Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ​ ដើម្បីចូលរួមលើកកម្ពស់សុខមាភាពមាតា និងកុមារតូច ព្រមទាំងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ ​តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការសម្រេចបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ធ្វើឡើង​ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល១០០០

    July 4, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកា ២៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់របបថែទាំសុខភាពបុគ្គលិក បម្រើការផ្នែកសេវាកម្សាន្ដនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ថែមលើរបបដែលមានស្រាប់ចំនួន២ធំៗ ដែលទី១ គឺរបប ប.ស.ស និង ទី២ របបមូលនិធិសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្តនូវរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌ សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេច ផ្តល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ

    July 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កុមារីម្នាក់ទៀតហើយ ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាវះកាត់ភ្ជិត​បេះដូងដោយជោគជ័យ ផ្តល់ក្តីសង្ឃឹម និងពន្លឺជីវិតថ្មី បន្ទាប់ពីកុមារីរូបនេះ បានជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ កុមារី ម៉ង់ ធីដាណា អាយុប្រមាណ ៥ឆ្នាំ រស់នៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រោះតែជំងឺបេះដូងពីកំណើតមកនោះ ធ្វើឱ្យរូបគេ​ស្គម​រីងរៃ មិនធំធាត់ដូចក្មេងដទៃនោះឡើយ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ម្តាយកុមារីជាកម្មការិនី បាន​នាំ​​​កូនស្រីទៅចូលរួមក្នុងកម្មវិធីសំណេះសំណាលមួយក្នុងស្រុកក្រគរ ដែលធ្វើ​ឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។ ស្ត្រីជាម្តាយបានស្ពាយបំណងតាំងពីផ្ទះនាំកូនស្រីជួបព្រះរស់ ជួយ​សង្គ្រោះ​​ជី​វិ​ត។ ដូច្នេះក៏បាននាំកូនស្រីអង្គុយកៅអីជួរមុខកន្លែងដែលសម្តេចតេជោអ​ញ្ជើញ​ធ្វើដំណើរឆ្ពោះទៅកាន់វេទិកាកិត្តិយសតែម្តង។ ពិតជាសំណាងខ្ពស់មិនខក​បំណងនោះឡើយ។

    July 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃទី០៣ ខែកក្កដាម្សិលមិញនេះ មានកំពស់រហូតដល់ ១៥៣មម (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឲ្យទឹកលិចលង់នៅតំបន់មួយចំនួន នៅខណ្ឌចំនួន ៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ ពោធិ៍សែនជ័យ។ នេះបើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ប្រាប់មកបណ្ដាញ Fresh News ។ ជាមួយនឹងប្រសិទ្ឋិភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលឹក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤

    July 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជាឆ្នាំ២០២៣ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី១ ខែមិថុនា ២០២៣ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ បានបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ផ្តល់ឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង ២លានដុល្លារពីសប្បុរសជនជាង ២២ម៉ឺននាក់។ លោកបណ្ឌិតបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

    July 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា សប្ដាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ លក្ខណ:បែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ

    July 4, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបន្តសិក្សាបន្ថែមផ្លូវរថភ្លើងក្រាមដីនិងរថភ្លើងធុនស្រាល ភ្ជាប់ពីរាជធានីភ្នំពេញ ទៅ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនិងផ្សារទំនើបអ៊ីអនមានជ័យ ខណៈដែលគម្រោងផ្លូវ រថភ្លើងលើអាកាសនិងក្រោមដី ក្នុងរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវា សាធារណៈផ្សារទំនើបអ៊ីអនម៉លមានជ័យ កាលពីពេលថ្មីកន្លងទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងផ្លូវរថភ្លើងលើអាកាស និង ក្រោមដីត្រូវបានសិក្សាចប់សព្វគ្រប់ហើយ នៅឡើយតែការរង់ចាំក្រុមហ៊ុនមកបណ្តាក់ទុន ក្នុងការអភិវឌ្ឍ តែប៉ុណ្ណោះ

    July 3, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្សេរុយសាឡឹម)៖ ក្រសួងការពារជាតិអ៉ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានប្រកាសឱ្យដឹងថា ប្រទេសអ៉ីស្រាអែលទើបតែបានអនុម័ត ចំពោះការទិញយន្តហោះចម្បាំងអាមេរិក F-35 កងទី៣ ក្នុងកិច្ចព្រមព្រៀងមួយ មានតម្លៃរហូតដល់៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងការពារជាតិអ៉ីស្រាអែល បាននិយាយថា ក្នុងកិច្ចព្រមព្រៀងខាងលើ នឹងមានការទិញយន្តហោះ F-35 ចំនួន២៥គ្រឿង ដែលវានឹងនាំឱ្យ​​កងទ័ពអាកាសអ៉ីស្រាអែល មានយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបនេះ សរុបកើនដល់៧៥គ្រឿង ហើយកិច្ចព្រមព្រៀងនោះ នឹងត្រូវទូទាត់ថវិកា​តាមរយៈកញ្ចប់ជំនួយវិស័យការពារជាតិ ដែលអ៉ីស្រាអែលទទួលបានពីសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា អ៉ីស្រាអែលគឺជាប្រទេសដំបូងគេបំផុត ក្រៅពីសហរដ្ឋអាមេរិក ដែលទទួលបានយន្តហោះចម្បាំង F-35

    July 3, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Nokia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណប៉ាតង់រយៈពេលវែងថ្មីមួយជាមួយនឹងក្រុមហ៊ុន Apple ខណៈដែលអាជ្ញាប័ណ្ណបច្ចុប្បន្នរវាងក្រុមហ៊ុនទាំងពីរនឹងផុតកំណត់នៅចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ Nokia គឺជាសាជីវកម្មទូរគមនាគមន៍ពហុជាតិសាសន៍ប្រទេសហ្វាំងឡង់ ហើយបច្ចុប្បន្នគឺជាក្រុមហ៊ុនដែលកាន់ប៉ាតង់ 5G ក្នុងដៃច្រើនជាងគេ។ ផលប័ត្រប៉ាតង់របស់ Nokia ត្រូវបានបង្កើតឡើងក្នុងទឹកប្រាក់ជាង ១៥២.៧០ពាន់លានដុល្លារ ដែលបានវិនិយោគក្នុងការស្រាវជ្រាវ និង អភិវឌ្ឍន៍ (R&D) ហើយទទួលបានមកវិញនូវប៉ាតង់សរុបប្រហែល ២០,០០០ប៉ាតង់ រួមទាំងជាង ៥,៥០០ប៉ាតង់ផ្សេងទៀតដែលប្រកាសថាមានតម្លៃខ្លាំងសម្រាប់បណ្តាញ 5G។ ជាមួយនឹងការបន្តកិច្ចព្រមព្រៀងផ្តល់ប៉ាតង់ថ្មីរវាងក្រុមហ៊ុនទាំងពីរ Nokia រំពឹងថា ខ្លួននឹងទទួលបានប្រាក់ចំណូលគួរសមពីផ្នែកនេះដែលនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

    July 3, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនផលិត និងដំឡើងគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងបំផុតរបស់ពិភពលោក Foxconn បានទទួលការយល់ព្រមពីប្រទេសវៀតណាមហើយក្នុងការវិនិយោគដែលមានតម្លៃប្រមាណ ២៤៦លានដុល្លារក្នុងគម្រោងថ្មីចំនួនពីរនៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ ប្រភពពីអាជ្ញាធរខេត្ត Quang Ninh បាននិយាយថា គម្រោងវិនិយោគពីក្រុមហ៊ុន Foxconn ដែលមានប្រមាណ ២៤៦លានដុល្លារនេះ នឹងបង្កើនការវិនិយោគបន្ថែមទៀតដែលអាចឈានដល់ ៣ពាន់លានដុល្លារឯណោះ ដើម្បីផ្តោតលើការផលិត និងផ្គុំគ្រឿងបន្លាស់រថយន្តអគ្គិសនី។ គម្រោងវិនិយោគរបស់ Foxconn ត្រូវបានប្រភពគូសបញ្ជាក់ថា ទឹកប្រាក់ដែលមានតម្លៃ ២០០លានដុល្លារនឹងចូលទៅក្នុងរោងចក្រផលិតឆ្នាំងសាករថយន្តអគ្គិសនី និងសមាសធាតុថ្មីមួយចំនួនទៀតដែលគ្រោងចាប់ផ្តើមផលិតកម្មនៅខែមករា ឆ្នាំ២០២៥ខាងមុខនេះ ជាមួយនឹងបុគ្គលិកប្រហែល

    July 1, 2023