- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើតាមខេត្ត-ក្រុង រៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ យុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» នឹងរៀបចំឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយក្នុងនោះនឹងមានការទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មី គ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី២០ ដល់២៩ ខែមីនា ឆ្នាំ២០២៤។ ដូច្នេះសាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់
March 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយទទួលបានក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគម គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ដកលលាដ៍ក្បាលសង្គ្រោះជីវិត ហើយដាក់លលាដ៍ក្បាលសិប្បនិម្មិត (Titanium cranioplasty) ជំនួសវិញ។ បុរសជាងសំណង់នេះមានឈ្មោះ ម៉ន រ៉ាវុធ អាយុ ៣៤ឆ្នាំ មានគ្រោះថ្នាក់ធ្លាក់ពីលើអន្ទាកម្ពស់ ៧ម៉ែត្រ ខណៈពេលកំពុងធ្វើការងារជាកម្មករសំណង់។ បច្ចុប្បន្ន បុរសរងគ្រោះមានអាការៈធូរស្បើយ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងអរគុណជាអនេកចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។
March 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានចាប់ផ្តើមតភ្ជាប់ជើងហោះហើរឡើងវិញរវាងរាជធានីភ្នំពេញ-ទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះតទៅ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ទៅមករវាងភ្នំពេញ-វៀងចន្ទន៍ ដោយជើងដំបូងនេះ កម្ពុជាបានស្វាគមន៍អ្នកដំណើរជាង ១០០នាក់ពីឡាវ។ នេះបើតាមការឱ្យដឹងពី លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរស៊ីវិល។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា ជើងហោះហើរដំបូងនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ហ៊ុល សិលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយនឹងភាគីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានជូនជា
March 19, 2024 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារ ក្នុងចំណោមជិត៨០គ្រួសារ រស់នៅឃុំតាលាស់ និង ឃុំជ្រៃ ស្រុកមោងឫស្សី បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមការងារវាស់វែងដីធ្លី ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ នៅលើដីតំបន់២ ក្នុងទឹកដីឃុំជ្រៃ ដើម្បីឲ្យជួយរកដំណោះស្រាយ ក្រោយពីលោកស្នងការរងខេត្តបាត់ដំបងម្នាក់ នាំមន្រ្តីជំនាញចុះទៅវាស់វែងរំលោភយកដីរបស់ពួកគេ ប្រមាណ៦៤ហិចតា ក្នុងគោលបំណងធ្វើប្លង់រឹង យកជាកម្មសិទ្ធិរបស់ខ្លួន។ ប្រជាពលរដ្ឋទាំង១២គ្រួសារ ដែលបានប្ដឹងស្នងការរងខេត្តបាត់ដំបងឈ្មោះ ម៉ារ៉ា សក្ដា គឺរស់នៅភូមិម៉ាណោក ឃុំតាលាស់ បានអះអាងថា សម្រាប់ដីដែលមានទំនាស់នេះ ស្ថិតនៅ ចំណុចខាងកើតលូគោកស្បូវ (តំបន់២) ស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ដោយពួកគេបានអាស្រ័យផលតាំងពីអំឡុងឆ្នាំ២០០៨ និងធ្វើស្រែលាយឡំជាមួយពលរដ្ឋនៅភូមិដូនទ្រី និងភូមិអង្គ្រង ឃុំជ្រៃជិត១០០គ្រួសារទៀត
March 19, 2024 - សិល្បៈ
រាជធានីភ្នំពេញ៖ លោក ចែម ចាន់រ៉ា ដែលត្រូវបានមហាជនស្គាល់ថាជា នាយពាក់មី តារាកំប្លែងល្បីប្រចាំប្រទេស នៅថ្ងៃទី១៨ ខែមីនាម្សិលមិញនេះ បានបង្ហោះសារហួសចិត្តមួយ បន្ទាប់ពីលោក បានទិញផ្ទះក្នុងបុរីមួយកន្លែង ជាង៣ឆ្នាំហើយ នៅធ្វើមិនទាន់ហើយ ជាពិសេសពេលបានចុះមើល ឃើញសភាពផ្ទះ ស្ទើរមិនគួរឱ្យជឿ ខណៈដែលជាងធ្វើផ្ទះឱ្យលោក ធ្វើឱ្យរួចពីដៃ ហាក់បីមើលងាយលោកណាស់។ តាមរយៈសារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ចែម ចាន់រ៉ា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ផ្ទះទិញអោយអាតួ កុងត្រា ១៨ខែ ទិញដាច់បង់លុយដាច់ តែជាង ៣ឆ្នាំហើយ នៅធ្វើមិនទាន់ហើយទៀត សូមម្ចាស់បុរី ជួយធ្វើអោយផង ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វើផង
March 19, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងកុមារ រហូតដល់វ័យចំណាស់ អំពីការទទួលទាននូវភេសជ្ជៈផ្អែមប៉ូវកម្លាំង សូមមេត្ដាកាត់បន្ថយ និងឈានទៅដល់ការឈប់បរិភោគ ព្រោះក្នុងរយៈពេលមិនចំពោះមុខ តែក៏មិនយូរប៉ុន្មាននឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ កាលណាប៉ះពាល់ដល់សុខភាព ដល់រាងកាយទាំងមូល នោះជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងកើតមានឡើង។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា «កាលណាមានជំងឺទឹកនោមផ្អែម គឺមានជំងឺផ្សេងៗទៀតជាច្រើនមកជាមួយ នោះគឺ៖ ជំងឺលើសឈាម ជំងឺស្ទះសរសៃឈាមបេះដូង ដែលអាចឱ្យមានគ្រោះថ្នាក់ ដល់អាយុក្នុងពេលបន្ទាន់ និងស្ទះសរសៃឈាមខួរក្បាល ដែលអាចឱ្យស្លាប់មួយចំហៀងខ្លួន ពិការភាព និងមានហានិភ័យផ្សេងៗទៀត ពាក់ព័ន្ធនឹងផលវិបាកនេះ។ ដូច្នេះសូមមេត្ដាកាត់បន្ថយ និងជៀសវាងពិសាភេសជ្ជៈផ្អែម ប៉ូវកម្លាំង
March 19, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ កម្ពុជារំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពមកប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន ខណៈទីផ្សារចិន និងឥណ្ឌា គឺជាទីផ្សារទេចរណ៍អាទិភាពរបស់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ លោក សុខ សូកេន បានបញ្ជាក់ដែរថា ដើម្បីទាក់ទាញភ្ញៀវវទេសចរណ៍ឥណ្ឌា ចូលមកក្នុងប្រទេសកម្ពុជាបានច្រើន រដ្ឋាភិបាលនឹងបើកជើងហោះហើរត្រង់ពីកម្ពុជា ទៅទីកាន់ក្រុងញូដេលី នៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។ យ៉ាងណាមិញលោករដ្ឋមន្រ្តីមិនភ្លេចទេ នៅក្នុងការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ដែលមានរដ្ឋាភិបាល ក្រសួងទេសចរណ៍ផ្ទាល់ និងអ្នកផ្ដល់សេវាពាក់ព័ន្ធទាំងអស់រួមគ្នា ឲ្យបានរួចរាល់ក្នុងការទទួលភ្ញៀវទេសចរ ដែលអាចធានាបានថា ភ្ញៀវដែលបានមកលេងប្រទេសកម្ពុជាហើយ នឹងត្រឡប់មកលេងប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត។ ការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានធ្វើឡើងឆ្លើយតបនិងសំណួររបស់ក្រុមអ្នកសារព័ត៌មាន នៅខាងមុខប្រាសាទអង្គរវត្ត ដែលដឹកនាំឲ្យក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក
March 19, 2024 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជារបស់នាយករដ្ឋមន្រ្តីរឿងរថយន្តកែច្នៃស៊ីផ្លេរខុសបច្ចេកទេស, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ដើម្បីត្រួតពិនិត្យលើ និងទប់ស្កាត់ ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដែលបង្កឡើងដោយការកែច្នៃយានយន្តគ្រប់ប្រភេទ ជាពិសេសបំពាក់ស៊ីផ្លេរខុសទាំងនេះ។ កិច្ចប្រនេះជុំបានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនៅគោលការណ៍ ៣ចំណុច៖ ទី១-ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេ ឬបំពង់ស៊ីមុំាងខុសបច្ចេកទេ ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ។ ទី២-ណែនាំដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ។ ទី៣-ណែនាំដល់ម្ចាស់យាន្តដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវបញ្ឈប់ ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម
March 19, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដែលនឹងកាន់តែពង្រឹងអំណាចរបស់លោកនៅក្នុងជ័យជម្នះមួយដែលលោកនិយាយថាបានបង្ហាញ ពីភាពត្រឹមត្រូវក្នុងការប្រឈមមុខជាមួយលោកខាងលិច និងបញ្ជូនកងទ័ពធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។ តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៥.០៨ភាគរយ និងត្រូវបានចេញផ្សាយដោយគណៈកម្មការបោះឆ្នោតរុស្ស៉ី លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៨៧.៨ភាគរយ ខណៈគូប្រជែងរបស់លោក គឺលោក Nikolai Kharitonov ឈរនៅលេខរៀងជ័យជម្នះទី២ ទទួលបានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ និងលោក Vladislav
March 18, 2024 - សិល្បៈ
រាជធានីភ្នំពេញ៖ តារាច្រៀងលោក អីណូ ដែលត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងសម្បូរដោយវោហារ កំប្លែងស្ងួត ស្ថិតនៅក្នុងទ្រនុងសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយនោះ កាលពីព្រឹកមិញនេះលោកបានប្រកាសនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ថា លោកអស់ពីខ្លួនហើយ និងប្រកាសក្ស័យធនជំពាក់បំណុលគេសរុបជាង ១០ម៉ឺនដុល្លារ និងស្នើឱ្យម្ចាស់បំណុលយោគយល់ ដោយសងតែដើមបានហើយ លោកគឺមិនគេចវេសទេ។ តាមរយៈខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោក អីណូ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជំរាបសួរពុកម៉ែបងប្អូនខ្ញុំឈប់លាក់ហើយខ្ញុំទៅមុខលែងរួចហើយសល់តែភាពល្បីល្បាញដែលពុកម៉ែបងប្អូនគាំទ្រផ្តល់អោយជិត ១៨ឆ្នាំមកនេះទេ ខ្ញុំអស់ពីខ្លួនហើយ ខ្ញុំឈប់លាក់ហើយ ខ្ញុំលែងខ្លាចខ្មាស់គេហើយ ពេលមានបានខ្ញុំមិនដែលអួតអាងអីទេ ខ្ញុំតែងតែជួយគេ តែហេតុអ្វីឥឡូវខ្ញុំមានកម្មពារបែបនេះ។ សុំគោរពសុំម្ចាស់បំណុលដែលខ្ញុំបានជំពាក់សរុបចូលគ្នា ១០ម៉ឺនដុល្លារជាង សូមគិតតែដើមខ្ញុំបានហើយខ្ញុំមិនបានគេចវេសទៅណាទេខ្ញុំនៅតែមានទំនួលខុសត្រូវនិងគុណធម៌ ហើយសុំពេលបន្តិច រីឯថ្ងៃទី១៧ ខែមីនានេះ ៣ម៉ឺនដុល្លារ ការ2400ដុល្លារ
March 17, 2024









