Khmerpress
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សចិន Alibaba ប្រកាសតែងតាំងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនថ្មី ខណៈCEO បច្ចុប្បន្នលោក Daniel Zhang គ្រោងចុះចេញពីតំណែងក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ដើមសប្តាហ៍នេះ Alibaba ប្រកាសរុះរើអ្នកដឹកនាំដ៏សំខាន់ជាច្រើនរូបក្នុងក្រុមហ៊ុន បន្ទាប់ពីមានការរង្គោះរង្គើដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ បុគ្គលសំខាន់ៗដែលត្រូវបានតែងតាំងតួនាទីថ្មីត្រូវបានគេស្គាល់ថាសុទ្ធសឹងតែជាមនុស្សជំនិតរបស់សហស្ថានិក Alibaba លោក Jack Ma។ Alibaba បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា លោក Eddie Yongming ដែលជាប្រធានប្រតិបត្តិអង្គភាពពាណិជ្ជកម្មអេឡិចត្រូនិក Taobao និង Tmall

    June 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរសពិការដៃទាំងសងខាងដោយសារតែឆក់ខ្សែភ្លើង ចំណែកប្រពន្ធមានផ្ទៃពោះ៧ខែ រស់នៅក្នុងខ្ទមកំសត់ រស់នៅជួបការលំបាក រកមុខខ្វះក្រោយ ជាងគ្មានព្យាបាលព្យាបាលជំងឺ ថែមទាំងបារម្ភអំពីបញ្ហាកូនរៀនសូត្រផងនោះ ពេលនេះទទួលបានការជួយឧបត្ថម្ភជាស្បៀងឧបភោគបរិភោគ សម្ភារៈផ្សេងៗ រួមទាំងថវិកាចំនួន ៥លានរៀល ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាចំនួន ៥លានរៀល ជូនដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ​​ ១គ្រួសារ នៅថ្ងៃទី ២០​ ខែមិថុនា ឆ្នាំ២០២៣

    June 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករ-កីឡាការិនីជម្រើសជាតិសូហ្វតិន្នីសកម្ពុជា នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើមាតុភូមិនិវត្ត មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ក្រោយចេញទៅបោះជំរំហ្វឹកហាត់ក្នុងកម្មវិធី Incheon Training Camps និងចូលរួមការប្រកួតព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 រយៈពេល ២សប្តាហ៍ នៅទីក្រុង Incheon សាធារណៈរដ្ឋកូរ៉េ ដោយប្រជែងបានមេដាយសរុបចំនួន ០៥គ្រឿង (មាស ០១គ្រឿង និងសំរឹទ្ធ០៤គ្រឿង) ជូនជាតិមាតុភូមិ។ ដំណើរមកដល់នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

    June 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសអន្ដរក្រសួង ស្ដីពី របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការងារ ក្នុងសេវាកម្សាន្ដទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នេះបើតាមប្រកាសអន្ដរក្រសួង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាប្រកាសអន្ដរក្រសួង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    June 22, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ ចាប់ពីការធ្វើយុទ្ធនាការអន្ទាក់សូន្យទាំងដំណាក់កាលទី១ និងដំណាក់កាលទី២ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ មានភោជនីយដ្ឋានសរុប ១០៣ហើយ បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ ជូនដល់ភ្ញៀវទោះទទួលបានតម្លៃក៏ដោយ។ សម្រាប់ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ២នៅខេត្តបាត់ដំបង ដែលធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះដែរ មានភោជនីយដ្ឋានយ៉ាងហោចណាស់ចំនួន៧ ក៏បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃផងដែរ។ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ត្រូវបិទបញ្ចប់នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ មានការចូលរួមគាំទ្រពីរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តប៉ៃលិន, មន្ទីរបរិស្ថានខេត្តប៉ៃលិន និងមន្ទីរបរិស្ថាខេត្តបាត់ដំបង, អង្គការអភិរក្សដៃគូរួមមាន មូលនិធិម៉ាដុកជូលីភីត MJP, WWF, WA, FFI, ACCB, WEA, NatureLife ដៃគូអភិវឌ្ឍន៍ និងតំណាងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់

    June 22, 2023
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) នៅថ្ងៃពុធនេះ បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច ទំហំ១.៣ពាន់លានដុល្លារថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយប្រទេសដែលហែកហួរដោយសង្រ្គាមឈ្លានពានមួយនេះ ធ្វើកំណែទម្រង់បណ្តាញថាមពលអគ្គិសនី ហើយធ្វើទំនើបកម្មច្រកព្រំដែន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១​ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងក្នុងសន្និសីទស្តីពីកិច្ចប្រឹងប្រែងជួយអ៊ុយក្រែនស្រោចស្រង់ខ្លួនងើបពីសង្រ្គាម ដែលរៀបចំឡើងនៅទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស លោក ប៊ី្លនខិន បាននិយាយដូច្នេះថា «ការស្តារឡើងវិញគឺផ្តោតជាសំខាន់ទៅលើ ការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ឱ្យអ៊ុយក្រែនអាចវិវត្តខ្លួនក្លាយទៅជា​ប្រទេសឯករាជ្យមួយ ដែលមានសន្តិសុខ និងត្រូវបានធ្វើសមាហរណកម្មពេញលេញជាមួយអឺរ៉ុប។

    June 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជាគ្រោងនាំចេញប្រហុក ទៅកាន់ទីផ្សារអឺរ៉ុប ក្នុងពេលឆាប់ៗនេះ ហើយការនាំចេញនឹងត្រូវកែច្នៃក្រោមលក្ខខណ្ឌ​ចំនួន ៣ដូចជា ក្លិន,​ រស់ជាតិ និងរូបរាង។ ការនាំចេញប្រហុកខ្មែរនេះ នឹងជួយជំរុញបន្ថែមលើផលិតផលជាតិ ឲ្យមានការគាំទ្រទាំងក្នុង និងក្រៅប្រទេស ខណៈ បច្ចុប្បន្នប្រហុកខ្មែរ កំពុងមានទីផ្សារស្រាប់ ចំពោះការនាំចេញនឹងធ្វើឡើងក្នុងពេលឆាប់ខាងមុខ ដោយក្រុមហ៊ុន Confirel។ នេះបើតាមលោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel បានថ្លែងឲ្យដឹងក្នុងកម្មវិធីពានរង្វាន់ត្នោតមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការបង្កើតគុណតម្លៃនៃប្រហុក» ធ្វើឲ្យផលិតផលប្រហុក ក្លាយជាផលិតផលនាំចេញ រៀបចំឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ លោកឧកញ៉ា

    June 22, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ជាតិ បានដាក់ដំណើរការហើយ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់អគ្គិសនី ជូនលំនៅដ្ឋាន​ប្រជាពលរដ្ឋ​ និងបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តំបន់ទេសចរណ៍ ពាណិជ្ជកម្ម នៅលើកោះរ៉ុងទាំងមូល ឱ្យទទួលបានថាមពលអគ្គិសនីពីបណ្តាញជាតិ ប្រើប្រាស់ក្នុងតម្លៃសមរម្យ ដូចបណ្ដាតំបន់ផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា​។ ពិធីសម្ពោធដាក់ឱ្យដំណើរការនេះ ធ្វើឡើងនៅក្រុងកោះរ៉ុង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមជាអធិបតីភាពពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា និងលោក

    June 21, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យស្នងការដ្ឋាននគរបាល តាមបណ្ដាខណ្ឌទាំង១៤ ត្រូវបន្ដចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានលឿន ខណៈការបោះឆ្នោតបានខិតជិតមកដល់។​ ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលា រាជធានីភ្នំពេញ។​ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព បញ្ជូនទៅ អធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះ ជូនពួកគាត់ឡើងវិញ។

    June 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរយៈពេល៥ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែឧសភា កម្ពុជាទទួលបានចំណូលជាង ១៤៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល៥ខែនេះ មានចំនួន ១៤៦,៥៥០,០០៥ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន ៧០៧,០៧៣ដុល្លារ។ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១,៣៥១ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៥២ដុល្លារ ក្នុងមួយតោន ស្មើនឹង១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា

    June 21, 2023