- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករាដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន១១.១លាននាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា «ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»។ ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង
July 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមបាល់ទាត់នារីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា និងបន្តប៉ះក្រុមនារីទីម័រខាងកើត នៃជំនួបទី២ ស្ថិតក្នុងពូល A ក្នុងការប្រជែងពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។ រំលឹកផងថា ស្ថិតក្នុងពូល A នេះផងដែរ ក្រុមបាល់ទាត់នារីកម្ពុជា និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី រកបាន ៣ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ១ប្រកួត ដែលក្នុងពូលមាន ៤ក្រុម ខណៈក្រុមឡាវ
July 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងពិសេស ដោយសម្តេចតេជោ សូមស្នើឱ្យអ្នកដែលយកឈ្មោះ និងរូបភាពសម្តេច ទៅបង្កើត Account TikTok សូមលុបចេញវិញជាបន្ទាន់ បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមស្នើឱ្យបញ្ឈប់ នឹងលុបចោលទាំងស្រុងនូវគណនី TikTok ដែលយកឈ្មោះខ្ញុំមកប្រើនេះ ដែលបានបង្កើតឱ្យមានការភាន់ច្រឡំមួយយ៉ាងធំ ដូច្នេះសូមឱ្យជំនួយការរបស់ខ្ញុំធ្វើការបន្ទាន់ជាមួយក្រុមហ៊ុន TikTok ក៏ជាម្ចាស់គណនីTikTok ដែលយកឈ្មោះខ្ញុំមកប្រើ សូមលុបចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងចាត់ការទៅតាមផ្លូវច្បាប់
July 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន និងបានបញ្ជាដល់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់បញ្ហានេះឱ្យបានប្រសិទ្ធភាព ដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ជាពិសេសការប្រើបា្រស់អត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកក្កដានេះ។ ការចេញសេចក្ដីណែនាំនេះ គឺដោយសារកន្លងមក ក៏ដូចជាបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងនិងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញប្រើប្រាស់នានា។ ប្រការនេះគឺមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជានោះឡើយ។ ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការប្រើបា្រស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅបោះឆ្នោត ក្រសួងមហាផ្ទៃបានណែនាំដល់គណៈអភិបាលរាជធានី ខេត្ត
July 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆមាសទី១ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣២៩,៦៣៣តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញចំនួន ៥០ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨,៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន៨៨.៩៦លានដុល្លាសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ បានចំនួន ១២២,១១៧
July 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមរសៀលម៉ោង ៤៖៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងមានអ្នកភ្ជាប់ជាមួយ រហូតដល់ទៅចំនួន ៩២៩,៨៤៣នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក។ Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន បានទាញទម្លាក់ Channel Telegram ចំណាត់ថ្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឲ្យជាប់លេខ ២វិញ ដែលមានអ្នកភ្ជាប់ចំនួន
July 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី លី សុខវួច ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសឈ្មោះ ឡាយ សំណាង អាយុ៥៣ឆ្នាំ អតីតអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០០លានរៀលបង់ចូលថវិការដ្ឋ។ ក្នុងនោះរឹបអូសទ្រព្យសម្បត្តិ មួយចំនួនពីបទ «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់»។ យោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានអង្គភាព Fresh News ថា សាលក្រមនេះ ត្រូវបានចៅក្រមជំនុំជម្រះលើកយកមកប្រកាសនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារង
July 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលចំណាយថវិកាសាងសង់សរុបប្រមាណ៤៣លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ អគារស្នាក់ការកណ្តាលនេះស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្ពស់២១ជាន់ សង់លើផ្ទៃដីសរុប៣០,៣១៣ម៉ែត្រក្រឡា។ យោងតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. បានថ្លែងថា អគារថ្មីនេះត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធគ្រប់គ្រងអគារ ប្រព័ន្ធត្រជាក់
July 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះនឹងមានកំណើន៥.៥ភាគរយ ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២ភាគរយ។ យោងតាមរបាយការណ៍ស្ដីពី ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣បានបញ្ជាក់ថា «ចំពោះទស្សនវិស័យសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើន ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ២% ក្នុងនោះហានិភ័យសក្តានុពលចម្បងៗមានប្រភពពី កត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ចក៏ដូចជា ការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ»។ ចំពោះហានិភ័យទាំងនេះមានដូចជា៖ * ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដែលប៉ះពាល់ដល់ការរំពឹងទុកនៃ ការនាំចេញនិងការវិនិយោគចូលមកកម្ពុជា។ * បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលអាចបង្អាក់កំណើនវិនិយោគ
July 6, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុង Chongqing នៃប្រទេសចិន កាលពីថ្ងៃទីពុធ ទី៥ ខែកក្កដានេះ។ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរចិន ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយក៏នៅមានពលរដ្ឋចិនចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃទឹកភ្លៀងបានបង្កឲ្យមានទឹកជនលិចផ្លូវសាធារណៈ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង ហើយក៏បានធ្វើឲ្យខូចខាតអគារ និងផ្ទះមួយចំនួន ខណៈជំនន់ទឹកភ្លៀងកំពុងតែផ្តល់ការរំខានដល់ពលរដ្ឋប្រមាណជា ១៣០,០០០នាក់ផ្សេងទៀតផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា តំបន់រងគ្រោះខាងលើនេះអាចមានភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្ថែមទៀត ខណៈទំហំនៃផលប៉ះពាល់ក៏អាចមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
July 6, 2023









