Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ច នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនបុរសម្នាក់ដែលជាម្ចាស់រថយន្តបើកល្មើសភ្លើងសញ្ញាចរាចរណ៍ និងបុកសមត្ថកិច្ចកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្តុបផ្សារដីហុយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់។ សូមបញ្ជាក់ជូនថា កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ២៖៤០នាទី មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មើសភ្លើងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបើកបុកសមត្ថកិច្ចថែមទៀតផង

    June 23, 2023
  • ព័ត៌មានអន្តរជាតិ

    កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីបំផុតរបស់ពិភពលោក គឺលោក Elon Musk និង Mark Zuckerberg បានយល់ព្រមគ្នាក្នុងការប្រកួតវាយដាក់ក្នុងទ្រុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ លោក Musk បានបង្ហោះសារលេងសើចមួយ នៅលើបណ្ដាញ Twitter ថា លោកបានត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងទ្រុងជាមួយលោក Zuckerberg។ ចំណែកលោក Zuckerberg ដែលជាថៅកែរបស់ Facebook និង Instagram ក៏បានបង្ហោះ screenshot របស់លោក Musk ជាមួយនឹងសំនេរថា៖«ប្រាប់ទីតាំងមកខ្ញុំ»។ ក្រោយមកលោក Musk ក៏បានតបថា៖«នៅ Vegas Octagon»។ Vegas Octagon

    June 23, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ អង្គការឃ្លាំមើលសុវត្ថិភាពអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលីបានគំរាមពិន័យ Twitter ចំពោះការខកខានមិនព្រមដោះស្រាយទៅលើបញ្ហាដែលគេចាត់ទុកថាជាការរំលោភបំពានទៅលើសុវត្ថិភាពអ្នកប្រើប្រាស់ ហើយទុកពេលឱ្យបណ្តាញផ្សព្វផ្សាយសង្គមនេះមានរយៈពេល ២៨ថ្ងៃដើម្បីលុបបំបាត់រាល់ខ្លឹមសារទាំងអស់នោះ ពុំដូច្នោះទេអាចរងការពិន័យជាប្រាក់ ឬអាចឈានដល់ការបិទភ្លេតហ្វមនេះចោលតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ស្នងការសុវត្ថិភាពអេឡិចត្រូនិច E-safety អូស្ត្រាលីលោកស្រី Julie Inman Grant បានឱ្យដឹងថា Twitter បានទទួលពាក្យបណ្តឹងមួយក្នុងចំណោមពាក្យបណ្តឹងសរុបចំនួន ៣អំពីបញ្ហាការនិយាយបំផុសបំផុលតាមអ៊ីនធឺណិត ប៉ុន្តែ Twitter ហាក់មិនបានអើពើរនឹងពាក្យបណ្តឹងទាំងនេះនោះទេ។ តាមការបញ្ជាក់ពី Julie Inman Grant បណ្តាញផ្សព្វផ្សាយសង្គម Twitter នឹងត្រូវបានទុកពេលឱ្យ ២៨ថ្ងៃបន្តទៀត

    June 23, 2023
  • ព័ត៌មានអន្តរជាតិ

    នៅក្នុងចំណោមជនរងគ្រោះចំនួន ៥នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹកដឹកអ្នកដំណើរទៅទស្សនាខ្មោចនាវា Titanic នោះ គឺមានជនរងគ្រោះចំនួន ២នាក់ជាឪពុកកូនបង្កើត ដោយបុរសជាឪពុកមានឈ្មោះថា Shahzada Dawood ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន ហើយកូនប្រុសរបស់គាត់មានឈ្មោះថា Suleman មានអាយុ ១៩ឆ្នាំ និងជានិស្សិតម្នាក់កំពុងសិក្សានៅក្នុងប្រទេសអង់គ្លេស។ នៅពីក្រោយការស្លាប់របស់ជនរងគ្រោះទាំង ២នាក់នេះគឺបានបន្សល់នូវរឿងរ៉ាវគួរឲ្យរំជួលចិត្តមួយ ដែលជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកូននិងឪពុក។ បើយោងលោកស្រី Azmeh Dawood ដែលជាប្អូនស្រី​បង្កើតរបស់លោក Shahzada Dawoo បានឲ្យដឹងថា តាមការពិតក្មួយប្រុសរបស់គាត់គ្មានគម្រោងទៅធ្វើដំណើរកំសាន្តតាមនាវាមុជទឹកនេះទេ តែអ្វីដែលជម្រុញឲ្យរូបគេសម្រេចចិត្តទៅតាមឪពុកនោះ គឺដោយសារតែរូបគេចង់ផ្គាប់ចិត្តឪពុក និងចង់ចំណាយពេលនៅក្បែរឪពុកឲ្យបានយូរនៅក្នុងថ្ងៃ “ទិវាឪពុក” (Father’s Day) តែប៉ុណ្ណោះ។ យ៉ាងណាក្តី ការព្យាយាមចំណាយពេលវេលាល្អជាមួយឪពុកនៅពេលនេះមិនបានប​ង្កើតនូវការចងចាំដ៏ល្អសម្រាប់យុវជនរូបនេះឡើយ ហើយផ្ទុយទៅវិញវាបានប្រែក្លាយជាសោកនាដកម្មដ៏រន្ធត់ទៅវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    June 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រោគាព្យាធិ ជារឿងដែលមនុស្សគ្រប់រូប មិនចង់​ជួប​មិ​ន​ចង់ឃើញ​ឡើយ។ ទោះបីមិនចង់ឃើញ មិនចង់ជួប ហើយប្រឹងចៀសយ៉ាង​ណា​​ក្តី គ្រប់រូប​កាយនៃជីវិតលើភពផែនដីនេះ មិនអាចចៀសផុតនោះឡើយ។ លីម រ៉ានុត ជាកុមារមួយរូបដែលត្រូវបានឪពុកម្តាយចិញ្ចឹមបីបាច់ឱ្យធំធាត់​យ៉ាង​​ល្អលើទឹកដីជនបទក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ទោះ​បីជីវភាពគ្រួសារខ្សត់ខ្សោយ តែការធំធាត់ដោយគ្មានរោគធ្វើឱ្យកុមារា លីម រ៉ានុត នៅតែរស់ដោយក្តីរីករាយជាមួយក្រុមគ្រួសារ។ ជាអកុសលពីរឆ្នាំចុងក្រោយនេះ រ៉ានុត បានពើបប្រទះនឹងជំងឺបណ្តាល​ឱ្យរូប​គេ​ឈឺ​ក្បាលជាប្រចាំ។ ពេលឈឺភ្លាមៗម្តាយ រ៉ានុត តែងទៅផ្សំថ្នាំបំបាត់ការឈឺ​ចាប់ឱ្យលេប។ អាការៈដំបូងៗនៃជំងឺ ពេលលេបថ្នាំ ការឈឺចាប់នោះក៏បាត់។ ការលេបថ្នាំជួយបំបាត់ការឈឺចាប់មួយរយៈពេលខ្លីប៉ុណ្ណោះ មិនយូរប៉ុន្មាន​អា​កា​រៈ​​នោះ​ក៏កើតជាថ្មី។ ម្តាយ រ៉ានុត តែងធ្វើវិធីដដែលៗរាល់ពេលកូនឈឺ​ក្បាល​។

    June 23, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានាវាមុជទឹកឯកជនមួយដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ បានផ្ទុះ នៅក្បែរបំណែកនៃខ្មោចកប៉ាល់ Titanic ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនាវាមុជទឹកនេះទាំង ៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក​ឧត្តម​នាវី​ត្រី​ John Mauger នៃឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថាយានរ៉ូបូតមុជទឹកដែលត្រូវបានដាក់ពង្រាយដោយ នាវាមួយគ្រឿងរបស់កាណាដា បានរកឃើញបំណែកកប៉ាល់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅក្បែរបំណែកខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក ដែលនេះជាការបិទបញ្ចប់ការតាមស្វែងរកនាវាមុជទឹកអស់រយៈពេលជាង ៥ថ្ងៃមកនេះ។ ប៉ុន្តែ លោក John

    June 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការបង្ហោះវីដេអូចែកចាយតាមបណ្ដាញសង្គមថា មានករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ទម្លាក់កំហុសមកលើមន្ត្រីអនុវត្តច្បាប់។ តាមការពិតជាក់ស្ដែង នៅវេលាម៉ោង ២៖៤០នាទីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ល្មើសភ្លើងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ពេលនោះសមត្ថកិច្ចបានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបើកបុកសមត្ថកិច្ចថែមទៀតផង ដោយឃើញស្ថានភាពបែបនេះសមត្ថកិច្ចបានផ្តេកខ្លួនទៅរថយន្ត

    June 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងរំលឹកពីការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣។ សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាពព័ត៌មាន Fresh News បានបញ្ជាក់ថា ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូច្នេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ

    June 22, 2023
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីអត្ថប្រយោជន៍ដែលសហគ្រាសនឹងទទួលបាន បន្ទាប់ពីបានចុះបញ្ជីពន្ធដារ និងបានលើកទឹកចិត្ត ដល់អ្នកប្រកបអាជីវកម្មលក់រថយន្តទាំងអស់ ចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ។ ការជំរុញរបស់លោកបណ្ឌិត កែន សម្បត្តិ ធ្វើឡើងក្នុងកម្មវិធីកិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវាពន្ធដារ ជូនសហគ្រាសទិញ-លក់រថយន្ត ដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីលោកឧកញ៉ា ឈុន គឹមស្រ៊ុន ជាប្រធានសមាគម អ្នកលក់យានយន្តកម្ពុជា និងសមាជិក សមាជិកានៃសមាគមអ្នកលក់យានយន្តកម្ពុជាសរុបចំនួន៥០រូប។ កិច្ចប្រជុំនេះជាវេទិកាពិភាក្សា ក្នុងការចូលរួមដោះស្រាយ

    June 22, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា មួយរយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេឡេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០$ ហើយខ្លួនបានវេរទៅឲ្យអស់ ១០,០០០$ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។ តាមរយៈវិធានការជំនាញ

    June 22, 2023