Khmerpress
  • ព័ត៌មានអន្តរជាតិ

    អង់គ្លេស៖ រូបគំនូរដែលមានអាយុកាលជាង ១០០ឆ្នាំមួយផ្ទាំងនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណជា ៨០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនានេះ។ រូបគំនូរមួយផ្ទាំងនេះមានឈ្មោះថា “Lady With A Fan” ឬមានន័យជាខេមរៈភាសាថា “ស្រ្តីកាន់ផ្លិត”។ ប្រភពខាងលើបានបន្តថា រូបគំនូរដ៏ប្រណិតមួយនេះត្រូវបានគូរដោយកំពូលវិចិត្រករលំដាប់ពិភពលោក គឺលោក Gustav Klimt ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ ១៩១៨។ តាមគម្រោងគឺរូបគំនូរមួយផ្ទាំងនេះត្រូវដាក់លក់តាមរយៈការរៀបចំពិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី ២៧ ខែមិថុនានេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    June 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ដ្រីជាន់ខ្ពស់ធនាគារជាតិ បានអំពាវនាវប្រជាពលរដ្ឋសូមចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន ដើម្បីលើកតម្កើងប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ លោក សំ វិចិត្រ សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា ការលើកកម្ពស់ប្រាក់រៀលមិនអាចធ្វើតែម្នាក់ ឬធ្វើតែមួយស្ថាប័នបានទេ គឺត្រូវការចូលរួមទាំងអស់គ្នា ផ្ដើមចេញពីយើងម្នាក់ៗ។ លោក សំ វិចិត្រ បានបន្ដថា ធនាគារជាតិកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដែរ ដើម្បីឱ្យប្រាក់រៀលចរាចរណ៍ទៅលើទីផ្សារកាន់តែច្រើន ដូចនេះគឺត្រូវការចូលរួមពីយើងទាំងអស់គ្នា ពីព្រោះនៅពេលមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន សេដ្ឋកិច្ចជាតិក៏កាន់តែរីកចម្រើន។ «ហើយក៏ទាមទារឱ្យមានការចូលរួមពីយើងដែរ បើសិនជាយើងចំណូលជាលុយរៀល

    June 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ការផលិតស្នាដៃវីដេអូ និងមាតិកាកម្សាន្ត(Entertainment Content) គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្រ្តី និងកុមារ។ ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកផលិតវីដេអូ អ្នកបង្កើត មាតិកាកម្សាន្ត (Entertainment Content) និងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផលិតវីដេអូខ្លីៗ និងមាតិកាកម្សាន្ត ដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ

    June 24, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សាលារៀនគោលដៅចំនួន ១២៦កន្លែង បន្ថែមទៀត នឹងត្រូវដាក់ឲ្យអនុវត្តអនុវត្ដកម្មវិធីផ្តល់អាហារពេលព្រឹកដល់កុមារនៅតាមសាលារៀន ដើម្បីអភិវឌ្ឍមូលធនមនុស្ស ជាពិសេសកុមារតូចដែលជាថ្នាលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ យោងតាមរបាយការណ៍របស់គណ:កម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១,១១៣សាលា នៃខេត្តចំនួន ១០ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០ម៉ឺននាក់ ដែលដំបូងត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងដៃគូនានា។ របាយការណ៍បន្តថា ចាប់តាំងពីឆ្នាំ២០១៩មក និងស្របតាមផែនការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម, កម្មវិធីនេះ ត្រូវបានផ្ទេរការគ្រប់គ្រងឲ្យអនុវត្តជាបណ្តើរៗ ពីកម្មវិធីស្បៀងអាហារពិភពលោក មកក្រោមការដឹកនាំអនុវត្តដោយក្រសួងអប់រំ

    June 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២៣នេះ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាត ឲ្យសាងសង់ចំនួន ១,៤៦៣គម្រោង ក្នុងទុនវិនិយោគ ជាង២,២៧០លានដុល្លារ កើនឡើង១៣៨ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡៅ ទិព្ធសីហា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជា

    June 24, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ករណីលួចចូលកាន់កាប់គណនីធនាគារ និងលួចដកប្រាក់បានចំនួន ១០ម៉ឺនដុល្លារអាមេរិក ដែលជនរងគ្រោះបានបង្ហោះតាមបណ្តាញសង្គមហ្វេសបុកនាពេលថ្មីៗនេះ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបំបែកសំបុកក្រុមជនសង្ស័យបានហើយ។ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំបុកក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងករណីលួចចូលកាន់កាប់គណនីធនាគារ និងដកប្រាក់សរុបប្រមាណចំនួន ១០ម៉ឺនដុល្លារអាមេរិក។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោយការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ

    June 23, 2023
  • ព័ត៌មានជាតិ

    (កណ្តាល)៖ កម្លាំងនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឃាត់យុវជនឈាមរាវម្នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បានហើយ ក្រោយទទួលបណ្ដឹងពីពលរដ្ឋម្ចាស់រថយន្តជាបន្តបន្ទាប់។ តាមរបាយការណ៍របស់នគរបាល ជនរងគ្រោះចំនួន៤នាក់ រួមមាន៖ *ទី១៖ ឈ្មោះ លី មិញថាំង អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរព្រូឡាន តំណាងម្ចាស់ឡាន មានទីលំនៅភូមិមីធឺង ឃុំមីធឺង ស្រុកមីទូ ខេត្តសុក្រត្រាំង។ *ទី២៖ ឈ្មោះ អឹក វណ្ណា អាយុ៤៦ឆ្នាំ មុខរបរម៉ៅការសំណង់ មានទីលំនៅភូមិវាល ឃ៉ំកំពង់សីលា ស្រុកកំពង់សីលា

    June 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងសមស្របណាមួយ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រី ថោង ខុន គឺនៅពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤។ សន្និបាទនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ នាឱកាសនោះ លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដាក់ឱ្យដំណើរជាផ្លូវការ។ លោករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី

    June 23, 2023
  • ព័ត៌មានជាតិ

    ​(ភ្នំពេញ)៖ លោក ជូ វណ្ណៈ ​អគ្គនាយក នៃនិយ័តករអចលនទ្រព្យ និងបញ្ចាំ បានឱ្យដឹងថា គិតមកដល់ពេលនេះ និយ័តករអចលនទ្រព្យ និងបញ្ចាំ ទទួលបានពាក្យបណ្តឹងពីពលរដ្ឋដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះដោយសារគ្មានលទ្ធភាពបង់រំលោះបន្ត ប្រមាណជាង៤០០អតិថិជនហើយ ខណៈរាជរដ្ឋាភិបាលបាន និងកំពុងរៀបចំក្រុមការងារអន្តរក្រសួង ដើម្បីដោះស្រាយបញ្ហានេះ។ លោក ជូ វណ្ណៈ គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ ​អគ្គនាយកនៃនិយ័តករអចលនទ្រព្យ និងបញ្ចាំរូបនេះបានឱ្យដឹងថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​បានមានប្រសាសន៍ កាលពីថ្ងៃទី៩

    June 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន ចំនួន៤រូប ដែលត្រូវបានគេស្គាល់ថា ជាអង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ឋានៈស្មើអនុរដ្ឋលេខាធិការ។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អង្គរក្សការពារផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន៤នាក់ ដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈនោះរួមមាន៖ *ទី១៖ លោក ឡុង ដា *ទី២៖ លោក ណាំ

    June 23, 2023