Khmerpress
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំប្រារព្ធពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ហើយត្រូវបានជីកគាស់រុករកបានក្នុងជំហានទី២ ដំណាក់កាលទី២២ នារដូវប្រាំងឆ្នាំ២០២២-២០២៣ នៅលើភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញ។ លោកវរសេនីយ៍ឯក ង្វៀន ង៉ុកអាញ់ ប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 ខេត្តប៊ិញភឿក យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលធ្វើសកម្មភាពនៅខេត្តកំពង់ធំ បានរាយការណ៍ថា អដ្ឋិធាតុដែលបានជីករុករកឃើញនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នារដូវប្រាំងឆ្នាំ២០២២-២០២៣ នាពេលកន្លងមក ហើយត្រូវធ្វើមាតុភូមិនិវត្តន៍នៅពេលនេះមានចំនួន៥អដ្ឋិធាតុ។ លោកបានបន្តថា សរុបក្នុងរយៈពេល២០ឆ្នាំកន្លងមក ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសK70 និងK72 ជីកគាស់យកបានចំនួន ១.១៥២

    June 28, 2023
  • ព័ត៌មានអន្តរជាតិ

    សាលាជាតិ Abellana ដែលជាសាលាបង្រៀនដ៏ធំបំផុតមួយនៅទីក្រុង Cebu នៃប្រទេសហ្វីលីពីន បានដាក់ចេញការហាមឃាត់សិស្សពីការនាំយកប្រដាប់លេងម្យ៉ាងហៅថា «lato-lato» (ឡាតូ) ទៅក្នុងបរិវេណសាលា។ លោកនាយកសាលា Nathanael Flores របស់ Abellana បានចេញអនុស្សរណៈមួយ កាលពីថ្ងៃទី២០ ខែមិថុនា ដោយបានណែនាំគ្រូបង្រៀនទាំងអស់ ត្រូវជូនដំណឹងទៅកាន់អាណាព្យាបាល ឬសិស្សរបស់ពួកគេស្ដីពីការហាមឃាត់នេះ។ លោក Flores បានរៀបរាប់ថា ការហាមឃាត់នេះបានធ្វើឡើង ក្រោយពីបានមើលឃើញពីសន្ទុះនៃការលេងឡាតូ ខណៈដែលប្រដាប់លេងមួយនេះបានធ្វើឱ្យកុមារមួយចំនួនរងរបួស ហើយអ្នកខ្លះបានយកវាធ្វើជាអាវុធ ដែលអាចមានហានិភ័យខ្ពស់នៅក្នុងចំណោមកុមារផ្សេងទៀត។ លោកនាយក Flores ក៏បានលើកឡើងពីអនុស្សរណៈដែលចេញដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដែលណែនាំដល់សាធារណជនកុំឱ្យទិញឡាតូ ជាច្រើនប្រភេទផ្សេងៗគ្នា។

    June 28, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យទីក្រុងកៀវនូវកញ្ចប់ជំនួយយោធាថ្មី ទំហំ៥០០លានដុល្លារ ដើម្បីបង្ហាញការបន្តគាំទ្រឥតងាករេ ដល់កិច្ចប្រឹងប្រែងតស៊ូរបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងសង្រ្គាមឈ្លានពាន​របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងកញ្ចប់ជំនួយយោធាខាងលើ នឹងរួមមានយានយោធាផ្សេងៗ ដូចជា​រថពាសដែកប្រយុទ្ធ Bradley និងរថពាសដែកសម្រាប់ដឹកកងទ័ព Stryker ព្រមទាំងគ្រាប់សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ជាដើម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបង្ហោះសារនៅលើបណ្តាញ Twitter ដើម្បីសម្តែងការអរគុណ សម្រាប់កញ្ចប់ជំនួយ៥០០លានដុល្លារនេះ

    June 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា​បានថ្លែងថា ក្នុងឆ្នាំ២០២២ កន្លងមកនេះ វិស័យឧស្សាហកម្មបានរួមចំណែករហូតដល់ ៣៨​ភាគរយ នៃសេដ្ឋកិច្ចកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្ម នឹង​មាន​កំណើនខ្លាំងជាងគេ លើសវិស័យផ្សេងៗទៀត តាមរយៈកំណើនវិស័យទេសចរណ៍​នា​ពេលខាងមុខនោះ។ ​ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្នែករឹង និងទន់

    June 28, 2023
  • ព័ត៌មានអន្តរជាតិ

    កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីដ៏ល្បីរបស់ពិភពលោក គឺលោក Elon Musk និងលោក Mark Zuckerberg បានយល់ព្រមគ្នាដើម្បីធ្វើការប្រកួតដាក់ក្នុងទ្រុង ដូចនៅលើសង្វៀន UFC។ ប៉ុន្តែកាលនោះ វាហាក់ដូចជាកំពូលមហាសេដ្ឋីទាំង ២នាក់ គ្រាន់តែលេងសើចជាមួយគ្នា នៅលើបណ្ដាញសង្គមប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោក Musk ដូចជាមានភាពច្បាស់ចំពោះការប្រកួតនេះ ហើយមុននេះបន្ដិច លោក Lex Fridman ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ជនជាតិរុស្ស៊ី-អាមេរិកាំង ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានបញ្ជាក់ថា លោក Elon Musk និងគាត់ កំពុងតែហាត់សមក្បាច់គុន Jiu Jitsu

    June 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានព្រមានប្រទេសណាក៏ដោយ ដែលផ្ដល់ឱកាសឱ្យយន្តហោះគ្មានមនុស្សបើក(ដ្រូន) មកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា បើស៊ើបអង្កេតបាន នឹងប្ដឹងទៅអង្គការសហប្រជាជាតិ។ ក្នុងឱកាសបន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដាច់ណាត់ឱ្យកងទ័ពកម្ពុជា បាញ់ទម្លាក់យន្តហោះដ្រូន ដែលបង្ហោះរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ឱ្យបាន

    June 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា បើពិភពលោកកាត់បន្ថយ ការផលិតសព្វាវុធត្រឹម៥០ភាគរយ មកផលិតបរិក្ខារពេទ្យ និងសម្ភារៈបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ គឺល្អណាស់ សម្រាប់មនុស្សជាតិលើពិភពលោក។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុបប្រមាណ១៨,៣១៣នាក់ទៀត មកពីរោង​ចក្រ សហគ្រាស​ចំនួន​១៧ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងរាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាពិភពលោក

    June 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាដាច់ណាត់ឱ្យកងទ័ពកម្ពុជា បាញ់ទម្លាក់យន្តហោះដ្រូន ដែលបង្ហោះរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា នៅព្រះដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ឱ្យបាន ទោះត្រូវចំណាយអស់គ្រាប់ ឬប្រាក់ប៉ុន្មានក៏ដោយ ព្រោះជាសន្តិសុខជាតិ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាប្រទេសនានា ពិនិត្យមើលលើដ្រូន ដែលបង្ហោះចូលដីកម្ពុជា ព្រោះនេះជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ សម្តេចជឿជាក់ថា ដ្រូនដែលហោះចូលបំពានដែនអធិបតេយ្យភាពកម្ពុជានេះ មិនមែនជារបស់វៀតណាមនោះទេ។ សម្តេចតេជោ ហ៊ុន សែន

    June 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន ដែលហោះលើដីកម្ពុជា។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំសូមបញ្ជាក់ថា កម្លាំងអង្គភាពណា ដែលបាញ់ធ្លាក់ដ្រូនមួយគ្រឿង ខ្ញុំជូន ២០ម៉ឺនដុល្លារអាមេរិក

    June 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការអនុវត្ត ច្បាប់ស្តីពីការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 28, 2023