Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងចំណោមទិសដៅដ៏ពេញនិយមបំផុតទាំង០៥ក្នុងពិភពលោក សម្រាប់អ្នកធ្វើដំណើរទេសចរណ៍ម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ របស់គេហទំព័រ Travel Off Path ដែលបានវិភាគទិន្នន័យលើ Google រយៈពេល២៤ខែចុងក្រោយនេះ ដែលអ្នកធ្វើដំណើរតែឯងបានស្វែងរកទីកន្លែងកម្សាន្ត។ អត្ថបទរបស់គេហទំព័រ Travel Off Path បានសរសេរថា៖ ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា គឺជាទីក្រុងដ៏រីករាយ និងងាយស្រួលក្នុងការទៅទស្សនា សម្រាប់អ្នកធ្វើដំណើរកម្សាន្តតែឯង។ មានកន្លែង និងអ្វីៗជាច្រើនដែលត្រូវទស្សនា និងធ្វើ ហើយរាជធានីភ្នំពេញជាទីក្រុងដែលងាយស្រួលក្នុងការធ្វើដំណើរ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ធ្វើដំណើរជុំវិញភ្នំពេញ សម្រាប់អ្នកធ្វើដំណើរតែឯង គឺកង់

    June 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធ ពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីតុលាការពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យតុលាការដោះស្រាយវិវាទពាណិជ្ជកម្មនេះ អាចលេចរូបរាងឡើង នៅអាណត្តិក្រោយ (នីតិកាលទី៧)។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម» នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គប្បីពន្លឿនច្បាប់ទាក់ទិនជាមួយនឹងតុលាការពាណិជ្ជកម្ម ព្រោះឥឡូវនេះ បញ្ហាកាន់តែធំ កាន់តែច្រើន។ យើងកំពុងតែអភិវឌ្ឍន៍ប្រទេសមួយ ដោយពង្រឹងនូវការជឿជាក់របស់ធុរជន សម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា

    June 26, 2023
  • ព័ត៌មានអន្តរជាតិ

    កំពូលតារា YouTube គឺលោក Jimmy Donaldson ហៅ MrBeast កាលពីយប់ថ្ងៃអាទិត្យបាននិយាយថា គាត់ធ្លាប់ត្រូវបានគេអញ្ជើញឱ្យទៅចូលរួមក្នុងដំណើរកម្សាន្តក្រោមបាតសមុទ្រ ទៅកាន់ខ្មោចកប៉ាល់ទីតានិក ប៉ុន្តែគាត់បានបដិសេធការអញ្ជើញមួយនោះ។ MrBeast បានសរសេរនៅលើបណ្ដាញ Twitter របស់គាត់ថា៖«ខ្ញុំត្រូវបានគេអញ្ជើញកាលពីដើមខែនេះ ឱ្យជិះនាវាមុជទឹកទៅកាន់កប៉ាល់ទីតានិក ខ្ញុំបាននិយាយថាទេ វាគួរឱ្យខ្លាចដែលខ្ញុំអាចនឹងនៅលើនាវានោះ»។ ទោះបីជា MrBeast មិនបានបញ្ជាក់ថា តើការអញ្ជើញនេះគឺសម្រាប់ដំណើរកម្សាន្តរបស់ Titan ដែលបានបញ្ចប់ជីវិតអ្នកដំណើរដោយការផ្ទុះដ៏មហន្តរាយមួយក៏ដោយ ប៉ុន្តែគាត់នៅតែចង់ចែករំលែក screenshot ដែលមិត្តរបស់គាត់បានផ្ញើឱ្យគាត់ឱ្យអ្នកគាំទ្ររបស់គាត់បានដឹង។ នៅក្នុងនោះមិត្តរបស់គាត់ក៏បានសរសេរថា៖«ខ្ញុំនឹងជិះនាវាមុជទឹកទៅកាន់កប៉ាល់ទីតានិក នៅក្នុងនៅចុងខែនេះ។ ក្រុមទាំងមូល​នឹង​មាន​ការ​រំភើប​ចិត្ត​ បើមាន​​អ្នក​ទៅជាមួយ»​។ ជាមួយគ្នានេះ CNN ក៏បានទាក់ទងទៅតំណាងរបស់លោក Donaldson ដើម្បីសុំការអត្ថាធិប្បាយបញ្ជាក់ផងដែរ៕

    June 26, 2023
  • ព័ត៌មានអន្តរជាតិ

    ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះរបស់នាវាមុជទឹក Titan ដែលបានដឹកមនុស្ស ៥នាក់ ទៅទស្សនាកប៉ាល់ទីតានិក ខណៈការស្វែងរកមនុស្សដែលនៅក្នុងនាវាត្រូវបានបញ្ចប់។ ឆ្មាំឆ្នេរសមុទ្របានបង្ហាញកាលពីថ្ងៃអាទិត្យថា ខ្លួនបានកោះប្រជុំក្រុមប្រឹក្សាស៊ើបអង្កេតសមុទ្រ ឬ MBI ដើម្បីធ្វើការស៊ើបអង្កេតលើការបាត់បង់នាវាមុជទឹក Titan។ ជម្រាបផងដែរថា MBI គឺជាថ្នាក់ជាន់ខ្ពស់បំផុតនៃការស៊ើបអង្កេតរបស់ឆ្មាំឆ្នេរសមុទ្រ។ ឆ្មាំឆ្នេរសមុទ្របានឱ្យដឹងថា អ្នកស៊ើបអង្កេតរបស់ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលប្រមូលភស្តុតាងដំបូង រួមទាំងប្រតិបត្តិការស្វែងរកកម្ទេចកំទី ហើយពួកគេកំពុងចាត់វិធានការសំខាន់នានានៅលើគេហទំព័រ ប្រសិនបើសាកសពមនុស្សត្រូវបានជួបប្រទះ។ នាវាមុជទឹកបានបាត់ខ្លួន បន្ទាប់ពីបានជ្រមុជចូលទៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងកាលពីថ្ងៃទី១៨ ខែមិថុនា។ ក្រុមជួយសង្គ្រោះមកពីសហរដ្ឋអាមេរិក និងកាណាដា បានរកឃើញកម្ទេចកំទីរបស់នាវា ៤ ថ្ងៃក្រោយមក។ ពួកគេនិយាយថា អ្នកស៊ើបអង្កេតរបស់ខ្លួនកំពុងធ្វើការនៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមកពីប្រទេសកាណាដា បារាំង និងអង់គ្លេស ក្នុងគោលបំណងការពារការកើតឡើងស្រដៀងគ្នានេះ៕

    June 26, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ លោក រី វុទ្ធី ដែលជាប្រជាកសិកររស់នៅក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងម្ចាស់កសិដ្ឋានមាគារ៍ជលសា ដែលសព្វថ្ងៃគាត់ប្រកបមុខរបរអាជីវកម្មចិញ្ចឹមកង្កែប និងចិញ្ចឹមត្រី បាននិងកំពុងទទួលបាននូវប្រាក់ចំណូលបានគួរសម ក្នុងមួយខែៗពីការចិញ្ចឹមសត្វកង្កែប និងការលក់នៅមេបាពូជកង្កែបសាច់។ លោកបានបន្ថែមទៀតថា សព្វថ្ងៃនេះលោកបាននឹងកំពុងផ្គត់ផ្គង់កង្កែបសាច់ទៅលើទីផ្សារនៅក្នុងខេត្ត និងជាពិសេសទៅទីក្រុងភ្នំពេញដោយក្នុងមួយខែ អាចផ្គត់ផ្គង់បាន៥-៦តោន កង្កែបសាច់ ដោយក្នុងមួយគីឡូគាត់លក់ក្នុងតម្លៃប្រមាណ៦,៥០០រៀល។ លោកបានបន្ថែមថា ចំពោះផ្ទៃដីដែលលោករៀបចំចិញ្ចឹមកង្កែបនេះមានប្រមាណជាង៣ហិកតា ហើយការចិញ្ចឹមកង្កែបរបស់លោកនេះគឺប្រើរយៈពេល៧ឆ្នាំមកហើយ ដោយលោកចាប់ផ្ដើមការចិញ្ចឹមតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ លោកបានលើកឡើងទៀតថា មិនត្រឹមតែជាអ្នកជំនាញក្នុងការចិញ្ចឹមកង្កែបលក់នោះទេ គាត់ក៏ជាគ្រូបង្រៀននៅជំនាញបច្ចេកទេសនៃការចិញ្ចឹមកង្កែបផងដែរ ប្រសិនបើប្រជាពលរដ្ឋ ប្រជាកសិករទាំងអស់ដែលគាត់មានបំណងចង់ចិញ្ចឹមកង្កែបតាមស្តង់ដាបច្ចេកទេសនោះ ឬក៏ប្រជាពលរដ្ឋដែលត្រូវការកង្កែបយកទៅធ្វើជាម្ហូប ដើម្បីលក់នៅក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន អាចទំនាក់ទំនងមកបានគ្រប់ពេលវេលា គឺនៅទីតាំងម្ចាស់កសិដ្ឋានមាគារ៍ជលសាក្នុងភូមិដុំ

    June 26, 2023
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានថ្លែងថា ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយស្ពានឆ្លងកាត់ពីជ្រោយចង្វារ មកកាន់ក្រុងអរិយក្សត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកកៀនស្វាយ មកស្រុកល្វាឯមស្ថាបនារួចនៅឆ្នាំ២០២៧ខាងមុខនេះ ដែលនេះសបញ្ជាក់ឲ្យឃើញពីតម្លៃ នៃសុខសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនឡើងពីមួយកម្រិតទៅកម្រិត។ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ២ខ្សែ ផ្លូវក្រាលគ្រួសក្រហម ចំនួន១ខ្សែ នៅឃុំកោះរះ ឃុំថ្មគរ ឃុំព្រៃករៃ និងឃុំទឹកឃ្លាំង ស្រុកល្វាឯម នៅថ្ងៃទី២៣ ខែមិថុនា

    June 24, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ YouTube ដែលជាគេហទំព័រ Video Streaming ដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោកកំពុងត្រៀមនាំយកមុខងារបកប្រែ និងបញ្ចូលសម្លេងដែលដំណើរការដោយ AI ដើម្បីជួយអ្នកផលិតមាតិ ក៏ដូចជាអ្នកទស្សនាវីដេអូអាចបកប្រែវីដេអូរបស់ពួកគេទៅជាភាសាផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន TechCrunch នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមការប្រកាសរបស់ YouTube នៅក្នុងព្រឹត្តិការណ៍ VidCon ប្រចាំឆ្នាំបានឱ្យដឹងថា YouTube មានគម្រោងប្រើប្រាស់សេវាកម្ម AI មួយដែលមានឈ្មោះថា Aloud ដែលត្រូវបានបង្កើតឡើងដោយក្រុមការងាររបស់ Google ក្នុងគោលបំណងជួយសម្រួលដល់អ្នកដែលមិនចេះភាសាបរទេស។ តាមរយៈរបាយការណ៍ដែលដកស្រង់សម្តីលោក Amjad Hanif អនុប្រធានផ្នែកបង្កើតផលិតផលរបស់ YouTube បាននិយាយថា

    June 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា​ ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»។ ពិធីថ្វាយព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ថ្វាយដល់ព្រះមហាក្សក្រកម្ពុជា បានធ្វើឡើងនៅព្រះបរមរាជវាំង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដោយគណៈប្រតិភូ នៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists-WFB)។ អង្គការពុទ្ធសាសនិកពិភពលោក (WFB) បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥០ ដោយប្រទេសចំនួន២៧ ក្រោមគំនិតផ្តួចផ្ដើមរបស់បាលីវិទូជនជាតិស្រីលង្កាដ៏ល្បីឈ្មោះ ព្រះតេជគុណ Gunapala

    June 24, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ផលិតករភាពយន្តហូលីវូដដ៏ល្បីឈ្មោះលោក James Cameron ដែលធ្លាប់បានជ្រមុជទៅមើលខ្មោចកប៉ាល់ Titanic ចំនួន៣៣ដង ដើម្បីសិក្សាស្រាវជ្រាវមុនផលិតភាពយន្ត «Titanic» បានប្រាប់សារព័ត៌មានជាច្រើនពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ស្របពេលកូននាវាមុជទឹក Titan ត្រូវបានគេជឿជាក់ថា បានផ្ទុះក្នុងកំលុងពេលចុះស្រាវជ្រាវខ្មោចកប៉ាល់ Titanic។ ផលិតករភាពយន្តរូបនេះ បានសង្កត់ធ្ងន់ថា នៅពេលដែលលោកទទួលព័ត៌មានថា នាវា​ Titan បានបាត់ការទំនាក់ទំនង គឺលោកបានសង្ស័យភ្លាមៗថាមានគ្រោះមហន្តរាយទៅហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ អ្នកដឹកនាំរឿងហូលីវូដ លោក James Cameron ដែលដឹកនាំរឿង «Titanic» ឆ្នាំ១៩៩៧

    June 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៥ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នក​ដំណើរតាមផ្លូវអាកាសជាង២លាននាក់ កើនឡើងជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News​ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ លោកបានគូសបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានចំនួនជាង២លាននាក់ (២,១០៩,៦១២)​​ កើនឡើង ​ ៣៣៨%​ បើធៀបទៅនឹងរយៈពេលដូចគ្នា​ នៅឆ្នាំ២០២២​ ស្របពេលដែលជើងហោះហើរក្នុងរយៈពេល៥ខែនេះ មានចំនួន​២០​ ៧៣៩​ ​កើនឡើង​១៦៦%​ បើធៀបទៅនឹងរយៈពេលដូចគ្នា​នៅឆ្នាំ២០២២​។

    June 24, 2023