- Khmerpress
- ព័ត៌មានអន្តរជាតិ
រូបគំនូរមួយផ្ទាំងដែលបានបាត់ចេញពីប្រវត្តិសាស្រ្តអស់រយៈពេលជាង ៣០០ ឆ្នាំ និងទើបត្រូវបានគេរកឃើញឡើងវិញកាលពីពេលថ្មីៗនេះ នឹងត្រូវគេដាក់លក់ក្នុងតម្លៃប្រមាណជា ៧,៧លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២០ ខែមិថុនានេះ។ រូបគំនូរមួយផ្ទាំងនេះគឺជាស្នាដៃរបស់វិចិត្រករដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក គឺលោក Peter Paul Rubens ដែលមានបានទទួលមរណភាពកាលពីឆ្នាំ ១៦៤០។ រូបគំនូរ “Saint Sebastian Tended by Two Angels” រូបគំនូរមួយផ្ទាំងនេះមានឈ្មោះថា “Saint Sebastian Tended by Two Angels” ដែលត្រូវបានគូរយ៉ាងផ្ចិតផ្ចង់ក្នុងចន្លោះឆ្នាំ ១៦០៦-១៦០៨ ឬនៅក្នុងចន្លោះឆ្នាំ ១៦០៩-១៦១០
June 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលផុតសុពលភាព គឺអាចប្រើប្រាស់ជាឯកសារសម្រាប់បោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃ២៣ កក្កដាខាងមុខ៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន៖ ផ្តល់សិទ្ធិដោយ៖ freshnews
June 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៩៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews
June 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម ថោង ខុន
June 21, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតយន្តហោះអគ្គិសនីធំៗពីររបស់អាមេរិក Eve និង Blade Air Mobility ប្រកាសពីកិច្ចសហការរួមគ្នាដើម្បីផលិតរថយន្តហោះ (Flying Car) ដែលគ្រោងនឹងចាប់ផ្តើមផលិនៅប្រទេសបារាំងក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ នេះជាការពង្រីកភាពជាដៃគូបន្ថែមទៀតរវាងក្រុមហ៊ុន Eve និង Blade ដោយកាលពីឆ្នាំមុនក្រុមហ៊ុនទាំងពីរនេះធ្លាប់បានប្រកាសពីភាពជាដៃគូរួមគ្នាម្តងរួចទៅហើយជុំវិញការដាក់ពង្រាយយន្តហោះអគ្គិសនីដល់ទៅ ២០០គ្រឿងនៅក្នុងប្រទេសឥណ្ឌា។ ប្រភពដដែលបានឱ្យដឹងថា Eve មិនត្រឹមតែជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សមួយរបស់ប្រេស៊ីលដែលមានឈ្មោះថា Embraer។ ក្រោយប្រកាសភាពជាដៃគូផលិតរថយន្តដែលអាចហោះបាននាពេលអនាគតនេះ តាមរយៈ Eve ទទួលបានការបញ្ជាទិញរថយន្តជិត ២,៨០០គ្រឿងរួចទៅហើយមុនពេលចាប់ផ្តើមផលិតកម្ម ជាមួយនឹងការគាំទ្របញ្ជាទិញពីវិនិយោគិនដូចជា
June 21, 2023 - ព័ត៌មានអន្តរជាតិ
សម្រាប់អ្នកដែលចូលចិត្តរកប្រាក់ចំណូលតាមរយៈវីដេអូនៅលើអ៊ីនធឺណិត ឥឡូវនេះក្រុមហ៊ុន TikTok បានបើកឱ្យប្រើប្រាស់នូវវិធីរកលុយមួយ ហៅថា «Creativity Program Beta» ដែលជាគូប្រកួតប្រជែងផ្ទាល់ជាមួយ YouTube។ ក្រុមហ៊ុន TikTok ហ៊ានចំណាយរហូតដល់ ០.៩៩ ដុល្លារ រាល់ការចូលមើល ១,០០០ ដង (views) សម្រាប់វីដេអូលើសពី ១នាទី បើប្រៀបទៅនឹង YouTube ដែលហ៊ានឱ្យត្រឹមតែ ០.០៧ ដុល្លារ រៀងរាល់ការចូលមើល ១,០០០ ដងប៉ុណ្ណោះ។ លក្ខខណ្ឌក្នុងការចូលកម្មវិធី Creativity Program Beta មានដូចជា៖ +
June 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញមកអំពាវនាវជាថ្មី ទៅដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង និងលើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា នៅតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។ លោក រស់ សុវាចា អ្នកនាំពាក្រសួងអប់រំ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ អំពើហិង្សាមួយបានកើតមាននៅតាមសាលារៀន ដូច្នេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តពង្រឹងការអនុវត្តស្មារតីនៃសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី
June 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាព ក្លែងបន្លំឈ្មោះ COOL-KID។ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ផលិតផលជំនួយសុខភាពក្លែងបន្លំឈ្មោះ COOL-KID B/6 COOL Sheets មានបិទលតាបត្រ CAMN0077Ih-12 របស់ក្រុមហ៊ុន INTERMEDICA ដែលមានរចនាបទស្រដៀងនឹង ផលិតផលជំនួយសុខភាពមានលេខបញ្ញិកាត្រឹមត្រូវដែលចែកចាយដោយក្រុមហ៊ុន K1000 TRADING Co., LTD មាន លេខបច្ឆិកា CAM R3 0077 I-12 ។ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ផលិតផលជំនួយសុខភាពឈ្មោះ
June 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីប្រមាណ ១៨៨លាន ដុល្លារអាមេរិក ដើម្បីកែលម្អផ្លូវជនបទ៣៨ខ្សែ និងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប។ ពិធីចុះហត្ថលេខាផ្តល់កម្ចីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ប្រាក់កម្ចីខាងលើនេះ សម្រាប់អនុវត្តគម្រោងចំនួនពីរដូចខាងក្រោម៖ ទី១៖ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ៖ គម្រោងនេះ មានគោលបំណងកែលម្អស្ថានភាពផ្លូវចំនួន ៣៨ ខ្សែ ចាប់ពីផ្លូវក្រួស ដល់ផ្លូវក្រាលកៅស៊ូ កសាងស្ពាន និងដំឡើងបំពង់លូ
June 21, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនជើងហោះហើរដឹកអ្នកដំណើរនៅក្នុង «លក្ខខណ្ឌដែលអាចបត់បែនបាន និងជាក់ស្តែង»។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានគូសបញ្ជាក់ថា «អាជ្ញាធរចិន និងសហរដ្ឋអាមេរិក កំពុងរក្សាទំនាក់ទំនងទាក់ទងនឹងការបង្កើនជើងហោះហើរដឹកអ្នកដំណើរ»។ គួរបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) នៅប្រទេសចិន និង
June 20, 2023









