Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្រ្តី និងក្រុមហ៊ុននាំចេញរំពឹងថា ការនាំចេញមៀនប៉ៃលិនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សាប្រទេសចិន នៅរដូវក្រោយនេះ នឹងកើនឡើងលើសរដូវកាលមុនពី៥ទៅ៨ដង ខណៈកសិករបានបង្កើនការផលិតច្រើនជាងមុន ស្របពេល​មានទីផ្សារល្អ។ កាលពីរដូវកាលមុនកម្ពុជានាំចេញមៀនស្រស់ ទៅកាន់ប្រទេសចិន បានចំនួន ៣៤០០តោន។ លោក ភត់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលមៀនប៉ៃលិន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ថា បន្ទាប់ពីរដូវកាលប្រមូលផលមៀនប៉ៃលិនបានបញ្ចប់កាលពីថ្ងៃខែមេសា ឆ្នាំ២០២៣ ហើយនៅខែកញ្ញា ឆ្នាំ២០២៣នេះ ប្រជាកសិករនឹងចាប់ផ្តើមប្រមូលផលផ្លែមៀនប៉ៃលិននារដូវកាលថ្មី សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក

    July 5, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ម្ចាស់ជើងឯកនៃការប្រកួតការហូបហតដកប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក លោក Joey Chestnut បានការពារតំណែងរបស់ខ្លួនបានសម្រេចកាលពីថ្ងៃទី៤ ខែកក្កដា ដោយអាចដណ្តើមបានជ័យជម្នះក្នុងការប្រកួតជាលើកទី១៦ ក្រោយអាចហូបហតដកចំនួន ៦២ដើមក្នុងរយៈពេល១០នាទី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ រំលឹកទៅដើមឆ្នាំ២០២១ បេក្ខជនវ័យ ៣៩ឆ្នាំរូបនេះ ធ្លាប់បំបែកកំណត់ត្រាហូបហតដកបានច្រើនបំផុតរហូតដល់ ៧៦ ខណៈការប្រកួតក្នុងឆ្នាំ២០២៣នេះ លោកនៅតែអាចយកឈ្នះលើបេក្ខជនផ្សេងទៀត និងការពារបានតំណែងជើងឯកជាប់លេខ១ ក្រោយអាចហូបហតដកចំនួន ៦២ដើមក្នុងរយៈពេល១០នាទី។ ចំណែកម្ចាស់ជ័យលាភីលេខ២ បានទៅលើបេក្ខជនឈ្មោះ Geoff Esper (ជេហ្វ អេស្ពើ) មកពីក្រុង Oxford រដ្ឋ

    July 5, 2023
  • ព័ត៌មានអន្តរជាតិ

    ប្រធានសភាថៃលោក Wan Muhamad Noor Matha នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ បាននិយាយថា សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី១៣ ខែកក្កដា ឆាប់ៗនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Wan Noor ត្រូវបានតែងតាំងធ្វើជាប្រធានសភា ដែលជាតួនាទីមួយ អាចឱ្យគាត់ធ្វើការអំពាវនាវដល់សភាទាំង២ មកចូលតុអង្គុយរួមគ្នា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ គណបក្សឆ្ពោះទៅមុខ និងបក្សប្រជានិយមភឿថៃ បានទម្លាក់គូប្រជែងអភិរក្សនិយមរបស់ពួកគេ នៅក្នុងការបោះឆ្នោត កាលពីខែឧសភា ដោយទទួលបានសំឡេង ១៥១ និង ១៤១ អាសនៈ

    July 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥​ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ តែងតាំង និងផ្ដល់ឋានៈលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើប្រធាននាយកដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំង និងផ្ដល់ឋានៈលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ប្រធាននាយកដ្ឋាន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងខាងលើ ត្រូវអនុវត្ត អនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

    July 5, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់ ខណៈមួយឆ្នាំៗ ទិន្នផលប្រមូលផលបានប្រមាណ១៦ម៉ឺនតោន បាននាំចេញទៅកាន់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីដំាដុះដំណាំស្វាយចន្ទី សរុបប្រមាណជិត១៥ម៉ឺនហិកតា ខណៈផ្ទៃដីប្រមូលផលបច្ចុប្បន្នមានប្រមាណជាង១០ម៉ឺនហិកតា និងមានផ្ទៃដីខ្លះកំពុងដាំដុះបន្ថែម។ លោកបន្តថា ក្នុងមួយឆ្នាំៗ ដំណាំស្វាយចន្ទី អាចប្រមូលផលបានប្រមាណ១៦ម៉ឺនតោន ដោយបានកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសខ្លះ និងនាំចេញគ្រាប់ស្វាយចន្ទីស្រស់ខ្លះ ខណៈដំណាំស្វាយចន្ទីរបស់ខេត្តកំពង់ធំ ត្រូវបានអ្នកជំនាញអះអាងថា មានរសជាតិឆ្ងាញ់ មានតម្រូវការទីផ្សារខ្ពស់។ លោកបន្តទៀតថា ដោយសារស្វាយចន្ទីជាដំណាំមានសក្តានុពលមួយក្នុងមូលដ្ឋាននេះ ធ្វើឱ្យកសិករមានការងារធ្វើសមស្រប

    July 5, 2023
  • ព័ត៌មានអន្តរជាតិ

    ចិន៖ តើលោកអ្នកហ៊ានចំណាយប្រាក់រហូតដល់ជាង ២០០ដុល្លារដើម្បីទិញមីមកឆុងញ៉ាំនៅផ្ទះដោយខ្លួនឯងដែរឬទេ? ជាទូទៅមនុស្សភាគច្រើនប្រាកដជាមិនហ៊ានចំណាយប្រាក់យ៉ាងច្រើនដូចនេះដើម្បីទិញមីញ៉ាំនោះទេ តែសម្រាប់ពលរដ្ឋចិនមួយចំនួនវិញបានដណ្តើមគ្នាទៅទិញមីកំប៉ុងខ្នាតយក្សមួយប្រភេទដែលមានតម្លៃដ៏ខ្ពស់នេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ហេតុការណ៍ដ៏កម្រខាងលើបានកើតឡើងកាលពីដើមសប្តាហ៍នេះនៅក្នុងហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា មីកំប៉ុងខ្នាតយក្សដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិននេះជាផលិតផលរបស់ក្រុមហ៊ុន Sam’s Club​ ដែលត្រូវបានផលិតនិងរៀបចំឡើងយ៉ាងកម្រនិងមានចំនួនកំណត់សម្រាប់ធ្វើការដាក់លក់នៅលើទីផ្សារ។ មីកំប៉ុងយក្សត្រូវបានគេរចនាឡើងដោយមានកម្ពស់ ៤៥សង់ទីម៉ែត្រ ខណៈនៅក្នុងនោះមានផ្ទុកមីកំប៉ុងខ្នាតធម្មតាចំនួន ២៤កំប៉ុងនិងមានរសជាតិពិសេសផ្សេងៗគ្នា។ សម្រាប់តម្លៃរបស់មីកំប៉ុងយក្សវិញគឺមួយកំប៉ុងមានតម្លៃ ១,៩៩៩យន់ (២៧៧ដុល្លារ) ហើយនៅក្នុងថ្ងៃដាក់លក់នោះគេបានប្រទះឃើញមានពលរដ្ឋចិនជាច្រើនបានឈរតម្រង់ជួរគ្នាដើម្បីចូលទិញមីនៅក្នុងហាង ខណៈមីកំប៉ុងយក្សដែលមានចំនួនកំណត់ត្រឹមតែ ៥០កំប៉ុងនោះ ដែលត្រូវបានលក់ដាច់អស់ក្នុងរយៈពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    July 5, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករអាកាសធាតុ បានឱ្យដឹងថាថ្ងៃទី៣ ខែកក្កដាកន្លងទៅនេះគឺជាថ្ងៃក្ដៅបំផុតមួយមិនធ្លាប់មានដែលត្រូវបានកត់ត្រា នៅជុំវិញពិភពលោក ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។ បើតាមទិន្នន័យផ្ដល់ដោយមជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករអាកាសធាតុ កម្រិតមធ្យមនៃសីតុណ្ហភាពសកលបានកើនដល់ ១៧.០១អង្សាសេ ដែលនេះកើនឡើង លើសកម្រិតមធ្យមនៃសីតុណ្ហភាពសកល ១៦.៩២អង្សាសេ ត្រូវបានកត់ត្រាក្នុងខែសីហា ឆ្នាំ២០១៦ ខណៈរលកកម្ដៅកំពុងកើនឡើងនៅជុំវិញពិភពលោក។ តួយ៉ាង តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិកបានជួបប្រទះរលកកម្ដៅដ៏ក្ដៅ កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ រីឯនៅប្រទេសចិន រលកកម្ដៅក៏នៅតែបន្តកើតមានផងដែរ ដោយ សីតុណ្ហភាពកើនលើស ៣៥អង្សាសេ ហើយក្នុងតំបន់អាហ្រិ្វកខាងជើង សីតុណ្ហភាពហក់ឡើងដល់ក្បែរ ៥០អង្សាសេឯណោះ។ លើសពីនេះទៅទៀត សូម្បីតែនៅតំបន់

    July 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុករបស់ ក្រុមហ៊ុន Decathlon Cambodia បានចេញសេចក្ដីប្រកាស សូមមេត្តាបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ នូវផលិតផល «ពោងបណ្ដែតទារកមានខ្សែក្រវ៉ាត់» និងសម្រេចចិត្តទទួលយកផលិតផលនេះមកវិញ ដោយសុំអោយលោកអ្នកទៅកាន់ហាង Decathlon ណាមួយដែលនៅជិតអ្នក ហើយប្ដូរយកជាសាច់ប្រាក់ត្រលប់មកវិញ។ ក្រុមហ៊ុន Decathlon Cambodia សូមណែនាំអោយលោកអ្នកបញ្ឈប់ការប្រើប្រាស់ផលិតផលដែលបានទិញផលិតផល ពោងបណ្តែត ចន្លោះ ថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ តើហេតុអ្វីបានជាផលិតផលនេះត្រូវបានប្រមូលត្រលប់មកវិញ? ពួកយើងបានរកឃើញកត្តាគ្រោះថ្នាក់ដែលអាចបង្កពីការប្រើប្រាស់ផលិតផលនេះ ក្នុងករណីពោងនេះក្រឡាប់ វាអាចបណ្ដាលអោយមានការលង់ទឹក ដោយសារតែទារកត្រូវបានរឹបជាប់ទៅនឹងពោង

    July 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារី U19 ឡាវ នាវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដានេះ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) នៅប្រទេសឥណ្ឌូនេស៊ី ។ នេះគឺជាការប្រកួតដំបូងរបស់ក្រុមបាល់ទាត់នារី U19 កម្ពុជា ក្នុងពូល A ដែលមានបេក្ខភាព ៤ក្រុម រួមមានកម្ពុជា ឡាវ ទីម័រខាងកើត និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។ ការប្រកួតនេះ ធ្វើឡើង

    July 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ កាលពីល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានបញ្ជាក់អំពីការហាមប្រាមបុគ្គលចំនួន២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta Platforms Inc មិនឲ្យចូលប្រទេសកម្ពុជានោះឡើយ។ ក្នុងសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអះអាងទៀតថា ប្រសិនបើបុគ្គលទាំង២២នាក់នេះ មានអ្នកណាកំពុងនៅក្នុងប្រទេសកម្ពុជា ត្រូវចាកចេញជាបន្ទាន់ក្នុងរយៈពេល៤៨ម៉ោង គិតចាប់ពីម៉ោង៤ល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ ក្រសួងការបរទេស បានគូសបញ្ជាក់ទៀតថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ឲ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី

    July 5, 2023