គ្រោះជីវិតកូនស្រីពីស្ត្រីមានជីវភាពខ្សត់ខ្សោយនេះ

    July 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកជំទាវឧកញ៉ា មៅ ចំណាន ជា «អ្នកឧកញ៉ា» ចំណែកកូនប្រុសច្បងលោក គិត ស៊ូឡា ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «ឧកញ៉ា» ផងដែរ។ នេះបើតាមព្រះរាជក្រឹត្យដែល Fresh News ទទួលបាននាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។ ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    July 10, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការ អំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស ចូលរួមដាំដើមឈើគ្រប់ប្រភេទបានឱ្យច្រើន ក្នុងនោះ ក៏មានដើមត្នោតដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិយើង ដើមឈើទាល ដើមគគីរ ជាដើម។ល។ នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន ដងផ្លូវលំ ផ្លូវជាតិ ដងប្រឡាយ ភូមិដ្ឋាននានា និងភ្លឺស្រែចម្ការ ដើម្បីបំពេញតម្រូវការផលព្រៃឈើ និងសហគមន៍នានា ។ ព្រះរាជឱង្ការអំពាវនាវរបស់ព្រះករុណា ព្រះមហាក្សត្រ ត្រូវបានធ្វើឡើង ក្នុងខណៈដែលព្រះអង្គសព្វព្រះរាជហឬទ័យ

    July 10, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat នៅមុនសភាទាំង២នៃប្រទេសថៃ​ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Pita ដែលជាមេដឹកនាំគណបក្ស Move Forward កំពុងប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ ក្នុងដំណើរផ្លូវឆ្ពោះទៅរកកៅអីនាយករដ្ឋមន្ត្រី បើទោះជាគណបក្ស របស់លោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភាក៏ដោយ។ បច្ចុប្បន្ន លោក Pita ត្រូវការសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាដែលសុទ្ធសឹងតែជា មនុស្សរបស់យោធាថៃ ដើម្បីអាចឡើងកាន់តំណែងជំនួសលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតរួមគ្នាមួយនៃរដ្ឋសភា និងព្រឹទ្ធសភាថៃដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៣

    July 10, 2023