Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានថា កម្ពុជានឹងប្តឹងទៅអង្គការសហប្រជាជាតិ (UN) បើមានដ្រូនបន្តហោះចូលដែនដីកម្ពុជា ហើយសម្តេចតេជោ ក៏បានអំពាវនាវដល់ប្រទេសអាស៊ាន រួមគ្នាប្រឆាំងនឹងការប្រើដ្រូនចូលទឹកដីប្រទេសជាសមាជិក។ ការអំពាវនាវរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែប៉ុន្មានថ្ងៃនេះ មានការបំពានជាបន្តបន្ទាប់ ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា បង្ហោះចូលដែនដីកម្ពុជា។ ថ្លែងពេលអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈថា កាលពីយប់មិញនេះ មិនមានដ្រូនហោះចូលដីខ្មែរនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានមធ្យោបាយដើម្បីបំផ្លាញដ្រូន។

    June 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរពេទ្យ «តេជោសន្តិភាព» បានកសាងរួចរាល់នឹងបានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសណែនាំឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យ «តេជោសន្តិភាព» នេះ នឹងមិនចាំបាច់រង់ចាំដល់ពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវនេះមន្ទីរពេទ្យ «តេជោសន្តិភាព»

    June 29, 2023
  • សង្គម

    ខេត្តកណ្ដាល៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា នឹងជួយឧបត្ថម្ភដល់ក្លឹប «ស សីគុនខ្មែរ» ក្នុង១ ខែ ១លានរៀល រយៈពេល២ឆ្នាំ នឹងឧបត្ថម្ភការសាងសង់ សម្ភារហ្វឹកហាត់ ដល់ក្លឹបនេះឱ្យមានភាពសមរម្យជាងមុនទៀតផង។ តាមរយៈខ្លឹមសារសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ដោយមើលឃើញពីការខ្វះខាតនឹងជួបនូវវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប (ស សីគុនខ្មែរ) ដែលស្ថិតនៅ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ក្នុងនាមខ្ញុំជាអ្នកគាំទ្រ

    June 29, 2023
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះតាមហ្វេសប៊ុក បើគ្មានបទបញ្ជា និងអនុញ្ញាតពីផ្នែកយោធា។ ការព្រមានរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជា គឺជាតំបន់ឆ្លងកាត់ របស់យន្ដហោះច្រើនណាស់ ដូច្នេះ រឿងសន្ដិសុខជាតិ

    June 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសេចក្តីជូនដំណឹងស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយនាពេលយប់ សម្រាប់ខែកក្កដា ឆ្នាំ២០២៣ នៅបណ្ដាខណ្ឌចំនួន៥ ចាប់ពីម៉ោង ២២៖០០ នាទីយប់ ដល់ម៉ោង ០៥៖០០ នាទី ទៀបភ្លឺ ទៅតាមទីតាំងដូចខាងក្រោម៖ ១. ខណ្ឌចំការមន ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ២. ខណ្ឌទួលគោក ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ៣. ខណ្ឌពោធិ៍សែនជ័យ

    June 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រុមកីឡាចំបាប់ U17 កម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងថ្ងៃបើកឆាក ការប្រកួតជ្រើសរើស ជើងឯកយុវជន អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ កាលពីថ្ងៃពុធ ទី២៨ រួមមានមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីម ប្រសើ ទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ ទម្ងន់ ៥៣គីឡូក្រាម និងមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម

    June 29, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្សឺណែវ)៖ ធនាគារស្វីស UBS គ្រោងនឹងកាត់បន្ថយការងារចំនួន ៣៥ ០០០កន្លែងនៅធនាគារ Credit Suisse ដែលស្មើច្រើនជាងពាក់កណ្តាលនៃចំនួនការងារសរុបរបស់ខ្លួនដែលជាផ្នែកមួយនៃចូលកាន់កាប់សង្គ្រោះបន្ទាន់ពីធនាគារគូប្រជែងកាលពីខែមីនា។ នេះបើយោងតាមកាសែត Channel News Asia។ កាសែត Channel News Asia បានរាយការណ៍ថា ធនាគារិក ពាណិជ្ជករ បុគ្គលិកគាំទ្រនៅក្នុងធនាគារវិនិយោគរបស់ក្រុមហ៊ុន Credit Suisse នៅទីក្រុងឡុងដ៍ ញូវយ៉ក និងប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី ត្រូវបានរំពឹងថានឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការកាត់បន្ថយការងារនេះ។ ធនាគារ Credit Suisse មានបុគ្គលិកប្រហែល ៤៥ ០០០នាក់ មុនពេលធនាគារនេះជិតដួលរលំ។

    June 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារព្រមានយ៉ាងធ្ងន់ៗចំពោះព័ត៌មានក្លែងក្លាយបង្ហោះតាមបណ្តាញសង្គម Facebook ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើកជាមួយយន្តហោះពាណិជ្ជកម្ម ដោយសម្តេចបានបញ្ជាក់ថា គិតត្រឹមជិត១១យប់នេះ មិនមានយន្តហោះគ្មានមនុស្សបើក (Drone) ហោះចូលទឹកដីកម្ពុជានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « នៅមុននេះបន្តិចមានហ្វេសប៊ុកមួយចំនួន បានបង្ហោះថា មានយន្តហោះគ្មានមនុស្សបើកបានហោះហើរចូលក្នុងដែនដី ដែនអាកាសរបស់កម្ពុជា ខ្ញុំសូមបញ្ជាក់ថា ពុំមានយន្តហោះគ្មានមនុស្សបើក ហោះកាត់ទឹកដីកម្ពុជានោះទេគិតត្រឹមជិត១១យប់នេះ ប៉ុន្តែមានយន្តហោះពាណិជ្ជកម្ម ដែលហោះហើរកាត់ខេត្តរតនគិរីនោះចំនួន​ ៣គ្រឿង។ បើយោងតាមការបញ្ជាក់ អំពីមេបញ្ជាការ កងទ័ពជើងគោកស្ដីទី

    June 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅយប់ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្អាកផ្តល់ព័ត៌មាននានានៅលើហ្វេសប៊ុក (Facebook) ដោយងាកមកផ្តល់ព័ត៌មានតែលើ Telegram ប៉ុណ្ណោះ។ សម្តេចតេជោ បានផ្ញើសារតាម Telegram យ៉ាងដូច្នេះ «បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយពិនិត្យឃើញថា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។ ដូចនេះចាប់ពីពេលនេះទៅខ្ញុំផ្សាយចេញនូវព័ត៌មានរាប់ទាំងការផ្សាយ​ផ្ទាល់តែតាមបណ្តាញ telegram ប៉ុណ្ណោះដែលពេលនេះមានជាង ៨៥មុឺននាក់បានភ្ជាប់រួចហើយ។ ការធ្វើដូចនេះ ងាយស្រួលដល់ខ្ញុំធ្វើទំនាក់ទំនងជាមួយប្រជាជននៅពេលខ្ញុំធ្វើ ដំណើរទៅប្រទេសមួយចំនួន ដែលប្រទេសនោះមិនអនុញាតឱ្យ​ប្រើ​Facebook»។ សម្តេចតេជោ

    June 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ និងសង្កាត់កំបូល ទៅតាមពេលវេលាដូចខាងក្រោម៖ ១. នៅយប់ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតទំហំ ៥០០មម ទៅបំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើផ្លូវកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ២. នៅយប់ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម ទៅបំពង់ចែកចាយទឹកស្អាតទំហំ ១៦០មម នៅលើផ្លូវលេខ១៨៨K ចាប់ពីផ្លូវជាតិលេខ៤

    June 28, 2023