Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលមានន័យឡើង ៥០ ក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៩៥០រៀលក្នុងមួយលីត្រ មានន័យថាតម្លៃដដែល ៕​ ​

    July 1, 2023
  • ព័ត៌មានអន្តរជាតិ

    ប្រធាន​សមាគម​បាល់ទាត់​ថៃ (FAT) លោក Somyot Poompanmoung បាន​ប្រកាស​ថា ​លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​លាលែង​ពី​តំណែង​ តាម​សំណើ​របស់​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwan។ ជាមួយគ្នានេះ លោក Somyot នឹងជូនដំណឹងអំពីលទ្ធផល ក៏ដូចជាមូលហេតុនៃការលាលែងពីតំណែងទៅកាន់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) សហព័ន្ធបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ មុននេះ នៅក្នុងមហាសន្និបាតគណៈកម្មាធិការអូឡាំពិកថៃ លោក Prawit Wongsuwan បាននិយាយថា ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompanmoung ត្រូវតែលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការបរាជ័យរបស់ថៃក្នុងការឈ្នះមេដាយមាសនៅស៊ីហ្គេម ឆ្នាំ២០២៣។ ហើយ​ជម្លោះ​រវាង​កីឡាករ

    July 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនៅតែអះអាងថា អ្នកដែលមានប័ណ្ណបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) សម្រាប់ការពិនិត្យព្យាបាល និងពិគ្រោះដោយមិនបង់ថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ ក៏ត្រូវទទួលបានការយកចិត្តទុកដាក់ ដូចអ្នកដែលទៅទទួលសេវាដោយបង់ថ្លៃដូចគ្នាដែរ ដោយគ្មានការរើសអើងនោះឡើយ។ នេះបើតាមការលើកឡើងរបស់លោក ម៉ឺង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីដាក់ឲ្យអនុវត្តរបបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ លោក ម៉ឹង វណ្ណារុំ បានថ្លែងយ៉ាងដូច្នេះថា «ចំពោះការផ្ដល់សេវាសុខាភិបាល ទោះបីអ្នកទៅទទួលសេវាបង់ថ្លៃដោយខ្លួនឯង ឬមួយអ្នកកាន់ប័ណ្ណ ប.ស.ស ទទួលបានការយកចិត្តទុកដាក់

    June 30, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ក្រុមហ៊ុនទេសចរណ៍ចិន Trip.com Group នាថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់៥០,០០០យ៉ន់ (៦,៨៩៧ដុល្លារ) ដល់បុគ្គលិកសម្រាប់កូនម្នាក់ៗ ដែលពួកគេមាន គិតចាប់ថ្ងៃទី១ ខែកក្កដាតទៅ ខណៈវាគឺជាយុទ្ធនាការដំបូងបំផុត ធ្វើឡើងក្រុមហ៊ុនឯកជនធំមួយនៅប្រទេសចិន ស្របពេលដែលប្រទេសអាស៉ីមួយនេះ កំពុងប្រឈមនឹងចំនួនប្រជាជន ដែលមានវ័យចំណាស់ភាគច្រើន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនខាងលើ ដែលជាភ្នាក់ងារទេសចរណ៍អនឡាញធំបំផុតមួយលើពិភពលោក និងធំបំផុតប្រចាំប្រទេសចិន ជាមួយអ្នកប្រើប្រាស់សរុប ៤០០លាននាក់ បាននិយាយថា ក្រុមហ៊ុននឹងឧបត្ថម្ភថវិកាសម្រាប់បុគ្គលិកដែលជាឪពុក-ម្តាយ ក្នុងចំនួន១០,០០០យ៉ន់ ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ

    June 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីរបៀបទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលពេញនិយម។ ក្រសួងបញ្ជាក់ថា ស្របតាមអនុសាសន៍ដ៏របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អំពីការទាញយកកម្មវិធីទំនាក់ទំនងសង្គម ដែលពេញនិយមដូចជា កម្មវិធី Telegram , WhatsApp , Line និង Viber ជាមធ្យោបាយក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ដោយនៅពេលដែលមានប្រព័ន្ធទំនាក់ទំនងសង្គមណាមួយ មានភាពរអាក់រអួល យើងអាចមានប្រព័ន្ធទំនាក់ទំនងផ្សេងទៀតជំនួសបាន។ ក្នុងន័យនេះ

    June 30, 2023
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ ការរស់នៅក្បែរតំបន់ដែលមានរុក្ខជាតិបៃតងអាចធ្វើឲ្យលោកអ្នកមានសុខភាពល្អក្មេងជាងវ័យជាង ២ឆ្នាំ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងសាលាវេជ្ជសាស្រ្ត Feinberg នៃសាកលវិទ្យាល័យ Northwestern ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ បើតាមលោកសាស្រ្តាចារ្យ Kyeezu Kim ដែលជាអ្នកដឹកនាំការសិក្សាខាងលើនេះបានពន្យល់ថា ការរស់នៅក្បែរ ការស្រូបយក ឬការប៉ះពាល់ជាមួយនឹងបរិយាកាសបៃតងជាប្រចាំបានផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពសរសៃឈាមបេះដូង ជួយជម្រុញឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ជួយទប់ស្កាត់ការរងគ្រោះពីរលកកម្តៅ និងជួយកាត់បន្ថយអត្រានៃការស្លាប់មួយផ្នែកផងដែរ។ លោកសាស្រ្តាចារ្យបានបន្តថា គុណប្រយោជន៍ទាំងអស់នេះនឹងជួយធ្វើឲ្យលោកអ្នកមានសុខភាពល្អនិងមើលទៅគឺក្មេងជាងវ័យចំនួន ២ឆ្នាំកន្លះឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    June 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យមួយ តែងតាំង លោក គី បូឌីម៉ា ជាអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងតបតាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 30, 2023
  • ព័ត៌មានអន្តរជាតិ

    កាបូបដែលមានទំហំតូចជាងគ្រាប់អំបិលមួយ ត្រូវបានលក់ចេញក្នុងតម្លៃ ៦៣,៧៥០ ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃមួយរបស់ក្រុមហ៊ុន Joopiter នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ កាបូបដ៏តូចនេះមានទំហំត្រឹមតែ ៦៥៧ x ២២២ x ៧០០ មីក្រូម៉ែត្រ និងធ្វើចេញពីជ័រ photopolymer ហើយប្រសិនបើចង់ឃើញកាបូបនេះឱ្យបានច្បាស់ គឺទាល់តែប្រើមីក្រូទស្សន៍។ កាបូបដែលមានតម្លៃដើម ១៥,០០០ ដុល្លារអាមេរិកមួយនេះ ត្រូវបានរចនាឡើងដោយសមាគមសិល្បៈ MSCHF (mischief) ដែលមានមូលដ្ឋាននៅតំបន់ Brooklyn របស់ទីក្រុង New York សហរដ្ឋអាមេរិក។ ទស្សនាវដ្តី Smithsonian បានរាយការណ៍ថា ដោយសារតែកាបូបនេះវាតូចខ្លាំងពេក

    June 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា គិតរហូតមកដល់ពេលនេះ កម្ពុជានិងចិនបានចុះអនុស្សរណៈយោគយល់លើនាំចេញអង្ករកម្ពុជាចូលទៅទីផ្សារចិនចំនួន ៦លើករួចហើយ ហើយក៏ត្រៀមក្នុងការចុះអនុស្សរណៈយោគយល់ (MOU) លើកទី៧បន្តទៀត ដែលបរិមាណអង្ករនាំចេញក៏គ្រោងនឹងបន្តកើនឡើងដែរ។ ការលើកឡើងនេះធ្វើឡើង ក៏ស្របពេលដែល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ ទើបបានលើកឡើង នាចុងខែមិថុនានេះដែរថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចារៀបចំនីតិវិធី ក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ បង្កើនការនាំចេញអង្ករ ក្នុងបរិមាណ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលគ្រោងចុះហត្ថលេខា នាពេលខាងមុខនេះ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់បន្ថែមថា

    June 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញ Telegram បានបង្ហាញគណនី TikTok ជាច្រើន ដែលប្រើឈ្មោះសម្តេចតេជោ សុទ្ធតែក្លែងក្លាយទាំងអស់។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ Tiktok ផ្លូវការរបស់សម្ដេច ដោយបងប្អូន គ្រាន់តែ Scan QR Code ឬ ចុចលីង https://www.tiktok.com/@hunsenofcambodia ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    June 30, 2023