- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ៤នាក់ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធការឆេះក្លឹបខារ៉ាអូខេ និងណ្ឋាគារយីហោ 6969 ឃីស កាលពីថ្ងៃទី២ ខែកក្កដា ដែលបណ្តាលឱ្យស្លាប់មនុស្ស៨នាក់ ទៅកាន់សាលាដំបូងរាជធានិភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាម និងឈានទៅរកការចោទប្រកាន់តាមនីតិវិធីច្បាប់។ មន្ត្រីតុលាការ បានឱ្យអង្គភាពព័ត៌មាន Fresh News ថា សំណុំរឿងនេះ កំពុងស្ថិតល្នុងចំណាត់ការលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ របាយការណ៍បន្ថែមរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែកក្កដា
July 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ ចំនួន ៤០រូប សម្រាប់អាណត្តិទី៤ លើកទី២។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣៕ ខាងក្រោមនេះជាអនុក្រឹត្យ៖ ផ្តល់សិទ្ធិដោយ៖ freshnews
July 6, 2023 - ព័ត៌មានជាតិ
(ឥណ្ឌូនេស៊ី)៖ កីឡាការិនី ឈិត សាភឿន ពាក់លេខ១៥ ដែលបានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង ធ្វើឲ្យក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ យកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងពានរង្វាន់ AFF U19 Women’s Championship 2023 បានជួបគ្រោះថ្នាក់ដួលបាក់ដៃឆ្វេង និងកំពុងសម្រាកព្យាបាលវះកាត់ នៅមន្ទីរពេទ្យប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការបញ្ជាក់ពីនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះនាយឧត្ដមសេនីយ៍ សៅ សុខា បានយកចិត្ដទុកដាក់ និងឧបត្ថម្ភទាំងស្រុងចំពោះការព្យាបាលកីឡាការិនី ឈិត
July 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្ដី ជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ប្រជាពលរដ្ឋដែលរងគ្រោះអាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី។ សូមបញ្ជាក់ផងដែរថា កាលពីទីថ្ងៃ២៧ ខែមករា ឆ្នាំ២០២៣ យោងតាមសេចក្ដីថ្លែងការណ៍រួមរវាង ធនាគារជាតិនៃកម្ពុជា
July 6, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ឈរនៅលេខរៀងទី១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្ថិតនៅលេខរៀងទី៧៣ ក្នុង ចំណោម១៦៣ប្រទេសជុំវិញពិភពលោក ក្នុងនាមជាប្រទេសដែលមានសុខសន្តិភាព។ នេះបើយោងតាមសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣ ដែលចេញផ្សាយកាលពីម្សិលមិញដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា៖ «វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (អូស្ត្រាលី) ទើបបានបង្ហាញពីស្ថានភាពក្សេមក្សាន្ត (Peacefulness) របស់ប្រទេសចំនួន ១៦៣ ក្នុងពិភពលោក។
July 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ ទន្លេសាប-កំពង់ហ្លូង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
July 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម៉ង់ ធីដាណា ជាកុមារីភ្លោះក្នុងគ្រួសារក្រីក្រមួយនៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពេលនៅក្នុងផ្ទៃរបស់ម្តាយ ធីដាណា ត្រូវបានរកឃើញមានបេះដូងមិនប្រក្រតីរួចទៅហើយ។ ពេលកើតមកក្រុមគ្រូពេទ្យគន្ធបុប្ផា បានរកឃើញថា កុមារីរូបនេះ មានបេះដូងប្រហោង និងតម្រូវឱ្យមានការតាមដាន ដើម្បីពិនិត្យមើលតើសាច់បេះដូងនោះអាចដុះជិតដែរឬទេ? ដោយសារជីវភាពខ្វះខាត គ្រួសារមិនបាននាំកុមារី ធីដាណា មកតាមដានការវិវឌ្ឍន៍នៃជំងឺនោះឡើយ ហើយជំងឺក៏ធ្វើទុក្ខកាន់តែខ្លាំងឡើង ពេលកុមារីរូបនេះមានវ័យវឌ្ឍនាការកាន់តែធំ។ វ័យ៥ឆ្នាំទៅហើយ តែការលូតលាស់របស់កុមារី ធីដាណា មិនធំធាត់ដូចកុមារដទៃនោះឡើយ ហើយធ្វើឱ្យសន្លប់ឡើងពណ៌ស្វាយនៅពេលរត់លេងហត់ខ្លាំង។ អ្នកស្រី ឆាយ ចន្ធា ជាម្តាយរបស់កុមារី បានប្រាប់ Fresh News
July 6, 2023 - ព័ត៌មានអន្តរជាតិ
អ្នកនាង Coco Lee ដែលជាម្ចាស់បទចម្រៀង “Before I Fall in Love” បានទទួលរមណៈភាពហើយនៅក្នុងវ័យ ៤៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី៥ ខែកក្កដានេះ។ តារាចម្រៀងនិងជាអ្នកនិពន្ធជនជាតិចិន-អាមេរិករូបនេះធ្លាប់ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើពិភពលោកកាលពីអំឡុងឆ្នាំ ២០០០ តែក្រោយមករូបគាត់បានបាត់មុខពីឆាកអន្តរជាតិមួយរយៈ ខណៈបទចម្រៀង “Before I Fall in Love” របស់គាត់នៅតែមានអ្នកស្តាប់ជាញឹកញាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើបានបន្តថា អ្នកនាង Coco Lee បានកើតជំងឺបាក់ទឹកចិត្ត (Depression) ២-៣ឆ្នាំមកហើយ និងបានសម្រេចធ្វើអត្តឃាតខ្លួនឯងកាលពីថ្ងៃទី៣ខែកក្កដាកន្លងទៅនេះ។
July 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ១៦,៨៧៧,៤១៨ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរបរទេសចំនួនសរុប ៣៨៥,៧៦៩នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ១,៨១១,៥៨៩ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០១២នាក់។ សូមជម្រាបថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៧៧១,៥៣៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ
July 6, 2023 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក IARC ដែលជាទីភ្នាក់ងារមួយ របស់អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងធ្វើការប្រកាសពាក់ព័ន្ធនឹងសារធាតុផ្អែមសិប្បនិម្មិតអាស្ប៉ាថេម (Aspartame) ថាជាសារធាតុដែលអាចបង្កមហារីកដល់មនុស្ស។ អាស្ប៉ាថេម គឺផ្អែមជាងស្ករប្រហែល ២០០ដង ហើយវាជាសារធាតុផ្អែមសិប្បនិម្មិត ដែលគេប្រើញឹកញាប់បំផុត ជាពិសេសនៅក្នុងអាហារ និងភេសជ្ជៈ ប្រភេទកាឡូរីទាប ឬរបបអាហារ និងផលិតផលជាច្រើនទៀត រួមទាំងភេសជ្ជៈ ការ៉េម ស្ករកៅស៊ូ បង្អែម ទឹកជ្រលក់ និងអាហារសម្រន់។ IARC មិនទាន់បង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធនឹងការស្រាវជ្រាវរបស់ពួកគេទេ ប៉ុន្តែ WHO គ្រោងនឹងចុះផ្សាយទិន្នន័យពេញលេញនៅថ្ងៃទី១៤ ខែកក្កដានេះ។ ខណៈដែលរបាយការណ៍បែបនេះអាចយល់ថា គួរឱ្យព្រួយបារម្ភ
July 5, 2023









