Khmerpress
  • ព័ត៌មានអន្តរជាតិ

    ជាងមួយឆ្នាំបន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូង និងការរាយការណ៍ពាក់ព័ន្ធនឹងគ្រោះថ្នាក់មួយចំនួនក្នុងអំឡុងពេលថត ឥឡូវនេះ Netflix បានបញ្ជាក់ជាផ្លូវការអំពីការចាក់ផ្សាយកម្មវិធីយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលបំផុសគំនិតចេញពីរឿងកូរ៉េខាងត្បូងដ៏ល្បី Squid Game។ កម្មវិធីលេងហ្គេមពិត Squid Game: The Challenge នឹងចាក់ផ្សាយនៅក្នុងខែវិច្ឆិកានេះ ស្របពេលដែល Netflix ក៏បានបញ្ចេញឈុតខ្លីៗដំបូងរបស់វាផងដែរ។ ក្រុមហ៊ុនធ្លាប់បញ្ជាក់ថា Squid Game: The Challenge ជាការលេងហ្គេមដែលមានគ្រោះថ្នាក់ ប៉ុន្តែមិនសាហាវដូចឈុតឆាកមួយចំនួននៅក្នុងរឿង Squid Game ដើមនោះទេ។ គួររំលឹកដែរថា Squid Game គឺជាស៊េរី (series) ដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Netflix ជាមួយនឹងការចូលមើលជាង

    June 19, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតរថយន្តលំដាប់ខ្នាតយក្ស Ford Motor លោក Bill Ford បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងជាមួយប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនីនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុន Ford បានប្រាប់កម្មវិធី «Fareed Zakaria GPS» របស់ទូរទស្សន៍ CNN នៅថ្ងៃអាទិត្យថា ថ្មីត្បិតតែអាមេរិកជាប្រទេសអ្នកមាន និងជឿនលឿនខ្លាំងទៅលើបច្ចេកវិទ្យា ប៉ុន្តែនៅមានចិនមួយទៀតក៏មិនធម្មតាដែរ «ចិនបានអភិវឌ្ឍសមត្ថភាពបានលឿនណាស់ ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយធំ ហើយឥឡូវនេះពួកគេកំពុងនាំចេញសមិទ្ធផលទាំងនោះ»។ Ford បានបន្តទៀតថា «យើងត្រូវត្រៀមខ្លួនឱ្យបានឆាប់ជាងនេះ បើទោះបីជាចិនមិនមានរោងចក្រផលិតនៅទីនេះក៏ពិតមែន តែថ្ងៃណាមួយគេនឹងវាយលុកមកដល់ទីផ្សារអាមេរិកមិនខាន

    June 19, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បាន​បង្ហាញនូវក្ដីសង្ឃឹមថា នៅពេលដែលរាជធានីភ្នំពេញអាចផលិតទឹកបាន ១ លាន​ម៉ែត្រ​គូប​​ ក្នុងមួយថ្ងៃ នឹងលុបបំបាត់បាននូវអតុល្យភាពរវាងតម្រូវការប្រើប្រាស់ និងការផលិត។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ​ជា​​ផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់​ខែង ជំហានទី១ ដែលជារោងចក្រផលិត​ទឹក​ស្អាត​​ធំជាងគេនៅកម្ពុជា មានទីតាំងនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំ​ពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ ជាមួយនឹងការបំពេញបន្ថែម​សមត្ថភាព​ថ្មីរបស់រោងចក្រ​ប្រព្រឹត្តិ​កម្មទឹកស្អាតបាក់ខែងជំហានទី១

    June 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន SPC Global ដែលជាអាជីវកម្មកសិឧស្សាហកម្មដ៏ល្បីល្បាញរបស់អូស្ត្រាលី បានមកធ្វើទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤-១៦ ខែមិថុនា ដើម្បីស្វែងយល់ពីការវិនិយោគ និងសក្តានុពលពាណិជ្ជកម្មនៅកម្ពុជា។ ក្រុមហ៊ុន SPC Global ដែលមានមូលដ្ឋាននៅទីក្រុងវីកតូរៀ ប្រទេសអូស្ត្រាលី មានបទពិសោធន៍ជាងមួយសតវត្សហើយ ក្នុងការកែច្នៃ និងវេចខ្ចប់ផលិតផលផ្លែឈើ និងបន្លែ។ ក្រុមហ៊ុននេះទិញផលិតផលមួយចំនួនពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីយើង ហើយក៏ចាប់អារម្មណ៍ចង់ពង្រីកការ វិនិយោគរបស់ខ្លួនដោយការនាំចេញពីកម្ពុជា នូវផលិតផលដូចជា ស្វាយ សាវម៉ាវ មៀន និងស្រកានាគ។ ស្ថានទូតអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់របស់យើង ហៅថា កម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី

    June 19, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង ដែលបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋជាង ២ម៉ឺននាក់ និងជួយជំរុញសេដ្ឋកិច្ចខេត្តឲ្យកាន់តែរីកលូតលាស់ល្អ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នក យកព័ត៌មានរបស់វិទ្យុជាតិ កម្ពុជាឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេស ខេត្តបន្ទាយមានជ័យទទួលបានការអភិវឌ្ឍឥតឈប់ឈរទាំងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម និង កសិឧស្សាហកម្មជាច្រើនដែលកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋងាកមកធ្វើការងារទាំងអស់នេះវិញ។ ឯកឧត្តមបានបន្តថា ឥឡូវនេះខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ កន្លែង និងមាន សួនឧស្សាហកម្ម១កន្លែងដែលកំពុងដំណើរការលើការផលិតគ្រឿងអលង្ការ វាយនភ័ណ្ឌ និងកែច្នៃផល អនុផលកសិកម្ម ដែលប្រើប្រាស់កម្មករជាង

    June 19, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ បន្ទាប់ពីបញ្ចប់បេសកកម្ម នៅស្រុកវាលវែង ស្រុកកណ្តៀង ស្រុកភ្នំក្រវាញ, នាថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត របស់លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូមិអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានបន្តបេសកកម្មចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្នាក់ការគណបក្សស្រុកក្រគរ និងនៅវិទ្យាល័យ សម្តេច ហ៊ុន សែន ឈើតុំ បានជាង២ពាន់នាក់។ លោក ជិត ប៊ុណ្ណារ៉ា

    June 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់សាធារណរដ្ឋបារាំង និងសហភាពអឺរ៉ុប បន្ដផ្ដល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣ សំដៅបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋកម្ពុជា។ សំណើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ ចំណាយថវិកា២៤៧លានដុល្លារ។ សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ផ្ដល់ថវិកាចំនួន៨៥​លាន​ដុល្លារ ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន១៥លានដុល្លារ។ ដោយឡែករាជរដ្ឋាភិបាលទទួលបន្ទុកពន្ធក្នុងការនាំចូលសម្ភារទាំងឡាយ។ សម្ដេចតេជោ ហ៊ុន សែន

    June 19, 2023
  • ព័ត៌មានជាតិ

    (ហូជីមិញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាសែនយុវវ័យវៀតណាម (Tuoi Tre) សហការជាមួយក្រមហ៊ុន Herbalife Vietnam បានរៀបចំកម្មវិធីបំផុសគំនិតស៊ីហ្គេមលើកទី៣២ ដើម្បីចូលរួមបំផុសគំនិត ផ្សព្វផ្សាយសារវិជ្ជមាន និងមានឆន្ទៈ អន់ធន់ ស្មារតីស្រឡាញ់កីឡាដើម្បីសម្រេចបានគោលដៅ ព្រមទាំងលើកទឹកចិត្ត និងលើកតម្កើងដល់អត្តពលិកឱ្យប្រឹងប្រែងខិតខំ ក្នុងការប្រកួតយកជ័យជម្នះផងដែរ។ លោក Huy Tho អគ្គនាយករងកាសែតយុវវ័យវៀតណាម (Tuoi Tre) បានប្រាប់ឱ្យដឹងថា ក្រោយពីការបង្កើតឡើងនូវកម្មវិធីនេះ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក កាសែត Tuoi

    June 19, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ រឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ សិល្បៈការនីដ៏ល្បីឈ្មោះ គឺ កញ្ញា ព្រះកាយច័ន្ទ ដែលជាសិល្បៈការនីមួយរូប ពោរពេញទៅដោយពហុជំនាញផ្នែកសិល្បៈ ទេពកោសល្យ និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស បានចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ ដើម្បីសម្រេចបំណងរបស់លោកឪពុក ដែលចង់ឃើញកញ្ញាក្លាយជាអ្នកច្រៀង កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមកាលពីយប់មិញនេះ។ នៅក្នុងកម្មវិធីThe Voice Cambodia នោះផងដែរ អ្នកទស្សនាគ្រាន់តែបានឃើញនូវវត្តមានរបស់ កញ្ញា ព្រះកាយច័ន្ទ ភ្លាម បាននាំគ្នាផ្ទុះការស្រែក ហ៊ោកញ្ជ្រៀវ ពេញស្ទីយ៉ូហង្សមាស ធ្វើឱ្យគណៈកម្មការទាំង៤ ពិតជាចង់ឃើញថា បេក្ខជនរូបនេះជាអ្នកណា។ ក្នុងនោះផងដែរ កញ្ញា

    June 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលផ្តល់កម្ចីជិត ២០០លានទៀត សម្រាប់កែលម្អផ្លូវជនបទ និងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាបដំណាក់កាលទី៣។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ថវិកាជាកម្ចីរបស់ជប៉ុនយកទៅប្រើប្រាស់លើគម្រោងចំនួនពីររួមមាន៖ ១៖ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣,៦៩២លានយ៉េន (ប្រមាណ ១៧២.៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងកែលម្អ ការតភ្ជាប់ផ្លូវជនបទ» ២៖ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២,០៨១ លានយ៉េន (ប្រមាណ ១៥.១៨ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថ​ភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី

    June 19, 2023