- Khmerpress
- ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ ខេត្ដកំពង់ឆ្នាំង ត្រូវបានប្រកាសទទួលស្គាល់ជាខេត្ត ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូ គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានការចូលរួមពី មន្ដ្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅវេទិកាសួនច្បារដើមពោធិ៍។ ថ្លែងក្នុងឱកាសនោះ លោក ស៊ូ គង់ បានលើកឡើងថា តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យប្រជាជនខេត្តកំពង់ឆ្នាំង បានផ្លាស់ប្តូរទម្លាប់ ពីការហូបទឹកគ្មានសុវត្ថិភាព មកហូបទឹកស្អាត មានសុវត្ថិភាព និងពីការបន្ទោរបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។
June 20, 2023 - ព័ត៌មានអន្តរជាតិ
ចិន៖ បរិយាកាសរីករាយនៅក្នុងថ្ងៃរៀបមង្គលការមួយត្រូវបានរលាយបាត់មួយរំពេច ក្រោយកូនក្រមុំបានទាមទារប្រាក់ថ្លៃបណ្ណាការបន្ថែមក្នុងថ្ងៃរៀបការ ខណៈការទាមទារដោយអត់មានការគ្រោងទុកនោះបានធ្វើឲ្យកូនកំលោះខឹងយ៉ាងខ្លាំងរហូតសម្រេចចិត្តដើរចេញពីកម្មវិធីតែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនានេះបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន ខណៈអត្តសញ្ញាណពិតប្រាកដរបស់កូនក្រមុំនិងកូនកំលោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបានបន្តថា មុនពេលរៀបការគ្រួសារខាងកូនកំលោះបានជូនប្រាក់ថ្លៃបណ្ណាការគ្រប់ចំនួនទៅកាន់គ្រួសារខាងកូនស្រីរួចម្តងហើយ ដូចនេះភាគីខាងកូនកំលោះមិនបានត្រៀមប្រាក់សម្រាប់ចំណាយអ្វីបន្ថែមទៀតនោះទេសម្រាប់ការរៀបការ។ យ៉ាងណាក្តី នៅក្នុងពេលមួយដែលកូនកំលោះត្រូវទៅទទួលកូនក្រមុំចេញពីរថយន្តដើម្បីដើរចូលក្នុងកម្មវិធីមង្គលការស្រាប់តែមិត្តភក្តិរបស់ស្រ្តីជាកូនក្រមុំបានប្រាប់ទៅកាន់បុរសជាកូនកំលោះថា គាត់ត្រូវផ្តល់ប្រាក់បណ្ណាការចំនួន ២០០,០០០យន់ (២៧,៨៧២ដុល្លារ) បន្ថែមទៀត ទើបកូនក្រមុំព្រមដើរចេញពីរថយន្ត។ ដំបូងឡើយកូនកំលោះគិតថា ការទាមទារប្រាក់បន្ថែមនេះគឺគ្រាន់តែជាការនិយាយលេងប៉ុណ្ណោះ ដូចនេះគាត់ក៏បានព្យាយាមទៅអញ្ជើញកូនក្រមុំឲ្យចុះពីរថយន្តជាច្រើនដង តែកូនក្រមុំនៅតែបដិសេធមិនព្រមចេញពីរថយន្ត ខណៈមានភ្ញៀវកិត្តិយសជាច្រើននាក់កំពុងរង់ចាំធ្វើការអបអរកូនក្រមុំនិងកូនកំលោះទាំង ២រូបនោះ។ ឥរិយាបថរបស់ស្រ្តីជាកូនក្រមុំបានធ្វើឲ្យបុរសជាកូនកំលោះមានអារម្មណ៍ខឹងយ៉ាងខ្លាំង ហើយគាត់ក៏បានសម្រេចដើរចេញពីកម្មវិធីមង្គលការនោះតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
June 20, 2023 - សិល្បៈ
(កូរ៉េ)៖ បន្ទាប់ពីរឿងភាគដ៏ល្បីរបស់កូរ៉េ «Squid Game» រដូវកាលទី១ ដែលបញ្ចេញនៅចុងឆ្នាំ២០២១ ទទួលបានជោគជ័យខ្លាំងស្ទើរមិនគួរឲ្យជឿ នៅពេលនេះ សម្រាប់រដូវកាលទី២ គឺបានត្រឡប់មកវិញបណ្តើរៗហើយ តាមរយៈការបញ្ចេញឈុតខ្លីៗ។ អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺនៅក្នុងរដូវកាលទី២នេះ បានបន្ថែមនូវតួថ្មីចំនួន៤នាក់ សុទ្ធសឹងតែជាមនុស្សប្រុស។ បើតាមគេហទំព័រព័ត៌មាន Sia Sat Daily បានឲ្យដឹងថា សម្រាប់រដូវកាលទី២នេះ Netflix នឹងបញ្ចេញនៅអំឡុងឆ្នាំ២០២៤ ខណៈចាប់ផ្តើមថតតាំងពីឆ្នាំនេះ។ ក្រុមហ៊ុន Netflix បានប្រកាសនៅក្នុងព្រឹត្តិការណ៍ Tudum របស់ខ្លួន ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលកាលពីចុងសប្តាហ៍នេះថា រដូវកាលទី២ នៃរឿង «Squid Game»
June 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អបអរសាទរ! កីឡាករសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ចន ម៉ាដា ដណ្តើមបានមេដាយមាស០១គ្រឿង លើប្រភេទវិញ្ញាសាវាយគូចម្រុះបុរស-នារី ក្នុងវគ្គ ConsolationMatch ពីព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023។ នេះបើតាមប្រភពពីសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ឲ្យដឹងនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ សូមជម្រាបជូនថា ក្នុងការប្រកួតនេះ កីឡាករ ចន ម៉ាដា (កម្ពុជា) បានចាប់ដៃគូជាមួយកីឡាការិនីហ្វីលីពីន បានយកឈ្នះកីឡាករ ថៃ និងប៉ូឡូញ
June 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានឯកភាពសំណើររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យមានការសិក្សា ការសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធា នៅតាមខេត្ត។ ការឯកភាពនេះធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីរំលឹក ដល់ថ្ងៃនៃដំណើរចេញតស៊ូ កាលពី៤៦ឆ្នាំមុន។ ពិធីនៅឆ្នាំនេះ រៀបចំឡើងនៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មុននឹងចាប់ផ្ដើមបន្ដ
June 20, 2023 - ព័ត៌មានអន្តរជាតិ
ក្រោយធ្វើការប្រមូលផលរួចរាល់ ផ្លែគូលែនជាច្រើនត្រូវបានកសិករវៀតណាមបញ្ជូនទៅលក់នៅទីផ្សារមួយកន្លែង ក្នុងខេត្ត Bac Giang ដែលធ្វើឱ្យកំណាត់ផ្លូវទាំងមូលនៅតាមបណ្ដោយផ្សារមានការមមាញឹកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ ផ្លូវជាតិលេខ៣១ ឆ្លងកាត់ស្រុក Luc Ngan ត្រូវបានគេមើលឃើញថា មានការកកស្ទះចរាចរយ៉ាងខ្លាំង នៅក្នុងប្រវែងប្រមាណជា ១គីឡូម៉ែត្រ នៅពេលដែលកសិករចែកចាយផ្លែគូលែនទៅឱ្យឈ្មួញរបស់ពួកគេ។ រដូវប្រមូលផលផ្លែគូលែននៅស្រុក Luc Ngan បានចាប់ផ្ដើមនៅចុងខែឧសភា ហើយវាបន្ដមានរយៈពេលជាងមួយខែ។ យោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនៃខេត្ត Bac Giang បានឱ្យដឹងថា កសិករបានលក់ផ្លែគូលែនជាង ៣៥,០០០ តោន គិតមកទល់ពេលនេះ ហើយកសិករម្នាក់ៗ នឹងទទួលបានសំបុត្រមួយ បញ្ជាក់ពីការលក់ផ្លែគូលែនរបស់ពួកគេ។ បច្ចុប្បន្ន
June 20, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ សមាជិករដ្ឋសភាជាប់ឆ្នោតថ្មីទាំង ៥០០រូប ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតថៃ ទទួលស្គាល់ជាផ្លូវការហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងចំណោមសមាជិករដ្ឋសភាទាំង ៥០០រូបខាងលើ មានសមាជិករដ្ឋសភា ៤០០រូប ត្រូវបានជ្រើសរើសតាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល រីឯ ១០០រូបទៀត ត្រូវបានជ្រើសរើសតាមប្រព័ន្ធសមាមាត្រគិតទៅតាមបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ នៅក្រោមក្របខណ្ឌជាតិ។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ ការប្រកាសទទួលស្គាល់សមាជិករដ្ឋសភាជាប់ឆ្នោតថ្មី ធ្វើឡើង នៅមុនពេលគណៈកម្មការបញ្ចប់ការស៊ើបអង្កេត របស់ខ្លួនពាក់ព័ន្ធនឹងបណ្ដឹងមួយចំនួន ពីព្រោះចង់ផ្ដល់ឱកាសឱ្យគ្រប់ភាគីទាំងអស់មានពេលគ្រប់គ្រាន់ដើម្បីការពារខ្លួន។ ប៉ុន្តែ អគ្គលេខាធិការគណៈកម្មការ រៀបចំការបោះឆ្នោតថៃ លោក សាវែង ប៊ូនមី
June 20, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា នឹងឧបត្ថមម៉ូតូមួយគ្រឿង បើម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី៣២ កីឡាករគុនខ្មែរ ឈឿង ល្វៃ យកឈ្នះកីឡាករថៃ សាមី បានឆាមេក ដែលនឹងត្រូវប៉ះគ្នានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ តាមរយៈសំណេរ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានមានខ្លឹមយ៉ាងដូច្នេះថា៖ « ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាការប្រកួតរបស់កីឡាករ ឈឿង ល្វៃ ប្រកួត សាមី
June 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩៖០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនសិស្សចំនួន ០៨នាក់ ករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ៣១D ផ្លូវលេខ២៧១ ក្រុមទី០១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោះស្រាយ និងធ្វើកិច្ចសន្យាបញ្ចប់រឿង ដល់សិស្សទាំង០៨នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ បច្ចុប្បន្នសិស្សទាំង០៨នាក់ខាងលើ ក្រោយពីបានធ្វើការដោះស្រាយ នឹងធ្វើកិច្ចសន្យាបញ្ចប់រឿងព្រមទាំងមានការធានាពីអាណាព្យាបាលរួច
June 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ C * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
June 20, 2023









