- Khmerpress
- ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មភាពបោះត្រាយកលុយពីប្រជាពលរដ្ឋខ្មែរ ដែលចេញ-ចូលលើបណ្ណព្រំដែនកម្ពុជា-ថៃ។ ភា្លមៗនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះទៅពិនិត្យដោយផ្ទាល់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា ក្រោមការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងដើម្បីអនុវត្តតាមបទបញ្ជាសម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ត្រី កែ
July 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រជាជនខ្មែរធ្លាប់ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការទម្លាក់គ្រាប់ពីសំណាក់រដ្ឋាភិបាលអាមេរិក ដោយនៅចន្លោះឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៣ គ្រាប់បែកចង្កោមរបស់អាមេរិកជាង២៦លានគ្រាប់ ត្រូវបានទម្លាក់លើក្បាលប្រជាជនខ្មែរស្លូតត្រង់ប្រមាណ៧លាននាក់។ បើចែកចំនួនគ្រាប់បែកចង្កោម ដែលទម្លាក់លើប្រជាជនខ្មែរ ទទួលរងនូវកូនគ្រាប់បែកចង្កោម របស់អាមេរិក ពី៣-៤គ្រាប់ក្នុងម្នាក់ៗ។ យោងតាមឯកសាររបស់ក្រសួងការបរទេសអាមេរិក ដែលផ្តល់ជូនព្រឹទ្ធសភាអាមេរិក ហើយត្រូវបានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីកម្ពុជា (CMAC) ផ្សព្វផ្សាយជាហូរហែ បានបញ្ជាក់ពីការទទួលស្គាល់របស់អាមេរិកថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនានា ក្នុងពិភពលោក ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដ៏ច្រើនបំផុត ក្នុងនោះរួមមាន៖ គ្រាប់បែកចង្កោម, គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត។ ឯកសារដដែលនោះបានបញ្ជាក់ទៀតថា «នៅក្នុងការទម្លាក់គ្រាប់បែករបស់អាមេរិកនៅប្រទេសកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមវៀតណាម,…នៅក្នុងឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកបានចាប់ផ្តើមបើកយុទ្ធនាការ ទម្លាក់គ្រាប់បែករយ:ពេល៤ឆ្នាំ ជាកម្រាលព្រំមកលើកម្ពុជា ដោយបានទម្លាក់គ្រាប់ចំនួន២.៧លានតោន ក្នុងនោះរួមមានមេគ្រាប់ធំៗមានផ្ទុកកូនគ្រាប់បែកចង្កោមនោះ
July 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃ៩ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ៕ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្តល់សិទ្ធិដោយ៖ freshnews
July 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធស្រូវកម្ពុជា បាននិងកំពុងសហការរិះរកវិធីផ្សព្វផ្សាយអង្ករកម្ពុជា ជាយុទ្ធសាស្ត្រទីផ្សារជាមួយក្រុមហ៊ុន Alibaba ដើម្បីដាក់លក់អង្ករនៅផ្សារអនឡាញ Alibaba និងពង្រីកការលក់អង្ករកម្ពុជានៅលើទីផ្សារចិន។ កាលពីចុងខែមុននេះ លោក យន់ ហុង អនុប្រធាននៃសហព័ន្ធស្រូវអង្ករកម្ពុជា រួមនឹងសមាជិកចំនួនប្រាំរូប បានជួបពិភាក្សាជាមួយកញ្ញា Jiali Pan នាយកផ្នែកកិច្ចការសាធារណៈ និងលោក ឆាយ ម៉េង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិនៃក្រុមហ៊ុនអាលីបាបា (Alibaba)។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានជជែកពិភាក្សាអំពីការនាំចេញ និងដាក់លក់អង្ករកម្ពុជានៅអាលីបាបា និងទីផ្សារផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិនមួយនេះ ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជាបន្ថែមនៅប្រទេសចិន។ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ បានប្រាប់បណ្តាញព័ត៌មាន
July 8, 2023 - ព័ត៌មានអន្តរជាតិ
ស្វីស៖ “ពួកយើងអាចបម្រើពិភពលោកបានល្អប្រសើរជាងមនុស្ស” នេះជាពាក្យសំដីរបស់មនុស្សយន្តដើរដោយបច្ចេកវិទ្យា AI និយាយនៅក្នុងសន្និសិទ្ធរបស់អង្គការសហប្រជាជាតិ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ ទី៧ ខែកក្កដាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សន្និសិទ្ធខាងលើនេះមានឈ្មោះថា Good Global Summit ដែលមានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាមកពីជុំវិញពិភពលោកចំនួន ៣,០០០នាក់។ ប្រភពខាងលើបានបន្តថា គោលបំណងនៃការរៀបចំកិច្ចប្រជុំខាងលើនេះគឺដើម្បីពិភាក្សាអំពីលទ្ធភាពនៃការទាញយកថាមពលពីបច្ចេកវិទ្យា AI ប្រកបដោយគុណភាពខ្ពស់ និងរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះក្នុងការបម្រើការងារឲ្យពិភពលោកប្រកបដោយសក្តានុពលខ្ពស់បំផុត។ យ៉ាងណាក្តី ទន្ទឹមនឹងការមើលឃើញពីភាពឆ្លាតវ័យដ៏អស្ចារ្យរបស់បច្ចេកវិទ្យា AI ក្រុមអ្នកជំនាញក៏បានរម្លឹកឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់បញ្ញាសិប្បនិមិ្មត្តនេះផងដែរ ដ្បិតវានៅមិនទាន់មានសមត្ថភាពអាចយល់ពីអារម្មណ៍របស់មនុស្សបាននៅឡើយទេ បើទោះជាវាអាចធ្វើការងារគ្រប់បែបយ៉ាងតាមការកំណត់របស់មនុស្សក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 8, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកបានកម្ទេចអស់ទាំងស្រុងហើយ នូវអាវុធគីមីដែលមាននៅក្នុងឃ្លាំងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំមានមោទនភាពខ្លាំងណាស់ ក្នុងការប្រកាសថាសហរដ្ឋអាមេរិក បានកម្ទេចចោលអាវុធគីមី ដែលសេសសល់ចុងក្រោយគេនៅក្នុងឃ្លាំង ប្រកបដោយសុវត្ថិភាព ខណៈប្រការនេះបាននាំពួកយើង ខិតកាន់តែជិតពិភពលោកមួយ ដែលលែងមានការភ័យខ្លាចអំពីអាវុធគីមីតទៅទៀត»។ សហរដ្ឋអាមេរិក គឺជាប្រទេសហត្ថលេខីចុងក្រោយគេ នៃអនុសញ្ញាស្តីពីអាវុធគីមី (CWC) ដែលបានចូលជាធរមានតាំងតែពីឆ្នាំ១៩៩៧ ក្នុងការបំពេញកាតព្វកិច្ចបំផ្លាញចោលអាវុធគីមីរបស់ខ្លួន។
July 8, 2023 - ព័ត៌មានជាតិ
(ព្រៃវែង)៖ មណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ដោយឥតគិតថ្លៃជាលើកដំបូង ក្នុងស្រុកព្រះស្តេច នៃខេត្តព្រៃវែង ដែលមានទីតាំងនៅបរិវេណវត្តសឹម្ពិលីព្រឹក្សារកាជួរ ស្ថិតក្នុងភូមិរកាជួរទី១ ឃុំបន្ទាយចក្រី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ។ គោលគំនិតនៃការបង្កើតឡើង ឱ្យមានជាមណ្ឌលថែទាំមនុស្សចាស់នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយលោក ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកព្រះស្តេច ក្នុងគោលបំណង ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ នៅក្នុងសហគមន៍ ជាពិសេស ដើម្បីចូលរួមសម្រាលទុក្ខលំបាក របស់មនុស្សចាស់ ដែលគ្មានទីពឹង។ លោក ហ៊ឺ បាវី បានបញ្ជាក់ថា មណ្ឌលនេះ បង្កើតឡើងផ្តោតលើមុខងារសំខាន់ចំនួន៣ គឺ
July 8, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តលំដាប់ខ្នាតយក្ស Tesla កំពុងបញ្ឈប់បុគ្គលិកផលិតអាគុយសម្រាប់រថយន្តអគ្គិសនីមួយចំនួននៅក្នុងរោងចក្រ Gigafactory Shanghai ដែលជារោងចក្រធំបំផុតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។ ជុំវិញការបញ្ឈប់បុគ្គលិកភ្លាមៗនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពី Tesla នៅឡើយនោះទេថា ត្រូវបានបញ្ឈប់ដោយមូលហេតុអ្វី និងមានបុគ្គលិកប៉ុន្មាននាក់ដែលត្រូវបានចាកចេញក្នុងចំនួនបុគ្គលិកសរុបជាង ២០,០០០នាក់។ នេះជាលើកទី១ ហើយដែលទទួលដំណឹងថា Tesla បញ្ឈប់បុគ្គលិកក្នុងផ្នែកផលិតអាគុយរថយន្តអគ្គិសនីដែលជាផ្នែកដ៏សំខាន់មួយក្នុងសង្វាក់ផលិតកម្មផលិតនិងដំឡើងរថយន្តអគ្គិសនី ដែលកន្លងមក Tesla ធ្លាប់តែបញ្ឈប់ទៅផ្នែក Autopilot ឬផ្នែកមិនសំខាន់ប៉ុណ្ណោះ។ យោងតាមការរាយការណ៍ពី Deep Analysis នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឱ្យដឹងថា មានបុគ្គលិកផ្នែកផលិតអាគុយតិចជាង ១,០០០នាក់ ដូច្នេះមានន័យថា
July 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈបង្កើន និងពង្រីកវិសាលភាពនៃការឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់រហូតដល់កូនអាយុ២ឆ្នាំ រាជរដ្ឋាភិបាលបានគ្រោងថវិកាប្រមាណ ២៨លានដុល្លារក្នុងមួយឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារកតាមរយៈការមកទទួល និងប្រើប្រាស់សេវាសុខាភិបាល។ បណ្ឌិត ចន ណារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាពេលកន្លងមក ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មកពីគ្រួសារក្រីក្រ រាជរដ្ឋាភិបានចំណាយថវិកាក្នុងរង្វង់ ៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលសម្រេចបង្កើនកម្រិតប្រាក់ឧបត្ថម្ភនេះ និងពង្រីកវិសាលភាពនៃការឧបត្ថម្ភ
July 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះថា នៅក្នុងរយៈពេល ៦ខែ ចាប់ពីខែមករា ខែមិថុនា ឆ្នាំ២០២៣នេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជា មានចំនួនជាង ២ ៤៨០ ០៣២នាក់ មានការកើនឡើង ២៦៩.៩៦% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ លោកអនុរដ្ឋលេខាធិការបន្តថា ដោយឡែកចំនួនជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួនជាង ២៤ ៧២៥ជើង មានការកើនឡើង
July 8, 2023









