Khmerpress
  • សង្គម

    រាជធានីភ្នំពេញ៖ កីឡាករសញ្ញាតិខ្មែរ សែន ចាន់ឫទ្ធីគុន «Thiago Teixeira» បានប្រកាសក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា នឹងសងសឹកឱ្យកីឡាករគុនខ្មែរ ឈឿង ល្វៃ ក្រោយត្រូវកីឡាករថៃ សាមី បានឆាមេក វាយ​​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ ការប្រកួតដ៏ស្វិតស្វាញកាលពីយប់មិញនេះ ដែលមានអ្នកទស្សនាក្នុងការ live ជាច្រើនម៉ឺននាក់ អង្គុយទស្សនានូវការប្រកួតគូសងសឹករវាងកីឡាគុនខ្មែរ ឈឿង ល្វៃ និងកីឡាករថៃ សាមី បានឆាមេក បានធ្វើឱ្យអ្នកកំពុងទស្សនាភ័យបុកពោះ ព្រោះថាគូនេះ សុទ្ធសឹកតែជាជើងខ្លាំង។ ក្នុងទឹកទី១ ឃើញថា កីឡាករថៃ សាមី

    June 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា នឹងបញ្ជូនក្រុមកីឡា ៣ប្រភេទ រួមមានកីឡាអត្តពលកម្ម តេក្វាន់ដូ WT និងកីឡាគុនដាវ ចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣១ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន នាចុងខែកក្កដាខាងមុខនេះ, នេះបើយោងតាមលិខិតឧទ្ទេសផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បេសកកម្មខាងលើ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៩នាក់ ក្រោមការដឹកនាំរបស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ ។ សម្រាប់កីឡាអត្តពលកម្ម គឺមានគ្រូបង្វឹកម្នាក់ និងកីឡាករ-កីឡាការិនី ៣នាក់,

    June 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្ពោធការនាំចេញអង្ករកម្ពុជា ទៅកាន់សាធារណរដ្ឋហ្វីលីពីនជាផ្លូវការ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ អង្ករកម្ពុជាជាង ២៥០០តោន បាននាំចេញលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ហើយនៅពេលដ៏ខ្លីខាងមុខអង្ករ ២៥០០តោនទៀត នឹងបន្តនាំចេញទៅប្រទេសសមាជិកអាស៊ានមួយនេះ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថាកម្ពុជានឹងនាំចេញអង្ករប្រមាណ ២៥០០តោនទៀតទៅប្រទេសហ្វីលីពីន ដែលជាទីផ្សារថ្មី បន្ទាប់ពីទទួលបានជោគជ័យពីការនាំចេញលើកដំបូងក្នុងបរិមាណជាង ២៥០០តោនកាលពីខែឧសភា។ លោកបានថ្លែងថា អង្ករដែលទើបបាននាំចេញក្នុងបរិមាណមិនធ្លាប់មានពីមុនមក ទៅកាន់ទីផ្សារហ្វីលីពិន គឺជាចំណុចចាប់ផ្តើម ហើយកម្ពុជានឹងឈានទៅពង្រីកទីផ្សារកាន់តែច្រើនបន្ថែមទៀត ដែលសង្ឃឹមថាឆ្នាំ ២០២៤ខាងមុខ អាចចាប់យកបាន១%

    June 26, 2023
  • សិល្បៈ

    (ភ្នំពេញ)៖ តារាម៉ូដែលកម្ពុជាកញ្ញា លីវ ជីលី បានក្លាយជាបេក្ខភាព «Miss Supranational» តំណាងឲ្យប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធី «Miss Supranational 2023» ជាមួយនឹងបេក្ខភាពតំណាងជាង ៧០ប្រទេសទៀតចូលរួម កាលពីរសៀលថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នេះគឺជាលើកទី២ហើយ ដែលបវរកញ្ញា លីវ ជីលី បានតំណាងឲ្យប្រទេសជាតិនៅលើឆាកអន្តរជាតិ ខណៈជាបទពិសោធន៍ នាងក៏ធ្លាប់ទទួលបានជោគជ័យមួយកម្រិត គួរឲ្យកត់សម្គាល់នៅក្នុងចំណោមបណ្តាប្រទេសជាច្រើន ក្រោយខ្លួនមានឱកាសឈានដល់វគ្គ ២០នាក់ នៅក្នុងកម្មវិធី «Miss GrandInternational 2020» បើកទំព័រប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា

    June 26, 2023
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖​ លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម​ ខេត្តកំពង់ធំ ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត​។ ពិធីនេះមានការចូលរួមពីលោក​ ងួន​ រតនៈ​ អភិបាលខេត្តកំពង់ធំ​ រួមទាំងមានអ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លោក លោកស្រី មន្ត្រីបច្ចេកទេសពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។ លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ

    June 26, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដែលកំពុងផ្ទុះការគាំទ្រជាខ្លាំង និងមានអ្នកទស្សនាក្នុង live ផេកផ្លូវការរបស់កម្មវិធីរាប់ម៉ឺននាក់នោះ ដោយមានបេក្ខនារីជើងខ្លាំងម្នាក់ឈ្មោះ គឺម សុវណ្ណ បកស្រាយបទ «I Will Always Love You » រហូតអង្រួនចិត្ត Coach ឱក សុគន្ធកញ្ញា គោះប៊ូតុង BLOCKED ដល់​ Coach ឆន សុវណ្ណារាជ ផ្ទុះសំណើចពេញស្ទូឌីយូតែម្ដងកាលពីយប់មិញនេះ។ បេក្ខនារី គឺម សុវណ្ណ

    June 26, 2023
  • ព័ត៌មានអន្តរជាតិ

    (ក្វាងស៊ី, ចិន)៖ អំឡុងពេលប្រទេសចិន មានការរីករាលដាលជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលចេញវិធានការបិទខ្ទប់យ៉ាងតឹងរឹងនោះ មីខ្យងជូរហឹរ បានរួមចំណែកយ៉ាងសំខាន់ ដែលក្លាយជាអាហារទ្រទ្រង់ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តក្វាងស៊ី ប្រទេសចិន។ អំឡុងពេលទស្សនកិច្ចនៅខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានកម្ពុជា ចំនួន១៤រូប បានធ្វើទស្សនកិច្ចនៅទីក្រុងលីវចូវ ខេត្តក្វាងស៊ី ដែលជាទីក្រុងសំបូរដោយឧស្សាហកម្មផលិតមីខ្យងជូរហឹរនេះ ព្រមទាំងបានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតមីខ្យងជូរហឹររបស់ក្រុមហ៊ុន Guangxi Luobawang Technology ដែលជាក្រុមហ៊ុនផលិត និងចែកចាយមីជូរហឹរធំជាងគេក្នុងក្រុងនេះ។ Guangxi Luobawang Technology បានបើកដំណើរការរយៈពេល ៨ឆ្នាំហើយ ដោយការផ្តោតសំខាន់លើការផលិត និងកែច្នៃមីជូរហឹរ។

    June 26, 2023
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ការប្រកួតដ៏ស្វិតស្វាញរបស់កីឡាករគុនខ្មែរ ឈឿង ល្វៃ ដែលត្រូវប៉ះគ្នាជាមួយកីឡាករ សាមី បានឆាមេក ដោយលទ្ធផលគឺឈឿង ល្វៃ មិនអាចយកឈ្នះលើកីឡាករថៃបាននោះទេ។ ទោះបីយ៉ាងនេះក្ដី ឧកញ៉ា ស្រី ចាន់ថន មើលឃើញពីការខិតខំប្រឹងប្រែង បានប្រកាសថា នឹងនឹងឧបត្ថម្ភ ម៉ូតូមួយគ្រឿងជូនទៅ ឈឿង ល្វៃ ដដែល។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់ ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ តាមរយៈខ្លឹមសារសំណេរក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី

    June 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល បានស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗចំនួន៥។ ការស្នើយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ ការស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗទាំង៥នោះ រួមមាន៖ ១. ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាកា ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។ ២. ត្រូវលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ សម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគីឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ។ ៣. ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ

    June 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ចៅក្រមទាំងអស់ ព្យាយាមសម្របសម្រួលឱ្យអស់ពីលទ្ធភាព លើជម្លោះប្តី ប្រពន្ធ និងកុំលើកទឹកចិត្តឱ្យលែងលះគ្នាឱ្យសោះ។ សម្រាប់ការសម្របសម្រួលបញ្ចប់វិវាទ គឺធ្វើតាមរូបមន្តឈ្នះឈ្នះ ដែលជាវិធីដ៏ល្អ។ ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម»។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិត ខំប្រឹង ប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា

    June 26, 2023