Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាដំណឹងមួយក៏គួរឲ្យរីករាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នៅចុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបលើកទី៧០ឆ្នាំ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក លក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។ ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការអាក់ខានកាលពីឆ្នាំកន្លងទៅ ដោយសារកម្ពុជាជាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មិនមែនរាជរដ្ឋាភិបាលខ្វះថវិកាដើម្បីរៀបចំនោះទេ។ សម្ដេចតេជោ ហ៊ុន

    June 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសជាថ្មីម្ដងទៀតថា កម្លាំងកងទ័ពរាប់ពាន់នាក់ បាននិងកំពុងពង្រាយនៅតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះរំលោភចូលអធិបតេយ្យកម្ពុជា ដោយគ្មានការអនុញ្ញាត។ ប៉ុន្ដែក្រោយវិធានការក្ដៅជាបន្ដបន្ទាប់របស់កម្ពុជា មិនឃើញមានដ្រូនហោះមកទៀតនោះទេ។ ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងករណីឃើញមានយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលទឹកដីកម្ពុជាទៀតនោះ កម្លាំងកងទ័ពនឹងបាញ់ទម្លាក់ភ្លាមៗតែម្ដង ដោយមិនខ្វល់ថា ដ្រូននោះរបស់អ្នកណានោះទេ។ សម្ដេចតេជោ

    June 30, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា មន្រ្តីទូតនៅតាមបណ្តាញប្រទេសនានា ត្រូវធ្វើកិច្ចការពាណិជ្ជកម្ម។ នៅពេលមានការពង្រឹងផ្នែកពាណិជ្ជកម្ម នោះទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏កាន់តែរឹងមាំ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ-និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទូតបច្ចុប្បន្ន

    June 30, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន ឲឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បា​នព្រមានបិទហ្វេសប៊ុកចោលមិនឱ្យមានប្រើប្រាស់នៅកម្ពុជា។ ​សម្តេចព្រមានបែ​បនេះ​ក្នុ​ង​ឱ​កាសអញ្ជើញជួបសំណេះសំណាលជាមួយ​កម្មករនិយោជិតសរុប ៦៨៦៨ នា​ក់ម​ក​ពី​រោ​ង​ច​ក្រ​​​ស​ហគ្រាសចំនួន១០ក្នុងខេត្តពោធិ៍សាត់។ សម្តេចតេជោមានប្រសាសន៍ថា៖ «យប់មិញពូសម្រេចលុបចោល Facebook ដែលមានមនុស្ស ១៤ លាននាក់ហើយឃើញពួកប្រឆាំងនៅក្រៅប្រទេសកំពុងសប្បាយ។ ​ប៉ុ​ន្តែ​អ្នក​ឯងត្រូវ​គិ​ត​បើ​ខ្ញុំ​ចេញបញ្ជាបិទ Facebook នៅស្រុកខ្មែរលោកឯងនឹងដាច់ផ្ងារ។ ប៉ុ​ន្តែ​នេះ​មិ​ន​មែ​ន​ជាមធ្យោបាយដែលហ៊ុនសែនត្រូវប្រកាន់យកទេ ប៉ុន្តែលោកឯងកុំមើលស្រាលយុទ្ធសាស្ត្ររបស់ ហ៊ុន សែន បំផ្លាញចោល ១៤លាននាក់ ប៉ុន្តែទំនាក់ទំនងជាមួយប្រជាពលរដ្ឋអាចបានគ្រប់ពេលទាំងប្រព័ន្ធ Telegram ហើយឥឡូវលេង Tik

    June 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០នាទីព្រឹក នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានអ្នកចូលរួមប្រមាណជាង៧ម៉ឺននាក់ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងអំឡុងពេល នៃការប្រារព្ធពិធីខាងលើនេះ នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ និងតំបន់ជុំវិញអាចមានចរាចរមមាញឹកជាខ្លាំង ដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកា ដែលអញ្ជើញចូលរួម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរជុំវិញ ទីតាំងប្រារព្ធពិធីឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ

    June 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ និងស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងឆាណែល Telegram យ៉ាងដូចេ្នះថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) ខ្ញុំជាច្រើនដែលមានរហូតជាង ២០ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង

    June 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខា ជាមួយលោកបណ្ឌិត LEE JOON KEUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី (BOOYOUNG KHMER II Co.,Ltd) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ ដែលក្រុមហ៊ុនផ្តល់ជាអំណោយនូវរថយន្តក្រុង ប្រភេទថ្មី ចំនួន

    June 29, 2023
  • ព័ត៌មានអន្តរជាតិ

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ BBC នៅក្នុងថ្ងៃពុធ ទី២៨ ខែ​មិថុនានេះបានឲ្យដឹងថា មានមហាសេដ្ឋីជនជាតិចិនម្នាក់ទើបបានប្រលងធ្លាក់ក្នុងការចូលរៀនថ្នាក់មហាវិទ្យាល័យ ហើយវាក៏ជាការប្រលងធ្លាក់លើកទី ២៧ផងដែរនៅក្នុងជីវិតរបស់គាត់។ លោកមហាសេដ្ឋីរូបនេះមានឈ្មោះថា Liang Shi មានអាយុ ៥៦ឆ្នាំ ហើយរូបគាត់បានចាប់ផ្តើមចុះឈ្មោះប្រលងចូលរៀនថ្នាក់មហាវិទ្យាល័យដំបូងនៅក្នុងឆ្នាំ ១៩៨៣។ បើទោះជាបានធ្លាក់ក្នុងការប្រលងជាច្រើនដងហើយក៏ដោយ តែលោកមហាសេដ្ឋី Liang Shi តែងគិតថា ការប្រលងនេះមិនមែនជារឿងលំបាកដែលរូបគាត់មិនអាចធ្វើបាននោះទេ ហើយរូបគាត់បានសន្យានិងខ្លួនឯងថា ថ្ងៃណាមួយគាត់នឹងធ្វើការប្រលងមួយនេះឲ្យជាប់។ យ៉ាងណាក្តី លទ្ធផលនៃការប្រលងរបស់គាត់កាលពីពេលថ្មីៗនេះបានបង្ហាញថា គាត់ទទួលបានពិន្ទុត្រឹមតែ ៤២៤ ប៉ុណ្ណោះក្នុងចំណោមពិន្ទុសរុបចំនួន ៧៥០ ខណៈគាត់ត្រូវការពិន្ទុចំ​នួន ៣៤ទៀត ទើបអាចជាប់ការប្រលងបាន។ គួរបញ្ជាក់ជូនថា ការប្រលងចូលរៀនថ្នាក់មហាវិទ្យានៅក្នុងប្រទេសចិននោះ គឺជាការប្រលងថ្នាក់ជាតិដ៏តឹងរឹងមួយ

    June 29, 2023
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ សេចក្តីរាយការណ៍ចុងក្រោយមួយស្តីគ្រោះថ្នាក់ផ្ទុះនាវាមុជទឹក Titan បានបញ្ជាក់ថា​ គេបានរកឃើញបំណែកសាកសពរបស់មនុស្សនៅក្នុងបំណែកនៃនាវាដែលគេបានស្រង់ចេញពីទឹកសមុទ្រ។ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមឆ្មាំសមុទ្រអាមេរិក ដោយផ្អែកទៅលើលទ្ធផលនៃការសិក្សាទៅលើបំណែកនៃនាវា Titan ដែលត្រូវបានគេបញ្ជូនយកទៅធ្វើការពិនិត្យនិងស្រាវជ្រាវនៅក្នុងខេត្ត Newfoundland នៃប្រទេសកាណាដា។ គួររម្លឹកជូនថា នាវាមុជទឹក Titan ដែលបាននាំមនុស្សចំនួន ៥នាក់ទៅទស្សនាខ្មោចនាវា Titanic បានផ្ទុះក្រោយបាត់ការទាក់ទងអស់រយៈពេលជាច្រើនថ្ងៃ ខណៈមនុស្សទាំងអស់នោះត្រូវបានគេសន្មត់ថា បានស្លាប់បាត់បង់ជីវិតបើទោះជាភ្លាមនោះគេមិនអាចរកឃើញសាកសពរបស់ពួកគាត់ក៏ដោយ។ គិតត្រឹមពេលនេះការសិក្សាចំពោះករណីដ៏កម្រនេះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយក្រុមអ្នកស្រាវជ្រាវបានបើកការសិក្សាចំនួន ១០ ដើម្បីស្វែងយល់ពីរឿងរ៉ាវពាក់ព័ន្ធសំខាន់ៗមួយចំនួនបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    June 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមានឧកញ៉ា តែ តាំងប៉ ជាប្រធាន បានជួបសម្ដែងការគួរសមជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ ដែលសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសម្រេចបាន នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងជំនួបសម្តែងការគួរសមនេះដែរ ឧកញ៉ា តែ តាំងប៉ បានលើកឡើងពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការប្រគល់សិទ្ធិដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកាត់ឯកសណ្ឋាន សញ្ញាស័ក្កិ មេដាយ និងបន្តោងខ្សែក ដល់អ្នកដែលទទួលបានគោរមងារ អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជាទាំងអស់

    June 29, 2023